ជីវិតរបស់អូន
ភាគ35 enjoy your reading ❤️"អូនទៅបន្ទប់ទឹកមួយភ្លែត" នាងស្ងាត់មាត់មួយភ្លែតទើបសម្រេចចិត្តងើបចេញទៅបន្ទប់ទឹកដោយផ្តល់ដំណឹងអោយគេជាមុន
ចំណែកឯយុនគ្គីមិនឃាត់ដោយទុកអោយនាងទៅដោយខ្លួន ព្រោះតែគេជាប់នៅដេញតម្លៃរបស់រុីសត។នៅតាមផ្លូវទៅបន្ទបើទឹកយ៉ុងអានដើរបណ្តើរខ្ទប់ទ្រូងរបស់ខ្លួនបណ្តើរព្រោះតែវាចុកឈឺ
ពឺតៗពេក ដូចជាមានអ្វីម្យាងកំពុងតែចាក់ទម្លុះទ្រូងរបស់នាង។"អ្ហឹក..អ្ហក"
ផាំងៗ!!
អាការះកាន់តែរើខ្លាំងឡើងៗ នាងបង្ខំចិត្តគោះទ្វារបន្ទប់ទឹកខ្លាំងដើម្បីអាចចូលទៅក្នុងបាន ស្របពេលដែលទ្វារបើកឡើងមកនាងក៏រត់ចូលទៅក្នុងនោះ
"អ្ហឹម.. អួក!!" កម្អែរក្អួតចេញមកពីក្រពះភើឡើងចេញមកបណ្តាលអោយស្រីស្រស់ខំទុបពោះដែលកំពុងតែឈឺយ៉ាងខ្លាំង នាងខំស្រវារចាប់ទប់បង្គន់ទាំងក្នុងខ្លួនវិលមុខស្ទើរតែផ្ងារក្រោយ៕
"អួក.. អួក ហឺ.. !!" ម្តងនេះនាងប្រែជាស្លេកស្លាំងមួយកម្រិតទៀត អ្វីដែលនាងក្អួតចេញមកនោះគឺមានសភាពក្លិនមិនល្អ នឹង
មានពណ៏បៃតងចាស់ នាងចាប់សញ្ជឹងគិតឡើងវិញ តាំងពីរល្ងាចមកនាងមិនទាន់បានអ្វីចូលពោះមួយម៉ាត់ទេ យ៉ាងច្រើនគឺផឹកតែមួយក្អឹកតែប៉ុណ្ណោះ។ត្រលប់ទៅមុននេះវិញ÷
ពែងទឹកតែដែលដាក់ចំពីមុខរបស់នាងពោពេញទៅដោយថ្នាំកន្ត្រាក់បេះដូង ជាថ្នាំមួយប្រភេទផឹកហើយឈឺទ្រូងដូចមានកាំបិតចាក់ពីក្នុង ថ្នាំនេះវាលេចខ្លួននៅចុងសតវត្សរ៍ទី19 ប្រភពគឺចេញមកពីត្រកូលរបស់យុនគ្គីនេះឯង តែក៏បានសាបរលាបទៅវិញរយះពេលប៉ុន្មានឆ្នាំនេះឯង ឥឡូវវាក៏បានលេចខ្លួនមកវិញម្តងទៀត ជាពិសេសបានកើតឡើងមកលើនាងទាំងដែលនាងគ្រាន់តែជាមនុស្សដែលគេយកមកចញ្ចឹមតែប៉ុណ្ណោះ មើលទៅជីវិតនាងប្រហែលជាអភ័ព្វពេកហើយត្រលប់មកពេលនេះវិញ÷
"អ្នកនាង! អ្នកនាងយ៉ាងមិចហើយ? មិចក៏បែបនេះ" សម្លេងស្រែកជាមួយនឹងការគោះទ្វារតិច មើលទៅប្រកដជាយុនគ្គីមកតាមនាងហើយ មិនចាំយូរយ៉ុងអានប្រយាប់ឈោងដៃបើកទ្វារយ៉ាងលឿន។
"ស.. សុីនវ៉ូ? មិចក៏លោកនៅទីនេះ?" អ្វីដែលបានឃើញក៏ធ្វើអោយនាងភ្ញាក់ផ្អើលព្រោះតែការរំពឹងទុកត្រូវរលាយខ្សុលព្រោះតែគេមិនមែនជាយុនគ្គី។
"ខ្ញុំឮសម្លេងរបស់នាងក្អូត ទើបប្រយាប់ចូលមកមើល តែនាងយ៉ាងមិចហើយ?"
"អរ! ខ្ញុំមិន.. មិនអីទេ.. ដឹប!!!" និយាយមិនទាន់ចប់ផងរាងកាយស្រាលស្ញើកត្រូវដួលគ្រេងទៅលើទ្រូងអ្នកកម្លោះសុីនវ៉ូ គេលើកដៃមកទ្រស្រីស្រស់ទាំងញញេមចុងមាត់។"បន្តិចទៀតនេះទោះមានរឿងអីក៏ដោយ កុំស្រែកកុំយំអោយសោះ អ្នកណាអោយនាងកើតមកក្លាយជាមនុស្សសំខាន់របស់គេធ្វើអី" មែន! អ្នកណាអោយនាងកើតមកជាចំណុុចខ្សោយរបស់គេធ្វើអី? គេរង់ចាំរាប់ឆ្នាំទើបអាចចាប់ចំណុចខ្សោយរបស់គេបាន។
"ចំណែកឯថ្នាំកន្ត្រាក់បេះដូងគួរតែបន្តោសទៅទៅដូនតាវាដែលបង្កើតថ្នាំនេះឡើង យ៉ាងណានាងក៏មិនអាចស្លាប់ដែរព្រោះតែវាមានកម្រិតតិចតែប៉ុណ្ណោះ" សុីនវ៉ូលើកបីរាងកាយចេញពីបន្ទប់ទឹកយ៉ាងស្ងៀមស្ងាត់ដោយគ្មានម្នាក់ណាដឹងថាគេមានបំណងយ៉ាងមិចឡើយ៕
______________________
ថ្នាំកន្ត្រាក់បេះដូងជាឪសទពិស ទោះអាចព្យាបាលបាន តែក៏មិនប្រាកដថាអាចសះស្បើយឡើយ
#agrikato.

YOU ARE READING
????????????[complete ]?
Romance??? ???????/ ??????????? ?????????????????????????????????????????????????????????????????? ??????????????????????????????????????????????????? "????????????????????????????????????"? ???????????????????????????