抖阴社区

EPISODE 9

1.2K 49 0
                                    

ជីវិតរបស់អូន
ភាគ9

  "អ្ហឹក! អ៊ុំយុន..." យុងអានមិននិយាយអី នាងស្រវារលូកដៃទៅឪប​ ករបស់យុនគ្គី​ ផ្តេកក្បាលលើហត្ថារបស់គេបញ្ចេញសម្លេងខ្សឹកខ្សួលនៅក្រោមទ្រូងស្អកៗ នាយកម្លោះប្រញាប់ក្តោបក្បាលរបស់នាងមកឪបក្នុងរង្វង់ដៃរបស់ខ្លួន។
"កើតអីហា នាងល្អិត"
"អ្ហឹក! អ៊ុំយុន.. អានអាក្រក់ណាស់មែនទេ? រាល់ពេលពួកគេឃើញអាន អានជាក្មេងសម្រាមមែនទេ? អានមិនល្អត្រង់ណា?"​ នាងល្អិតងើយក៏មើលទៅមុខបស់យុនគ្គីជាមួយទឹកភ្នែកដែលហូររាប់មិនអស់ ពាក្យពេចក្នុងចិត្តទាំងប៉ុន្មានត្រូវបញ្ចេញក្នុងរយះពេលដ៏ខ្លី នាងទ្រាំណាស់ ទ្រាំនឹងពាក្យសម្តីដែលពួកគេនិយាយទៀតណាស់ នាងហត់ណាស់។

"​អ្នកណាថានាងអាក្រក់? នាងល្អណាស់សម្រាប់យើង.. នាងស្អាតណាស់ ស្អាតបំផុតសម្រាប់យើង"​ យុនគ្គីលើកយកម្រាមដៃទៅគ្រវៀសទឹកភ្នែកដែលហូរចុះមកជាមួយទឹកមុខស្មើរធេង តែក្នុងចិត្តក្តុកក្តួលណាស់ គេយកនាងមកសម្រាប់ផ្សងនៅកំហុសរបស់គេដែលទុកនាងចោលប៉ុន្មានឆ្នាំមុន មិនមែនអោយនាងមករស់នៅរងពាក្យសម្តីដៀលថ្មេះរបស់មនុស្សនៅក្នុងផ្ទះនេះទេ។

"​ឈប់យំទៅ មើលចុះដូចកូនឆ្កែចឹង! អ៊ឹប!"​ គេចាប់រាងកាយរបស់នាងបីឡើងដាក់លើគ្រែរួចដណ្តប់ភួយយ៉ាងកក់ក្តៅផ្តល់អោយទៅនាងល្អិតដែលដេកបើកភ្នែកមក់ៗសម្លេងមកគេ។
មិនចាំយូរយុនគ្គីប្រញាប់ទាញកន្សែងចូលទៅក្នុងបន្ទប់ទឹកសម្អាតខ្លួន៕

មួយសន្ទុះក្រោយមករាងសង្ហារចេញមកជាមួយខោខ្លីសម្រាប់ដេកយប់មួយនៅលើខ្លួន
ដែលទុកអោយល្វែងខាងលើទូលាយល្វឹង ព្រោះគេមិនចូលចិត្តពាកើអាវដេកយប់ទេ​ ត្រឹម​តែខោខ្លីមួយគ្រប់គ្រាន់ហើយ។ គេដើរសម្តៅទៅលើគ្រែដោយមាននាងល្អិតនៅលើនោះ រួចក៏ចូលខ្លួនគៀកកិតឪបក្រសោបក្នុងរង្ងង់ដៃរបស់ខ្លួន។

"ជុប!! យើងសុំទោស" គេឪនទៅថើបថ្ងាសរបស់នាងមួយខ្សឹតមុននឹងបិទភ្នែកសង្ងំដេកទាំងក្នុងចិត្តមានគំនិតកំពុងតែលិចឡើងនៅក្នុងខួរក្បាលរបស់គេ។

...........

