抖阴社区

EPISODE 8

1.3K 51 0
                                    


  #ជីវិតរបស់អូន
#ភាគ8
 
         "មិនដឹងជាក'ពូជរបស់អាងាប់ណាទេ!តាមរករឿងយើងមិនឈប់"​ ស្រីស្រស់អុីហ្វាង ដើរខ្មើតៗ គូទងរដូចខ្យារដំរីដើរសម្តៅចូលទៅក្នុងភូមិគ្រិះជាមួយទឹកមុខស្អុយប៉ែ​ដូចគេចង់បាញ់ក្មុងចិត្តនៅគិតខឹងនឹងអ្នកកម្លោះ​ ចន​ ជុងហ្គុកដែលមកញ៉ែញ៉ងប៉ះពាល់នាងផ្តេសផ្តាស
អំបាញ់នេះ ស្រីលក់ខ្លួនស្អី? ស្រីរកសុីស្អី? មុខនាងនេះណា.. មិនចាំបាច់ទៅលក់ខ្លួនក៏មានលុយចាញ់មិនខ្វះ ចុះមនុស្សដូចជាគេម្តេចមកជាន់នាងម្តងហើយម្តងទៀត?

"យកទឹកអោយយើងមួយកែវមកវើយ!ក្តៅណាស់"​ អីហ្វាងដាក់គូទអង្គុយចុះលើសាឡុង ភ្នែកក្រលេកមើលឆ្វេងមើលស្តាំក៏ឃើញថាផ្ទះស្ងាត់ជ្រៀប ទើបបង្ហើបមាត់ស្រែកមួយវាស់អោយអ្នកបម្រើក្នុងផ្ទះនាំគ្នាចេញក្បាលមកពីណាមិនដឹង នាំគ្នាធ្វើមុខភ័យៗដូចគេចាប់យកទៅខ្វៃ,។
   យ៉ុងអាន​ដើរចេញមកពីក្រោយខ្នងរបស់ម៉ែដោះជាមួយនឹងទឹកមុខអើតឡើមៗ អំបាញ់មិញត្រូវប្រុសចាស់ទាត់ចោលទើបមុខមិនសូវរីកទាល់តែសោះ។
"នាង!...."​
"ចាស! ខ្ញុំមែនទេ..."
"អើ! បើមិនអោយនាងអោយអ្នកណា? ឆាប់ទៅយកទឹកមក"​ អីហ្វាងបើកភ្នែកក្រលើតៗបញ្ចេញទឹកមុខមិនពេញចិត្តដាក់យ៉ុងអាន​ ស្រីតូចមិនចាំយូរ ដើរទៅកាន់ផ្ទះបាយនាំយកទឹកតែមួយកំសៀវនៅនឹងដៃចេញមក។

"អីយូយ! ក្មួយស្រីដ៏ស្រស់ស្អាតរបស់អ៊ុំ! មិចក៏មកលេងមិនប្រាប់ទាល់តែសោះនៀក" ភ្លាមនោះលោកស្រីធំដើរសម្តៅយ៉ាងលឿនត្រហេបត្រហបមកដាក់គូទអង្គុយជិតអុីហ្វាងអង្វែលក្បាល អង្វែងដៃធ្វើដូចប្រាត់ប្រាស់គ្នាតាំងពីសតវត្ស៏ណាចឹង។

"បងយ៉ុននៅទេអ៊ុំ? មេចក៏មិនឃើញគាត់សោះចឹង?"​
"អញ្ជើញទឹករបស់អ្នកនាង"  យ៉ុងអាន​ដើរចេញមកជាមួយថាស់កំសៀវទឹកតែនឹងកែវចេញមកជាមួយទឺកមុខស្មើរធេង ក្នុងចិត្តបន់ស្រន់កុំអោយលោកស្រីធំរករឿងនាងម្តងហើយម្តងទៀត។

"ធ្វើការស៊ើកៗនឹងហើយ អោយប្រញាប់តិចមកវាថី?"​ គ្រាន់តែថាសទឹកមិនទាន់ដាក់ដល់តុផង លោកស្រីធំបោះសម្តីពាក្យគ្រោធគ្រាធដាក់នាងយ៉ាងរហ័សមិនដាច់ពីមាត់ ភ្នែក
សម្លឹងមកនាងហាក់ដូចជាចង់សុីសាច់ហុតឈាមអញ្ចឹង។

