«មិនបាច់ទេទុកផ្លូវមួយអោយពួកគេរស់ចុះ»ថេហ្យុងនិយាយតិចៗតាមទម្លាប់មនុស្សទើបតែងើបពីឈឺ។ទោះបីជាសៀនជីមានគំនិតអាក្រក់ប៉ងសម្លាប់គេជាច្រើនលើកច្រើនសាក៏គេមិនបានប្រកាន់ទោសពៃហើយបើគេសម្រេចចិត្តថារត់ហើយក៏អោយពួកគេរត់ទៅចុះទៅចាប់ផ្តើមជីវិតថ្មីដែលល្អប្រសើជាងនេះគេនឹងអហោសិកម្មអោយពួកនាងគ្រប់យ៉ាងគេមិនចង់មានកម្មពាជាមួយនឹងពួកនាងទាំងពីរទេ។
«តែ.....»រៀបនឹងនិយាយតែត្រូវជុងហ្គុកទ្រង់លើកដៃជាសញ្ញាបញ្ជាក់ថាធ្វើតាមអ្វីដែលថេហ្យុងប្រាប់ចុះទ្រង់មិនចង់អោយថេហ្យុងមានអារម្មណ៍មិនល្អព្រោះសុខភាពនៅមិនទាន់ជាស្រួលបួល។
«.....»ណាឃីនងក់ក្បាលផ្ងក់ៗយល់សាច់ការទើបឈប់និយាយហើយឈរស្ងៀមៗជំនួសការនិយាយច្រើនអត់បានការវិញ។
«ចេញទៅ »ជុងហ្គុក
«ក្រាទូលព្រះអង្គ»ណាឃីន
ក្រោយពីណាឃីនចេញទៅផុតជុងហ្គុកទ្រង់ក៏ងាកបែមកសម្លឹងមើលមុខរបស់ថេហ្យុង។ក្រសែភ្នែកមួយគូរបស់ទ្រង់សម្លឹងមុខនាយតូចមិនដាក់ហាក់ដូចជាមានរឿងអ្វីនៅក្នុងចិត្តចង់សួរទៅកាន់គេយ៉ាងចឹង។
«មើលមុខខ្ញុំធ្វើអ្វី?»ឃើញគេចេះតែសម្លឹងមុខខ្លួនមិនដាក់បែបហ្នឹងក្នុងចិត្តក៏មិនសូវស្រួលទើបរហ័សសួរនាំអោយបានដឹង។មុខរបស់គេប្រលាក់អ្វី?ឬក៏មិនស្រួលត្រង់ណាទើបទ្រង់សម្លឹងឥតព្រិចសោះ។
«មិនមានអ្វីទេឆាប់ផ្ទុំវិញទៅ»ក្រវីក្បាលតិចៗរួចក៏តប។មិនមែនគ្មានប៉ុន្តែមិនដឹងថាគួរសួរបែបណាបើសួរទៅខ្លាចប៉ះពាល់ដល់អារម្មណ៍របស់ព្រះមហេសីខ្លួនទើបមិនចង់សួរ។
«ម៉ោង4ហើយផ្ទុំអីទៀត»និយាយទាំងសម្លក់រួចក៏ក្រោកចេញពីគ្រែសម្តៅទៅស្រះទឹកដើម្បីស្រង់ទឹកអោយបានស្រឡះកាយព្រោះប៉ុន្មានថ្ងៃហើយគេនៅតែលើគ្រែបានត្រឹមតែទឹកជូនខ្លួនសើមៗតិចៗធ្វើអោយគេមានអារម្មណ៍មិនល្អសោះ។
«យើងចង់ដឹងណាស់ថាឯងជាអ្នកណា?»ជុងហ្គុកបន្លឺសូសៀងឡើងទាំងកែវភ្នែកលួចតាមសម្លឹងមើលទៅថេហ្យុងមិនដាក់។រឿងផ្សេងទ្រង់អាចនឹងមិនចង់ដឹងប៉ុន្តែរឿងនេះមួយទ្រង់ពិតជាឆ្ងល់ណាស់ហើយក៏ចង់ដឹងណាស់ដែលថាមនុស្សម្នាក់នេះជាអ្នកណាមកពីណាព្រោះខួរក្បាលរបស់ទ្រង់បានប្រាប់ទ្រង់ថាគេមិនមែនជាគីមណាយ៉ុននោះទេ។ហើយរឿងនេះហើយដែលទ្រង់ចង់សួរទៅថេហ្យុងប៉ុន្តែបែជាមិនសួរព្រោះទុកពេលវេលាអោយគេបកស្រាយដោយខ្លួនឯងវិញទ្រង់គឺនៅរង់ចាំស្តាប់គេបកស្រាយជានិច្ច។
.......
