#ជីវិតរបស់អូន
#ភាគទី14 enjoy your reading ❤️ព្រលឹមព្រះចន៏ចាប់ផ្តើមរំលិចចូលទៅ ព្រះអាទិត្យចាប់ផ្តើមរំលិចឡើងបញ្ចេញពន្លឺអោយពិភពលោកចែងចែង ស្រស់បំព្រង បក្សីបក្សារចាប់ផ្តើមស្រេកចេចចាចពេញទឹកពេញដី បង្ករជាសម្លេងដាស់រំខានអោយមនុស្សភ្ញាក់ពីដំណេក។
ស្រីក្រមុំភ្ញាក់ឡើងជាមួយភាពស្លេកស្លាំងខុសពីធម្មតាតែសំណាងហើយមានអ៊ុំកម្លោះនៅជិតចាំជួយទុកដាក់ នាងប្រឹងយោងខ្លួនដើម្បីក្រោក ភ្នែករេជុំវិញសម្លឹងទៅមើលមនុស្សសំណព្វរបស់ខ្លួនដែលកំពុងតែដេកលង់លក់ដោយសារការហត់នឿយ ដោយសារយប់មិញនៅចាំមើលនាង គេខ្លាចយប់ឡើងនាងភ្លាត់ក្តៅឡើងវិញទើបមិនហ៊ានដេកសុខចិត្តទម្រេតខ្លួនចំហភ្នែកចាំមើលនាង។"ជុប!...អ៊ុំហត់នឿយនឹងមើលថែខ្ញុំហើយ"នាងល្អិតដាក់បបូរមាត់ទៅលើថ្ពាល់របស់អ៊ុំកំលោះ កែវភ្នែកសម្លឹងមើលទៅគេជាមួយនឹងក្តីស្រឡាញ់ដ៏សែនស្រស់បំព្រង ជាមួយនឹងចិត្តមួយដែលខ្វះគេមិនបាន ថ្ងៃមុខថ្ងៃក្រោយទោះរឿងនាងនឹងគេទៅជាបែបណាក៏ដោយ... សុំតែគរកុំដេញនាងចេញពីជីវិតគេ.. គឺវាសមភាពជាមួយមនុស្សដូចជានាងហើយ ទោះដល់ពេលនោះនាងត្រូវក្លាយជាមនុស្សដែលគេបោះបង់ចោល.. នាងនៅតែព្រមអោយតែបាននៅក្បែរគេ។
យ៉ុងអានព្យាយាមយោងខ្លួនចុះពីគ្រែដើរសម្តៅទៅផ្ទះបាយខាងក្រោម ថ្ងៃនេះស្ងាត់ជាងរាល់ដងព្រោះជាថ្ងៃសម្រាក អ្នកបម្រើទាំងអស់ជួបជុំគ្នានៅផ្ទះតូចខាងក្រោយ ដូច្នេះផ្ទះធំខាងមុខក៏រាងស្ងាត់ណាស់ដែរ ក៏មិនចាំបាច់បារម្ភនឹងសម្លេងរំខានរបស់នាងប៉ះពាល់ដល់ពួកគេដែរ។
"ឯណាចេះនៀក!..." នាងល្អិតចាប់ផ្តើមដើររកគ្រឿងទេសដើម្បីចម្អិនអារហារដែលមានជីវជាតិសម្រាប់យុនគ្គីដែលគេងទ្រមក់នៅឯខាងលើមើលទៅយប់មិញប្រហែលជាអស់កម្លាំងណាស់ហើយ។
ក្រលេកទៅមើលយុនគ្គីនៅឯបន្ទប់វិញ ក្រោយពីនាងល្អិតចេញទៅបាត់ ភ្នែករបស់គេចាប់ផ្តើមបើកសន្សឹមៗ ស្នាមញញឹមនៅលើមាត់ចាប់ផ្តើមរីកស្គុះស្គាយដូចជាផ្កា ដៃ