"អ៊ុំស្រីហា! មិនបាច់ស្តីអោយនាងទេ.. តែថាឯណាបងយ៉ុន? មិចក៏មិនឃើញគាត់ទាល់តែសោះចឹង" អីហ្វាងពុតករបស់ខ្លួន ងិកងក់ទៅលើស្មាររបស់លោកស្រីធំ ទាញដៃទាញជើងមកច្របាច់ចុះច្របាច់ចុះឡើងៗក៏ធ្លាយដល់រឿងយុនគ្គី។

"អ៊ុំយុនគឺនៅ....."
" ស្ងាត់មាត់ទៅមីក្មេងសម្រាម... "
  យ៉ុងអានរៀបនឹងហើបមាត់ប្រាប់ទៅហើយ​ តែសម្លេងស្រែកដៀលរបស់គាត់បានកាត់ផ្តាច់សម្លេងតូចច្រមិចអោយស្ងៀមស្ងាត់ទៅវិញដោយឯកឯង។
"ត្រូវហើយ​ខ្ញុំជាក្មេងសម្រាម! សុំទោសផងលោកស្រី"​ យ៉ុងអានឪនគោរពតាមការគួរនេងចាកចេញទៅទាំងចិត្តក្តកក្តួល នាងស្អប់ពាក្យនេះណាស់ នាងមិនចង់ឮទេ ក្នុងខួរក្បាលមានតែភាពរញ៉រញ៉ៃពេលដែលឮពាក្យនេះម្តងៗ។

នាពេលយប់......

សម្លេងឡានខ្មៅគ្រឹបរបស់របស់​ យុនគ្គីដែលមានដូរីជាអ្នកបញ្ជា រាងក្រាស់ចុះពីឡានយ៉ាងស្ងៀមស្ងាត់ព្រោះមិនចង់ទាក់ទៀមសម្លេងរំខានអ្នកនៅខាងក្នុង យ៉ាងណាវាយប់ជ្រៅណាស់ទៅហើយមិនដឹងនាងល្អិតនោះដេកឫនៅទេ។
"ហឹម!!...."​គេដកដង្ហើមធំពីមួយជំហានទៅមួយជំហាន មុននឹងសម្រេចចិត្តឡើងទៅកាំជណ្តើរដែលមានពណ៏ត្នោតចាស់។

..ក្រាក.....
  ទ្វារបើកឡើងដោយដៃអ្នកកម្លោះជាមួយទឹកមុខមិនសូវរីក ចូលទៅដល់ក៏ប្រទះឃើញនាងល្អិតយ៉ុងអានដែលដេកនៅលើឥដ្ឋត្រជាក់ស្រេបមុខរបស់នាងនៅមានស្នាមដាមទឹកភ្នែកដែលហូរប្រឡាក់ជាថ្ពាល់ សភាពនាងពេលនេះឃើញហើយមិនអាណិតមិនបានទាល់តែសោះ។

"អាន...... "នាយកម្លោះយកម្រៀមដៃទៅទះតិចៗនៅលើស្មាររបស់នាងដើម្បីអោយក្រោកដេកទៅលើគ្រែ នាងល្អិតយកដៃញីភ្នែកបន្ទាប់ពីឭសម្លេងខ្សៀវៗរបស់យុនគ្គី វិនាទីបន្ទាប់ភ្នែកបើកឡើងបង្ហាញរូបរាងមនុស្សព្រិលៗដោយសារបន្ទប់ពោរពេញទៅដោយភាពងងឹតមានតែពន្លឺតិចតួចដែលជះចេញពីព្រះចន្ន៏ឆ្លុះមកបង្អួច។

"​អ៊ុំយុន? អ៊ុំយុនមែនទេ?"​ នាងល្អិតបញ្ចេញសម្លេងខ្សោយៗសួរទៅកាន់យុនគ្គីដែលកំពុងតែស្រវារចាប់ដៃនាង​៕

"គឺ​យើង!​ យ៉ាងមិច? មិចក៏មកដេកនៅក្រោមនេះ?"
"អ្ហឹក! អ៊ុំយុន..." យុងអានមិននិយាយអី នាងស្រវារលូកដៃទៅឪប​ ករបស់យុនគ្គី​ ផ្តេកក្បាលលើហត្ថារបស់គេបញ្ចេញសម្លេងខ្សឹកខ្សួលនៅក្រោមទ្រូងស្អកៗ នាយកម្លោះប្រញាប់ក្តោបក្បាលរបស់នាងមកឪបក្នុងរង្វង់ដៃរបស់ខ្លួន។
"កើតអីហា នាងល្អិត"

_______________________

#agrikato សុំទោសចំពោះអក្ខរាវិរុទ្ធ​នឹងកំហុសផ្សេងៗដោយអចេតនា💜💜💜

????????????[complete ]?Where stories live. Discover now