抖阴社区

EPISODE 13

1.1K 41 2
                                    

    #ជីវិតរបស់អូន
#ភាគទី13        enjoy your reading ❤️

        យុនគ្គីត្រលប់មកវិញជាមួយនឹងពេលយប់ជ្រៅបន្តិច​ អាកាសធាតុរងារស្ទើរតែកក ពេញភូមិគ្រិះពោរពេញទៅដោយភាពស្ងប់ស្ងាត់
សណ្តឹកជើងមាំទាំឈានទៅរកបន្ទប់របស់ខ្លួនទាំងអារម្មណ៏មិនល្អ ក្នុងចិត្តគឺមានអារម្មណ៏ថាមិនស្រួលកើតឡើងភ្លាមៗពេលដែលចំហាយត្រជាក់ខ្លាំងភាយចេញពីបន្ទប់របស់ខ្លួន​ ធម្មតា​មនុស្សដូចជាយ៉ុងអានមិនចូលចិត្តត្រជាក់ខ្លាំងពេកទេ នាងតែងតែសុំគេបន្ថយ
ម៉ាសុីននៅពេលគេងរាល់យប់​ តែថ្ងៃខុសពីធម្មតាដោយសារតែបន្ទបសូនឈឹងនៅមានចំហាយត្រជាក់ខ្លាំងដែលភាយចេញមកទៀត។

ភ្លឹប..!!.

"មានរឿងអី?... យ៉ុងអាន?!" គ្រាន់តែចូលមកដល់បន្ទប់ភ្លាមយុនគ្គីរងារស្ទើរតែញ័រថ្គាម
រាងសង្ហារលូកដៃបើកភ្លើងអោយមានពន្លឺនៅក្នុងបន្ទប់ដើម្បីចង់ដឹងថាមានរឿងអី តែក៏ត្រូវដូចគេយកខ្សែរភ្លើងមកឆក់ ដោយសារទិដ្ឋភាពមួយដែលនៅចំពោះមុខគេ​  សភាពរបស់យ៉ុងអានពោរពេញទៅដោយឈាមដាបខ្នងឯងមុខរបស់ ម្ចាស់កាយដេកសន្លប់ស្តូកស្តឹងបែរជំហៀងបង្ហាញឃើញនៅខ្នងដែលដាត់រលាត់សុទ្ធ សាច់ឡើងជាពណ៏ស្វាយនៅតាមមុខរបួសនិមួយៗ..។
    "ហឹក!..​អ៊ុំយុន ខ្ញុំឈឺណាស់"​ស្រីល្អិតបើកភ្នែកព្រឹមៗជាមួយទឹកសន្សើមដែលហូរចុះមកមិនឈប់ សម្តីនិយាយខ្សោយៗរបស់នាងកាន់តែធ្វើអោយយុនគ្គី ភ័យទៅៗ ព្រោះតែសភាពនាងពេលនេះគឺពិបាកមើលខ្លាំង។
   "អាន!​ ចាំយើងមួយភ្លែត អឺប!"​យុនគ្គីប្រញាប់បីនាងល្អិតដាក់លើគ្រែ រួចរហ័សអោយអ្នកបម្រើយកទឹកក្តៅជាមួយនឹងកន្លែងស្តើងចូលមក។
  "មានរឿងអី​ទើប​ យ៉ុងអានថ្ងន់ថ្ងរបែបនេះ?"​រាងសង្ហារដាក់កំហិតទៅអ្នកបម្រើស្រីប៉ុន្មានអ្នកដោយប្រើសំដីខ្លាំងៗ​ជាមួយឫកពារខឹងក្រោធដាក់ពួកនាង
   "គឺចេះទេលោកប្រុស.................." ពួកនាងរៀបរាប់តាមដំណើរដើមទងសាច់រឿងនៅមានរឿងដែលលោកស្រីធំចាប់ទះកំផ្លៀងម៉ែដោះលីសៀទៀតផង។ យុនគ្គីបន្ទាប់ពីបានដឹងរឿងអស់នេះហើយក៏ដេញអ្នកបម្រើចេញទៅអស់ដោយយកពេលមកជូតមុខរបួសអោយយ៉ុងអានដែលកំពុងតែដេកសន្លប់មិនទាន់ដឹងខ្លួននៅឡើយ។
   "សឺត!!.. អាយុនអើយ.. ថ្នមដៃបន្តិចទៅនាងភ្ញាក់ឥឡូវហើយ"​ ដៃដែលនឹងកំពុងតែចាប់កន្សែងជូតស្រាប់តែផ្តូរមកជាត្រូវដាក់ចូលមាត់ខាំចុះខាំឡើងទៅវិញដោយសារ
សង្រ្គឹតនឹងខ្លួនឯងដែលមិនចេះថ្នមដៃទាល់តែសោះ។ យុនគ្គីចាប់ផ្តើមជ្រលក់ទឹកក្តៅឪនៗដើម្បីយកទៅផ្តិតនឹងរបួសដែលមានឈាមហូរចេញ។
"អឺ!..​ហឺ.... "សម្លេងថ្ងូរតិចៗបង្ហើបចេញមកពីមាត់របស់ស្រីល្អិត​ ចំណុចរបួសចាប់ផ្តើមផ្សារក្រហាយប្រៀបដូចជាយកអំបិលប្រលាក់ពីលើវា។
"អ៊ុំយុន? មកវិញហើយហេស ញុាំអីហើយឫនៅ? បើនៅចាំខ្ញុំចុះទៅធ្វើអោយ"​ ភ្នែកបើកសន្សឹុមៗសម្លឹងទៅរកកែវភ្នែករបស់អ៊ុំកំលោះដែលនៅចំពោះមុខ​របស់ខ្លួន​ រាងកាយរកនឹងងើបទៅតាំងជំហរទល់មុខគ្នាតែក៏ត្រូវយុនគ្គីផ្តេកខ្លួនថ្នមៗមកលើពូកវិញ៕

"មើលសភាពខ្លួនឯងសិនទៅ មុននឹងបារម្ភពីយើង"​
"ឆាប់គេងទៅ! យើងមិនទៅណាចោលឯងទេ"​គេលោទៅថើបថ្ងាសនាងមួយខ្សឹត រួចនិយាយលួងលោមអង្អែលសក់ក្បាលនាងអោយដេក។
"​សន្យាទេ?..." យ៉ុងអានបោះសំណួរសួរបង្ហើបចេញពីមាត់របស់យុនគ្គីទាំងទឹកមុខស្មើរហាក់បីជាចង់ដឹងចម្លើយចេញពីមាត់របស់គេផ្ទាល់។
"សន្យា..." គេលើកដៃកូនជាទម្ពក់គួចជាមួយកូនដៃរបស់នាងបញ្ជាក់ពីការសន្យារបស់មនុស្សទាំងបានកើតឡើងនៅយប់នេះ​ ។
"ល្អ...."​
"អាចទេ? សន្យានេះអាចភ្ជាប់ជាមួយជិវិតរបស់អូនរហូត?"​
__________________
ថ្ងៃនឹងអេដមីនសងភាពរីករាយដល់អ្នកអានវិញ តែថ្ងៃស្អែកមិនធានាទេចា,​🤣

#agrikato

????????????[complete ]?Where stories live. Discover now