គ្រឿមៗលូកមកស្ទៀបថ្ពាល់របស់ខ្លួនដែលជាប់ក្លិនបបូរមាត់ច្រមិចរបស់យ៉ុងអាន ក្នុងចិត្តញ័បញ័រខុសពីធម្មតាពេលដែលស្នាមថើបមនុស្សស្រីដំបូងមកនៅលើថ្ពាល់របស់គេ។"ផាច់! ស្អីឯងអាចង្រៃ! ញញឹករកឪឯងស្អី?"យុនគ្គីស្រាប់តែស្ទុះទះកំផ្លៀងខ្លួនឯងមួយដៃយ៉ាងថ្ងន់ក្រោយពីដឹងថាខ្លួនកំពុងតែដេកញញឹមពព្រាយរវើរវាយដូចមនុស្សឆ្កួត ចិត្តគេពេលនេះអណ្តែតអណ្តូងដូចមនុស្សកំពុងជក់កញ្ឆារអញ្ចឹង...។
"ចង្រៃយ៏.. មិចក៏បណ្តោយអោយនាងចេញទៅទៀតហើយ.. អាចង្រៃ"យុនគ្គីចាប់ខ្ញាំសក់ខ្លួនឯងជាមួយនឹងភាពស្មុកស្មាញជ្រាបចូលក្នុងខួរ មាត់សច្ចាថាលែងទុកនាងចោល.. ពេលនេះក៏បណ្តោយអោយក្មេងឆ្កួតនោះងើបចោលគេទៀត។
ជើងសរស្គុះទម្លាក់ទៅដើរជណ្តើរពណ៏រលើបរលោងមួយៗសម្តៅទៅមនុស្សស្រីដែលកំពុងតែឈរញាប់ដៃញាប់ជើងធ្វើអាហារសម្រាប់ពេលព្រឹកនេះ។"អុះ!!...."រាងកាយដែលកំពុងតែមមារញឹកតែក៏ត្រូវឈប់គាំងស្របពេលដែកដៃមួយគូរលូកក្រសោបចូលចង្កេះនាងស្រាលៗ យុនគ្គីផ្តេកក្បាលទៅលើស្មាររបស់នាងថ្នមៗហាក់ដូចជាមនុស្សកំពុងតែអស់កម្លាំងនៃខាងក្រៅ.. ក៏ប៉ុន្តែខាងក្នុងមានកម្លាំងព្រើសព្រោះតែស្នាមថើបដែលគ្មានន័យចំពោះគេមួយខ្សឺត។
"ឯងដឹងថាខ្លួនឯងកំពុងធ្វើស្អីទេ?" រាងសង្ហាបិតភ្នែកសួរទៅកាន់ក្មួយស្រីរបស់ខ្លួនដែលកំពុងតែជាប់គាំងធ្វើអ្វីមិនរួចព្រោះតែដៃរបស់គេកំពុងតែជាប់នៅលើចង្កេះរបស់នាង។
"ធ្វើ.. ធ្វើអីទៅ?" នាងល្អិតបើកភ្នែកមក់ៗសម្លឹងទៅគេ ព្រោះមិនដឹងគេនិយាយពីអ្វី ហើយមានបំណងស្អីអោយប្រាកដ?
"ពួកឯងធ្វើស្អី?... "សម្លេងគ្រលរចំណាស់ស្រែកលេចឡើងពីរចម្ងាយ ធ្វើអោយយ៉ុងអាននឹងយុនគ្គីងាកសម្លឹងទៅមើលយ៉ាងរហ័សទើបដឹងថាជាលោកស្រីធំ ទើបនាងរហ័សចាប់ដៃរបស់យុនគ្គីចេញមួយទំហឹង..។
___________________
ធើអីស្រេចគេ.. 😒យាយឯងកុំចេះ!#agrikato

YOU ARE READING
????????????[complete ]?
Romance??? ???????/ ??????????? ?????????????????????????????????????????????????????????????????? ??????????????????????????????????????????????????? "????????????????????????????????????"? ???????????????????????????