ជីវិតរបស់អូន
ភាគទី34 : មនុស្សជាសត្រូវនឹងគ្នា
ម៉ោងឈានចូលទៅដល់ម៉ោង8យប់ យុនគ្គីកំពុងតែអង្គុយរង់ចាំប្រពន្ធខ្លួននៅឯខាងក្រោយដោយទុកអោយនាងនឹងអ្នកបម្រើរៀបចំខ្លួនឯង ព្រោះតែគេមិនសូវជាចេះដឹងរឿងស្រីៗប៉ុន្មានទេ។
"អ្នកនាង! ខ្សែរកនេះមើលទៅស្អាតសម្រាប់អ្នកនាងណាស់" អ៊ីយ៉ុងដែលជាស្រីពិសពុលមួយមានពីរកាន់ប្រអប់ខ្សែរកមកផ្ទឹមជាមួយករបស់នាង យ៉ុងអានលើកខ្សែរកនោះយកមកពាក់នៅលើកដ៏សខ្ចីរបស់ខ្លួន។
"អឹម! មើលទៅភ្លឺចាំងប្លែកភ្នែកណាស់"នាងយកដៃស្រឡូនបង្អូសទៅលើវាថ្នមៗ កែវភ្នែករំលេចចាំងនៅពន្លឺដ៍សែនចែងចាំង។
"ឯងចេញទៅក្រៅទៅ ខ្ញុំអាចរៀបចំខ្លួនឯងបាន" នាងរហ័សប្រែក្រសែរភ្នែកពីស្រទន់ប្តូរមកជាមាំទាំ បញ្ជាអោយអ៊ីយ៉ុងចេញពីបន្ទប់នេះយ៉ាងឆាប់រហ័ស ព្រោះនាងតែងតែមាន
អារម្មណ៏ថាមិនស្រួលចិត្តរាល់ពេលដែលមានស្រីម្នាក់នេះនៅក្បែរម្តងៗ។
"អឺ.. គឺថាលោកប្រុសអោយ.."
"ខ្ញុំបញ្ជាអោយនាងចេញ.. ប្រយាប់ចេញទៅ"
"អរ.. ចាអ្មកនាង" មិនចាំយូរអ៊ីយ៉ុងក៏ចាកចេញពីបន្ទប់មួយនេះដោយប្រើភ្នែកដៀងសម្លឹងទៅមើលម្ចាស់ស្រីខ្លួនទាំងមានកំហាប់ក្នុងចិត្ត។(យប់នេះ!ទោះមានរឿងយ៉ាងមេចក៏ដោយ..នាងកុំបន្ទោសខ្ញុំអោយសោះ ហឹស!)
ប្រាវ!! អាយ..
មិនទាន់ទាំងបានប៉ុន្មានផងពែងទឹកតែដែលនៅជិតបង្កើុយដៃរបស់នាងត្រូវធ្លាក់បែកខ្ទិចខ្ទីព្រោះតែការវៀសចេញដោយអចេនា នាងសំឡឹងទៅមើលទៅកែវទឹកដែលបែកនោះជាមួយនឹងភាពញ័រទ្រូង យ៉ុងអានឈោងប្រមូលកម្ទេចវាដាក់ចូលទៅក្នុងធុងសម្រាមរួចរាល់ទើបរៀបចំខ្លួនចុះមកខាងក្រោម។
"យ៉ាងមិច? គ្រាន់តែអង្គុយចាំអូនប៉ុណ្ណឹងបងក៏មុខស្អុយដូចប្រហុកបាត់ទៅហើយ?"
"មើលអូនចុះ? រៀបខ្លួនប៉ុន្មានម៉ោង បងអង្គុយចាំឡើងស្ពឹកគូទហើយ"យុនគ្គីរអ៊ូងូវៗដាក់នាងទាំងធុញទ្រាន់ នេះទម្រាំទៅដល់មិនដឹងជាស្មើរណាទេបើប្រពន្ធគេជាមនុស្សដែលផ្ចឹតផ្ចង់នឹងសម្រស់បែបនេះ។

YOU ARE READING
????????????[complete ]?
Romance??? ???????/ ??????????? ?????????????????????????????????????????????????????????????????? ??????????????????????????????????????????????????? "????????????????????????????????????"? ???????????????????????????