"ចាប់ញាត់គុកអោយអស់ទៅ! បើពេលចេញមកវិញនៅតែដដែលបាញ់ប្រងាប់ទៅក៏ល្អដែល"
ព្រឹកព្រលឹមស្រាងៗ ពពកក្មួរក្មាញ់ប្តូរផ្តុំគ្នាបង្កើតអោយមេឃប្រែជាព្រិលស្រអាប់ បញ្ចេញដំណក់សន្សើមស្រក់មកកាន់ទីក្រុងសេអ៊ូលទាំងមូល។ នាងតូចភ្ញាក់ដឹងខ្លួនជាមួយនឹងភាពមមីមមើរ ហាក់ដូចជាមិនទាន់អស់ងងុយទាល់តែសោះ។
នាងហ័សរហួនរៀបចំរបស់របរ ទុកដាក់
កំបុិកកំប៉ុកតិចតូចនឹងអាលចេញទៅស្វែងរកការងារធ្វើ នាងមិនអាចឈរលក់របស់របរបែបនេះរហូតបានទេ វាក៏មិនអាចជួយនាងរហូតបានដែរ។អង្គុយសម្លឹងទៅក្រៅបង្អួចដែលមានទឹកភ្លៀងស្រក់ចុះមកមិនឈប់មិនឈរ ខួរក្បាលចាប់កាន់ឡើងនៅអតិតកាលដ៏សែនជូរជត់របស់ជីវិតនាង។
ផាច់!!
"មាត់នាងឯងទៅសុីស្អីទើបចង្រៃម្លេះហាសនាងអាន?"សម្លេងស្រែកខឹងក្រោធរបស់មនុស្សស្រីវ័យចំណាស់ ទ្រហឹងលាន់ឮពេញផ្ទះបង្ករអោយអ្នកបម្រើ ផ្តុំក្បាលគ្នាមកមើល។
"ហឹក! ម៉ាក់.. ខ្ញុំនិយាយមែនណាម៉ាក់! ប៉ាគាត់មិនមែនមនុស្សល្អទេ.. ហឹក.." សំឡេងក្មេងស្រីតូចត្រដរក្រសោបជើងម្តាយ ទឹកភ្នែកហូររហាម ឈឺចិត្តនឹងម្តាយដ៏សែនអាប្រិយមិនជឿនឹងសម្តីនាងនិយាយ។
"ហឹក! គាត់ប៉ះពាល់ខ្ញុំណាម៉ាក់! ហឹក! ខ្ញុំប្រាប់ការពិតណាម៉ាក់!"
ផ្លាច់!!
"ទៅ! ឆាប់ចេញទៅ! ចេញអោយលឿនពីផ្ទះនេះ! ប្តីយើងល្អគ្រប់ដប់ នាងឯងទេដែលអោយដៃប្តីយើង! ចេញទៅ!!" ដៃចង្អុលទៅកាន់ទ្វារមាត់ស្រែកកោកៗដេញនាងចេញមិនប្រណី។ពីមុននាងត្រូវគ្រួសារអភិជនរើសទៅចញ្ចឹមនៅពេលមានអាយុ 15ឆ្នាំ តែមានដឹងឯណា អាចង្រៃដែលជាប្តីចុងរបស់អ្នកស្រីនោះវាល្មោភកាមដល់ថ្នាក់រកមកលូកស្ទាបនាងរាល់យប់ តែថានាងមិនល្ងង់ទេ សុខចិត្តចេញពីផ្ទះនេះ ក៏មិននៅអោយតាកញ្ចាស់នោះលូកលាន់ដែរ។
"វាជាអ្វីមួយដែលខ្ញុំត្រូវទទួលបាន" នាងនិយាយទាំងអស់សង្ឃឹម ជិវិតនាងប្រៀបបីដូចជាក្រដាសដ៏ស្តើងមួយសន្លឹកដុតតែមួយភ្លែតក៏ក៏សាបទៅជាផេះ ក៏គ្មានថ្ងៃអាចងើបរួចទៅណាបានឡើយ។មេឃរៀងរាំងពីភ្លៀងហើយទើបនាងសម្រេចចិត្តចាកចេញជាមួយនឹងខោអាវមួយកាបូបធំ ជាមួយនឹងទឹកមុខស្រពាប់ស្រពោន នាងឆ្លៀតងាកក្រោយសម្លឹងទៅមើលផ្ទះដ៏សែនទ្រុឌទ្រោមមួយនេះ ជាផ្ទះបន្សល់នៅភាពចង់ចាំយ៉ាងសប្បាយរីករាយ។
"លាហើយ" នាងជ្រើសរើសដើរឈានទៅមុខ ទទួលយកផ្លូវដើរថ្មី អ្វីៗគឺថ្មីទាំងអស់។ទម្រាំមកដល់ទីក្រុងវារាងល្ងាចបាត់ទៅហើយ ស្រីក្រមុំស្រគត់ស្រគុំប្រញាប់យួរបង្វិចខោអាវចុះពីរថភ្លើងសម្តៅមកចំណតរង់ចាំ។
"ទីនេះហាក់ដូចជាខុសស្រឡះពីទីនោះណាស់" នាងសម្លឹងមើលទៅទីក្រុងដែលមានផ្លូវឆ្វាត់ឆ្វែង ពន្លឺមានស្ទើរតែពេញទិសទីកន្លែង យូរៗទៅមានអារម្មណ៏ថាដូចជាវិលមុខរកតែដេក។"នាងមកដល់ហើយហេស?"សម្លេងគ្រលរធំៗ បញ្ចេញមកជាមួយនឹងផ្សេងបារីហុយទ្រលោមពេញបន្ទប់ ធ្វើអោយបរិយាកាសក្នុងបន្ទប់ដូចជាមិនល្អសោះ។
"បាទ! អ្នកប្រុស"
"ល្អណាស់! កូនទន្សាយរត់ចូលអន្ទាក់ហើយ"
"វិនាទីនេះយើងគួរតែធ្វើអ្វីដើម្បីនាងហើយ! អាដេនចេញឡានទៅ"
_____________________
គេទៅណានឹង......? 🤣
#Agrikato សុំទោសចំពោះអក្ខរាវិរុទ្ធនឹងកំហុសផ្សេងៗដោយអចេតនា

YOU ARE READING
????????????[complete ]?
Romance??? ???????/ ??????????? ?????????????????????????????????????????????????????????????????? ??????????????????????????????????????????????????? "????????????????????????????????????"? ???????????????????????????
EPISODE 1
Start from the beginning