抖阴社区

?????23:???????????????

4.1K 247 5
                                    

«ល្អនាងចង់បានបែបហ្នឹងហ្ហ៎»ណាំរ៉ានាងញញឹមបន្តិចមុននឹងវាចាតបសម្តីជាមួយជូលីវិញ។
«ធ្វើទៅហើយយើងនឹងចាំមើលថាពួកឯងអាចធ្វើបានឬអត់?»នាងនៅតែសម្តីខ្លាំងមិនព្រមចុះញ៉មជាមួយណាំរ៉ាឡើយហើយថែមទាំងសម្តីឡូយហ៊ាននិយាយឌឺដងទៀត។
«នាងកុំភ័យរយៈពេលបីថ្ងៃយើងហ្នឹងអូសក្បាលអ្នកម្នាងសៀនជីរបស់ឯងមកដេកក្នុងគុកនេះជាមួយឯងមិនខានឡើយ»ណាំរ៉ានាងក៏មិនអោយចាញ់ចិត្តដូចគ្នាត្បិតបើនាងរកការពិតមកអូសក្បាលសៀនជីដាក់ទោសមិនបាននាងក៏មិនព្រមឈប់ដូចគ្នាស៊ូស្លាប់ដើម្បីចាប់ជនក្បត់ដែលហ៊ានប្រមាថមើលងាយមកលើជីវិតរបស់អង្គម្ចាស់គេក៏មិនស្តាយក្រោយដែរ។
ក្រោយពីនិយាយចប់ណាឃីនក៏បានអូសទាញណាំរ៉ាអោយចេញមកខាងក្រៅរួចជូលីវិញក៏ត្រូវបានឃុំខ្លួនទុកនៅក្នុងគុកក្រោមដីដើម្បីរកចាំការកាត់ទោសពីបិតាជុងហ្គុក។
+ដំណាក់សៀនជី
«អាយ..ប្រាវៗ....មិនអាចទេវាមិនអាចភ្លាត់ស្នៀតបែបហ្នឹងបានទេ..ហ្ហឹកៗ...មិនពិតទេ..អាយ..»ក្រោយពីដឹងដំណឹងថាជូលីត្រូវបានគេចាប់ខ្លួននាងក៏ចាប់ផ្តើមនៅមិនសុខស្រែកយំពេញដំណាក់ឯរបស់របរវិញក៏ត្រូវនាងវាសចោលរប៉ាត់រប៉ាយខ្ទិចគ្មានសល់។
«គីមណាយ៉ុនអាមនុស្សចង្រៃហេតុម្តេចក៏អាយុជីវិតរបស់ឯងថ្លៃយ៉ាងនេះ?ហ្ហឹស..យើងស្អប់ឯងស្អប់ៗ»នាងនិយាយទាំងក្តាប់ដៃណែនចូលគ្នាកែវភ្នែកដែលដក់ដោយទឹកថ្លាៗក៏ប្រែជាក្រហមបែកសរសៃដោយសាតែភ្លើងគុំនុំមាននៅក្នុងចិត្ត។
«ខ្ញុំនឹងសម្លាប់ឯងដោយផ្ទាល់ដៃរបស់ខ្ញុំ»សៀនជី
+ដំណាក់ស្នំឯងផ្សេងទៀត
«ម្ចាស់បងទ្រង់បានជ្រាបដំណឹងរឿងជូលីស្រីបម្រើរបស់អ្នកម្នាងសៀនជីឬនៅពរម្ចាស់?»ម៉ក់ស៊ីដែលត្រូវជាប្អូនស្រីបានលបលួចសួរអ្នកជាបងស្រីតិចៗ។
«ហ្ហឹម»ឈូអឺទ្រង់គ្រាន់ក្រហ្ហឹមបន្តិចប៉ុណ្ណោះ។
«ម្ចាស់បងគិតថារឿងនេះពាក់ព័ន្ធជាមួយនឹងស្នំឯកសៀនជីទេ?»
«ប្រាកដជាបែបហ្នឹងហើយឯងសាកគិតទៅមើលបើគ្មានអ្នកធំបញ្ជាពីក្រោយឯងគិតថាស្រីបម្រើម្នាក់នោះហ៊ានធ្វើរឿងក្តីធំដល់ថ្នាក់នឹងឬ?»
