#ជីវិតរបស់អូន
#ភាគ18 Enjoy your reading ❤️️ព្រឹកព្រលឹមថ្ងៃរះមកពីទិសខាងកើត ជះចេញនៅពន្លឺសម្រាប់ភំភ្លឺផែនដី ពពកហោះរសាត់ជុំវិញទឹសទីបង្កើតជាទិដ្ឋភាពមួយដ៏សែនស្រស់ត្រកាលនាពេលព្រឹក។
ត្របកភ្នែកមួយគូរបើកឡើងបង្ហាញពីភាពព្រិលខ្លាំងៗទើបខំព្រិចភ្នែកអោយញាប់សម្លឹងមើលទៅវត្ថុដែលនៅជុំវិញខ្លួនទើបដឹងថារាងកាយមាំទាំកំពុងតែត្រូវនាងកើយពីលើតាំងពីយប់។ រាត្រីយប់មិញមិនដឹងថាត្រូវនិយាយអ្វីនោះទេ គេចូលមកក៏បបួលនាងឡើងទៅឋានសួគ៏ភ្លែត ចំជាយាប់មែនប្រុសចាស់នេះ។
"អ៊ុំយុន..! ឆាប់ក្រោកឡើង"នាងអង្គុយសម្លឹងគយគន់ទៅលើមុខដ៏សរលោងរបស់គេមួយសន្ទុះទើបដាច់ចិត្តបង្ហើបសម្លេងហៅគេតិចៗដោយប្រើដៃដែលមានក្រចកមុចស្រួចយកទៅកេះច្រមុះរបស់យុនគ្គីតិចៗធ្វើអោយអ្នកដេកលង់លក់ក្រវីក្បលចុះឡើងហាក់ដូចជាមមើរនេះមមើរនោះ។"អួយ!! លោកព្រះ..អ៊ុំងើបតាំងពីស្មើរណា?"ស្រីស្រស់ហាកគាំងស្ញេញពេលដែល
ក្រសែរភ្នែកក្រាស់ខ្មឹកសម្លេងមកនាងជាមួយនឹងទឹកមុខសោះកក្រោះរបស់គេ ហាក់បីដូចជាគ្មានភាពស្រស់បំព្រងទាល់តែសោះ។
"យ៉ាងមិច? បើយើងមិនងើប ឯងត្រូវដេកសម្លឹងមើលមកយើងទាល់តែធ្លាក់គ្រាប់ភ្នែកមែនទេ?" យុនគ្គីចាប់ដៃនាងទាំងពីរជាប់ រហ័សក្រសោបក្បាលនាងអោយដេកនៅលើទ្រូងគេម្តងទៀត យ៉ុងអានមិនបម្រាស់ព្រោះតែជាចិត្តរបស់នាងចង់តែគេងឪបគេអោយ
បានយូរៗ មិនដឹងមានអារម្មណ៏យ៉ាងមិចក្នុងខ្លួន អោយតែដាក់ក្បាលលើទ្រូងរបស់គេចង់
ឱបរឹទ្ធអោយថប់ខ្យល់តែម្តង។"អ៊ុំយុន.. រឿងយប់មិញ?"យ៉ុងអានងើយក្បាលមើលទៅយ៉ាងរំលឹកពីរឿងយប់មិញដែលពួកគេបានសាសង ដៃស្រឡូនលូកស្ទៀបទៅលើដើមទ្រូងមាំទាំរបស់គេ សម្លេងម្ហបៗហាក់ចង់ដេងពីជម្រៅចិត្តរបស់គេពេលនេះថានៅចាំរឿងពីយប់មិញដែរឫអត់.។
"រឿងអីទៅ?" យុនគ្គីទាយដឹងពីក្នុងចិត្តនាងភ្លាមតែហាក់ចង់ធ្វើអោយក្មេងយំតាំងព្រឹក ក៏តបទៅដោយមិនដឹងថាមានរឿងអ្វីកើតឡើង។
"គ្មានរឿងអីទេ! ខ្ញុំគ្រាន់តែចង់សួរអ៊ុំថាយប់មិញទៅណា"បបូរមាត់ស្រស់បំព្រងនិយាយបណ្តើរលេបទឹកមាត់បណ្តើរ ចំណែកភ្នែករលីងរលោងក្នុងចិត្តគិតថាគេប្រហែលជាភ្លេចបាត់ទៅហើយ ព្រោះវាគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ ម្យ៉ាងប្រហែលគេមិនទៅចាប់អារម្មណ៏រឿងបែបនេះទេ។"ឯងមើលទៅសភាពឯងពេលនេះទៅ តើវា
យ៉ាងមិចហើយ? "
" សភាពខ្ញុំ?... "យ៉ុងអានលាត់ភួយឡើង
ឪនទៅមើលទើបដឹងថាខ្លួនឯងកំពុងនៅជាមួយភាពននលគក.. ត្រឹមតែមួយពព្រិចភ្នែកថ្ពាល់ទាំងសងខាងចាប់ផ្តើមក្រហមក្តៅៗ នាងធ្វើភ្នែកលេមលឺមៗមិនហ៊ានមើលទៅមុខគេអោយចំ ចំណែកយុនគ្គីវិញចាប់ផ្តើមបាញ់ក្រសែភ្នែកមុតមាំមកចំនាង ក្នុងចិត្តចង់ដឹងចម្លើយពីសំណួរអំបាញ់មិញ ប៉ុន្តែមួយសន្ទុះទៅហើយនៅតែមិនឃើញនាងមានចម្លើយអោយគេទៀតឃើញតែក្រលេកចុះក្រលេកឡើង។"អោយលឿនឡើង..យើងកំពុងតែចាំស្តាប់"
"កំពុងតែស្រាត.."