"ព្រលឹមឡើងស្រាង​ៗ យុនគ្គីបើកនេត្រាឡើងមកសម្លឹងមើលទៅពន្លីដែលជះចាំង​ ក្នុងដៃមានស្រីល្អិតយ៉ុងអានកំពុងតែដេកលង់លក់យ៉ាងស្កប់ស្កល់។ ដៃរបស់គេសរសៀរលូកទៅស្ទៀបអង្អែលថ្ពាល់របស់នាងតូច ក្នុងចិត្តហាក់ជាប់កាំងជាមួយសម្រស់ដែលកំពុងតែបង្ហាញឡើងលើផ្ទៃមុខរបស់នាង​។

"​មេឃចាប់ផ្តើមភ្លឺហើយ មិនគិតក្រោកខ្លះទេឫ? ស្រីទ្រមក់!"​
"អ្ហឺ?..." ស្រីល្អិតយកដៃញីភ្នែកបើកឡើងមកទាំងមមីមមើរហាក់ដូចមិនទាន់អស់ងងុយ នាងក្រោងើបមកឆ្ងក់អង្គុយសម្លឹងទៅមើលមុខរបស់យុនគ្គី។
"មិចក៏មកដាស់ខ្ញុំស្មើរនេះ?"​
"យើងចង់អោយនាងទៅជាមួយយើង យើងមិនចង់អោយនាងនៅផ្ទះត្រមង់ត្រមោចម្នាក់ឯងទេ"
"​ទៅណា? ទៅទាំងមេឃមិនទាន់ភ្លឺផងនឹង? អ៊ុំយកខ្ញុំទៅលក់មែនទេ?"​ យ៉ុងអាន​ស្ទុះងើបទៅអង្គុយលើភ្លៅរបស់គេជាមួយទឹកភ្នែករលីងរលោង​
"ណែ! ថ្លើមធំម្លេស? អាណាបង្រៀនអោយអង្គុយលើភ្លៅរបស់មនុស្សប្រុស? " យុនគ្គីប្រញាប់លើករាងកាយចេញពីលើភ្លៅរបស់ខ្លួននឹងបស់សម្តីយ៉ាងខ្លាំងទៅអោយនាង គេមិនមែនប្រកាន់ឫក៏ស្អប់ តែគេមិនចង់អោយនាងមានទម្លាប់មិនល្អ បើអ្នកផ្សេងឃើញប្រាកដជានិយាយថានាងជាស្រីពេស្យាមិនខាន។

"ខ្ញុំ​សុំទោស​ "ថារួចក៏ងើបចេញពីភ្លៅគេទាំងមុខស្មឿកដើរចូលទៅបន្ទប់ទឹកវិញរៀបចំខ្លួនតាមដែរគេប្រាប់យ៉ាងស្ងៀមស្ងាត់បន្ទាប់មកក៏ចុះមកចាំគេនៅជាន់ខាងក្រោមដោយទុកអោយយុនគ្គីរៀបចំខ្លួននៅខាងលើម្នាក់ឯង៕

"ឯងជាអ្នកបម្រើនៅទីនេះមែនទេ?"​ សុខៗក៏ស្រាប់តែសម្លេងមនុស្សស្រីម្នាក់លិចឮនៅក្បែរនាង​។
"​បងស្រីជាអ្នកណា?"​
"ខ្ញុំគឺអុីហ្វាង ខ្ញុំជា.........."
"ដល់ម៉ោងហើយប្រញាប់ទៅ យើងគ្មានពេលទៀតទេ"​ អុីហ្វាងរៀបនឹងហាមាត់ប្រាប់ទៅហើយស្រាប់តែយុនគ្គីចុះមកស្រែកាត់សម្តីធ្វើអោយនាងល្អិតត្រូវងើបទៅតាមដោយមិនបានដឹងពីរៀងច្បាស់លាស់នៅឡើយ។
____________________
#agrikato សុំទោសចំពោះអក្ខរាវិរុទ្ធ​នឹងកំហុសផ្សេងៗដោយអចេតនា💜💜💜

????????????[complete ]?Where stories live. Discover now