#ជីវិតរបស់អូន
#ភាគ21 enjoy your reading ❤️នៅលើគ្រែឃីងសាយន៏ដែលមានទំហំធំខុសពីគ្រែធម្មតា មនុស្សពីអ្នកដែលដេកឪបគ្នាស្អិតរមួតប្រៀបដូចជាស្ករទាំងម៉ែ ពោរពេញដោយសេចក្តីសុខ នឹងកក់ក្តៅ។ ម្នាក់ៗមសនភាពអស់កម្លាំងរៀងខ្លួនទើបលង់លក់ក្នយងការសម្រាកមួយនេះ។
"អឺ.. ហឺ.. ហ្អឹក" មិនទាន់ទាំងដល់ពាក់កណ្តាលយប់ផង ស្រីស្រស់ចាប់ផ្តើមដេកប្រែរមួលចុះរមួលឡើង ដៃស្រឡូនលូកក្តោបពោះរបស់ខ្លួនជាមួយនឹងភាពដង្ហក់មិនដាច់ពីមាត់ ចំណែកឯម្រាមដៃខ្ញាំរ៉ូបគេងយប់របស់ខ្លួនខ្ទក់ស្ទើរតែមើលលែងយល់។"យុន! បងយុន.." ស្រីស្រស់ចាប់ផ្តើុមបង្ហើបសម្លេងតិចៗស្របពេលដែលយុនគ្គីបើកភ្នែកឡើងដោយសារសម្លេងដាស់របស់នាង រាងសង្ហារចាប់ផ្តើមកន្ត្រាក់ខ្លួនងើបឡើងទើបឃើញថាយ៉ុងអានកំពុងតែដេកក្តោបពោះរបស់ខ្លួន បបូរមាត់ប្រែជាស្លេកគ្មានឈាម ចំណែកឯសាច់ត្រជាក់ស្រេបដូចទឹកកក។
"អូនកើតអី យ៉ុងអាន "យុនគ្គីចាប់ភ្លឹកសួរទៅកាន់រាងកាយរមួលដែលដេកបង្ហូរទឹកភ្នែកចុកស្ទើរតែផុតដង្ហើម ជើងទាំងពីរបង្រួមចូលគ្នាព្រោះតែភាពឈឺចាប់នៅត្រង់ចំណុចពោះខ្លាំងពេក។
"ហ្អឹក! ឈឺពោះ.. យុន អូនឈឺពោះ"
"មានរឿងអី? អូនចាំបងមួយភ្លែតសិន"យុនគ្គីមិននិយាយច្រើនប្រញាប់បើកទូសម្លៀកបំពាក់យកអាវរោមសត្វធំៗ យកមកបំពាក់អោយនាងព្រោះខាងក្រៅគឺត្រជាក់ខ្លាំងបើមិនអញ្ចឹងទេ ច្បាស់ជារើទុកខ្លាំងជាងនេះមិនខាន។"មោះ! តោងកបងអោយជាប់ឮទេ?"រាងក្រាស់ចាប់ផ្តើមលើករាងកាយដែលស្រាលស្ញើកមកលើដៃរបស់ខ្លួនរួចនិយាយអោយនាងតោងគេអោយជាប់ជៀសវៀងភ្លាត់ដៃធ្លាក់ តែស្រីតូចហាក់ដូចជាគ្មានកម្លាំងទាល់តែសោះសូម្បីតែលើកដៃមួយជំហផងក៏មិនបានផង។
"មិនអីទេ! អូនសង្ងំគេងទៅ! ទៅដល់ពេទ្យពេលណាបងនឹងដាស់អូន" យុនគ្គីទ្ររាងកាយរបស់យ៉ុងអានដាក់ដាក់ក្នុងឡានស្រាលៗ បន្ទាប់មកក៏បើកចេញទៅលឿនអស់ស្ទះ គេអាចនឹងខលហៅដូរីដែលជាជំនិត តែគិតថាវារាងយប់ខ្លាំងទៅហើយទើបមិនចង់រំខាន។
"ហឺ..បងយុន.."តាមផ្លូវយ៉ុងអានគិតតែស្រែកហៅពីឈ្មោះរបស់គេ ដៃរបស់នាងក្តាប់ទៅនឹងជាយអ៉ាវបិទភ្នែកសង្ងំយំរហូត សភាពនាងពេលនេះប្រៀបបីដូចជាយកកំបិតចាក់មកក្នុងទ្រូងរបស់យុនគ្គីអោយល្ហល្ហេវ។
ងឹត!!!
សម្លេងបញ្ឈប់ឡានបង្ហើបនៅខាងមុខមន្ទីពេទ្យឯកជនមួយនៅឯសេអ៊ូល រាងក្រាស់រហ័សបីរាងកាយស្រាល់ស្ញើករបស់នាងចេញជួនពេលដែលគ្រូពេទ្យក៏បានរុញគ្រែសង្គ្រោះបន្ទាប់មកដាក់ជិតគេ មិនចាំយូរយុនគ្គីរហ័សសម្រួលរាងតូចដាក់ទៅលើគ្រែនោះចំណែកឯងពេទ្យដទៃចាប់ផ្តើមរុញគ្រែចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ភ្លាមដោយមានយុនគ្គីរត់តាមពីក្រោយ។
"អូនកុំកើតមានរឿងអីអោយសោះ បើអូនកើតមានរឿងអីនោះ បងមិនអត់ឪនអោយខ្លួនឯងទេ" រាងកម្លោះឈរនៅក្រៅទ្វារឈរសម្លឹងទៅមើលសភាពខាងក្នុងដែលមានកញ្ជក់ព្រិលសម្រាប់ឃាំងមិនអោយមើលឃើញសូម្បីតែបន្តិច ដៃទាំងទ្រសុះឪបចូលគ្នាបំបាត់ភាពព្រួយបារម្ភ ប៉ុន្តែគេនៅតែមិនអាចហាមចិត្តមិនអោយខ្វល់ពីនាងដែលជាមនុស្សស្រីសំខាន់ក្នុងជីវិតគេបំផុតបានទេ។
ក្រលេកមកមើលនៅក្នុងភូមិគ្រិះនេះវិញ ស្រីស្រស់កំពុងតែដើរលបៗចូលមកក្នុងបន្ទប់ម្ចាស់របស់ខ្លួន ភ្នែកសន្សឹមៗក្រលេកទៅមើលសភាពជុំវិញបន្ទប់ បើធៀបទៅ.. វាធំជាងបន្ទប់របស់នាងឆ្ងាយណាស់ ប្រៀបដូចជាបន្ទប់ដែលព្រះនាងនឹងអង្គម្ចាស់រស់នៅ។
"រ៉ូបនេះ ស្អាតណាស់.. សាកសមនឹងខ្ញុំណាស់" ភ្នែកសំឡឹងទៅមើលរ៉ូបរលោងពណ៏ក្រហមដែលព្យួរទុកនៅក្នុងទូរឈើក្រអូបមួយ។
__________________
(អ្នកនាង! អ្នកនាងមិនសមជាប្រពន្ធរបស់លោកប្រុសទេ! )
#agrikato

YOU ARE READING
????????????[complete ]?
Romance??? ???????/ ??????????? ?????????????????????????????????????????????????????????????????? ??????????????????????????????????????????????????? "????????????????????????????????????"? ???????????????????????????