ពេលព្រឹកប្រលឹមស្រាងៗក៏ឈានចូលមកដល់ នៅក្នុងរោងភ្នំកណ្តាលព្រៃស្ងាត់ជ្រងំបង្ហាញអោយឃើញមនុស្សស្រីពីនាក់កំពុងតែគេងនៅលើស្លឹកឈើម្នាក់គេងអោបខ្លួនព្រោះតែរងារញ័ញាក់ឯម្នាក់ទៀតគេងអង្គុញខ្លួនប្រាសចុះប្រាសឡើងដូចជាគេងមិនស្កប់ស្កល់នោះឡើយ.....
«ហ្ហឹម....ខិះៗ...»សម្លេងក្រហ្ហឹមនឹងសម្លេងក្អកខ្សាវបានបន្លឺឡើងដាស់អោយសៀនជីនាងបានភ្ញាក់ពីដំណេកនឹងប្រញាប់ក្រោកមកមើលអ្នកម្ខាងទៀតដែលកំពុងធ្លាក់ខ្លួនឈឺជាទម្ងន់។
«ជូលីនាងយ៉ាងមិចហើយមោះផឹកទឹកបន្តិចទៅ»សៀនជីលើកត្រកងជូលីឡើងរួចយកទឹកដែលខ្លួនរកបានបន្តិចបន្តួចមកបញ្ច្រកអោយនាងផឹកតិចៗដើម្បីកុំអោយស្ងួតបំពង់.ក។
«ខិះ...អគុណអ្នកម្នាងហើយដែលមិនទុកខ្ញុំចោល»សៀនជីញញឹមបន្ទាប់ពីស្តាប់សម្តីរបស់ជូលីចប់។គេមិនដាច់ចិត្តទេដែលត្រូវរត់យករួចខ្លួនហើយទុកមនុស្សដែលមានភក្តីភាពចំពោះនាងចោលនៅក្នុងព្រៃភ្នំតែម្នាក់ឯងបានទេទោះបីជាពេលខ្លះនាងមានទឹកចិត្តអាក្រក់ចង់សម្លាប់មនុស្សតែនាងក៏មិនមែនអាក្រក់ខ្លាំងរហូតលែងស្គាល់គុណទោសទេ។
«ស្រីល្ងង់តាំងពីតូចមកយើងមានតែនាងម្នាក់ប៉ុណ្ណោះដែលនៅចាំការពារយើងយល់ចិត្តយើងបើយើងទុកនាងចោលយើងជាមនុស្សឆ្កួតហើយ»នាងនិយាយទាំងលើកដៃទៅអង្អែលក្បាលជូលីថ្នមៗដែលទង្វើមួយនេះនាងមិនធ្លាប់ធ្វើដាក់ជូលីសោះសូម្បីតែម្តងធ្វើអោយជូលីនាងរំភើបនឹងសប្បាយចិត្តជាខ្លាំងព្រោះវាជាក្តីសុខដែលគេតែងតែចង់បានពីសៀនជី÷
«ប៉ុន្តែបើអ្នកផ្សេងវិញគេមិននាំខ្ញុំមកអោយអំពុលទុកដល់គេទេបើខ្ញុំឈឺធ្ងន់ក្បែរស្លាប់ដល់ថ្នាក់នេះទៅហើយនោះ»
«គេផ្សេងខ្ញុំផ្សេងឯងកុំយកមកប្រៀបធៀបគ្នាអី»
«ហ្ហឹសៗ...អ្នកម្នាងដឹងទេមួយជីវិតរបស់ខ្ញុំនេះសុំត្រឹមរស់នៅក្បែរអ្នកម្នាងជារាងរហូតគឺខ្ញុំអស់ជិតហើយ»
«.....»ស្តាប់ឮសម្តីរបស់ជូលីហើយសៀនជីនាងបែជាលេងនិយាយស្តីតប.តផ្ទុយទៅវិញបែជាអង្គុយសម្លឹងមុខរបស់ជូលីដោយភាពឈឺចាប់នឹងការសោកស្តាយបំផុត÷
