ជីវិតរបស់អូន
ភាគ39 enjoy your readingនៅក្នុងបន្ទប់ដែលគ្មានពន្លឺ មានតែភាពខ្មៅងងឹតចូលបញ្ឆិតជិតកាយរបស់បុរសម្នាក់ដែលកំពុងតែអង្គុយអណ្តែតអណ្តូងជាមួយនឹងដបស្រាវាយន៏ក្រហមដើម្បីក្រេបវាបំបាត់ស្រ្តេស។
"យ៉ាងមិចហើយ? នាងទៅហើយមែនទេ?" យុនគ្គីលើកសំណួរទៅកាន់ដូរីដែលទើបតែបើកទ្វារចូលមក។
"អ្នកនាងទៅហើយចៅហ្វាយ ជើងយន្តហោះបានធានាសុវត្ថិភាពរបស់គាត់ហើយថាមិនមានរឿងអ្វីទេ""នាងបានសុខ យើងក៏អស់បារម្ភ" យុនគ្គីនិយាយបណ្តើរសម្លឹងទៅមើលព្រះចន្ទដែលកំពុងតែរះបញ្ចេញរស្មីពន្លឺ ចិត្តរបស់គេបានសុខហើយពេលដែលវានឮថាគ្រាប់ពេជ្ររបស់ខ្លួនបានទៅដល់កន្លែងសុវត្ថិភាពបំផុត។
"យប់នេះចាត់ការទៅ ហាមអោយប៉ូលីសដឹងអោយសោះ បើមិនដូច្នេះទេ នឹងមានរឿងធំជាមិនខាន" យុនគ្គីបែរសំដៅមកដូរីព្រមទាំងផ្តាំអោយចាត់ការអោយបានត្រឹមត្រូវព្រោះគេមិនចង់ភ្លាត់ស្នៀត។
"ចៅហ្វាយ.. ចុះបើ.. លោកម្ចាស់ធំដឹង?" ត្រូវហើយគេភ្លេចគិតរឿងនេះអោយទាល់តែបាន រឿងធំយ៉ាងនេះមិចនឹងអាចអោយប៉ារបស់គេដឹងបានទៅ? គាត់ប្រាកដជាគាំងបេះដូងមិនខាន
"ទៅហៅម៉ែដោះមក"យប់អាធ្រាត្រ..
សម្រឹបជើងមួយៗលាន់ឭតិចៗដែលមិនអាចបង្កអោយមានការរលឹកដល់បុរសវ័យចំណាស់ឡើយ យុនគ្គីដើរសម្តៅចូលទៅមួយៗជៀសវៀងអ្នកដែលជាឪពុករបស់ខ្លួនភ្ញាក់៕
"សុំទោសប៉ា ខ្ញុំគ្មានជម្រើសទេ" យុនគ្គីសម្លឹងទៅឪពុករបស់ខ្លួនទាំងទឹកភ្នែករលីងរលោងនឹកឃើញដល់កំហុសរបស់ខ្លួនដែលបានសាងឡើងកាលពីប៉ុន្មានម៉ោងមុននេះ។
ត្រឡប់ទៅពីរម៉ោងមុន...
"យកថ្នាំនេះដាក់ចូលទៅក្នុងទឹកដែលគាត់ពិសារទៅ"
"អ្នកប្រុស.. នេះជាថ្នាំងងុយដេកណា វាមិនល្អសម្រាប់លោកម្ចាស់ទេ " មេដោះនិយាយចេញមកទាំងព្រួយបារម្ភ គាត់ដឹងថាយុនគ្គីមានរឿងដែលត្រូវធ្វើ ប៉ុន្តែទោះបីជាវាសំខាន់យ៉ាងណាក៏ដោយគេមិនអាចធ្វើទង្វើបែបនេះដាក់ប៉ារបស់ខ្លួនទេ។"មិនអីទេមេដោះ.. ខ្ញុំធ្វើសុទ្ធតែមានហេតុផល"
ត្រឡប់មកពេលនេះវិញ
យុនគ្គីដើរសម្តៅចេញពីបន្ទប់យ៉ាងលឿនមកជាន់ខាងមុខនៃមុខផ្ទះធំ ដោយមានកូនចៅជាច្រើនអ្នកចាំយាមការពារ កាយមាំទាំដើរចូលទៅក្នុងឡានយ៉ាងអង់អាច ទឹកមុខមាំបញ្ជាក់ភាពក្លាហាននេងឃោឃៅដែលគេមាន។
"ចេញឡានទៅ!"
