抖阴社区

?????30:????????????????????!

4K 261 5
                                    


«គ្រប់យ៉ាងគឺទៅតាមផែនការហើយសម្លាប់ពួកនាងរួចទម្លាក់កំហុសអោយទៅបងប្អូនពីរនាក់នោះមិនឆាប់ទេអ្វីដែលយើងប៉ងទុកវានឹងបានសម្រេច»ចូវយីងឈរញញឹមញញែមព្រោះតែសប្បាយចិត្តពេលដែលផែនការរបស់នាងដើរទៅយ៉ាងរលូតដោយគ្មានអ្នកណាមករេរាំងនោះឡើយហើយមិនយូមិនឆាប់នោះទេអ្វីដែលនាងបានប៉ងទុកនោះវានឹងក្លាយជារបស់នាងឆាប់ៗនេះដោយមិនអាចប្រកែកបាន។
អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយមែនទេហេតុអ្វីបានជាចូវយីងមកតាមសម្លាប់សៀនជីដើម្បីទម្លាក់កំហុសអោយទៅបងប្អូនពីរនាក់នោះ(ស៊ូម៉ក់ឈូអឺ)តោះមកស្តាប់ខ្ញុំបកស្រាយទាំងអស់គ្នា÷
+ប៉ុន្មានម៉ោងមុន
«អ្នកម្នាងសៀនជីប្លន់អ្នកទោសពេលនេះលួចរត់ចេញតាមកំពែងក្រោយបាត់ហើយ»សុងយូក្រោយពីគេទទួលបានដំណឹងសៀនជីលួចរត់នឹងយកជូលីទៅជាមួយផងនោះមកប្រាប់ដល់ចូវយីង។
«ហ្ហឹស~ល្អណាស់ពួកឯងត្រៀមមនុស្សដេញតាមពួកគេទៅយើងប្រហែលត្រូវប្តូរផែនការហើយបើនៅតែរង់ចាំបែបនេះទៀតគ្មានសង្ឃឹមនឹងបានឡើងគ្រងរាជ្យទេស្រួលមិនស្រួលពួកវាអាចនឹងលបខាំពួកយើងមុនក៏ថាបាន»ចូវយីងនិយាយទាំងទឹកមុខប្រាកដប្រជា។រឿងនេះវាជារឿងធំមិនអាចនិយាយលេងសើចបានទេរៀបចំផែនការក៏មិនអាចនិយាយថារៀបគម្រោងទុកអោយតែរួចៗនោះឡើយនាងត្រូវតែប្រញាប់ចាត់ការរឿងនេះអោយបានលឿនបំផុតមុនពេលដែលមានមនុស្សមកបំផ្លាញគម្រោងការរបស់នាងម្តងទៀត។
«អ្ន្ម្នាងមានផែងការអ្វីមែនទេ?»សុងយូ
«មានហើយក៏ងាយទៀតផង»ចូវយីង
«តើផែនការអ្វីទៅ?»សុងយូ
«សម្លាប់សៀនជីរួចទម្លាក់កំហុសអោយទៅឈូអឺនឹងស៊ូម៉ក់ »
«ហេតុអ្វីក៏ទម្លាក់កំហុសទៅលើពួកនាង?»សុងយូស្រាប់តែឆ្ងល់ឡើងមកគេមិនយល់អ្វីដែលចូវយីងនិយាយនោះទេសម្លាប់ហើយហេតុអីចាំបាច់ទម្លាក់កំហុសអោយអ្នកដ៏ទៃដែរ?
«ឯងនេះល្ងង់ណាស់ដឹងទេថាពួកនាងកំពុងតែរៀបគម្រោងការកម្ចាត់ពួកយើងហើយដូច្នេះយើងមិនរង់ចាំអោយពួកនាងមកបំផ្លាញផែនការរបស់យើងមុនទេទើបយើងត្រូវតែតាមសម្លាប់សៀនជីដើម្បីធ្វើជាទោសមករឹត.កពួកនាង ឮពេលនោះលោកម្ចាស់សៀនជាឪពុករបស់សៀនជីច្បាស់ជាលើកទ័ពមកដល់រាជវាំងដើម្បីរកឃាត.កសម្លាប់កូនរបស់ខ្លួនរួចពេលនោះគ្រាន់តែចោទប្រកាន់ពួកនាងទាំងពីថាជាឃាតករនឹងសម្តែងល្ខោនមួយឆាកបោកពួកគេអោយជឿទៅគឺចប់សត្រូវរបស់ពួកយើងក៏អស់ទៅពីរនាក់ទៀតវាមិនលំបាកដល់យើងទៀតទេ»ចូវយីងរៀបរាប់អោយកូនចៅខ្លួនស្តាប់ម្តងមួយដំណាក់ៗមិនអោយបាត់មួយឃ្លាឡើយខ្លាចគេមិនយល់។នាងនេះពិតជាសាហាវណាស់ដើម្បីតែផលប្រយោជន៍របស់ខ្លួនសុខចិត្តធ្វើគ្រប់យ៉ាងមិនថាចុះក្នុងបឹងភ្លើងឬឡើងភ្នំខ្ពស់ឡើយស៊ូពុះពារគ្រប់យ៉ាងអោយតែសម្រេចបំណងរបស់ខ្លួនដែលចង់បាន។
