抖阴社区

EPISODE 29

837 34 0
                                    


  #ជីវិតរបស់អូន
#ភាគ29     
              រីករាយក្នុងការអាន

       "ល្អ​ បងព្រមយកអូនចេញពីផ្ទះនេះ យើងនឹងទៅរស់នៅអាល្លឺមង់ យ៉ាងមិចដែរ? បើអូនមិនចង់នៅទីនេះ អញ្ចឹងបងបំពេញចិត្តអូនយ៉ាងមិចដែរ? ទីនោះមានអ្វីដែលប្លែកៗដែលអូនមិនដែលធ្លាប់ឃើញ មិនដែលធ្លាប់ប៉ះ ថែមជាអ្វីមួយដែលអូនកំពុងតែប្រាថ្នាត្រូវទេ?"​
      នាយសង្ហារអង្គុយប្រាស់ស្មារអោយនាងកើយបណ្តើររៀបរាប់បណ្តើរ​ គេគិតចង់នាំនាងទៅទីនោះ វាអាចនឹងប្លែកសម្រាប់នាងដែលធ្លាប់តែជាមនុស្សដែលរស់នៅតំបន់អាសុី តែវាក៏ជាអំណោយផ្កាប់ចិត្តមួយដែលគេប្រគល់អោយទៅនាងដែរ។

"​ល្អ! កាន់តែលឿនកាន់តែល្អ អូនមិនចង់នៅទីនេះទេយុន " នាងល្អិតរហ័សងួកក្បាលយល់ស្របនៅអ្វីដែលគេនិយាយ​ ទោះគេចង់នាំនាងទៅទីណាក៏ដោយ កន្លែងណាក៏ដោយក៏នាងនៅតែពេញចិត្តអោយតែមានគេនៅក្បែរខ្លួននាង គឺវាស្រស់ត្រកាលពេកហើយ។
"ចឹងអូនប្រាប់បងសិនមក.. អ្វីដែលធ្វើអោយអូនទើសចិត្តនោះ"​ យុនគ្គីនិយាយបង្វែររឿងសួរទៅកាន់នាង ព្រោះមួយរយះតាំងពីពេលចេញពីមន្ទីពេទ្យនាងតែងតែមានឫកពារចម្លែកៗ ខុសពីរាល់ដងធ្លាប់តែមានចរិកដូចជាក្មេងរពឹស។

"គឺ... អ៊ី.. អ៊ីយ៉ុង..អូនមានអារម្មណ៏ថានាងមិនដូចជាក្មេងស្រីបម្រើដទៃទេ នាងជាមនុស្សគួរអោយសង្ស័យណាស់"
"​ហីយ៉ា!! អូនកំពុងតែគិតរឿងឆ្កួតឡប់ទៀតហើយ ត្រឹមជាក្មេងស្រីដែលត្រូវម៉ែដោះរើសយកមកតែប៉ុណ្ណោះ តើនាងអាចធ្វើស្អីបានទៅ? បានហើយឈប់និយាយវាទៅ វាមិនល្អទេ បើអូនដើរនិយាយបង្ខូចឈ្មោះរបស់ក្មេងស្រីដទៃផ្តេសផ្តាសនោះ" យុនគ្គីចាប់ផ្តើមជ្រួញចញ្ចើមចូលគ្នា​ គេព្យាយាមនិយាយអោយនាងដឹងខ្លួនម្តងហើយម្តងទៀត តែនាងចេះតែគិតរឿងដែលអវិជ្ជមានដដែលៗគ្មានអ្វីថ្មីសោះ​ រាល់ថ្ងៃតែងតែនិយាយថាខ្លាចគេទៅចោលនាង តែសួរថាអ្នកណាជាអ្នកយក​ បើក្នុងចិត្តគេមានតែនាងមួយនោះ?

"​អូនមិនបាននិយាយបង្ខូចនាងឯណា? អូនគ្រាន់តែសង្ស័យទៅលើនាងឯណា? ឫមួយក៏បងមិនពេញចិត្តអូនព្រោះតែស្រីបម្រើម្នាក់"​ យ៉ុងអានឈរស្រែកដាក់គេកោកៗដាក់យុនគ្គីជាមួយទឹកភ្នែករលីងរលោងតិចៗ ក្នុងចិត្តរបស់នាងពេលនេះប្រៀបដូចជាដុំភ្លើងមួយកំពុងតែរយករុលចូលមកធ្វើអោយតឹងទ្រូងស្ទើរតែថប់ដង្ហើម​ នាងគ្រាន់តែនិយាយថាសង្ស័យតែមានបានចោទប្រកាន់ឯណា? ឫមួយគេពិតជាមិនដឹងថាមនុស្សស្រីតូចមួយអាចធ្វើអ្វីបានខ្លះ?

"កុំកាន់តែហួសហេតុទៅៗហើយយ៉ុងអាន មនុស្សដូចអូនមេចក៏ប្រែជាបែបនេះ? ពីមួយថ្ងៃទៅមួយថ្ងៃគិតតែរឿងឆ្កួតៗ អូនប្រែជាបែបនេះតាំងពីពេលណាមកហាស?"​ ដោយទ្រាំមិនបាននឹងភាពរឹងទទឹងរបស់នាង​ គេក៏ងើបឈរទល់មុខនាងស្រែកអោយផាំងៗមិនខ្វល់ពីសម្លេងរបស់គេអាចធ្វើអោយមានការរំខានដល់អ្នកណាខ្លះឡើយ សំខាន់ពេលនេះត្រូវតែប្រដៅនាងអោយជ្រះក្អែលចំពោះអារឿងដើរតែគិតរឿងអាក្រក់ចំពោះតែគេ..។

"​អត់អីទេ​ អូនសុំទោស... " ទោះពេលនេះជាពេលដែលកំហឹងរបស់អ្នកទាំងពីរកំពុងតែឆាបឆួលតែនាងសុខចិត្តជ្រើសយកការបន្ថយសម្លេងមកនិយាយជាមួយគេ​ ព្រោះបើនាងនៅតែរឹងទទឹងច្បាស់ណាស់គេនឹងនាងអាចនឹងឈានដល់ការឈ្លោះគ្នាជាមិនខាន។ ស្រីស្រស់និយាយរួចបែរខ្នងចេញយ៉ាងស្ងៀមស្ងាត់ បន្សល់ទុកអោយយុនគ្គីនៅឈរសម្លឹងនាងដើរចេញទៅទាំងគ្មានអារម្មណ៏ថាខុសអ្វីបន្តិចសោះ។

(កាន់តែស្រួលជាមួយអូន គឺអូនកាន់តែឡើងចាងហើយយ៉ុងអាន)​

#agrikato.

????????????[complete ]?Where stories live. Discover now