«សុំទោស....!!»នាងពោលពាក្យសុំទោសទាំងបិទភ្នែកសម្រកទឹកភ្នែកមួយដំណក់ចុះមក។នាងដឹង ដឹងថាជូលីគិតអ្វីចំពោះនាងវាមិនមែនជាមិត្តភាពឬត្រឹមតែជាអ្នកបម្រើនឹងកូនចៅឡើយប៉ុន្តែជូលីគឺគិតចំពោះសៀនជីក្នុងន័យស្នេហាប៉ុន្តែសៀននាងបែជាមើលរំលងក្តីស្រលាញ់របស់មនុស្សស្រីម្នាក់នេះទៅវិញនាងមិនដែលមើលឃើញពីក្តីស្រលាញ់បរិសុទ្ធ
ដែលជូលីមានអោយនាងៗគិតតែពីចង់បានព្រះអង្គម្ចាស់ដោយពុំបានខ្វល់ពីទឹកចិត្តមនុស្សម្នាក់ដែលលះបង់គ្រប់យ៉ាងអោយនាងសូម្បីតែជីវិតមកដល់ពេលនេះធ្លាក់ខ្លួនដល់ដំណាក់កាលនេះទើបនាងបានដឹងថាគ្មានអ្នកណាម្នាក់ល្អជាមួយនឹងនាងដូចជាជូលីហើយក៏គ្មានអ្នកណាស្មោះត្រង់ជាមួយដូចជូលីដែរ។តែសួរថាស្តាយក្រោយពេលនេះបានប្រយោជន៍អ្វី?ដឹងខុសពេលនេះតើបានអ្វីមកវិញបើបេះដូងរបស់ស្រីម្នាក់ត្រូវបាននាងបំផ្លាញខ្ទិចខ្ទីគ្មានសល់អស់ទៅហើយ។
«ខ្ញុំមិនដែលខឹងស្អប់ឬប្រកាន់ទោសពៃអ្វីពីអ្នកម្នាងទេកុំសុំទោសកុំគិតថាខ្លួនឯងខុស»ទោះបីឈឺដល់ស្លាប់ក៏នាងមិនបន្ទោសសៀនជីទោះបីគេអាក្រក់យ៉ាងណាក៏នាងមិនប្រកាន់ហើយទោះបីនាងធ្លាប់ធ្វើរហូតលែងមានទោសលើកលែងអោយក៏នាងនៅតែអភ័យទោសព្រោះតែពាក្យថា‹ស្រលាញ់›ព្រោះស្រលាញ់ទើបហ៊ានលះបង់ព្រោះលាញ់ស៊ូទ្រាំធ្វើគ្រប់យ៉ាងដើម្បីនាង។
«ហ្ហឹក...ខ្ញុំ..ខ្ញុំ..ហ្ហឹកៗ»នាងគួរនិយាយបែបណាទៅអោយសមទៅនឹងអ្វីដែលកំពុងតែដឹងខ្លួនថាខុស ខុសធ្ងន់ណាស់ចំពោះមនុស្សម្នាក់ដែលកំពុងតែដេកនៅក្នុងរង្វង់ដៃរបស់នាងនេះ។តាំងពីដើមមកនាងតែងតែមើលរំលងគេជានិច្ចទោះបីជានាងលះបង់អ្វីក៏ដោយក៏ខ្លួននាងផ្ទាល់មិនដែលយកភ្នែកមើលគេឡើយផ្ទុយទៅវិញក្នុងចិត្តនាងបែជាមានតែមនុស្សប្រុសម្នាក់ដែលគេពុំសូវខ្វល់ខ្វាយពីខ្លួនឯងទៅវិញវាជារឿងដែលគួរអោយអស់សំណើចណាស់មែនទេដែលព្រហ្មលិខិតចារមកអោយនាងជួបរឿងវេតនាចិត្តផ្ទួនៗគ្នាបែបនេះត្រូវមានទោសជាប់ខ្លួនហើយពេលនេះក៏កំពុងតែជិតបាត់បង់មនុស្សល្អម្នាក់ដែលនៅក្បែរខ្លួនតើនាងគួរធ្វើអ្វីបន្តទៅ។
