抖阴社区

?????4:????????????????????????!

5.3K 310 0
                                    

«មោះៗខ្ញុំត្រៀមរួចហើយកាំមេរ៉ាចាំប្លង់អោយល្អណា ហ្ហេម...ខ្ញុំម្ចាស់ថេហ្យុងសាហារ៉ដ្រេស៍សូមក្រាបថ្វាយបង្គំព្រះអង្គ»ថេហ្យុងលំអោនកាយគោរពដល់ព្រះអង្គុជុងហ្គុក។កាយវិការនេះវាមិនមែនជាការភ្ញាក់ផ្អើលសម្រាប់ទ្រង់នោះឡើយប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះគឺថេហ្យុងបានហៅឈ្មោះរបស់ខ្លួនឯងដែលមិនមែនជាឈ្មោះរបស់អង្គម្ចាស់ណាយ៉ុន។មិនមែនតែព្រះអង្គជុងហ្គុកទេដែលចម្លែកចិត្តសូម្បីតែព្រះបិតារបស់ទ្រង់នឹងអ្នកបម្រើក្នុងវាំងទាំងអស់សុទ្ធតែភ្ញាក់ផ្អើលនឹងចោលក្រសែភ្នែកសម្លឹងមើលទៅថេហ្យុងដោយភាពមិនយល់ទាល់តែសោះ។
«ថេហ្យុងសាហារ៉ាដ្រេស៍?»ព្រះអង្គម្ចាស់ជុងហ្គុកលាន់មាត់ឧទានហៅឈ្មោះថេហ្យុងម្តងទៀតហើយក៏សម្លឹងវង់ភ័ក្រ្តាស្រអាប់ស្រពោនដែលទើបនឹងក្រោកពីស្លាប់ដោយក្តីចម្លែកក្នុងព្រះទ័យ។
«ក្រាទូលព្រះអង្គម្ចាស់ខ្ញុំម្ចាស់គឺថេហ្យុងសាហារ៉ាដ្រេស៍»នាយតូចនៅតែបន្តការសន្ទនារបស់ខ្លួនជាមួយនឹងព្រះអង្គម្ចាស់ជុងហ្គុកដដែល។
«ព្រះបិតាគេមិនមែនជាអង្គម្ចាស់ណាយ៉ុនទេបិតាបានស្តាប់ឮគេហៅខ្លួនឯងថាថេហ្យុងដែលឬទេ?បិតាគួរតែប្រញាប់កម្ចាត់បិសាចនេះចេញភ្លាមទៅ»ព្រះអង្គជុងហ្គុកបែព្រះភ័ក្រមកសន្ទនាជាមួយនឹងបិតារបស់ទ្រង់។
«......»បិតាតទ្រង់មិនមានបន្ទូលអ្វីនោះទេ។ទ្រង់គ្រាន់តែទតទៅមើលមុខដ៏បុិនប្រសព្វ(កំប្លែងៗ)របស់ថេហ្យុងរួចក៏ញញឹមឡើងហើយងាកទៅមានបន្ទូលជាមួយព្រះអង្គជុងហ្គុកថា÷
«ទ្រង់មើលចុះបុត្រប្រសារបស់យើងគួរអោយស្រលាញ់យ៉ាងនេះតើយើងដាច់ចិត្តសម្លាប់គេបានយ៉ាងមិចទៅ?»ទ្រង់យាងចូលចិត្តខ្លួនថេហ្យុងនឹងលើកដៃអង្អែលក្បាលរបស់គេថ្នមៗដោយក្តីស្រលាញ់នឹងការខ្នក់ខ្នាញ់។ឯអ្នកដែលត្រូវគេអង្អែលក្បាលបានត្រឹមតែឈរធ្វើមុខឡេឡឺៗមិនដឹងខ្យល់អីសោះ។
