ពាក្យថាតារាមួយម៉ាត់វាមិនមែនជារឿងងាយស្រួលនោះទេ។តារាដែលកាន់តែល្បីគឺកាត់តែពិបាកពេលខ្លះក៏មានការប៉ះពាល់ដល់សិទ្ធផ្ទាល់ខ្លួនទៀតក៏មាន។ធ្វើជាតារាគឺលះបង់ច្រើនណាស់ភាពស្និតស្នាលជាមួយនឹងគ្រួសារមិត្តភក្តិចាប់ផ្តើមលែងមានដូចមុន ការងារក៏រវល់ច្រើនសឹងតែមិនបានសម្រាកគេងក៏ពុំសូវបានគ្រប់គ្រាន់ហើយអ្វីដែលត្រូវលះបង់នឹងត្រូវចោលអោយបាននោះគឺស្នេហា។ដូច្នេះកុំគិតថាធ្វើជាតារាស្រួលអីព្រោះអ្វីដែលយើងមើលឃើញនឹងគិតថាវាមានសេចក្តីសុខនឹងស្រួលៗនោះគឺសុទ្ធតែជាបោកប្រាសទេទាល់តែយើងជួបផ្ទាល់ទើបយើងបានយល់នឹងដឹងពីរសជាតិទាំងអស់ដែលយើងធ្លាប់បានឃើញ។
ដោយឡែកយើងក្រឡេកទៅមើលតារាល្បីប្រចាំប្រទេសកូរ៉េមួយរូបដែលកំពុងតែត្រូវទស្សនិកជនចោមរោមសុំហត្ថលេខាសុំថតរូបព្រោងព្រាតទោះបីជាអង្គរក្សដែលនៅឈរការពារក្បែរខ្លួនរបស់គេក៏ទប់ពុំជាប់ឡើយ។
«ហ៊ូ..ថេហ្យុងៗ..អាយស្អាតណាស់...ហ៊ូ»
«គីមថេហ្យុង....គីមថេហ្យុង»
សម្លេងស្រែកហ៊ូរជាមួយសម្រែកហៅឈ្មោះរបស់ថេហ្យុងលាន់ឮសន្ធឹកប្រៀបដូចជាមេឃរលំភ្នំរលាយធ្វើអោយថេហ្យុងមានអារម្មណ៍ថាកក់ក្តៅមានក្តីសុខនៅពេលដែលគេទទួលបានភាពជោគជ័យក្នុងជីវិតនឹងមានអ្នកគាំទ្រស្រលាញ់ច្រើនដល់ថ្នាក់នេះ។បើទោះបីជាពេលខ្លះអ្នកគាំទ្ររបស់គេធ្វើជ្រុលហួសហេតុដាក់គេយ៉ាងណាក៏គេនៅតែមិនប្រកាន់យកទោសពៃពីអ្នកគាំទ្រខ្លួនឡើយផ្ទុយទៅវិញគឺមានតែស្នាមញញឹមជាមួយនឹងការសម្តែងប្លែកៗមិនច្រំដែលជូនចំពោះអ្នកគាំទ្ររបស់គេវិញ។
«លោកថេហ្យុងសូមអញ្ជើញចូលទៅខាងក្នុងទានជិតដល់ម៉ោងកម្មវិធីចាប់ផ្តើមហើយ»អង្គរក្សរបស់ថេហ្យុងបានមករំដោះគេចេញពីការចាប់ដៃនឹងការរោមជិតរបស់អ្នកគាំទ្រដើម្បីអោយគេចូលទៅខាងក្នុងណាមួយកម្មវិធីគេជិតចាប់ផ្តើមហើយបើបណ្តោយអោយគេនៅឈរសេរញ៉េហត្ថលេខានឹងថតរូបជាមួយហ្វេនៗបែបនេះទៀតច្បាស់ជាហួសម៉ោងមិនខាន។
«អ៎រ...អ្នកទាំងអស់គ្នាលាសិនហើយ..បាយៗ»គេលើកដៃរេចុះឡើងៗដាក់អ្នកគាំទ្រនឹងញញឹមបញ្ចេញមន្តស្នេហ៍ដាក់គេទៀតហីបើគួរអោយស្រឡាញ់ម្លឹងៗអ្នកណាមិនស្រឡាញ់មិនគាំទ្រទៅ។