"ថាមិច? ស្តាប់អត់ឮសោះនៀក"យុនគ្គីធ្វើជាដាក់ដៃផ្ទៀងត្រជៀកម្តងហើយម្តងទៀតធ្វើអោយឈាមអ្នកនៅជិតនោះកាន់តែក្តៅទៅៗ។ដឹប!!!
"ចាស់ព្រើល" នាងល្អិតក្តាប់ដៃគក់គេមួយទំហឹង មីននឹកស្មានថាមនុស្សដែលអាយុជិតពាក់កណ្តាលជីវិតហើយនៅមានភាពលេង
សើចក្អាក់ក្អាយដូចគេសោះ។@ពេលថ្ងៃត្រង់
ដៃគូរថ្មីថ្មោងបណ្តើរគ្នាចុះមកយ៉ាងគគ្រឹកពេញផ្ទះ សម្លេងសើចក្អាក់ក្អាយបន្លឺឡើងតាមកាំជណ្តើរចុះមក ម្នាក់ៗហាក់ជាមានភាពសប្បាយខុសពីធម្មតាដូចៗគ្នា សម្លេងទាំងនេះវាលេចឮទៅដល់លោកម្ចាស់ធំដែលនៅក្នុងបន្ទប់អង្គុយញញឹមមិនដាច់ពីមាត់ គាត់អាចស្លាប់ទៅបិទភ្នែកជិតក៏ថាបានដែរ ព្រោះតែគ្រាប់ពេជ្ររបស់គាត់រកឃើញនៅសេចក្តីសុខផ្ទាល់ខ្លួនរបស់គេបានហើយ។
"ណែ! ចង់យ៉ាងមិចអាចង្រៃ! អាថោកទាប.. លេងយើង! អ្ហាយ អាថោកទាប" ស្របពេលនោះសម្លេងស្រួញស្ញើកស្រែកដូចកញ្ចែបើកឡើងតម្លង់មនុស្សស្ទើរតែពេញភូមិគ្រិះ។
"វាស្អីឯងអាជុង? មកចាប់កូនស្រីគេទាំងកណ្តាលថ្ងៃត្រង់..មិនខ្មាស់ខ្មោចទេហេស?"យុនគ្គីស្រាប់តែប្រែជាមុខក្រញៅមួយភ្លែតដោយសារទិដ្ឋភាពប្អូនប្រុសសាច់ឆ្ងាយគេមកចាប់បង្អោបអុីហ្វាងដែលជាប្អូន
ជីជូនរបស់ខ្លួនទាំងកណ្តាលថ្ងៃចេស មើលទៅប្រាកដជាតាមដាននាងណាស់ហើយ ទើបអាចដឹងថានាងរស់នៅទីនេះ។ភឹប!!! អ្ហក...
អុីហ្វាងស្រាប់តែដោលជង្គង់មួយទំហឹងធ្វើអោយទង្កិចនឹងប្អូនប្រុសរបស់គេហួលស្ទើរសន្លប់ ជុងហ្គុកបើកភ្នែកសស្លែតប្រៀបដូចជាត្រីដែលគេយកទៅអាំង ដៃក្តោបអាប្អូនមួយចង្កោម។
"អ្ហឹិក..បងយុនជួយផង..ហ្អឹក អាចង្រៃនឹងវារោគចិត្តចូលមកចាប់ឪបខ្ញុំ.. ហ្អឹក..""ណែ! នាងថាអ្នកណារោគចិត្ត..អ្ហក.អ្ហួយ
ឈឺណាស់.. ប្រយ័ត្នអារោគចិត្តចាប់ធ្វើវើយ!"
"ប្រពន្ធម៉ែឯងស្អី អាចង្រៃ"___________________
អួលបងហ្គុកងាប់ហើយ🤣🤣

YOU ARE READING
????????????[complete ]?
Romance??? ???????/ ??????????? ?????????????????????????????????????????????????????????????????? ??????????????????????????????????????????????????? "????????????????????????????????????"? ???????????????????????????