抖阴社区

?????21:????????????????

4.1K 262 16
                                    

ភាគទី21:គេបាត់ទៅគឺល្អហើយ
«ចប់ហើយអាថេហ៍អើយ.....!»ក្នុងចិត្តរបស់ថេហ្យុងក៏ចាប់ផ្តើមភ័យបុកពោះយកតែមែនទែនបន្ទាប់ពីបានឃើញហ្វូងឆ្កែចចកមួយហ្វូងបានលោមព័ទ្ធជុំវិញខ្លួនរបស់គេ។អ្វីដែលសំខាន់សត្វឆ្កែចចកទាំងនោះជាប្រភេសសត្វឆ្កែព្រៃពួកវាកាចសាហាវ

«ដឹងខ្លួនហើយមែនអង្គម្ចាស់ណាយ៉ុន?»សម្លេងស្រីស្រស់ជូលីបានបង្ហើមសួរឡើងមកចេញពីក្រោយដើមឈើធំមួយ។

«ជានាងទៀតហើយមែនទេ?»ស្តាប់សម្លេងស្គាល់ដល់មនុស្ស។ ហេតុអីក៏មិនចេះហត់សោះចឹងចាប់គេយកមកចងទុកនៅកណ្តាលព្រៃហើយនៅយកឆ្កែចចកមកពីណាមិនដឹងយកមកបន្លាចគេទៀត។

«ត្រូវហើយ...!!»នាងក៏ដើរចេញពីក្រោយដើមឈើនោះរួចក៏ឆ្លើយតបនឹងថេហ្យុងដោយញញឹមឌឺដងយ៉ាងប្រហើន។

«ហ្ហឹស~ចរឹកថោកបានតែលួចខាំពីក្រោយមនុស្សដូចជាពួកនាងនេះបានត្រឹមតែលបលួចខាំត្របាក់គេពីក្រោយមិនខុសពីសត្វឆ្កែទាំងអស់នេះទេ»ថេហ្យុងនិយាយទាំងញញឹមចុងមាត់។ អន់ម្លេះវៃមិនឈ្នះគេប្រើល្បិចដាក់គេថែមទាំងធ្វើចរឹកក្រអើតក្រទបដូចជាខ្លួនឯងនឹងខ្លាំងណាស់ចឹង។

«បានហើយៗ យើងមិនចង់និយាយច្រើនទេ..ហ្ហាសៗ..ឯងត្រៀមខ្លួនហើយមែនទេ?»នាងសួរទៅថេហ្យុងដោយភ្នែកសម្លឹងមើលទៅហ្វូងឆ្កែទាំងនោះក្នុងបំណងចង់បញ្ជាវាអោយចូលទៅធ្វើបាបថេហ្យុង។

«នាងគិតចង់ធ្វើស្អី?»

«ម្ចាស់យើងផ្តាំមកថា មិនចង់អោយឯងងាប់ទៅស្រួលៗនោះទេទើបបានជាគាត់អោយយើងប្រមូលឆ្កែចចកដែលគេចិញ្ចឹមទុកយកមកអោយលេងជាមួយឯងហ្នឹងណា»

«ឆ្កួតមែនហើយ»ថេហ្យុងពោលទាំងក្តៅក្រហាយពេញខ្លួន។ពួកគេជាមនុស្សដែលហេតុអ្វីក៏មានចិត្តកាចសាហាវឃោឃៅយ៉ាងនេះទៅវិញ។

...ព្រូស...

«កុំអោយឯងថាយើងចិត្តអាក្រក់ យើងអោយដាវទៅឯងមួយចុះទុកគ្រាន់តតាំងជាមួយនឹងពួកឆ្កែទាំងនេះ»នាងពោះដាវទៅក្រោមជើងរបស់ថេហ្យុងនឹងបានពោលឡើងទាំងវៃចិញ្ចើមឌឺដងទៅកាន់រាងតូច។

??????????????????? ?(The End)Where stories live. Discover now