ជីវិតរបស់អូន
ភាគ38 enjoy your readingយុនគ្គីទម្លាក់នាងមកលើពូកស្រាលៗជាមួយទេកមុខស្មុកស្មាញជាងរាល់ដង គេមិនមាត់មិនក មិនសូម្បីតែសម្លឹងមើលមុខនាង ធ្វើអោយចិត្តយ៉ុងអានកាន់តែព្រួយមួយកម្រិតថែមទៀត។
"សម្រាកចុះ ខ្ញុំលែងរំខាននាងហើយ"
"យុន.. អូយ!! ស្តាប់អូនសិន" នាយដើរចេញពីបន្ទាប់ដោយប្រើជើងញាប់ស្មេរ នៅមានកាយតូចដែលរៀបងើបនឹងរត់តាមគេ ប៉ុន្តែក៏ត្រូវថ្នាំវារើឡើងបុកទម្លុះទៅដល់ដង្ហើមរបស់នាងចុកស្ទើរតែស្លាប់៕ ទន់ខ្សោយពេករហូតដល់ថ្នាក់ហូរទឹកភ្នែកគ្មានអ្នកណាដឹង រឹតតែគ្មានអ្នកណាជូតអោយ។"ស្តាប់ខ្ញុំសិនបានទេ..អ្ហឹក..កុំជឿរដោយគ្មានហេតុផលបានទេ.. អ្ហឹក" នាងកាយញ័រទទ្រើតផ្តល់សម្លេងយំរហឹមមិនដាច់ពីមាត់
(បងក៏ចង់ជឿរអូនដែរ តែជឿរមិនបាន)
ស្របពេលដែលនាងយំ គេមិនអាចទៅណាចោលនាងឡើយ សុខចិត្តឈរនៅក្រៅទ្វារដើម្បីស្តាប់សម្លេងយំរបស់នាង
"ហឹម" រាងកាយដែលធ្លាប់តែមាំមួនរបស់គេប្រែជាចុះខ្សោយមួយរយះពេលនេះ គេលើដៃទាំងពីរជ្រោងសក់ទៅខាងក្រោយជាមួយនឹងភាពស្មុកស្មាញបន្ទាប់មកក៏ឈានជើងដើរចេញបាត់ទៅ៕
.........."លោកប្រុសពិតជាចង់អោយអ្នកនាងទៅតែម្នាក់ឯងពិតមែនឫ?"ដូរីសួរទៅកាន់ម្ចាស់ខ្លួនដែលកំពុងតែអង្គុយលើកៅអីបង្ហាញទឹកមុខស្មុកស្មាញចេញមក
"វាជាបំណងរបស់នាង, ដើមឡើយគិតថានឹងល្អប្រសើរ តែពេលនេះវារលាយដូចជាផ្សែងទៅហើយ" នាយនិយាយចេញមកទាំងអស់សង្ឃឹម វាជាបំណងនាងដែលចង់ចាកចេញពីទីនេះ ចំំណែកឯគេខ្លួនឯងផ្ទាល់ចង់បន្តនៅទីនេះរហូត មិនមែនគេចង់មានន័យថាបោះបង់នាង តែគេគឺចង់ដោះលែងនាងអោយមានសេរ៊ីភាពតែប៉ុណ្ណោះ។ស្អែកព្រឹកជាថ្មី....
ភឹប!!! អត្តសញ្ញាណប័ណ្ឌ លិខិតឆ្លងដែន រួមទាំងលុយមួយចំនួនត្រូវទម្លាក់មួយទំហឹងនៅនឹងមុខរបស់យ៉ុងអាន ភ្នែករបស់នាងរេ
សម្លឹងទៅមើលអក្សរតូចៗច្បាស់ៗនៅលើនោះទាំងទឹកភ្នែក៕
"ចង់អោយអូនទៅខ្លាំងណាស់ឫ?" នាងសួរទាំងសម្លេងតិចជាមួយនឹងភាពហេងហាងក្នុងខ្លួន
"ពេលនេះនាងអាចទៅហើយ ខ្ញុំដោះលែងនាងអ្វីដែលនាងចង់បានហើយ"យុនគ្គីរៀបរាប់ទាំងមុខស្មើរមិនបញ្ចេញប្រតិកម្មតែក្នុងទ្រូងឈឺចុកឆ្អល់មិនលើសពីនាងទេ គេកំពុងតែធ្វើចិត្តហើយ, យ៉ាងណាកុំអោយតែលុបនាងពីការចងចាំរបស់គេ នោះគ្រប់យ៉ាងនឹងនៅស្រស់បំព្រងជារៀងរហូតទោះគេរស់នៅដោយគ្មាននាងក៏ដោយ។"យុនគ្គី...អូន..អូនសុំទោស"
.យប់ឡើង!
.. ក្រាក..
"មកដល់ហើយហេស?" សម្លេងទ្វារបើកមិនទាន់ទាំងផុសផងសម្លេងគ្រលរបានឮឡើងបញ្ញាក់អារម្មណ៏របស់អ៊ីយ៉ុង សម្លឹងមើលទៅក្នុងបន្ទប់ដែលមានតែពណ៏ភ្លើងក្រហមបែប romantic!
"លោកអាចអោយលុយខ្ញុំបានហើយឫនៅ? រឿងទាំងអស់ខ្ញុំចាត់ការរួចហើយ ស្អែកព្រឹកនាងនោះវាចេញទៅស្វីសហើយ
"នាងចង់បានលុយមែនទេ? ល្អ! ឆ្វាច់... "
អឹក....
អុីយ៉ុងសម្លឹងមកក្រោមឪនមើលទៅទ្រូងរបស់ខ្លួនដែលចាក់ធ្លុះដោយកាំបិតស្នៀត ឈាមដាបពេញខ្លួនប្រាណហូរចុះមក ដៃស្រឡូនលូកទៅស្ទៀបទ្រូងរបស់ខ្លួនជាមួយនឹងភាពឈឺចាប់ មុននឹងរាងកាយដួលគ្រេងទៅលើឥដ្ឋទាំងជំហរ។"សម្លាប់បបិតមាត់ជាជម្រើសល្អណាស់"
________________
នាងនឹងទៅ.........
#agrikato.

YOU ARE READING
????????????[complete ]?
Romance??? ???????/ ??????????? ?????????????????????????????????????????????????????????????????? ??????????????????????????????????????????????????? "????????????????????????????????????"? ???????????????????????????