#ជីវិតរបស់អូន
#ភាគ4ផាំង!!
ចានម្ហូបអាហារទាំងអស់ត្រូវហោះទៅលើក្បាលស្រីបម្រើប៉ុន្មានអ្នកនោះ ធ្វើអោយមនុស្សជុំវិញតុអាហាររួមទាំងម៉ែដោះត្រូវបើកមាត់ចំហរហួសចិត្តយ៉ាងខ្លាំង មនុស្សដូចជាគេនេះតាំងពីតូចមកគឺហួសហេតុខ្លាំងបំផុតហើយ។
«យ៉ាងមិច» ចង់ត្រូវដេញក្បាលចេញហេស? គ្រាន់តែស្រីម្នាក់មើលមិនបាន?» យុនគ្គីស្រែកខ្លាំងៗតាមកំហឹងឆេះឆួលរបស់ខ្លួន បាត់តែមួយយប់មកវិញក៏បាត់នាងទៀត នេះបើកុំតែម៉ែដោះនៅទីនេះទេ កុំអីពួកនាងខ្ជាត់ព្រាត់នរកបាត់ហើយ៕
«ខ្ញុំថាបានហើយណាអ្នកប្រុស កុំអោយរឿងកាន់តែធំអី» ម៉ែដោះរហ៏សសម្រុះសម្រួលព្រោះមើលទៅពេលនេះអាចនឹងផ្ទុះក៏ថាបានមើលទៅយុនគ្គីដូចជាខឹងខ្លាំងណាស់៕
«បានហើយមិនបាច់សុីមិនបាច់ស្អីទេ យើងទៅរកនាងដោយខ្លួនឯង» និយាយរួចក៏ចេញទៅតាមស្វែងរកយ៉ុងអាន ដោយមុននឹងចេញទៅបន្សល់ទុកនៅក្រសែរភ្នែកដ៏ឃោឃៅសម្លឹងទៅពួកនាង។ គេមិនចង់ទៅមានរឿងស្អីធំដុំណាស់ណាទេ តែនេះជាគ្រាប់ពេជ្រគេ គេតាំងចិត្តថាថ្នមដូចគ្រាប់ពេជ្រ តែពួកនាងវាហ៊ានណាស់ ហ៊ានជាន់ពេជ្រដ៏មានតម្លៃរបស់គេ។យុនគ្គីដើររកនាងតូចពេញមួយភូមិគ្រិះ ចិត្តមួយបារម្ភ ចិត្តមួយខឹង មិចក៏ចេះតែអោយគេធ្វើបាប?
«ចំមែនក្មេងនេះ!» យុនគ្គីបន្តដើររហូតទៅដល់កន្លែងមួយដែលស្ងាត់ មើលទៅហាក់ដូចជាកខ្វក់ណាស់ កំណរសម្រាម ចានឆ្នាំងដែលគេបោះចោល កណ្តុរស្អុយគគ្រុក ចេះមកដេកទីនេះកើត ចំជាយាប់មែន!«អ៊ុំមកហើយមែនទេ? ពេលនេះទើបតែមកមែនទេ?» យ៉ុងអានស្រដីទៅទាំងអស់សង្ឃឹមទៅបុរសដែលឈរនៅចំពោះមុខខ្លួន ដើមឡើយគិតថាមកទីនីគឺអាចរកបានអ្វីធ្វើដ៏ពិតប្រាកដ បានគេងបានញុាំល្អត្រឹមត្រូវ តែនេះមិនទាន់បានមួយថ្ងៃពេញផង វេទនាពេកបាត់ទៅហើយ។
»យើង.. យើងសុំទោស..» យុនគ្គីតបទៅទាំងឪនមុខចុះ ព្រោះដឹងថាខ្លួនខុសទើបមិនមានអ្វីបកស្រាយច្រើនក្រៅពីនេះ។«មិនអីទេ! ខ្ញុំចង់ចេញពីទីនេះ»
«ឯងចង់ទៅណា? ទៅធ្វើស្អីកើតខ្លួនតូចតែមួយ?»
