抖阴社区

?????32:??????????????? ????????????????

3.5K 249 13
                                    


(ខ្ញុំមិនអោយរឿងនេះបែកធ្លាយចេញទៅខាងក្រៅឡើយមើលទៅខ្ញុំត្រូវប្រញាប់ចាត់ការទើបបាន)ណាំរ៉ានាងលួចនិយាយនៅក្នុងចិត្ត។តើនាងមានបំណងអ្វីហើយនាងចាត់ការរឿងអ្វីទៅ?
«នាងកំពុងគិតអ្វី?»ឃើញនាងឈរថ្លឹកទំនងដូចជាកំពុងគិតអ្វីទើបថេហ្យុងសួរ។
«អ៎រមិនមានអ្វីទេពរម្ចាស់បើចឹងខ្ញុំម្ចាស់ទូលលា»
«អ៎ា ទៅចុះៗ»ងក់ក្បាលបញ្ជាក់។នាងទៅក៏ល្អព្រោះតែគេកំពុងចង់សម្រាកស្រាប់ផង។
«ហ្វូ...ពេលនេះខ្ញុំទើបតែយល់ហេតុម្តេចក៏ពេលវេលាបញ្ជូនខ្ញុំអោយមកដល់ទីនេះតាមពិតខ្ញុំមានតួនាទីកម្ចាត់មនុស្សអាក្រក់នឹងស្វែករកយុត្តិធម៍ពីការស្លាប់របស់អង្គម្ចាស់ណាយ៉ុន»ថេហ្យុងគេទើបតែយល់ ពេលនេះគឺយល់ច្បាស់តែម្តងថាហេតុអ្វីទើបខ្លួនឯងមកដល់ទីនេះ។គេសប្បាយចិត្តនៅពេលដែលរឿងគ្រប់យ៉ាងកំពុងតែល្អប្រសើបន្តិចម្តងៗបន្តិចទៀតឃាតករក៏ចាប់បានមនុស្សអាក្រក់រលាយអស់។
..តុកៗ...
សម្លេងគោះទ្វាដំណាក់ថេហ្យុងក៏បន្លឺឡើងមកគេក៏ដើរទៅបើកទ្វាក្រោយពេលឃើញមុខអ្នកដែលគោះទ្វាដំណាក់ខ្លួនហើយគេក៏និយាយឡើង÷
«ទ្រង់យាងមករកខ្ញុំម្ចាស់មានការអ្វីមែនទេ?»ឃើញជុងហ្គុកមករកខ្លួនដល់ដំណាក់ក៏កើតចិត្តឆ្ងល់ភ្លាមៗ ព្រោះតាមធម្មតាបើជុងហ្គុកចង់ជួបគេគឺគ្រាន់តែអោយមនុស្សមកតាមក៏ចប់ហើយ។
«យ៉ាងមិចយើងមករកទ្រង់មិនបានឬ?»សួរបែបអន់ចិត្ត។ខំស្កាត់មកជួបហើយបែជាមកសួរបែបនឹងទៅវិញដឹងទេថាបេះដូងរបស់គេនេះខូចចិត្តណាស់។
«ហីយ៉ាមិនមែនអញ្ចឹងទេខ្ញុំម្ចាស់គា្រន់តែឆ្ងល់ប៉ុណ្ណោះមិចក៏ទ្រង់ស្រាប់តែមករកខ្ញុំម្ចាស់ដល់បន្ទប់បែបហ្នឹង»
«យើងមានរឿងខ្លះចង់និយាយជាមួយទ្រង់»
«រឿងអ្វីទៅ?»
«មកតាមយើងមក»
«អ៎រ....!!»
ថេហ្យុងក៏មិនបានសួរអ្វីទៀតដែរគេបានដើរតាមជុងហ្គុកទៅសួនផ្កានៅខាងក្រោយដំណាក់។ពេលមកដល់ពួកគេទាំងពីរឈប់រកកន្លែងមួយនិយាយគ្នា....
«ទ្រង់ថាមានរឿងអ្វីនិយាយជាមួយនឹងខ្ញុំ ឆាប់និយាយមក»ថេហ្យុងអន្ទះសារចង់ដឹងតើរភងអ្វីដែលជុងហ្គុកថាចង់និយាយជាមួយនោះហេតុអ្វីក៏សំខាន់ដល់ថ្នាក់ទ្រង់ត្រូវមករកគេដល់ដំណាក់។
«សៀនជីនឹងជូលីស្លាប់ហើយ»គ្រាន់តែស្តាប់ចប់ថេហ្យុងភ្ញាក់ផ្អើលយកដៃខ្ទប់មាត់ដោយហេតុថាវាភ្លាមៗពេកមិនគួរអោយជឿរឡើយ÷
«សៀនជីស្លាប់?ស្លាប់ដោយរបៀបណា?»
