抖阴社区

EPISODE 2

1.8K 64 3
                                    


    #ជីវិតរបស់អូន
#ភាគ2
              Let enjoy reading ❤️

        "អែស! ឯងមើលទៅ.. ស្រីស្អាតតើនៀក.." សម្លេងក្មេងពាល ពីរបី នាក់ខ្សឹបខ្សៀវគ្នាមើលទៅនាងតូចដែលដេកមិនដឹងខ្លួន គំនិតអាក្រក់ចាប់ផ្តើមមានឡើងក្នុងខ្លួនរបស់ពួកគេ។

"ហើយឯងចង់យ៉ាងមិច? អាចង្រៃនេះ!" ម្នាក់ក្នុងចំណោមនោះក៏ស្រែកគ្នារបស់ខ្លួន។

"មានយ៉ាងមិចគឺចាប់នឹងហើយ!"
ផ្តុះផ្តើមគំនិតគ្នារួចម្នាក់៑ក៏ដុតដៃដុតជើងរហ័សដើរលបៗទៅជិត យ៉ុងអានដែលកំពុងដេកលក់មិនដឹងអី។

" ជុៗៗ.. ភ្លៅសណាស់វើយ.."
ផាំង!!
សម្លេងគ្រាប់កាំប្លើងហោះទៅបាញ់ទម្លុះស្មារអាក្មេងបាតសង្គមដែលហ៊ានលូកលាន់គ្រាប់ពេជ្ររបស់គេ អ្នកណាក៏ដោយអោយតែហ៊ានប៉ះពាល់នាងដោយបំណងអាក្រក់ កុំបន្ទោសថាគេអាក្រក់អោយសោះ។

"អឹក!..អាចង្រៃណាក៏ថ្លើមធំម្លេះ"
ក្មេងស្ទាវម្នាក់នោះត្រដរស្រែកទ្រហឹង ដៃខ្ទប់ស្មារដោយមានឈាមហូរមកស្រស់ៗ។

"លោក? លោកអ៊ុំជាអ្នកណា?"
ស្រីតូចភ្ញាក់ឡើងដោយសារសម្លេងកាំភ្លើងលាន់ខ្លាំងពេក ក៏ត្រូវឈប់គាំងដោយសារ យុនគ្គីឈរនៅពីមុខនាង។

"យើងចាស់ដល់ថ្នាក់អោយនាងហៅយ៉ាងថាអ៊ុំផងហេស? "
យុនគ្គីប្រើក្រសែរភ្នែកត្រជាក់ស្រេបសម្លឹងទៅកាន់ស្រីតូចញ័រទទ្រើតដោយសារវារាងយប់ទៅហើយ អាកាសធាតុក៏ចុះត្រជាក់ដែរនៅសេអ៊ូល។ មិនចាំយូរគេក៏ក្រលាស់អាវចេញពីដងខ្លួនដែលរឹងមាំមកគ្របនៅលើកាយតូចដែលកំពុងតែញ័រដូចកូនឆ្កែធ្លាក់ទឹក។
"ឈឺត្រង់ណាទេ? "
".......... "យុងអានមិនឆ្លើយបានត្រឹមងក់ក្បាលបញ្ជាក់ថាគ្មានបញ្ហា។

"ឯងចង់បានការងារហេស? "
" មិចក៏លោកអ៊ុំដឹង?"
"បើចង់បានអីក៏ឡើងឡានមកយប់ហើយ"
ថាហើយក៏ប្រលែងចេញពីខ្លួនប្រាណតូចច្រមិច សម្តៅទៅក្នុងឡានដែលមានដៃននៅក្នុងនោះស្រាប់។ យ៉ុងអានរៀងស្ទាក់ស្ទើរក្នុងការចូលទៅណាមួយមនុស្សមិនដែលស្គាល់គ្នាផង។
"នៅយូរទៀតដែលទេ? បើមិនឡើងយើងទៅហើយ"

"អេ! អ្នកណាថាមិនទៅ? " នាងប្រញាប់ប្រញាល់រត់ចូលក្នុងឡាន ដោយសារឥវ៉ាន់សំពីងសំពោងពេកទើបធ្វើអោយកម្លោះចាស់ជ្រួញចញ្ចើមហាក់ដូចជាមិនពេញចិត្តសោះ។

????????????[complete ]?Where stories live. Discover now