抖阴社区

EPISODE 26

896 32 0
                                    


  #ជីវិតរបស់អូន
#ភាគទី26      enjoy your reading ❤️

       "និយាយអញ្ចឹង ខ្ញុំពិតជាសុំទោសអ្នកនាងណាស់"​ គេដាក់គូទអង្គុយលើកៅអ៊ីមិនទាន់ទាំងដល់ស្រួលបួលផង​ មាត់ចាប់ផ្តើមហាឡើងពាក្យសំទោសចំពោះទៅយ៉ុងអានមួយរំពេច។
"ហិហិ​ ខ្ញុំប្រាប់ហើយថាមិនអីទេ របួសតិចតូចខ្ញុំអាចដើរបានធម្មតាណា"​នាង​បញ្ចេញ​ទេកមុខសើចហិហិទាំងក្នុងចិត្តមិនស្រួលដូចអ្វីដែលនាងកំពុងតែបញ្ចញទាល់តែសោះ។

"​អញ្ចេះចុះ ខ្ញុំអាចប៉ាវអាហារល្ងាចនាងទុកជាការសុំទោសតើ​បានទេ?"​
"អឺ..​គឺ.. ល្អចឹងបានដែរ ក៏ទុកថាជាការស្គាល់គ្នាទៅចុះ មិនអីទេ" គ្រាន់តែឭដំបូងនាងហាក់ស្ទាក់ស្ទើរប៉ុន្តែក្រោយមកក៏សម្រេចចិត្តថានឹងស្របព្រោះតែគិតថាទុកមុខអោយគេ បើអោយតាមត្រង់យុនគ្គីប្រាកដជាខឹងនាងដាច់ក្បាលដាច់កន្ទុយហើយ។

"​អរ..បាទ​ ឥឡូវនេះ​ អ្នកនាងកម្មង់អ្វីដែលអ្នកនាងចង់ញុាំចុះ ចាំខ្ញុំចេញលុយទាំងអស់"
"​អរ! ចា* ប្រាកដហើយហេស?"​នាងឆ្លៀតងួកក្បាលទៅសួរគេម្តងទៀតអោយប្រាកដថាអាហារមួយពេលនេះគេជាអ្នកចេញលុយ។

"បាកដហើយ កូនប្រុសដើមទ្រូង5ហត្ថ និយាយមិនលេបសម្តីទេបាទ"​

"ល្អ! លោកថៅកែ អោយតូប៉ូគិ1ចានធំមក ម្តងនេះខ្ញុំនឹងញុាំអោយបែកពោះជាមិនខាន"នាងបក់បោយដៃម្ខាងហៅម្ចាស់ហាងថែមទាំងស្រែកឮៗដោយមិនខ្វល់ពីមនុស្សជុំវិញខ្លួនសោះ​។ នាងប្រញាប់លើកដៃខ្ទប់មាត់របស់ខ្លួនវិញពេលដែលមនុស្សគ្រប់ចាប់ផ្តើមប្រែក្រសែរភ្នែកចម្លែកសម្លឹងមកខ្លួន។

ក្រលេកមកមើលមួយគូរនេះវិញ តាំងពីស្គាល់គ្នាមកនិយាយពីថាមិនដែលសូម្បីតែនិយាយល្អនឹងគ្នាមួយម៉ាត់ ជួនកាលមុខក៏ខ្ពើមសម្លឹងទៀតផង​ដូច្នេះហើយទើបអុីហ្វាងចេះតែគិចមុខពីគេរហូតព្រោះមិនចង់ស្តាយទឹកមាត់ដែលនិយាយជាមួយមនុស្សឥតប្រយោជន៏ដូចជាគេ។
ជុងហ្គុក​ដើរបណ្តើរច្រៀងបណ្តើរចូលទៅក្នុងផ្ទះធំដែលមានអុីហ្វាងកំពុងតែរៀបចំបោសជូតផ្ទះជាមួយអំបោសដែលនៅនឹងដៃកំពុងតែវៀសចុះវៀសឡើងមើលទៅដូចជារហ័សរហួនណាស់។

????????????[complete ]?Where stories live. Discover now