+កាត់មកបច្ចុប្បន្នវិញ
នៅក្នុងវាំងពេលនេះកំពុងតែមានភាពអ៊ូអរព្រោះតែថេហ្យុងគេបានជាសះស្បើយពីការឈឺថ្តាត់ហើយទើបបិតាជុងហ្គុករៀបចំជប់លៀងយ៉ាងអធឹកអធមមួយជូនដល់គេដើម្បីលាងគ្រោះចង្រៃចេញអោយជួបតែសិរីសួរស្តីជួបជាមួយរឿងល្អៗកុំអោយមានរឿងអាក្រក់កើតឡើងចំពោះទ្រង់ទៀត។
«ថ្ងៃនេះយើងរៀបចប់ពិធីជប់លៀងជូនបុត្រជាពិសេសសង្ឃឹមថាទ្រង់សព្វព្រះហរទ័យទៅចុះ»បិតាតជុងហ្គុកមានបន្ទូលទៅកាន់ថេហ្យុងដែលអង្គុយញញឹមបិទមាត់មិនជិតព្រោះរំភើបពេកដែលមានបិតាស្រលាញ់ថ្នាក់ថ្នមយល់ចិត្តយ៉ាងនេះ។
«ក្រាទូលព្រះបិតាខ្ញុំម្ចាស់សព្វព្រះហរទ័យខ្លាំងណាស់ដែលព្រះបិតាយកចិត្តទុកដាក់នឹងខ្ញុំម្ចាស់បែបនេះ»ថេហ្យុងតបវិញដោយសម្តីផ្អែមស្រទន់ពិរោះគួរអោយចង់ស្តាប់។
«ថ្ងៃនេះជាថ្ងៃល្អរបស់អ្នកអង្គម្ចាស់បងប្អូនខ្ញុំទាំងពីរសូមជូនពរអោយទ្រង់មានសុខភាពរឹងមាំនឹងមានអាយុយឺនយូ»ស៊ូម៉ក់ជាមួយឈូអឺបានលើកពែងស្រាឡើងព្រមគ្នានឹងនិយាយជូនពរទៅថេហ្យុង។
«អគុណ»ទទួលពាកក្យជូនពរហើយក៏លើកពែងស្រាមកអកស្របគ្នាជាមួយនឹងបងប្អូនទាំងពីរនោះជាការគួរសម។
«ហីយ៉ានៅក្នុងរាជវាំងមានមនុស្សអ៊ូអរយ៉ាងនេះតើមានកម្មវិធីអ្វីមែនទេពរម្ចាស់?»ចូវយីងដើរចូលមកជាមួយនឹងភាពភ្ញាក់ផ្អើលជាខ្លាំង។នេះនាងមិននៅក្នុងរាជវាំងតែមួយព្រឹកសោះត្រឡប់មកវិញក៏មានភាពអ៊ូអរយ៉ាងនេះឬ?តើគេកំពុងតែធ្វើកម្មវិធីអ្វីទៅម្តេចក៏នាងមិនដឹងសោះអញ្ចឹង។
«ទ្រង់ទើបតែយាងមកពីណាបាត់មួយព្រឹកធំស្មើនេះទើបតែបង្ហាញខ្លួន?»ជុងហ្គុកចោទសួរទៅនាងព្រោះមួយព្រឹកនេះទ្រង់យាងទតមើលគ្រប់ស្រីស្នំទាំងអស់សុទ្ធតែឃើញនៅក្នុងដំណាក់ខុសអីតែចូវយីងមិនដឹងទៅដល់ទីណារកពុំឃើញសោះចង់ពឹងពាក់អ្វីក៏មិនបានបាត់ស្រមោលអោយឈឹង។
«អ៎រ..គឺអញ្ចេះទេព្រអង្គជួនអីថ្ងៃនេះខ្ញុំម្ចាស់ស្រាប់តែចង់ចេញក្រៅទៅផ្សារដើម្បីទិញក្រែមម្សៅមកទុក ប៉ុន្តែនៅតាមផ្លូវធ្វើដំណើរនោះខ្ញុំបានឃើញលោកយាយចាស់ជរាម្នាក់កំពុងតែលីអូសមួយបាច់យ៉ាងលំបាកទើបខ្ញុំម្ចាស់ចាត់អោយទាហ៊ានជួយលីអូសទៅដាក់នៅឯផ្ទះរបស់គាត់តែមិននឹកស្មានថាផ្ទះរបស់គាត់នៅដល់ជាយស្រុកឯនោះទេទើបធ្វើអោយការធ្វើដំណើររបស់ខ្ញុំម្ចាស់មានការខកខានយឺតយ៉ាវបែបនេះ»នាងនិយាយរៀបរាប់ទាំងញញឹមដោយពាក្យពេចន៍ទាំងអស់នេះគឺសុទ្ធតែជាការបោកប្រាសដើម្បីអោយទ្រង់លង់ជឿមិនសង្ស័យមកលើនាងតែប៉ុណ្ណោះ។