គីមថេហ្យុងជាតារាសម្តែងដែលល្បីល្បាយរន្ទឺទាំងក្នុងប្រទេសនឹងក្រៅប្រទេស។គេមានអាយុ25ឆ្នាំរូបរាងរបស់គេពិតជាស្រស់ស្អាតនឹងមានដៃជើងតូចៗស្រឡូនដូចមនុស្សស្រីកែវភ្នែកវិញមូលក្លង់ផ្ទៃមុខ.សហ្មត់រលោងស្អាតគ្មានទាស់ត្រង់ណាឡើយ។
+ក្នុងកម្មវិធី
នៅលើកម្រាលព្រំពណ៍ក្រហមអមដោយកាំមេរ៉ាផ្កេកៗតាមចាប់យកសកម្មភាពដើររបស់ថេហ្យុងដើម្បីយកទៅចុះផ្សាយលើបណ្តាយសង្គមអីនធឺណេត។
«សួរស្តីថេហ្យុង....!»សាយហ្វុននាងជាក៏ជាតារាដែលមានប្រជាប្រិយភាពខ្លាំងដែរប៉ុន្តែនាងនឹងថេហ្យុងពុំសូវជាត្រូវគ្នាប៉ុន្មានទេ។នាងបានដើរមករាក់ទាក់ញញឹមញញែមដាក់ថេហ្យុងនៅចំពោះមុខភ្ញៀវកិត្តិយសទាំងដែលការពិតវាគ្រាន់តែជាការសម្តែងអោយគេឃើញថានាងជាមនុស្សមានចរឹកល្អចេះគោរពសិស្សច្បងប៉ុណ្ណោះ។
«បាទ!សួរស្តីនេះមិនស្មានសោះថាការបើកសម្ភោធភាពយន្តថ្មីមានមុខអ្នកនាងមកចូលរួមដែរ»ថេហ្យុងស្តីឡើងទាំងញញឹមពព្រាយបែបឌឺដង។មិនចម្លែកទេដែលគេនិយាយបែបនេះព្រោះកម្មវិធីសម្ភោធភាពយន្តថ្មីថ្ងៃនេះជារឿងដែលថេហ្យុងសម្តែងផ្ទាល់មិនសមណាមានវត្តមានគូប្រជែងមកដែលសោះ។
«កម្មវិធីធំយ៉ាងនេះមិនមានវត្តមានរបស់ខ្ញុំបានយ៉ាងមិចទៅ»សាយហ្វុន
«តែខ្ញុំគិតថាបើគ្មានវត្តមានរបស់អ្នកនាងសាយហ្វុនកម្មវិធីទាំងមូលច្បាស់ជារីករាយនឹងស្រស់បំព្រងជាងនេះ»ស្របនឹងសម្តីកែវភ្នែកភ្លឺថ្លាពណ៍ទឹកសមុទ្រស្រាលក៏ត្របាញ់សម្លឹងមើលមុខមនុស្សស្រីឈរទល់មុខខ្លួនឥតព្រិចដោយទឹកមុខស្មើថេង។ថេហ្យុងប្តូរទឹកមុខពីស្មើមកជាញញឹមវិញនៅពេលមានវត្តមានរបស់ម្ចាស់ក្រុមហ៊ុនចេញមកទទួលខ្លួនចូលទៅក្នុងកម្មវិធី÷
«សួរស្តីថេហ្យុងថ្ងៃនេះស្រស់ស្អាតខ្លាំងណាស់សាកសមជាតួឯកក្នុងរឿងពិតៗ»ម្ចាស់ក្រុមហ៊ុនមិនអាចហាមឃាត់ចិត្តមិនអោយសរសើរពីសម្រស់ថេហ្យុងមិនបាន។ស្អាតឆ្លាតពូកែគ្រប់យ៉ាងទាំងសម្តីនឹងការសម្តែងគឺល្អគ្មានទាស់សាកសមជាគ្រាប់ពេជ្រមួយគ្រាប់ដែលគេគ្រប់គ្នាប្រកួតប្រជែងចង់បានមិនខុស។
«អគុណដែលបានសរសើរ»ញញឹមហើយក៏តបដោយទឹកមុខក្រហមតិចៗព្រោះអៀននឹងសម្តីសរសើរបស់ម្ចាស់ក្រុមហ៊ុនភាពយន្តមុននេះ។
«តោះពួកយើងឆាប់ទៅ»
«បាទ!!»