«គ្មានអ្នកណាម្នាក់ដឹងនោះទេថានាងស្លាប់ដោយសាអ្វីប៉ុន្តែអ្វីដែលដឹងនៅពេលនេះគឺលោកមេទ័ពសៀនកំពុងតែកេណ្ឌទ័ពចូលរាជវាំងដើម្បីសងសឹកជូនកូនស្រីរបស់លោក»នេះគឺជារឿងដែលធ្វើអោយទ្រង់ពិបាកចិត្តជាពន់ពេកទើបចង់រកថេហ្យុងមកនិយាយនឹងពិភាក្សាអំពីរឿងនេះតើគួទប់ស្កាត់ជាមួយនឹងលោកមេទ័ពសៀនដោយវិធីណាទៅ។សុខៗកូនស្រីរបស់គាត់ក៏ស្លាប់គេក៏ពុំបានដឹងពីមូលហេតុពីរឿងនេះហើយលោកមេទ័ពក៏ស្រាប់តែលើកទ័ពមកភ្លាមៗដូច្នេះទ្រង់តាំងជំហមិនទាន់ទេ។
«ហេតុអ្វីក៏លោកមេទ័ពសៀននោះសម្តៅមករករាជវាំងរបស់ព្រះអង្គព្រោះនៅមិនទាន់ស៊ើបដឹងទេថាឃាតករសម្លាប់សៀនជីនឹងជូលីគឺជាអ្នកណាផផ?»ថេហ្យុងហាក់ដូចជាវិលវល់នឹងរឿងនេះខ្លាំងណាស់។ ស្លាប់ដោយសារមូលហេតុអ្វីក៏គ្មានអ្នកណាដឹងប៉ុន្តែមេទ័ពសៀនដែលត្រូវជាឪពុកសៀនជីបែរជាលោកទ័ពសម្តៅមករករាជវាំងទៅវិញ?រឿងនេះច្បាស់ជាមានអ្វីនៅពីក្រោយខ្នងច្បាស់ណាស់នេះគេប្រហែលជាត្រូវមានការងារថ្មីដើម្បីដោះស្រាយទៀតហើយ។
«មនុស្សគឺចេញពីរាជវាំងថែមទាំងមានទោសជាប់ខ្លួនទៀតរឿងនេះអាចនឹងធ្វើអោយលោកមេទ័ពគិតថាពួកយើងសម្លាប់នាងរួចក៏បញ្ជូនទៅអោយលោកដើម្បីបញ្ឈឺចិត្តហើយមើលទៅទើបបានជាខឹងដល់ថ្នាក់លើកទ័ពមកវាយលុករាជវាំងបែបហ្នឹង»ជុងហ្គុកទ្រង់ក៏ចេះតែស្មានទៅតាមការគុតឃើញមួយឆាវរបស់ទ្រង់ប៉ុន្តែធ្វើអោយថេហ្យុងប្រកែកយ៉ាងញាប់មាត់÷
«មិនអាចទេខ្ញុំម្ចាស់គិតថាច្បាស់ជាមានរឿងអ្វីនៅពីក្រោយរឿងនេះជាមិនខានឡើយ»រឿងធំយ៉ាងនេះមិនមែនចេះតែនិយាយស្មានៗតែផ្តេសទេត្រូវតែស៊ើបអោយដឹងពីការពិតហើយរឿងនេះក៏មិនអាចរួចផុតពីកណ្តាប់ដៃរបស់ថេហ្យុងសាហារ៉ាដ្រេស៍ដែរស៊ើបទាល់តែរកការពិតអោយឃើញ។
«ទ្រង់គិតថាមានអ្នកចង់អោយរាជវាំងចនកើតជម្លោះជាមួយនឹងគ្រួសារត្រកូលសៀនឬ?»ជុងហ្គុកទ្រងើស្រាបើតែនឹកឃើញពីរឿងនេះឡើងមកក៏សួរទៅថេហ្យុងព្រោះអំណាចត្រកូលសៀនគឺធំហើយក៏ខ្លាំងខ្លាទៀតផងបើសិនជាមានអ្នកណាម្នាក់ចង់ខ្ចីដៃពីត្រកូលសៀនមកកម្ទិចរាជវាំងនោះក៏ជារឿងងាយ។
