抖阴社区

EPISODE 24

952 37 0
                                    


  #ជីវិតរបស់អូន
#ភាគ24        enjoy your reading ❤️

      ចម្ងល់ជាច្រើនបានហោះចូលមកក្នុងសោធ
ប្រសាទរបស់នាងធ្វើអោយការសង្ស័យកាន់តែបុកទម្លុះពេញខួរក្បាលតែក៏ត្រូវអាក់ខានដោយសារសម្លេងរបស់យុនគ្គីដាស់នាងអោយចេញពីភាពស្រមើរស្រមៃមកញុាំបបរដែលគេបានរៀបចំ។
"ឆាប់ហាមាត់របស់អូនមក"​
"អ្ហឹម..." យ៉ុងអានហាមាត់ទទួលបបរតាមលោកប្តីនិយាយ ទំពារបបរបណ្តើរសម្លឹងមើលទៅមុខគេបណ្តើរទាំងមិនអស់ចិត្តនឹងរឿងដែលគេបានប្រាប់អំបាញ់មិញ។

"មើលមុខបងធ្វើស្អី? ឆាប់ញុាំបបររបស់អូនអោយអស់ទៅ ពេលរសៀលបន្តិចពួកយើងរៀបចំទៅផ្ទះធំវិញ"​

@ថ្ងៃរសៀល

   "មោះ! ដើររួចទេ? "យុនគ្គីគ្រានាងមួយៗចេញមកចំណតឡាននៅខាងក្រោយនៃអគារពេទ្យ តែស្រីស្រស់ហាក់ដូចជាមិនអូខេសោះព្រោះឃើញទៅខ្ទប់តែពោះរបស់ខ្លួនឯងរហូត។
  "មិនអីទេ​ អូនដើរខ្លួនឯងបាន" នាង​បដិសេធ​ទៅកាន់តែទាំងក្រែងចិត្ត ព្រោះខ្លាចគេហត់ដោយសារយប់មិញព្រោះតែនាងគេត្រូវអត់ងងុយយកនាងមកពេទ្យទាំងយប់ ដូច្នេះហើយកនាងក៏មិនចង់អោយគេហត់នឿយទៀតដែរ។
  "អូនជាអ្នកណា?"​យុនគ្គីឈប់ងក់បែរមកសួរនាងទាំងមុខស្មើរ។
  "អូនឫ? អូនជាប្រពន្ធបង.. អ្ហាយ"យ៉ុងអានស្រែកចាចពេលដែលយុនគ្គីស្ទុះមកចាប់លើកត្រកងនាងលើដៃរបស់គេ។
  "តោងករបស់បងអោយជាប់​ បើមិនចង់ធ្លាក់បាក់ឆ្អឹង"​

@ផ្ទះធំ

    យុនគ្គីយាងខ្លួនចុះមកព្រមទាំងយ៉ុងអានមកជាមួយដែរ​ ចំណែកឯម្ចាស់ខ្លួនហាក់ញញឹមខ្ជឹបមិនដាច់ពីមាត់ពេលដែលសំណព្វចិត្តរបស់ខ្លួនតែងតែមើលថែនាងមិនរលួសពេលសោះ។
"មិនបាច់បីអូនទេ! ខ្មាសគេណាស់"​ យុនគ្គីរៀបនឹងឈោងដៃបីនាងតែក៏ត្រូវស្រីល្អិតបដិសេដ ព្រោះតែភាពអៀនខ្មាស់ណាមួយពេលថ្ងៃត្រង់បែបនេះ ជាពេលដែលអ្នកបម្រើកំពុងតែធ្វើការនៅក្នុងផ្ទះធំ​ ដូច្នេះហើយបើអោយគេឃើញនោះច្បាស់ជារអៀសខ្លួនមិនខាន។
"ល្អៗ ចឹងមោះ ដើរតាមសម្រួលទៅ"​គេមិនបដិសេដក៏បណ្តោយទៅតាមនាង នាងនៅក្មេងអាចនឹងខ្មាសអៀនច្រើន តែបន្តិចៗនាងក៏អាចសម្របបានខ្លះដែរ។

    យ៉ុនគ្គីបន្តគ្រានាងចូលទៅដល់ក្នុងផ្ទះនឯងរហ័សនាំនាងចូលអោយដល់បន្ទប់យ៉ាងលឿនបំផុតដោយចង់គេចពីក្រសែរភ្នែករបស់ពួកអ្នកបម្រើ។ គ្រាន់តែចូលមកដល់ក្នុងភ្លាមអ្នកទាំងពីរហាក់ចំហរមាត់ធ្លុងគាំងនៅសភាពរបស់បន្ទប់ដែលពោរពេញដោយភាពរញ៉េរញ៉ៃចំណែករូបថតរបស់យ៉ុងអានត្រូវគេហែកខ្ទិចខ្ទាំខុសអីតែរូបរបស់យុនគ្គីហាក់នៅស្អាតភ្លឹងគ្មានទង្គិចអ្វីសោះ។

"ហ្អឹក.. គឺ.."​
"កុំយំ! កុំយំអី..ចាំបងអោយគេធ្វើរូបអូនអោយធំជាងនេះ ឫក៏ថត pre-wedding ទៅយ៉ាងមិចដែរ?​លើកក្រោយបើវាចង់កម្ទេចរូបអូនចំណែកឯរូបបងក៏ត្រូវខ្ទិចដូចគ្នាដែរ
ល្អទេ?"​ រាងសង្ហារក្រសោបកាយញ័រទទ្រើតមកឪបក្នុងដើមទ្រូងដ៏សែនកក់ក្តៅរបស់គេ ព្រោះតែនាងពេលនេះអាចនឹងប៉ះទង្គិចខ្លាំងបើគេនៅឈរមើលនាងយំដោយមិននិយាយអ្វីសោះ គេគឺជាសត្វតិរិឆ្ឆានហើយ! ចំណែកឫម្ចាស់ខ្លួនឈរយំញ័រទទ្រើត​ ក្នុងចិត្តប្រៀបដូចជាគេយកអ្វីមួយដែលមុតស្រួចចាក់ចូលមកក្នុងបេះដូងនាងអោយឈឺពើតផ្សារ។
"មិនអីទេ! គ្រាន់តែរូបថតប៉ុណ្ណោះ"​ស្រីល្អិតងើបពីចន្លោះទ្រូងរបស់គេនិយាយទាំងត្រដើតត្រដក ចំណែកឯយុនគ្គីមិនមាត់មិនកព្រោះគេដឹងថានាងគ្រាន់តែបំភ្លៃវា ធាតុពិតនាងស្រឡាញ់រូបនេះជាងអ្វីដែលគេគិតទៅទៀត។

(មិនអីទេយុន អូនមិនអីទេ)​
#agrikato

????????????[complete ]?Where stories live. Discover now