ថេហ្យុងនឹងម្ចាស់ក្រុមហ៊ុនក៏បណ្តើរគ្នាចូលទៅខាងក្នយងបាត់ហើយថេហ្យុងក៏ភ្លេចងាកមកញញឹមឌឺដងដាក់សាយហ្វុនដែលកំពុងឈរខាំមាត់.ខាំសង្កត់ចិត្តខឹងតែម្នាក់ឯងនោះផងដែរ។
«យើងអោយឯងធ្វើចរឹកក្អេងក្អាងសិនចុះព្រោះចាប់ពីយប់នេះទៅឯងច្បាស់ជាលេងមានវត្តមាននៅក្នុងពិភពលោកនេះទៀតហើយ»នាងមិនបានខ្វល់ពីការឌឺដងរបស់ថេហ្យុងអ្វីដែលនាងខ្វល់គឺចាប់ពីយប់នេះទៅនឹងគ្មានវត្តមានរបស់គីមថេហ្យុងសាហារ៉ាដ្រេស៍ទៀតនោះទេ។តើនាងចង់ធ្វើអ្វី?ឬនាងមានផែនការអាក្រក់ទៅលើថេហ្យុង?គិតទៅមនុស្សនាងនេះមានទាំងកេរ្តិ៍ឈ្មោះល្អទាំងរូបសម្រស់ប៉ុន្តែមិនរក្សាវាទុកអោយគង់វង្សបែចង់ធ្វើអោយខ្លួនធ្លាក់ក្នុងរណ្តៅនរកទៅវិញព្រោះតែការច្រណែនឈ្នានីសរបស់នាងចំពោះថេហ្យុង។
កម្មវិធីចេះតែដំណើរការទៅមុខជារឿយៗរហូតដល់កម្មវិធីមកដល់ទីបញ្ចប់។ឯថេហ្យុងវិញក្រោយពីចប់កម្មវិធីហើយគេក៏បានឡើងឡានដើម្បីនឹងត្រឡប់ទៅភូមិគ្រឹះរបស់គេវិញ។នៅតាមផ្លូវមានសភាពស្ងប់ស្ងាត់ថេហ្យុងគេងញញឹមសម្លឹងមើលទៅទេសភាពនាពេលរាត្រីដ៏សែនអន្លង់អន្លោច។គេហាក់ដូចជាមានអារម្មណ៍ថាប្លែកខុសពីរាល់ដងដូចជាមានអារម្មណ៍ថាខ្លួនឯងនេះនៅត្រូវឃ្លាតឆ្ងាយពីទីនេះជារាងរហូត....
ងឺត...ងឺត..
«មានរឿងអ្វីនឹងបងឡុង?»ដោយសារតែឮសម្លេងហ្រ្វាំងឡានជាន់កកិតគ្នាច្រើនដងហើយប៉ុន្តែល្បឿនឡាននៅតែមិនបន្ថយកាន់តែលឿនស្លេងដដែលទើបថេហ្យុងរហ័សសួរដោយអារម្មណ៍ភ័យខ្លាចជាខ្លាំង។
«ហ្វ្រាំងឡានមិនសុីទេគិតយ៉ាងមិចទៅអ្នកប្រុស?»ឡុងប្រឹងជាន់ហ្រ្វាំងឡានសឹងតែបាក់ហ្វ្រាំងប៉ុន្តែវាមិនបានបន្ថយល្បឿននោះទេ។ឯដៃវិញក៏ប្រឹងទប់ចង្កូតឡានដើម្បីកុំអោយរេទៅបុកឬប៉ះជាមួយនឹងឡានអ្នកផ្សេង។
«បងឡុងប្រយ័ត្ន....អាយ....ផាំង...ឌឹបៗ...»

YOU ARE READING
??????????????????? ?(The End)
Short Story????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????????????????????...