#ជីវិតរបស់អូន
#ភាគតី15 enjoy your reading ❤️️"ពួកឯងធ្វើស្អី?... "សម្លេងគ្រលរចំណាស់ស្រែកលេចឡើងពីរចម្ងាយ ធ្វើអោយយ៉ុងអាននឹងយុនគ្គីងាកសម្លឹងទៅមើលយ៉ាងរហ័សទើបដឹងថាជាលោកស្រីធំ ទើបនាងរហ័សចាប់ដៃរបស់យុនគ្គីចេញមួយទំហឹង..។
"យ៉ាងមិច? បើទើសភ្នែកណាស់ក៏ចេញពីផ្ទះនេះទៅ! ទីនេះមិនស្វាគមន៏មនុស្សថោកទាបដូចជាលោកស្រីទេ!"យុនគ្គីរំពឹងជំហររបស់ខ្លួនតបទៅទាំងគ្មានខ្លាចរអារ គេរហ័សទាញប្រាណរបស់យ៉ុងអានមកខាងក្រោយខ្នងខ្លួនដើម្បីអោយប្រាកដថានាងនឹងមានសុវត្ថិភាពពីដៃស្រីពិសពុលម្នាក់នេះ។ សម្តីរបស់យុនគ្គីប្រៀបដូចជាសាំងចាក់មកលើចិត្តរបស់ស្រីឃោឃៅម្នាក់នេះ មិនបង្អង់យូរជំហានជើងញាប់ឆ្មេរដើរសម្តៅមកកន្លែងដែលពួកគេទាំងពីរអ្នកកំពុងតែឈរ។
"ឯងថាអ្នកណាថោកទាប អាចង្រៃ?"ពេលនេះលោកស្រីធំប្រៀបដូចជាមនុស្សឆ្កួតដែលវង្វេងវង្វាន់ដល់ថ្នាក់បែងចែកខ្លួនមិនច្បាស់ ស្ទុះទៅចាប់ក៏អាវរបស់យុនគ្គីមួយទំហឹង កែវភ្នែកសម្លក់មកគេដូចចង់សុីសាច់ហុតឈាម តែគិតថាមនុស្សគេខ្លាច? សម្លាប់មនុស្សគេមិនទាំងខ្លាច គ្រាន់តែកាយវិការមនុស្សដែលជិតឆ្កួតទៅហើយ គេមានអ្វីត្រូវខ្លាច?
"ហឹស...."
"ផ្លាច់!!!" យុនគ្គីចាប់ទាញដៃរបស់លោកស្រីធំចេញពីកអាវរបស់ខ្លួនរួចប្រើកម្លាំងដៃដ៏សែនធំទះទៅលើថ្ពាល់របស់លោកស្រីធំ ជួនពេលដែលម្ចាស់ធំដែលជាប៉ារបស់យុនគ្គីស្រវេស្រវារត់ចេញមកមើលដោយសារសម្លេងរបស់គេលាន់ឮទៅដល់ក្នុងបន្ទប់របស់គាត់។
"អាយុន! ឯងធ្វើស្អីអាចង្រៃ! នេះម៉ែរបស់ឯងណា! អាកូនតិរិឆ្ឆាន!" លោកម្ចាស់ធំស្ទុះទៅគ្រាលោកស្រីធំអោយសម្របសម្រួលងើបឡើងវិញ។
"ហឹស!ម៉ែហេស?ខ្ញុំគ្មានម៉ែទេ!ប៉ាយកស្រីពិសពុលដែលសម្លាប់ម៉ាក់របស់ខ្ញុំមកធ្វើជាប្រពន្ធខ្លួនបានយ៉ាងមិច?" យុនគ្គីស្រែកគំហកយ៉ាងតឹងសរសៃរក ទឹកភ្នែកដែលរៀបនឹងពន្លិចចេញបានបង្ហូរមកលើថ្ពាល់ដ៏សស្គុះ យ៉ុងអានឈរសម្លឹងទៅមើលបុរសដែលខ្លួនស្រឡាញ់ហូរទឹកភ្នែកទាំងមិនដឹងខ្លួន ដៃស្រឡូនលូកក្តាប់ជាយអាវរបស់គេជាប់។"អ្ហឹក.. អ្ហាយ..អ៊ុំយុនធ្វើស្អី?"យុនគ្គីស្រាប់តែកញ្ជ្រោលចាប់លាត់ខ្នងអាវនាងឡើងបង្ហាញស្មាមដាច់រលាត់យ៉ាងច្បាស់ទែង ដែលបង្កមកពីច្រវ៉ាក់ដែលលោកស្រីធំលើកវ័ទ្ធនាងយ៉ាងទាំងសំចៃដៃ។...
"អ្ហឹក.. ប៉ាឃើញទេ? ដោយសារតែមីស្រី
ពិសពុសរបស់ប៉ានឹងហើយ! ក្មេងស្រីដែលគ្មានដឹងអីដូចជានាងត្រូវទទួលរងភាពឈឺចាប់ស្ទើរតែដកដង្ហើមមិនរួច.. អ្ហឹក ប៉ាឃើញទេ? ថាមីស្រីនេះវាពិសពុសប៉ុណ្ណា?" យុនគ្គីចាប់សម្រក់ទឹកភ្នែករបស់ខ្លួន ស្រែកទាំងអួលដើមក ភាពឈឺចាប់របស់គេតែងតែរំលេចនៅនឹងមុខគេជានិច្ចរាល់ពេលដែលនឹកដល់វាម្តងៗ។"ហឹស?.. ហាហាស្រីឯងត្រូវយើងធ្វើបាបប៉ុណ្ណេះឯងក៏ឈឺចិត្តជិតងាប់ទៅហើយ? ចុះទម្រាំម៉ែរបស់ទៀត?.. ហាហាគួរអោយសង្វេគណាស់" លោកស្រីធំមិនត្រឹមតែមិនខ្លាចថែមទាំងនិយាយបញ្ជួសបន្សោកអោយទៅគេថែមទៀត មិនត្រឹមតែប៉ណ្ណោះថែមទាំងផ្តល់សម្លេងសើចក្អាកក្អាយប្រៀបដូចជាមនុស្សដែលបាត់បងសតិ៕
"ប៉ាឃើញឫនៅ? គ្រប់គ្នាតែងតែគិតថាប៉ាល្អណាស់! ប៉ាឆ្លាតណាស់.. តែមើលទៅ! ប៉ាគ្រាន់តែជាមនុស្សដែលអត់បានការតែប៉ុណ្ណោះ""ហឹស..ហាហា.. សប្បាយណាស់.. ហាហា"លោកស្រីធំពេលនេះលែងដឹងពីអ្វីទាំងអស់ គិតតែសើចហើយសើចទៀត ដៃទាំងពីររល័សរ៉ូបរ៉ូបខ្លួនអោយផាយផាត់.. វិនាទីបន្ទាប់ជំហានជើងដែលដើរមិនត្រង់ទិសឈានជើងចេញពីផ្ទះ ទាំងសើច ទាំងស្រែក ទាំងយំ ធ្វើអោយមនុស្សដែលនៅក្នុងភូមិគ្រិះដែលជាអ្នកបម្រើឈូរឈរមកមើល។
_________________
អស់មួយហើយ.. តិចទៀតក៏មកមួយទៀត#agrikato

YOU ARE READING
????????????[complete ]?
Romance??? ???????/ ??????????? ?????????????????????????????????????????????????????????????????? ??????????????????????????????????????????????????? "????????????????????????????????????"? ???????????????????????????