"បាទចៅហ្វាយ"...ងឹត...
ផាំងៗ..
ឡានខ្មៅជាច្រើនគ្រឿងចតឈប់មិនទាន់ គ្រាប់កាំភ្លើងជាច្តើនហោះសម្រុកមកកាន់ឡានរបស់ពួកគេធ្វើអោយអ្នកដែលនាមជាចៅហ្វាយគេក្តៅក្រហាយឥតឧបមាចង់តែចេញទៅតទល់ជាមួយពួកខ្មាំងទាំងនោះ។
"ចៅហ្វាយ..ពួកវាមានគ្នាតិចនោះទេ បើសិនជាយើងប្រឆាំងនោះភាគរយឈ្នះមានច្រើនណាស់"
សូហ្កាឈប់ទ្រឹងនៅមួយកន្លែងសញ្ជឹងគិតសម្តីរបស់ដូរី មួយសន្ទុះក្រោយមកទើបគេសម្រេចចិត្តចុះចេញពីឡានជាមួយកាំភ្លើងពីរទៅបីដើមនៅជាប់នៅនឹងចង្កេះ។ផាំង.. ៗ..ផាំង
ឆ្លៀតពេលពួកវាមិនបង្ហាញខ្លួន យុនគ្គីរត់បង្វែរទិសទៅម្ខាងទៀតយ៉ាងងាយស្រួលរួចកេះកៃកាំភ្លើងបាញ់តម្រង់តាមរយះខ្សែររលកដែលគេចាប់បាន
ផាំងៗ..
"អ្ហក..." ស្របពេលដែលនាយសង្ហារកំពុងតែបាញ់តទល់ជាមួយនឹងកូនចៅ ក៏មានគ្រាប់
ស្នែបដែលបាញ់ពីចម្ងាយបុកទម្លុះធ្លុះចូលទៅសាច់ដើមដៃបង្ករជាសម្លេងឈឺចាប់ដល់ម្ចាស់កាយជាក្លាំង។"ចៅហ្វាយ?.. យ៉ាងមិចហើយទាន?"ដូរីគ្រាន់តែឮសម្លេងបង្ហើបរបស់ចៅហ្វាយខ្លួនភ្លាមគេប្រញាប់សៀតកាំភ្លើងទៅនឹងចង្កេះរួចងាកមកមើលយុនគ្គីជាមួយនឹងភាពស្លន់ស្លោ។
"អាដូរី.. ឯងប្រាប់យើងអោយច្បាស់មក!! យ៉ុងអានចាកចេញតាមជើងយន្តហោះណា?"
"គឺ.. ខ្ញុំមិនដឹងទេចៅហ្វាយ.." ដូរីស្ទាក់ស្ទើរនឹងការឆ្លើយព្រោះតែខ្លួនក៏មិនដឹងថាយ៉ុងអានឡើងតាមជើងយុន្តហោះណាដែរ ក៏ដោយសារតែមានបុគ្កិលិកបញ្ជាក់ថានាងមានសុវត្ថិភាព ដូច្នេះគេមិនសូវបានជាចាប់អារម្មណ៏,
"មានរឿងធំហើយ!!..យ៉ុងអាន"
_______________________
សំណួរ: តើយ៉ុងអានពិតជាឡើងយន្តហោះបានដោយសុវត្តិភាពឫអត់?
#agrikato

YOU ARE READING
????????????[complete ]?
Romance??? ???????/ ??????????? ?????????????????????????????????????????????????????????????????? ??????????????????????????????????????????????????? "????????????????????????????????????"? ???????????????????????????