«ខ្ញុំតូចមែនតែចិត្តគំនិតខ្ញុំធំទូលាយ មិនដូចអ៊ុំទេ ទុកខ្ញុំចោល ទៅទាំងគ្មានអាល័យ"»
យ៉ុងអានដឹងថាគេមិនដាច់ចិត្តក៏បានត្រឹម បង្កើតឆុតឆាកសម្តែងដោយខ្លួនឯង បើជ្រុលជាបោកហើយគឺបោកអោយជឿរស្លុងតែម្តងទៅ។«បានហើយ.. ឈប់និយាយទៅ!មកតាមយើងមក» យុនគ្គីលើកដៃខ្ទប់ច្រមុះរបស់ខ្លួន ដោយសារក្លិនដែលជាប់ខ្លួនរបស់នាងព្រោះនៅទីនេះស្អុយខ្លាំងណាស់ ណាមួយនាងដេកទៅទីនេះពេញមួយយប់ហើយ មិនមានក្លិនអ្វីទើបវាចម្លែក៕
«ខ្ញុំស្អុយដល់ថ្នាក់នឹងហេស? ទើបអ៊ុំខ្ទប់ច្រមុះបែបនេះ?» នាងល្អិតរហ័សជាប្រែទឹកមុខរលីងរលោង ម្តងនេះអន់ចិត្តមែនទែនហើយ។
«ត្រូវហើយ! ស្អុយណាស់ បើមិនចង់អោយយើងស្អប់ខ្ពើមទេ មកតាមយើងមកទៅសម្អាតខ្លួន» មិនចាំយូរគេទាញដៃត្រណាត់ត្រណែងឡើងមកដល់លើផ្ទះធំ ក៏ប្រទះឃើញលោកស្រីធំកំពុងអង្គុយសម្លក់មកពួកគេទាំងក្រហៃងៗ មុខហាក់ដូចជាទើបចាញ់ល្បែងអញ្ចឹង។
«ឯងយកក្មេងសម្រាមនោះមកធ្វើអី?» គាត់បើកមាត់ដែលគ្មានសេរីសួស្តីរបស់គាត់ និយាយមកកាន់គេទាំងពីរ ធ្វើអោយយុនគ្គី ត្រូវខាំមាត់សង្គ្រឹតធ្មេញ ខឹងម្តាយគេម្តងទៀតហើយ។
«ក្មេងរបស់ខ្ញុំ លោកស្រីកុំចេះ» យុនគ្គីរហ័សតបទៅវិញដោយប្រើពាក្យលោកស្រី ជំនួសពាក្យថាម្តាយ តាំងពីតូចមកពាក្យថាម្តាយគ្មាននៅក្នុងវចនានុក្រមរបស់យុនគ្គីទេ គេគ្មានម្តាយទេ ក៏គ្មានថ្ងៃមនុស្សឃោឃៅដូចជាលោកស្រីមកធ្វើជាម្តាយដែរ..។
និយាយរួចក៏អូសដៃយ៉ុងអាន មកបន្ទប់របស់ខ្លួនទុកអោយលោកស្រីធំអង្គុយក្តៅចិត្តតែម្នាក់ឯង តែណ្ហើយ! ចង់ខឹងអីក៏ខឹងទៅ គេគ្មានទៅខ្វល់ទេ៕
ក្រាក!!! ទ្វារបន្ទប់បើកឡើងដោយដៃ អ្នកប្រុសធំ យុនគ្គី គេនាំរាងកាយតូចច្រឡឹងចូលមកជាមួយទឹកមុខមាំបំផុត ព្រោះមនុស្សគេនេះមិនដែលនាំមនុស្សស្រីចូលក្នុងបន្ទប់របស់គេទេ។
ផឹប!! កន្សែងគុបហោះទៅចំមុខរបស់
យ៉ុងអានដែលកំពុងសម្លឹងមើលទៅជុំវិញបន្ទប់។
«ងូតទឹកចេញទៅ! ស្អុយណាស់»
«ស្អុយមែនហីអ៊ុំ?»
___________________
មាត់រឹងប្រយាត់គេដេញចេញពីផ្ទះហា😂#agrikato សុំទោសចំពោះអក្ខរាវិរុទ្ធនឹងកំហុសផ្សេងៗដោយអចេតនា❤️❤️

YOU ARE READING
????????????[complete ]?
Romance??? ???????/ ??????????? ?????????????????????????????????????????????????????????????????? ??????????????????????????????????????????????????? "????????????????????????????????????"? ???????????????????????????