抖阴社区

EPISODE 22

999 42 1
                                    

   #ជីវិតរបស់អូន
#ភាគ22        Enjoy your reading ❤️

         "រ៉ូបនេះ ស្អាតណាស់.. សាកសមនឹងខ្ញុំណាស់"​ ភ្នែកសំឡឹងទៅមើលរ៉ូបរលោងពណ៏ក្រហមដែលព្យួរទុកនៅក្នុងទូរឈើក្រអូបមួយមុននឹងទាញយកវាចេញមកផ្អោបទៅលើរាងកាយរបស់នាង​។

"ខ្ញុំស្អាតណាស់..ខ្ញុំសាកសមជាម្ចាស់ស្រីនៃត្រកូលនេះណាស់" អ៊ីយ៉ុងសម្លឹងទៅមើលកញ្ចក់ដែលជារូបនាងនៅក្នុងនោះ ដៃដែលមានក្រចកមុតស្រួចអូសអង្អែលទៅលើថ្ពាល់របស់ខ្លួនដោយភាពជឿរជាក់។

"គីម​ យ៉ុងអាន.. ខ្ញុំមកមុននាងទេ"​ ភ្លាមៗកែវភ្នែករបស់ស្រីស្រស់ក្លាយជាក្រហមប្រៀបដូចជាឈាមឆ្អៅលាយលំជាមួយសន្សើមទឹកភ្នែកហូរចុះមក។

ត្រលប់ទៅកាល5ឆ្នាំមុន...

   ក្មេងស្រីអាយុ8ឆ្នាំកំពុងតែដើរទ្រុកៗប្រៀបដូចជាសត្វដែលគេចញ្ចឹមដាក់ចំណីអោយសុី។
"បងប្រុស.."
"ឈប់ហៅយើងថាបងប្រុស យើងមិនដែលស្គាល់នាងក៏មិនដែលត្រូវជាបងប្អូនតាំងពីពេលណាមកដែរ ហើយក៏ឈប់តាមយើងដូចជាឆ្កែអានាថាទៀតទៅ"​ ក្មេងប្រុសងាប់មិនរើសបែរមកស្រែកអោយនាងថែមទាំងដេញនាងចេញដូចជាឆ្កែអានាថា​ សម្តីរបស់គេប្រៀបដូចជាចាក់កអោយនាងស្លាប់ទាំងអស់។
    ចំណែកឯនាងបានត្រឹមបង្ហូរទឹកភ្នែកដើរចេញទាំងដែលគេមិនខ្វល់សូម្បីតែបន្តិច.....។

...............

"ហឹក.. ម៉ែដោះ.. ម៉ែដោះឆាប់បើកទ្វារ"​សម្លេងលាន់ទ្រហឹងប្រឹងបញ្ចេញមកទាំងយប់កណ្តាលអាធ្រាតទាក់ទាញអោយអ្នកបម្រើទាំងអស់រួមទាំងម៉ែដោះលីសៀឈូរឈរមកបើកទ្វារ​ទាំងគ្មានប្រលឹងក្នុងខ្លួនដោយសារតែសម្លេងស្រែករបស់នាងប្រៀបដូចមនុស្សកើតឆ្កួតអញ្ចឹង។

"មានរឿងអី? ហេតុអីក៏ដៃឯងសុទ្ធតែឈាម? គ្រាន់តែឃើញភ្លាមម្នាក់ៗចំហរមាត់ប្រៀបដូចជាឃើញខ្មោច ព្រោះតែសភាពរបស់អ៊ីយ៉ុងពេលនេះពោរពេញឈាមដាននៅនឹងដៃ។

"​ហឹក.. ឃាតករ..វាចូលផ្ទះធំ.. ហឹក..​ខ្ញុំព្យាយាមឃាត់វាមិនអោយចូលបន្ទប់លោកប្រុស តែខ្ញុំឃាត់មិនបានទេ..ថែមទាំងយកកាបិតផ្ចុងខ្ញុំទៀតផង..ហឹក" អុីយ៉ុងយំយកៗ ចំណែកឯខ្លួនញ័រទទ្តើកដូចជាកូនសត្វដែលបាក់ស្លាប។

"ឆាប់យកនាងចូលក្នុងមក ចំណែកពួកឯងខលហៅដូរីមកចាត់ការទៅ"​
"ចាម៉ែដោះ"

"​ហឹស! លេងមួយក្បាច់ក៏យកការអាណិតពីពួកឯងយ៉ាងងាយ"

ត្រលប់ទៅកន្លះម៉ោងមុន÷

    "​សុំទោស​ផង! បងយ៉ុនជារបស់ខ្ញុំទេ" ស្រីស្រស់ញញឹមទាំងភ្នែកក្រហមឆ្អៅ មុននឹងទាញយកអំពូលនៅលើក្បាលគ្រែកាន់ជាប់នៅនឹងដៃហាក់ដូចជាមានបំណងអ្វីមួយដែលកើតឡើងបន្តិចទៀតនេះ។
  ប្រាវ!!!
សម្លេងកញ្ចក់ធ្លាក់បែកជាបំណែកតូចៗដោយសារដៃរបស់អ៊ីយ៉ុង រាងតូចសម្លឹងមើលទៅខាងក្នុងនៃកញ្ចក់ដែលជារ៉ូបថតមួយផ្ទាំងរបស់យ៉ុងអាន។
"ហឹស!! ស្រឡាញ់វាណាស់ហេស?"
  ខ្វោក...
  រ៉ូបដែលមានភាពស្រស់ស្អាតនឹងមានរបៀបរៀបរយត្រូវដៃស្រីស្រស់ហែកកម្ទេចវាដោយដាច់អហង្កា នាងនាងដើរបំផ្លាញគេគ្រប់គ្នាម្តងមួយៗទាល់តែអស់ ទើបនាងអាចនឹងធូរស្បើយចិត្ត។ អ៊ីយ៉ុងញញឹមយ៉ាងរីករាយបង្ហាញស្នាមញញឹមដ៏សែនពិសពុសគ្មានគូរប្រៀបរួចក៏ឈានជើងចេញពីបន្ទប់នេះរត់យ៉ាងលឿនទៅបន្ទប់មួយទៀតនៃកន្លែងអ្នកបម្រើសម្រាក...។

....................
"ឯងយ៉ាងមិចហើយ?​"​ បន្ទាប់ពីមកដល់ក្នុងបន្ទប់ ម៉ែដោះចាប់ផ្យើមលាងរបួសអោយអ៊ីយ៉ុងនឹងសួរនាំតាមធម្មតា។
"គឺ.. អត់អីទេម៉ែដោះ"​
"ក៏ល្មមប្រាប់បានហើយ ថាមានរឿងអីកើតឡើង?"​ ម៉ែដោះលីសៀមិននិយាយច្រើនរហ័សប្រើក្រសែរភ្នែកមុតមាំសម្លឹងទៅអ៊ីយ៉ុងសម្រាប់ការទៀមទារចម្លើយ​ ធ្វើអោយអ្នកមាននាមជាកូនបម្រើលេបទឹកមួយមាត់ក្អឹកព្រោះន៉ែដោះហាក់ដូចជាដឹងរឿងអ្វីម្យាងហើយ។
 
________________&&
កុំ​clown ពេកមីអូន🤡🤡
#agrikato

????????????[complete ]?Where stories live. Discover now