«បិតា....!»ព្រះអង្គជុងហ្គុកស្រែកឡើងដោយការមិនពេញចិត្តជាខ្លាំង។មិនថាពេលនេះរូបរាងកាយមួយនេះត្រូវបានវិញាណរបស់ថេហ្យុងចូលសន្ថិតនៅឬក៏ជាវិញាណដើមរបស់អង្គម្ចាស់ណាយ៉ុនទ្រង់គឺសុទ្ធតែស្អប់នឹងមិនពេញចិត្តនៅពេលដែលឃើញបិតារបស់ទ្រង់ទៅស្និតស្នាលជាមួយឡើយ។
«បានហើយៗពួកឯងទាំងអស់គ្នាចេញទៅទុកអោយប្តីប្រពន្ធគេនៅជជែកគ្នាចុះ»បិតាព្រះអង្គជុងហ្គុកបានបណ្តេញពួកអ្នកបម្រើរួមទាំងនាមុឺននឹងអាមាតទាំងអស់នោះចេញដោយទុកអោយថេហ្យុងនៅជាមួយនឹងព្រះអង្គជុងហ្គុកតែពីរនាក់ចុះដើម្បីពួកគេសម្របសម្រួលគ្នា។
«បិតាបុត្រមិននៅជាមួយនឹងខ្មោចនោះទេ»ព្រះអង្គជុងហ្គុកមានបន្ទូលទាំងមិនសុខចិត្ត។រឿងអ្វីដែលទ្រង់ត្រូវនៅជាមួយនឹងមនុស្សដែលទើបនេងស្លាប់ហើយក៏រស់ឡើងវិញ?បើរស់វិញមានចរឹកធម្មតាមិនសូវជាអីប៉ុន្មានទេតែនេះចរេកមិនធម្មតាទ្រង់ពិតជាមិនហ៊ាននៅជាមួយឡើយ។
«ន៎ែអាមុខឆែបនិយាយអោយស្រួលទៅមើលឯងថាអ្នកណាខ្មោចហ្ហា៎?»ថេហ្យុងសោយដៃអាវលាត់ឡើងលើថែមទាំងបញ្ចេញចរឹកជម្លើយកោងកាចដាក់ព្រះអង្គជុងហ្គុកទៀតព្រោះតែខឹងដែលទ្រង់ចេះតែហៅខ្លួនថាខ្មោចពេញៗមាត់អត់បាត់សោះ។យ៉ាងមិចពាក្យនឹងពីរោះណាស់មែនទេ?បានចូលចិត្តនិយាយម្លេះ?លក់ប៉ុន្មានដែលគេសុំទិញយកទៅកប់ចោលនៅបាត់ជ្រោះព្រោះលឺហើយសែនស្អប់ៗដល់មុខអ្នកនិយាយទៀត។
«ទ្រង់កុំប្រហើនជាមួយនឹងយើងណាគីមណាយ៉ុន?»ព្រះអង្គជុងហ្គុកដោយទ្រាំនឹងចរឹកកោងកាចរបស់ថេហ្យុងពុំបានទៀតទ្រង់ក៏បានស្ទុះចូលមកចាប់ច្របាច់.កដៃរបស់ថេហ្យុងមួយទំហឹងទៅតាមចិត្តខឹងដែលរាងតូចចេះតែប្រហើនបញ្ចេញរឹកពាមិនសមរម្យដាក់ទ្រង់ជាច្រើនលើកច្រើនសា។
«អូយឈឺ..ឈឺណាស់លែងដៃខ្ញុំទៅ..លែង»ថេហ្យុងព្យាយាមរើបម្រាសដៃចេញពីការចាប់របស់ព្រះអង្គម្ចាស់ប៉ុន្តែកាន់តែរើទ្រង់កាន់តែបន្ថែមកម្លាំងដៃលើសដើមទើបថេហ្យុងគ្មានជម្រើសហើយក៏ឈប់រើឈរស្ងៀមៗអោយព្រះអង្គមុខឃៅចិត្តអម្រិយម្នាក់នេះច្របាច់.កដៃខ្លួនតាមចិត្តដោយពុំស្រែកថាឈឺដូចមុនឡើយ។
