. #ជីវិតរបស់អូន
#ភាគ28 enjoy your readingក្នុងបន្ទប់ដ៏សែនត្រជាក់ស្រេប នៅលើគ្រែឃីងសាយន៏ដែលមានទំហំធំល្មម ប្តីប្រពន្ធមួយគូរកំពុងតែដេកបើកភ្នែកសម្លឹងគ្នាយ៉ាងស្ងប់ស្ងាត់ ក្នុងចិត្តម្នាក់ៗគឺមានសំណួររាប់រយលានដែលចង់សួរទៅវិញទៅមកតែហាក់ដូចជាមិនចង់សួរទើបទ្រាំដេកបើកភ្នែកមើលមុខគ្នាបែបនេះ។
"អូនមានអីចង់សួរបងមែនទេ?"សុខៗយុនគ្គីស្រាប់តែបន្លឺឡើងព្រោះតែគេឃើញនាងហើបមាត់ម្តងៗតែមិនដាច់ចិត្តសួរ។
"អឺ... ត្រូវហើយ អូនចង់សួរបងរឿងខ្លះ"
"ល្អ! សួរមក បងក៏ចង់សួរអូនដែរ ឥឡូវអូនក៏សួរបងមុនមកចុះ" គេសម្រេចចិត្តផ្តល់អនុភាពអោយអ្នកដែលមាននាមជាប្រពន្ធមុន ចំណែកឯនាងនៅដាក់រដាក់រដុបមិនស្រួលនិយាយទាល់តែសោះ។
"អូន.. អូនចង់សួរថា បើថ្ងៃមួយគ្មានអូនបងនឹង.. ហ្អឹម..." មាត់ក្រពុំពណ៏ផ្កឈូករលោងត្រូវយុនគ្គីស្ទុះមកបង្គ្រប់បំបិទមិនអោយនាងនិយាយតទៅទៀត នោះគឺមកពីគេដឹងគ្រប់យ៉ាងនៅអ្វីដែលនាងគិតមុននិយាយចេញមក។
"ឈប់សួរបងរឿងនេះ វាគ្មានថ្ងៃអាចទៅរួចទេ" នាយដកមាត់របស់ខ្លួនចេញពីបបូរមាត់នាងសន្សឹមៗរួចនិយាយកំហិតទៅអ្នកនៅក្រោមទ្រូងខ្លួន ចំណែកឯនាងបានត្រឹមសម្លឹងគេជាមួយក្រសែរភ្នែកទទេរស្អាត គេព្យាយាមគេចវេសពីសំណួរទាំងនេះទាំងដែលគេជាអ្នកអនុញ្ញាតអោយនាងសួរ?@ស្អែកថ្ងៃថ្មី
ក្នុងសួនច្បារនៅខាងក្រោយផ្ទះធំ ខ្យល់បក់រហើយខ្វាត់ខ្វែងពេញវេហាបណ្តាលអោយផ្កាទាំងឡាយបក់គួចទៅតាមលំដាប់ រាងកាយស្តើងអង្គុយនៅលើទោងដែលយោលយោគដោយសភាពស្ងៀមស្ងាត់នឹងសោះគគ្រោះ។
"ហ្អឹម... ខ្ញុំមានអារម្មណ៏ថាចង់ចេញពីទីនេះណាស់" ដង្ហើមធំមិនដឹងជាលើកទីប៉ុន្មានដែលនាងបង្ហើរចេញមក នៅសុខៗក៏ស្រាប់តែមានអារម្មណ៏ថាធុញទ្រាន់ ចង់ចេញពីកន្លែងដ៏សែនស្ងប់ស្ងាត់ដូចទីរហោដ្ឋានមួយនេះ។
(អូនមានរឿងអ្វីលាក់បាំងបង?)ស្របពេលដែលនាងនិយាយទាំងមិនដឹងថាបុរសមាននាមជាប្តីឈរនៅក្រោយដើមឈើចាប់ភ្លឹកទៅនឹងសម្តីរបស់នាងនោះទេ គេមានអារម្មណ៏ថាឈឺទ្រូងពេលដែលឮវាហើយ គេមិនចង់អោយនាងចេញ ក៏រឹតតែមិនចង់អោយមានវេលាមួយនេះកើតឡើងនៅនឹងចំពោះមុខគេនឹងនាងដែរ។ នាយដើរសន្សឹមៗមួយៗទៅកាន់ស្រីដែលគេស្រឡាញ់ មនុស្សស្រីដែលគេរង់ចាំរយះ17ឆ្នាំ ជាមនុស្សតែម្នាក់ដែលបំបែកបេះដូងថ្មរយឆ្នាំរបស់គេ។ រាងសង្ហារឪនជង្គង់អង្គុយនៅជិតនាង រួចរៀបរាប់ពាក្យដែលគេចង់វាចារណ៏÷"អាន... អូនចង់ចាកចេញពីបងមែនទេ? អូនមិនចង់នៅជាមនុស្សដែលគ្មានហេតុផលដូចជាបងទេមែនទេ? បងសុំទោសផង តែកុំចេញពីពីបងបានទេ? កុំធ្វើអោយបេះដូងបងត្រូវចងព័ទ្ធវលិ្លដោយសារតែដៃរបស់អូនបានទេ?" នាយផ្តេកក្បាលទៅលើស្មាររបស់នាងជាមួយនឹងពាក្យដែលគេរៀបរាប់ចេញមកទាំងអួលដើមក។
"អ្នកណា? អ្នកណាថាអូនចង់ចេញពីបង?
អ្ហឹក.. មនុស្សល្អរបស់អូន អូនមិនដែលសូម្បីតែគិតទេ អូនចង់ចេញពីទីនេះ អូនមិនចង់រស់នៅផ្ទះនេះទេ វាអាប់អួរណាស់.. យកអូនចេញពីទីនេះទៅ..អ្ហឹក វាអាប់អួរណាស់" ស្រីស្រស់សម្រក់ទឹកភ្នែកម៉ាត់ៗ មិនមែននាងមិនចង់នៅជាមួយគេទេផ្ទុយពីនេះគឺនាងចង់ចេញពីទីនេះ មិនចង់រស់នៅជាមួយភាពអ៉ាប់អួរក្នុងផ្ទះនេះ... គ្រប់យ៉ាងទាំងអស់គឺ..." អុីយ៉ុង.. ស្រីបម្រើម្នាក់នោះ"
_________________
នាងចង់ចាកចេញពីភាពអាប់អួរមួយនេះ#agrikato

YOU ARE READING
????????????[complete ]?
Romance??? ???????/ ??????????? ?????????????????????????????????????????????????????????????????? ??????????????????????????????????????????????????? "????????????????????????????????????"? ???????????????????????????