«ត្រូវហើយព្រះអង្គម្ចាស់គិតមើលទៅក្រៅពីត្រកូលសៀនគ្មានត្រកូលណាដែលហ៊ានធ្វើសឹកសង្រ្គាមជាមួយនឹងខ្សែរាជវង្សទេម្យ៉ាងទៀតហេតុការដែលសៀនជីនឹងជូលីស្លាប់ក៏មិនទាន់សន្និដ្ឋានបានថាជាករណីលួចសម្លាប់ឬក៏សម្លាប់ខ្លួនឯងនោះទេតែម្តេចក៏លោកមេទ័ពសៀនដឹងថាសៀនជីស្លាប់ក្រោមស្នាដៃរបស់មនុស្សក្នុងរាជវាំងទៅលើកលែងតែមានអ្នកណាម្នាក់តាំងចិត្តទម្លាក់កំហុសមកអោយមនុស្សនៅក្នុងវាំង»ថេហ្យុងឈរសញ្ជឹងគិតពីការស្លាប់របស់សៀនជី។គេគិតថាច្បាស់ជាមានមនុស្សរៀបចំផែនការនេះឡើងដើម្បីធ្វើអោយរាជវង្សចននឹងត្រកូលសៀនមានជម្លោះនឹងគ្នាច្បាស់ណាស់។បើមិនអញ្ចឹងមិនមែនសុខៗក៏ស្រាប់តែពួកនាងទាំងពីរស្លាប់ដោយពុំមានមូលហេតុបញ្ជាក់អ្វីដែលសំខាន់សាកសពនោះទៅដល់ទីកន្លែងសំណាក់ត្រកូលសៀនដោយឯងៗបានយ៉ាងមិច?បើគ្មានមនុស្សរៀបចំយកទៅដាក់ដើម្បីបង្កើតភាពចលាចលអោយមនុស្សត្រកូលសៀនងើបប៉ះបោចង់ធ្វើសង្រ្គាមជាមួយនឹងមនុស្សក្នុងរាជវាំងនោះ។
«បើដូចអ្វីដែលទ្រង់គិតមែននោះតើជាអ្នកណាទៅដែលហ៊ានប្រល្បិចស្មោគគ្រោគបែបនេះចំពោះរាជវាំងចន?»ជុងហ្គុកទ្រង់ស្តាប់តាមការនិយាយរបស់ថេហ្យុងវាក៏ជាចំណុចមួយគួរអោយចាប់អារម្មណ៍ក៏គិតថាអាចដូចទៅនឹងអ្វីដែលថេហ្យុងគិតក៏ថាបាន។ប៉ុន្តែអ្វីដែលទ្រង់ចង់ដឹងនៅពេលនេះតើអ្នកណាទៅដែលមានចិត្តពិសពុលប្រើល្បិចបែបនេះដើម្បីមកកធ្វើបាបដល់មនុស្សក្នុវវាំងរបស់ទ្រង់។
«.......»ថេហ្យុងក្រវីក្បាលបញ្ជាក់ថាគេក៏មិនទាន់ដឹងដូចគ្នាថាជាអ្នកណាដែលប៉ុន្តែអ្វីដែលពួកគេគួគិតនៅពេលនេះគឺតើគួរដោះស្រាយជាមួយនឹងមេទ័ពសៀនដោយរបៀបណាទៅព្រោះគេមិនចង់អោយមានសង្រ្គាមកើតឡើងនោះទេ។
«លោកមេទ័ពសៀនមកដល់ទីនេះត្រឹមម៉ោងប៉ុន្មានទ្រង់អាចប្រហែលបានទេ?»ថេហ្យុងសួរជាការប្រកាទុកមុនដើមុបីងាយស្រួលក្នុងការទប់ស្កាត់។
«ពីទីនោះមករាជវាំងយើងចំងាយក៏មិនសូវឆ្ងាយប៉ុន្មានដែរគ្រាន់តែឆ្លងកាត់ព្រៃឬស្សីក្រាសនឹងព្រៃក្បែរកំពែងវាំងនោះគឺប្រហែលជាម៉ោងបីទាបភ្លឺស្អែកនេះ»ជុងហ្គុកទ្រង់សញ្ជឹងគិតវាស់វែងចម្ងាយផ្លូវតាមការស្រមើលមៃមើលហើយក៏គិតឃើញថាវាប្រហែលជាក្បែរម៉ោងបីទាបភ្លឺមិនអាចក្រោមនឹងឬក៏លើសនឹងទេព្រោះទ្រង់ក៏ឧហ្សាធ្វើដំណើរឆ្លងកាត់តាមព្រៃនឹងច្រើនដងដែរទើបអាចស្មានដឹង។
«បើអញ្ចឹងទ្រង់ចាត់ណាឃីនអោយរៀបចំកងទ័ពនៅចាំទទួលគេទៅហើយនៅសល់ប៉ុន្មានចាំខ្ញុំម្ចាស់ជាអ្នកដោះស្រាយ»ថេហ្យុងបង្គាប់អោយជុងហ្គុកចាត់មនុស្សរៀបចំកងទ័ពទុករង់ចាំទទួលលោកមេទ័ពសៀនចំណែងរឿងនៅសល់ប៉ុន្មានទៀតគេគឺជាអ្នកចាត់ការដោយខ្លួនឯងមិនអោយជុងហ្គុកនឹងបិតាក្មេកមកលូកដៃឡើយព្រោះរឿងនេះត្រូវដោះស្រាយដោយការប្រើប្រាជ្ញាមិនមែនកម្លាំងបាយឬក៏អាវុធ។
