#ជីវិតរបស់អូន
#ភាគ25 enjoy your reading ❤️"អ្នកណាថាប្រពន្ធបងមិនចេះងក់ងរ
នៀក.. អោយដូចកូនក្មេងតែម្តង! ជុប"យុនគ្គីប្រែជាញញឹមខ្ជឹបស្របពេលដែលដៃរបស់គេលូកចូលចង្កេះរបស់នាង ចំណែកឯបបូរមាត់ឆក់យកស្នាមថើបដ៏ផ្អែមល្ហែមនៅលើថ្ពាល់របស់នាង៕
"អ្ហឹស.. អាប្តីឆ្កួតនេះ"យ៉ុងអានចាប់ផ្តើមរមួលចេញពីដៃគេភ្លាម ចំណែកឯមុខរបស់នាងឡើងក្រហមប្រៀបដូចជាប៉េងប៉ោះដែលទុះហួសកម្រិតព្រោះថាស្នាមថើបរបស់គេឆក់យកភាពខ្មាសអៀនរបស់នាង។
"ជេរប្តីមិនល្អទេ!"
"នោះគឺមកពីបងតើ!"
"បងយ៉ាងមិច?" យុនគ្គីសួរបែបប្រងើយ
កន្តើយដាក់នាង ព្រោះតែចង់ដឹងថាយ៉ាងមិចទើបបានជានាងទម្លាក់កំហុសអោយមកគេបែបនេះ។
"មិនដឹងទេ!"
"មិនដឹងតែខំប្រឹងណាស់" ឮពាក្យនេះយ៉ុងអានមិនមាត់បានត្រឹមតែសម្លក់គេបន្តិចរួចក៏ត្រលប់មកជារៀបកម្ទេចកញ្ជក់ដែលបានខ្ទេចទាំងនោះដាក់ទៅនឹងធុងសម្រាមវិញ យុនគ្គីឃើញដូច្នេះមិនចាំយូរក៏នាំរាងកាយរបស់ខ្លួនទៅជួយរៀបចំនាង។ ប្តីប្រពន្ធមួយគូរចាប់ផ្តើមសម្អាតវាដោយដៃរបស់ខ្លួនដោយមិនចាំបាច់អ្នកបម្រើណាមកធ្វើជំនួស។"យុនគ្គី..." កំពុងតែរៀបចំសុខយ៉ុងអានស្រាប់តែងាកមកសួរគេភ្លាមៗ។
"ល្ងាចនេះអូនចង់ដើរផ្សារ បងអាចជូនអូនទេ"
"ប៉ុន្តែ.. បងជាប់ធ្វើរការជាប់ម៉ោង..អូនក៏ដឹង?" គេស្រាប់តែបដិសេដភ្លាមៗទោះដឹងថានាងចង់ទៅប៉ុណ្ណាក៏ដោយ គេជាប់មានការងារច្រើនម៉ោងក៏ជារឿងពិតមិនអាចប្រកែកតែក៏មិនមានន័យថាគេមិនចង់ជូននាងទៅដែរ។
"អ្ហឹម..អូនអាចទៅខ្លួនឯងបានទេ? ណាតែមួយថ្ងៃទេលោកប្តី" នាងទទូចបូញមាត់ទៅតកថ្ពាល់របស់គេ ស្របពេលដែលគេរហ័សចាប់មាត់របស់នាងចេញរួចក៏និយាយ÷
"អូនចង់ទៅក៏ទៅចុះ! បងមិនហាមទេ តែត្រូវប្រុងប្រយ័ត្នផងឮទេ" នាយមិននិយាយអ្វីច្រើនក៏មិនបានហាមឃាត់អ្វីដែរគេបានត្រឹមស្តីអោយនាងការពារខ្លួនអោយបានត្រឹមត្រូវ ព្រោះសង្គមឥឡូវមិនអាចធ្វេសប្រហែសបានទេ។
"អ្ហឹម..ហិហិ..សូហ្គាដេឌីរបស់អ្នកណាទេនៀកផ្អែមម្លឹងៗ! ហាហា"នាងក្រមុំសើចចំហរមាត់ក្អាក់ក្អាយបណ្តាលអោយអ្នកដែលឈរមើលនាងកើតមានក្តីសុខនៅក្នុងចិត្តបន្តិចម្តងៗ សុភមង្គលមួយដែលអាចថាងាយស្រួលនឹងកើតឡើង ងាយស្រួលចាប់វាចងអោយតឹង មនុស្សគេស្រឡាញ់អ្វីមួយក៏ត្រូវតែយកវាមកបង្គាប់ចិត្តខ្លួនឯងអោយបានជាកំហិត បើសិនជាថ្ងៃណាមួយដែលខ្សែរនិស្ស័យដាច់.. គេក៏លែងហាមឃាត់......... ។"ហុើយ.. ទីបំផុតក៏រួចរាល់.."ស្រីស្រស់ឡើងដៃទាំងពីរឡើងទៅលើអែនអ៊នបំបាត់ភាពចុករោយចំណែកយុនគ្គីក៏ត្រៀមផ្លាស់ខោអាវងូតទឹកដូចគ្នា។
"នេះ! នាមប័ណ្ណរបស់អូន! បងបានធ្វើវារួចរាល់ហើយ ឆាប់ដាក់ចូលក្នុងកាបូបទៅសម្រាប់ប្រើវានៅពេលសំខាន់ តែត្រូវចាំអូនមិនអាចអោយអ្នកណាគេផ្តេសផ្តាសទេ ឮទេ"គេឆ្លៀតឱកាសលូកដៃចូលទៅក្នុងហោប៉ៅរបស់ខ្លួនដើម្បីយកនាមប័ណ្ណបីបួនសន្លឹកហុចមកអោយនាង។
"អូ! អូខេ.. មិនអោយក៏មិនអោយ"
@ពេលល្ងាច......
