抖阴社区

EPISODE 23

988 42 0
                                    

    #ជីវិតរបស់អូន
#ភាគ23         enjoy your reading ❤️

      "ក៏ល្មមប្រាប់បានហើយ ថាមានរឿងអីកើតឡើង?"​ ម៉ែដោះលីសៀមិននិយាយច្រើនរហ័សប្រើក្រសែរភ្នែកមុតមាំសម្លឹងទៅអ៊ីយ៉ុងសម្រាប់ការទៀមទារចម្លើយ​ ធ្វើអោយអ្នកមាននាមជាកូនបម្រើលេបទឹកមួយមាត់ក្អឹកព្រោះន៉ែដោះហាក់ដូចជាដឹងរឿងអ្វីម្យាងហើយ។
   "គឺចេះទេ.. គឺពួកឃាតករបិតមុខវាចូលមកក្នុងផ្ទះ.. ថែមទាំងចូលទៅកម្ទេចរ៉ូបថតរបស់អ្នកនាងផង..ហឹក.."អ៊ីយ៉ុងនិយាយហាក់ដូចជាគ្មានកំហុសថែមទាំងបន្ទាប់បន្សំទឹកមុខរបស់ខ្លួនប្រៀបបីរូបនាងជួបនៅ
ហេតុការណ៏ផ្ទាល់ៗ។
"ស្លាប់ហើយ.. ចុះលោកប្រុសនឹងអ្នកនាង?"​ម៉ែដោះរហ័សសួរនាងទាំងបើកភ្នែកធំៗ​ សួរទាំងហួសចិត្តដែលនាងហ៊ានទុកម្ចាស់ខ្លួនចោលរត់មកតែឯង។
"​គឺ.. ខ្ញុំឃើញលោកប្រុសគាត់បានបីអ្នកនាងចេញតាំងពីមួយម៉ោងមុនពេលដែលពួកឃាតករនោះមកដល់ម្លេះ ខ្ញុំគិតថាពួកវាប្រាកដជាមានបំណងអ្វីមួយមិនខាន"​ នាងនិយាយបណ្តើរចាប់កាន់ដៃនម៉ែដោះ សម្តែងភាពញ័រទទ្រើតចេញមក កាន់តែធ្វើស្ថានភាពកាន់តែលិចលង់ក្នុងភាពកុហកមួយនេះ។

   ក្នុងមន្ទីរពេទ្យដែលមានសភាពរាងស្ងប់ស្ងាត់ព្រោះតែជាពេលដែលមនុស្សគ្រប់គ្នាកំពុងតែសម្រាកដោយសារហត់នឿយពីការងារ​  យុនគ្គីដេកសម្លឹងទៅមើលយ៉ុងអានដែលកំពុងតែដេកភ្ជាប់សឺរ៉ូមនៅលើគ្រែជាមួយទឹកមុខកំសត់ក្រៀមក្រំទោះគេមិនមែនជានាងតែគេក៏ដឹងពីជម្រៅនៃការឈឺចាប់របស់ដែរ។

"ឆាប់ជាណា! ព្រះនាង​របស់បង"​ គេដាក់ដៃអង្អែលលើសក់ដ៏ទន់រលោងរបស់ថ្នមៗ ដាក់បបូរមាត់ប្រថាប់លើថ្ងាសដោយពោរពេញដោយក្តីស្រឡាញ់ជ្រួលជ្រៀបក្នុងហត្ថារបស់ខ្លួន។ យុនគ្គីក្រលេកទៅមើលមុខស្រីល្អិតបន្តិចមុនដឹងផ្តេកខ្លួនទៅជិតនាងបិទភ្នែកលង់លក់រហូតទាល់តែមេឃភ្លឺ។

@នាពេលព្រឹកព្រលឹម

  ស្រីល្អិតកម្រើកត្របកភ្នែកចុះឡើងជាមួយនឹងភាពវិលវល់ នាងអាចចាំបានច្បាស់ថាយប់មិញមានរឿងអីកើតឡើង​ កែវភ្នែក​ភ្លឺថ្លាងាកសម្លឹងទៅមើលទិដ្ឋភាពជុំវិញខ្លួន​ ស្នាម​ញញឹម​បញ្ចេញនៅលើផ្ទៃមុខរបស់នាងទាំងព្រេកពេលដែលឃើញប្តីសម្លាញ់របស់ខ្លួនកំពុងតែគេងយ៉ាងស្កប់ស្កល់។

"សម្លឹងបងយូរទៀតទេ?"​យុនគ្គីបើកភ្នែកសន្សឹមៗមកសម្លឹងព្រះនាងតូចរបស់ខ្លួនដែលកំពុងតែអេះអុញមិនដឹងធ្វើអ្ចីសោះ។

"បងងើបទាំងពីពេលណា?"​
"ជុប! បងងើបយូរហើយ​ ចុះអូន? បាត់ឈឺពោះឫនៅ?"​យុនគ្គីនិយាយបណ្តើរយកបាតដៃទៅស្ទាបពោះរបស់នាងបណ្តើរដោយចង់ដឹងពីស្ថានភាពរបស់ពេលនេះ។

"នៅចុកតិចៗ​តែឥឡូវអូនឃ្លាន បងអាច.."
"អូខេ! ចាំបង​មួយភ្លែត​ ហាមដើរទៅណាផ្តេសផ្តាសឮទេ? យុនគ្គីអាចយល់ពីនាងបានយ៉ាងច្បាស់ទើបសម្រេចចិត្តងើបខ្លួនឈោងយកអាវក្រាស់ខ្មឹកមកពាក់ពីក្រៅរួចក៏ចេញទៅទុកអោយយ៉ុងអាននៅក្នុងបន្ទប់ពេទ្យម្នាក់ឯង។

មួយសន្ទុះក្រោយមករាងក្រាស់បានមកវិញជាមួយនឹងបបរពីរចាននៅនឹងដៃ​បង្ហាញ​អោយស្រីល្អិតញញឹមខ្ជឹបមកកាន់គេដូចត្រូវឆ្នោតពីរលាន។ ដៃមាំដាក់របស់របរលើតុមុននឹងស្រាយវាចេញមកអោយរៀបរយ។

"ឆាប់ហាមាត់លឿនឡើង! ពួកយើងមិនអាចនៅយូរបានទេ"​
"មានរឿងអីឫ? ហេតុអីក៏នៅមិនបាន?"​យ៉ុងអានសួរទៅកាន់តែទាំងឆ្ងល់។
"មានគេអោយដំណឹងថាមានឃាតករចូលក្នុងផ្ទះក្រោយពេលដែលបងនាំអូនមកមន្ទីរពេទ្យ"​ យុនគ្គីនិយាយទាំងមុខស្មើរ
"ចុះអ្នកទាំងនោះមិនអីទេ?"​
"អ្ហឹម.. មិនអីទេ តែអ៊ីយ៉ុងត្រូវរបួសច្រើនណាស់.. "

(ចម្លែកណាស់.. ហេតុស្មើរនោះទៅហើយអ៊ីយ៉ុងនៅផ្ទះធំធ្វើអី?" យ៉ុងអានមិនបាននិយាយអ្វីបានត្រឹមសម្តែងការសង្ស័យនៅក្នុងចិត្តចំពោះអ៊ីយ៉ុង ឃាតករចូលផ្ទះហេតុអ្វីនាងនៅតែម្នាក់ឯង? យប់ស្មើរនោះនាងនៅផ្ទះធំធ្វើអី?

#agrikato

????????????[complete ]?Where stories live. Discover now