«ហ្ហឹស~សមជាកូនរបស់លោកមេទ័ពគីមមែនមើលចុះចរឹកអង់អាចមិនខុសពីឪពុកឡើយ»ជុងហ្គុកទ្រង់និយាយញោះថេហ្យុងលេង។តែពាក្យដែលនិយាយញោះនោះគឺសុទ្ធតែជាពាក្យពិតចេញពីបេះដូងទ្រង់សរសើដោយស្មោះថេហ្យុងពិតជាពូកែអង់អាចក្លាហានមានភាពជាម្ចាស់ការនឹងជាអ្នកដឹកនាំដ៏ឈ្លាវៃមិនឆ្មើងឆ្មៃមិនចូលចិត្តនិយាយច្រើនប៉ុន្តែចូលចិត្តធ្វើ
អោយគេគ្រប់គ្នាឃើញថាអ្វីដែលអ្នកធ្លាប់មើលងាយគេគឺគេធ្វើបាន។
«ត្រូវហើយជាកូនមេទ័ពចម្បាំងមួយទាំងមូលអោយធ្វើខ្លួនទន់ខ្សោយដូចជាមនុស្សស្រីបានយ៉ាងមិច?»ថេហ្យុងអោបដៃក្រវីខ្លួនចុះឡើងៗបញ្ចេញចរឹកខ្ជីខ្ជូតឡើងមកអោយជុងហ្គុកទ្រង់ឃើញហើយសែនខ្នាញ់ចង់តែចាប់ញិចអោយបែកអាចម៍ទេមនុស្សស្អីគេសរសើបន្តិចសោះក៏ខំអួតនោះអួតតែគេក៏ខ្លាំងមែនមិនមែននិយាយអួតអោយរួចពីមាត់ឯណា។
«ប៉ុន្តែពីមុនទ្រង់នៅតែលើគ្រែសោយតែឱសថអ្នកណាក៏គិតថាទ្រង់ជាមនុស្សប្រុសទន់ខ្សោយដែរ សូម្បីតែយើង»នឹកឃើញរឿងគ្រាចាស់ទ្រង់សែនហួសចិត្តព្រោះសូមុបីតែទ្រង់ក៏មិនគិតថាថេហ្យុងអាចក្រោកមកឈរជជែកលេងជាមួយទ្រង់ដូចជាពេលនេះដែរ។ហើយទ្រង់ក៏ធ្លាប់គិតថាទ្រង់អាចលង់ស្រលាញ់មហេសីដែលទ្រង់ស្អប់មុខដល់ថ្នាក់បាត់មុខមិនបានបែបនេះទេនេះមកពីនិស្ស័យច្បាស់។
«ពីមុនផ្សេងឥឡូវផ្សេងកុំយកមកប្រៀបធៀបជាមួយគ្នាអី»ថេហ្យុងខាំមាត់និយាយទាំងសម្លក់ជុងហ្គុកពិតជាគួរអោយចង់ទះណាស់មាត់នឹងពូកែម្លេះខាងបង្អាប់គេបង្អួរគេអោយខឹងនឹង។
«ហ្ហឹសៗ....»ទ្រង់សើចតិចៗបែបអស់សំណើច ធ្វើអោយក្មេងក្បាលខូចខ្លះលួចសម្លឹងមើលស្នាមញញឹមរបស់ទ្រង់ទាំងមានក្តីសុខព្រោះកម្រនឹងបានឃើញសើចស្រស់បែបនេះណាស់÷
«មិនស្មានថាមនុស្សមុខងាប់ដូចទ្រង់ពេលញញឹមទៅស្អាតយ៉ាងនេះសោះ»ថេហ្យុងបង្ហើរសំនៀងរបស់ខ្លួនតិចៗហីយ៉ាមនុស្សមុខងាប់ញញឹមម្តងៗរលាយបេះដូងអាឆីថេហ៍អស់រលីងហើយមួយជំនិតក៏អត់សល់ដែរលង់ហើយលោកអើយជួយស្រង់ផង....
«ពួកយើងទៅវិញទៅមេឃដូចជារកភ្លៀងហើយ»
«មេឃរកភ្លៀងក៏ព្រោះតែទ្រង់ញញឹមនឹងហើយ»
«ចឹងថ្ងៃក្រោយយើងលែងញញឹមទៀតហើយដើម្បីកុំអោយមេឃភ្លៀង»
«ហ្ហាសៗ...បើបែបហ្នឹងមែនប្រសើណាស់»

ជីនណា

??????????????????? ?(The End)Where stories live. Discover now