«ពិតមែនហើយខ្ញុំនេះស្រៀវឆ្អឹងខ្នងជំនួសស្នំឯងសៀនជីណាស់បើសិនជាព្រះអង្គម្ចាស់ដឹងនោះទ្រង់នឹងមិនទុកជីវិតអោយនាងឡើយ»នឹកឃើញព្រឺសម្បុរជំនួស។អ្នកណាៗក៏ដឹងថាព្រះបិតាជុងហ្គុកស្រលាញ់ថ្នាក់ថ្នមថេហ្យុងខ្លាំងកម្រិតណាមិនហ៊ានទាំងស្តីថាអោយមួយម៉ាត់ផងចុះទម្រាំតែសៀនជីត្រឹមជាស្រីស្នំធម្មតាតែក៏ហ៊ានបញ្ជាមនុស្សអោយសម្លាប់បុត្រប្រសាសំណព្វចិត្តរបស់ទ្រង់តើទ្រង់នឹងទុកជីវិតអោយនាងដែលទេ?
«បើបែបហ្នឹងគឺល្អហើយព្រោះយើងអស់សត្រូវម្នាក់ដោយមិនចាំបាច់ប្រើកម្លាំងអ្វីទាំងអស់»ឈូអឺពោលឡើងទាំងញញឹមនាងរង់ចាំឱកាសនេះជាយូមកហើយបើសិនជាសៀនជីត្រូវគេចាប់បានហើយសម្លាប់ចោលមែននោះនាងច្បាស់ជាសប្បាយចិត្តហើយពីព្រោះតែនាងមិនបាច់ហត់រកវិធីកម្ចាត់សៀនជីចេញពីផ្លូវដើររបស់នាងនោះអី។
«ប៉ុន្តែយ៉ាងណាយើងក៏នៅមានអ្នកម្នាងចូវយីងដែលជាបន្លាដោតជាប់នឹងដើមទ្រូងរបស់ពួកយើងម្នាក់ទៀតដែរ»និយាយទាំងទម្លាក់ទឹកមុខចុះ។ទោះបីជាសៀនជីកំពុងតែត្រូវគេចោតប្រកាន់យ៉ាងក៏ដោយក៏ម៉ក់ស៊ីងនាងនៅតែខ្វាយខ្វល់ចិត្តដដែលព្រោះតែនៅមានចូវយីងដែលជាបន្លានៅកាក់ផ្លូវដើរពួកនាងនៅឡើយទេ។
«រឿងនេះឯងកុំព្រួយបងបានរៀបចំវារួចស្រេចហើយ»ញញឹមបែបមានល្បិច។
«បងគិតធ្វើយ៉ាងមិច?»
«ពួកយើងត្រូវតែចូលទៅជិតខ្លួនរបស់អ្នកអង្គម្ចាស់សម្តែងធ្វើល្អជាមួយទ្រង់ដើម្បីយកទ្រង់ជាឈ្នាន់កម្ចាត់ចូវយីងឯងនឹងបងគឺសុទ្ធតែដឹងថាអ្នកម្នាងចូវយីងមានបំណងចង់ដណ្តើមរាជ្យនឹងសម្លាប់ព្រះបិតារបស់ព្រះអង្គបើយើងយករឿងនេះទៅទូលប្រាប់អង្គម្ចាស់ណាយ៉ុននោះឯងសាកគិតទៅមើលរឿងអីដែលទ្រង់នៅស្ងៀមនោះ»នាងរៀបរាប់តាមគម្រោងការដែលនាងគិតប្រាប់អោយប្អូនស្រីបានដឹង។ល្បិចនេះពិតជាមិនធម្មតាទេដែលនាងអាចគិតចេញមកបាននោះ។
«ម្ចាស់បងឆ្លាតវៃពិតមែន»ម៉ក់ស៊ីង
មនុស្សល្អៗតែងតែមានមនុស្សអាក្រក់នៅចាំព្យាបាតគ្រប់ពេលវេលាមិនដឹងថាជីវិតរបស់ថេហ្យុងត្រូវជួបជាមួយនឹងមនុស្សធន់នេះប៉ុន្មាននាក់ទៀតនោះទេ។

វ៉ាងជីនណា

??????????????????? ?(The End)Where stories live. Discover now