រាងរៅស្រឡូនជាមួយនឹងរូបពណ៏ផ្ទៃមេឃស្រាលអមជាមួយកាបូបពណ៏ផ្កាឈូកម៉ាក Dior រឹតតែធ្វើអោយនាងកាន់តែលេចធ្លោរក្នុងចំណោមមនុស្សរាប់រយអ្នក។ យ៉ុងអានដើរបណ្តើរសម្លឹងទៅមើលភាពក្អាក់ក្អាយដែលនៅជុំវិញនាងបណ្តើរ ភាពសើចសប្បាយ ការឈ្លោះប្រកែក ការមិនយល់ចិត្តវាសុទ្ធតែកើតឡើងជុំវិញខ្លួននាងពេលនេះ។
"មិនខ្វល់ទេ! វាបានបាត់ទៅអស់ហើយ ពេលនេះខ្ញុំក៏មានបងយុននៅក្បែរដែរ ក៏មិនទៅចាំបាច់គិតពីវាដូចគ្នា" នាងខ្ជឹបមាត់របស់ខ្លួនញញឹុមស្រាលៗ រួចក៏ដើរចេញទៅដោយគិតចង់ទៅទិញសម្លៀកបំពាក់សិន។(ភឹប!!!អួយ)
វេលានោះស្រាប់តែរាងកាយទាំងពីរបានប៉ះទង្គិចគ្នាធ្វើអោយអ្នកម្ខាងដួលទាំងជំហរ ជើងរបស់យ៉ុងអានត្រូវកកិតនឹងគ្រួសតូចៗធ្វើអោយចេញឈាមរឹមៗ នាងសង្គ្រឹតធ្មេញដោយភាពឈឺតិចៗ។
"អឺ.. ធ្ងន់ធ្ងរដែរឫទេ?"បុរសសង្ហារប្រញាប់ប្រញាល់ទម្លាក់ឥវ៉ាន់របស់គេចុះ រួចក៏រហ័សជួយគ្រានាងឡើងមកបង្ហាញថាជើងរបស់នាងកំពុងតែចេញឈាមរឹមៗ។
"អរចា.. ខ្ញុំមិនអីទេ របួសតិចតួចខ្ញុំអាចដើរបាន"នាងតបទៅទាំងញញឹមពព្រាយទាំងដែលជង្គង់របស់នាងខ្ទាំសាច់ក្រហាយពេញនឹង។
"អីយ៉ា.. មិនអីយ៉ាងមិចនៀក មោះឆាប់មកខ្ញុំជួយគ្រាអ្នកនាង" បន្លឺចប់គេក៏គ្រារាងកាយស្រាលដូចសំឡីដោយថ្នមៗចូលទៅអង្គុយកន្លែងសមរម្យមួយដែលជាហាងតាមចញ្ជើមថ្នល់ដែលវាស្ថិតនៅជិតផ្សារទំនើបនេះឯង។_________________&&
ណាគេន៏? 😇
#AGRIKATO

YOU ARE READING
????????????[complete ]?
Romance??? ???????/ ??????????? ?????????????????????????????????????????????????????????????????? ??????????????????????????????????????????????????? "????????????????????????????????????"? ???????????????????????????