«បើអញ្ចឹងទ្រង់ឆាប់ទៅស្រង់ទឹករួចរៀបចំខ្លួនទៅដើម្បីមកចូលរួមកម្មវិធីជប់លៀងអ្នកអង្គម្ចាស់ជាសះស្បើយពីជំងឺ»ជុងហ្គុកទ្រង់ក៏មិនបានសួរដេញដោលច្រលនព្រោះថ្ងៃនេះជាថ្ងៃមង្គលថ្ងៃល្អរបស់ថេហ្យុងទ្រង់មិនចង់អោយមានរភងទាស់សម្តីគ្នាទេ។
«ពរម្ចាស់..!»ញញឹមហើយក៏បន្ទន់ខ្លួនបន្តិចមុននឹងចាកចេញទៅកាន់រាជដំណាក់របស់ខ្លួនបាត់។
«ម្ចាស់បងជឿសម្តីនាងទេ?»ស៊ូម៉ក់ខ្សឹបសួរឈូអឺ
«មនុស្សស្រីពិសពុលដូចជាអ្នកម្នាងចូវនេះមានតែអ្នកត្រូវគេពង្វក់បាននោះទេទើបជឿ»គ្រាន់តែបើកក្បាលនិយាយមកនាងដឹងមុនទៅហើយថាជាពាកក្យកុហកគ្រាន់តែមិនលូកមាត់និយាយនាំតែមានរឿងវែងឆ្ងាយ។
«ខ្ញុំគិតថាទ្រង់ច្បាស់ជាទៅធ្វើរឿងអ្វីមិនល្អមកទៀតហើយ»ស៊ូម៉ក់
«អឹម..បានហើយឆាប់សោយទៅនឹងអាងបានទៅដំណាក់វិញបងមិនចង់នៅទីនេះប៉ុន្មានទេ»និយាយរួចក៏ដៀងភ្នែកមើលថេហ្យុងដែលកំពុងទទួលបានការមើលថែថ្នាក់ថ្នមពីជុងហ្គុកនាងឃើញហើយពិតជាច្រណែនខ្លាំងណាស់ព្រោះនាងក៏ចង់បានការថ្នាក់ថ្នមពីជុងហ្គុកដូចថេហ្យុងដែរ។
«ទ្រង់សោយអានេះទៅ»ថេហ្យុងចាប់សាច់អាំងទៅបញ្ជុកស្វាមីយ៉ាងផ្អែមល្ហែមមិនខ្វល់ជាមួយនឹងក្រសែភ្នែកដែលកំពុងសម្លក់ជ្រេញរឹកគេនោះទេ។
«អគុណ»ញញឹមហើយក៏ហាមាត់ទទួលយកសាច់អាំងដ៏ឆ្ងាញ់ពិសាមកទំពា។
«សាច់អាំងនេះផ្អែមណាស់ចុះអ្នកបញ្ចក់វិញផ្អែមដូចសាច់អាំងឬអត់?»ស្របនឹងសម្តីក្រសែភ្នែកក៏តាមសម្លឹងមើលមុខមហេសីរបស់ទ្រង់ឥតព្រិចមុខតូចៗមួយនឹងហើយដែលធ្វើអោយទ្រង់លង់ស្រលាញ់ដោយមិនដឹងខ្លួនតើមានដឹងទេ?
«ទ្រង់ប្រហែលជាលេបថ្នាំច្រឡំហើយមើលទៅបានជាចេះប្រើប្រាស់ពាក្យសម្តីញ៉ែខ្ញុំម្ចាស់ទៀត»ថេហ្យុងញញឹមខ្ចឹបខាំបបូមាត់ស្ទើតែដាច់រហែកអស់ព្រោះអៀននឹងសម្តីរបស់ស្វាមីដែលកំពុងញ៉ែខ្លួន។មិនដឹងជាប្រុសស្អីទេពេលញ៉ែបែបនេះគួរអោយស្រលាញ់ណាស់ថែមទាំងពូកែរកពាក្យមកនិយាយទៀត។
«ទ្រង់និយាយអ្វីចម្លែងៗទៀតហើយ»ថេហ្យុងសើចកក្អឹកពេលដឹងថាស្វាមីស្តាប់សម្តីខ្លួនមិនយល់។.ហិហិតែមិនអីទេមិនយល់ក៏ល្អដែរព្រោះនឹងមានតែគេម្នាក់ដែលអាចចេះស្តាប់ភាសារបស់គេ។

ជីនណា

??????????????????? ?(The End)Where stories live. Discover now