«កុំយំអី...យំបែបនេះលែងស្អាតហើយអ្នកម្នាងញញឹមទើបស្រស់ស្អាត»នាងលើកដៃជូតទឹកភ្នែកដែលកំពុងតែស្រក់ចុះកាត់ផែនថ្ពាល់របស់សៀនជី នាងមិនចង់ឃើញទឹកភ្នែកមនុស្សដែលនាងស្រលាញ់ស្រក់ចុះមកបែបនេះឡើយព្រោះកន្លងមកនេះនាងព្យាយាមណាស់ធ្វើគ្រប់យ៉ាងដើម្បីអោយមនុស្សស្រីម្នាក់នេះញញឹមមិនថារឿងនោះជារឿងខុសឬក៏ត្រូវនោះទេ។
«អឹម..ខ្ញុំនឹងញញឹម...ហ្ហា៎មេឃភ្លឺស្រឡះហើយឯងអាចធ្វើដំណើបន្តរួចទេ?»ជូតទឹកភ្នែកចេញញញឹមទាំងភាពគ្រៀមគ្រំ ។ ហើយនាងក៏បន្តនិយាយដោយរេភ្នែកសម្លឹងមើលទៅទិដ្ឋភាពខាងក្រៅឃើញថាមេឃក៏ចាប់ផ្តើមបើកថ្ងៃស្រឡះល្មមនឹងអាចអោយពួកនាងធ្វើដំណើរបានហើយក៏ប៉ុន្តែមិនដឹងថាជូលីនាងអាចបន្តដំណើររួចឬក៏អត់នោះទេ។
«ខ្ញុំទៅរួច»ជូលី
«បើអញ្ចឹងក្រោកយឺតៗមកពួកយើងទៅមុខទៀត»សៀនជី
«ហ្ហឹម...»និយាយគ្នាចប់ពួកគេក៏ប្រញាប់រៀបចំផ្លែឈើនឹងទឹកដែលរកបានកាលពីយប់មិញនេះខ្ចប់ជាមួយនឹងស្លឹកឈើចងវាជាកញ្ចប់មួយអោយងាយដាក់តាមខ្លួនរួចក៏ប្រញាប់ពន្លត់ផ្នក់ភ្លើងហើយធ្វើដំណើរទៅមុខទៀតទាំងប្រលឹមអុលតែម្តង។
លុះដើរមកដល់ផ្លូវបំបែកជាបួនត្រង់ព្រៃឬស្សីមួយដែលក្នុងចំណោមផ្លូវទាំងអស់នោះគឺមានផ្លូវមួយជាផ្លូវដែលពួកនាងត្រូវធ្វើដំណើរទៅកាន់ទឹកដីកំណើតរបស់នាងវិញប៉ុន្តែពេលនោះស្រាប់តែមានក្រុមមនុស្សបិទមុខមួយក្រុមបានផុសចេញមកស្កាក់ផ្លូវរបស់ពួកគេជិតមិនអោយចេញទៅណារួចនោះឡើយ។
«គិតថាពួកឯងអាចរត់រួចមែនទេសៀនជី?»សម្លេងស្រីក្រមុំផ្អែមរលួយបានសួរទៅសៀនជី។ទាយទៅមើលថានាងជាអ្នកណា?
ជីនណា

YOU ARE READING
??????????????????? ?(The End)
Short Story????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????????????????????...