«ហ្ហឹស...ចាំទុកណាមិនថាឯងជាអ្នកណាមកពីណានោះទេឯងនៅតែជាមនុស្សដែលយើងស្អប់ជាប់ក្នុងក្រអៅបេះដូងជានិច្ច...ព្រូស»មានបន្ទូលចប់ទ្រង់ក៏រុញច្រានអោយរាងកាយតូចមួយនេះដួលទៅលើគ្រែមួយទំហឹងធ្វើអោយថេហ្យុងមានការឈឺចាប់ជាខ្លាំង។
«អួយ ថតគុនម៉ែវាស្អីលេងឈឺម្លេះ?»ថេហ្យុងនិយាយទាំងចាប់លើក.កដៃខ្លួនឯងមកអង្អែលថ្នមៗមុននឹងប្រឹងងើបក្រោកពីគ្រែទាំងទឹកមុខក្រមិក្រម៉ូវ។ហើយគំនិតនៅតែគិតថាគេថតគុនមិនប្តូរទាំងដែលគេធ្វើបាបឈឺខ្លួនជិតស្លាប់ទៅហើយ។
ថេហ្យុងបានដើរមកអង្គុយនៅមុខកញ្ចក់រួចក៏សម្លឹងមើលទៅខ្លួនឯងនៅក្នុងកញ្ចក់ដែលធ្វើអោយគេភ្ញាក់ព្រើតដូចគេចាប់ទះដប់កំភ្លៀងរួចក៏លាន់មាត់ស្រែកឡើងខ្ទរដំណាក់...
...អាយ....
«នេះ..នេះមិនមែនជាខ្ញុំទេ...មិនអាយ..ទេតើនេះជារាងកាយរបស់អ្នកណាទៅ.ហើយទីនេះក៏មិនមែនជាកន្លែងដែលខ្ញុំធ្លាប់ថតរឿងដែរ..តើនេះវាជាការពិតមែនទេ..អាយ..មិនអាចទេ...ហ្ហឹកៗ..ម៉ែអើយឪអើយជួយផង»នៅពេលមើលកាន់តែច្បាស់ម្តងបន្តិចៗទើបគេដឹងខ្លួនថានេះគឺមិនមែនជារាងកាយរបស់គេឡើយ។ទើបធ្វើអោយគេដឹងខ្លួនភ្លាមថារឿងរ៉ាវដែលគេជួបអម្បាញ់មិញនេះវាមិនមែនជាការថតគុនឬការសម្តែងឡើយប៉ុន្តែវាជាការពិតមួយរយភាគមួយពាន់។
បញ្ជាក់.ថេហ្យុងនឹងអង្គម្ចាស់គីមណាយ៉ុនគឺមានមុខមាត់ដូចគ្នាខុសតែម្យ៉ាងថាថេហ្យុងគ្មានប្រជ្រុយក្រោមភ្នែកនឹងស្រទាប់ផ្កាឈូកបីនៅត្រង់ចន្លោះចិញ្ចើមឯអង្គម្ចាស់គឺមាន។ត្រង់នេះហើយដែលថេហ្យុងគេអាចដឹងថានេះមិនមែនជារាងកាយរបស់គេ។
«អត់ទេអាថេហ៍ឯងប្រហែលជាកុំពុងយល់សប្តិអាក្រក់ហើយ...ឯងគួរតែដេកទៅវិញពេលភ្ញាក់ឡើងឯងនឹងបានទៅកាន់ពិភពរបស់ឯងវិញ»និយាយរួចក៏ឡើងទៅលើគ្រែទាញភួយមកគ្របក្បាលជិតឈឹងហើយក៏សំងំបិតភ្នែកអស់មួយសន្ទុះទើបទាញភួយបើកមកវិញ.....

