抖阴社区

EPISODE 33

876 36 0
                                    

.
   ជីវិត​របស់​អូន
ភាគ33        enjoy your reading 💕

     "ប្រពន្ធរបស់បងទឹកកក..ហិហិ" យ៉ុងអានសើចកក្អឹកជាមួយភាពសប្បាយរីករាយ ចំណែកឯយុនគ្គីក៏ទាញដៃប្រពន្ធកម្ជិលរបស់ខ្លួនចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន។

  នាពេលយប់ស្ងាត់សូន​ សម្លេងសត្វលោកក៏បានស្ងប់ស្ងាត់ដូចរាល់ដង ព្រះចន្នពេញវង្សបញ្ចេញពន្លឺខុសពីធម្មតា បង្ហាញអោយឃើញមនុស្សពីរនាក់កំពុងតែសាសងគ្នានៅឯ
រៀនហាលជិតបង្អួច យុនគ្គីអង្គុយនិយាយជាមួយនាងសុខៗក៏ស្រាប់តែចាប់អារម្មណ៏ថារាងបាត់សម្លេងទើបក្រលេកទៅមើលភ្លែត  រាងកាយសភ្លឺគេងគ្រៀកដាក់ក្បាលមកលើស្មាររបស់គេ ខ្យល់រំភើយបក់សក់របស់នាងផាត់ផើយរលាស់ពេញនឹង មើលទៅរឹតតែបង្ហាញអោយឃើញថាព្រះនាងរបស់គេស្អាតល្អឥតខ្ជោះ។

"ហឹម! ចំជាយាប់មែន គេងមិនប្រាប់បងទាល់តែសោះ ចេះអោយប្តីនិយាយម្នាក់ឯងទៅកើត"​ យុនគ្គីដកដង្ហើមធំសម្លឹងទៅនាងល្អិតដែលលើដៃរបស់ខ្លួនមុននឹងបីនាងត្រឡប់ទៅលើគ្រែ​ លូកយកភួយក្រាសឃ្មឹកមកដណ្តប់អោយនាង។

  មួយខែក្រោយមក

នា​ពេលល្ងាច

"ប្រយាប់ឡើង យប់នេះពួកយើងទៅដេញថ្លៃយករីសតមួយដែលតូចល្មមនៅឯប្រទេសស្វីស! ចំណែកឯអូនក៏រហ័សដៃបម្តិចទៅ​ យប់បន្តិចពួកយើងត្រូវធ្វើដំណើរទៅហើយ"​ យុនគ្គីបណ្តើរយ៉ុងអានចូលទៅក្នុងផ្សារទំនើបមួយកន្លែងបំណងចង់រើសរ៉ូបនឹងគ្រឿងសម្ភារះផ្សេងៗរបស់មនុស្សអោយនាងព្រោះតែយប់នេះពួកគេត្រូវទៅដេញថ្លៃរបស់ម្យាង។

"​ហួយ!! យុនគ្គី! បងកុំដើរលឿនពេកបានទេ? នេះទើបតែម៉ោង6ល្ងាចទេ ក្រែងកម្មវិធីចាប់ផ្តើមម៉ោង9 ហេស? " គ្រាន់តែឮបែបនេះភ្លាមយ៉ុងអានចាប់ផ្តើមមុខក្រញ៉ៅជាប់ ចូលចិត្តអាតែបង្ខំនោះបង្ខំ កម្មវិធីម៉ោង9ទើបចាប់ផ្តើមបុន្តែគេធ្វើដូចកម្មវិធីកំពុងតែកើតឡើងអញ្ចឹង។

"ល្អ!​រើសតាមចិត្ត តែបងទុកពេលអោយមួយម៉ោងបើហ៊ានតែយឺតបងទៅចោលហើយ"

   មិនចាំយូរនាងល្អិតក៏ប្រញាប់ជ្រើសរបស់ដែលខ្លួនពេញចិត្ត​ ជើងទាំងគូររត់ញាប់ស្មេរទៅកាន់ទីទាំងដែលយុនគ្គីកំពុងទេឈរចាំនាង។ នាងល្អិតតបញ្ចេញទឹកមុខកំហូចចេញមកមុននឹងលើកថង់ឥវ៉ាន់របស់ខ្លួនទៅប្តីមើល ចំណែកឯយុនគ្គីសម្លឹងមើលមកនាងទាំងមិនព្រិច ថង់ឪវ៉ាន់របស់នាងសុទ្ធតែប្រេន dior ទាំងអស់​ នេះប្រហែលជាលុយក្នុងកុងរបស់គេខ្ទេចសល់តែសំបកទេ។

"អោយតែម៉ាកៗនេះដឹងតែរលាយហើយអញ លេងសុទ្ធតែ dior គ្រប់មុខ​អញ្ចឹង"​ ត្រូវហើយ​ ទាំងកាបូប ទាំងគ្រឿងmake up ទាំងរ៉ូប ទាំងវែនតារបស់នាង សុទ្ធតែជាប្រេនលំដាប់តម្លៃរាប់មុឺន។

"ស្អី​ទៅdior? អូនឃើញស្អាតទើបទិញ បើបងអត់ពេញចិត្តចាំអូនយកទៅដូរលុយមកវិញ ចំណែកអូនប្រើអារបស់នៅផ្ទះដដែលក៏បានដែរ"​ យ៉ុងអានរាងស្រងាកទឹកចិត្តបន្តិច រួចក៏បែរចេញរកដើរចូលទៅហាងវិញបម្រុងនឹងយករបស់ទៅដូរយកលុយវិញ​ ប៉ុន្តែ​ត្រូវយុនគ្គីចាប់បែរខ្លួនទាញមកវិញ។

"អ្នកណាអោយអូនទៅដូរ? ឆាប់ឡើងឡានភ្លាម! អូនគិតថារបស់ដែលអូនប្រើនៅផ្ទះរាល់ថ្ងៃតម្លៃមួយរៀលពីររៀលហេស? " នាយចង្អុលដៃទៅទ្វារឡាន ដេញអោយនាងចូល រីឯនាងវិញមិនមាត់បែរជាដើរចូលទៅទាំងមិនមាត់មួយម៉ាត់ដោយទុកអោយគេឈរមើលក្នាញ់ចិត្តម្នាក់ឯង។
_______________
គេហ្វេន dior ហាស🤣
#agrikato

????????????[complete ]?Where stories live. Discover now