«1..2...3...អូរអត់ទេព្រះអើយកុំលេងសើចជាមួយនឹងជីវិតរបស់ខ្ញុំបែបនេះអី?»គេគិតថាពេលបើកភ្នែកមកនឹងបានឃើញពិភពលោកដ៏ស្រស់ស្អាតរបស់គេវិញប៉ុន្តែការពិតគឺវាស្ថិតនៅក្នុងស្ថានភាពដដែលកន្លែងដដែលអ្វីៗក៏ដដែលទាំងអស់ជាហេតុធ្វើអោយគេចាប់ផ្តើមមួម៉ៅនឹងមានការអស់សង្ឃឹមជាខ្លាំង។
«អ្ហឹកៗ.....ជួយផង..ជួយខ្ញុំផង..ហ្ហា៎ៗខ្ញុំចង់ត្រឡប់ទៅផ្ទះរបស់ខ្ញុំវិញ...ប៉ាម៉ាក់..អ្ហឹកៗជួយកូនថេហ៍ផង»ថេហ្យុងអស់ពីសើចសប្បាយក៏ប្រែមកជាអង្គុយយំអោបក្បាលជង្គង់កើតទុក្ខមិនសុខចិត្ត។ពេលនេះគេគួរធ្វើបែបណាទៅចង់ទៅមុខក៏មិនបានបកក្រោយរឹតតែមិនអាចជីវិតគេគ្រប់យ៉ាងគឺចប់ហើយពេលនេះ។
«ទ្រង់កើតឆ្កួតអីរបស់ទ្រង់នឹងគីមណាយ៉ុន?»ដោយសារតែបានឮសម្លេងស្រែកយំឡូឡារបស់ថេហ្យុងដែលជាការបង្កសម្លេងរំខានដល់ទ្រង់ខ្លាំងពេកទ្រង់ក៏យាងចូលមកស្តីអោយតែម្តង។
«គីមណាយ៉ុន?ជាអ្នកណាមកពីណាទៅលោកព្រះអើយ...អ្ហឹកៗ..ខ្ញុំគីមថេហ្យុងណាមិនណាយ៉ុនណាយ៉ងស្អីរបស់លោកទេ»ស្រែកដាក់ព្រះអង្គជុងហ្គុកទាំងទឹកភ្នែកព្រោះមិនបានគិតថាជាស្តេចជាស្អីទេពេលនេះគេកំពុងខូចចិត្តរកផ្លូវត្រឡប់ទៅភពដើមវិញមិនឃើញផងកុំមករញ៉រញៃ។
«សង្ស័យខ្មោចចូលខ្លួនឡើងវង្វេងស្មារតីអស់ហើយមើលទៅបានជាមិនស្គាល់ខ្លួនឯងបែបហ្នឹង»ព្រះអង្គជុងហ្គុក
«ហ្ហឹកៗ...និយាយដូចមិនចូលគ្នាសអញអើយអញ..វេតនាម្លេះទេលោកព្រះអើយ..សុំសន្លប់មួយសិនក្រោកឡើងចាំនិយាយគ្នាទៀត»ថេហ្យុងក៏ផ្តួលខ្លួនទៅលើពូករួចសន្សឹមៗបិតភ្នែកក៏សន្លប់ទៅបាត់។
ព្រះអង្គជុងហ្គុកទតឃើញសភាពព្រះជាយាមហាសម្អប់កប់បេះដូងរបស់ទ្រង់មានអាការៈដូចមនុស្សឆ្កួតឡប់ឡែដូចនេះទ្រង់សែនឈឺក្បាលនឹងវេតនាភ្នែកណាស់លើកមុនសុភាពរាបសាទ្រង់ក៏ស្អប់សូម្បីតែឈ្មោះមិនចង់លឺចុះទម្រាំតែពេលនេះមានអត្តចរឹកកោងកាចហួសមាឌសម្តីសម្តៅគ្មានទិសតំបន់ដូចគ្មានគ្រូបាអាចាប្រដៅតើទ្រង់ស្អប់លើសដើមឬយ៉ាងណាទៅ?..
«ជាកូនមន្រ្តីថ្នាក់ធំនឹងគេដែលប៉ុន្តែចរឹកមាយាទគួរអោយស្អប់»

វ៉ាង ជីនណា

??????????????????? ?(The End)Where stories live. Discover now