抖阴社区

?????15:????????????????????????????????

4.3K 308 16
                                    


«ព្រះអង្គខ្ញុំម្ចាស់មានរឿងមួយទុកក្នុងព្រះទ័យ មិនដឹងថាគួរតែជម្រាបអោយទ្រង់បានដឹងឬអត់នោះទេ»នាងនិយាយផ្អេកផ្អនខ្លួនដៃក៏លើកគក់ច្របាច់ជើងជុងហ្គុកថ្នមៗ។មិនដឹងថាសៀនជីនេះនាងមានអ្វីជាដំណឹងចង់ប្រាប់ដល់ជុងហ្គុកអោយទ្រង់ជ្រាបឡើយ។
«និយាយមកចុះ»ជុងហ្គុកទ្រង់ក្រេបតែបន្តិចសឹមមានបន្ទូលទៅកាន់នាង។កាលបើបានលឺការអនុញាតិពីព្រះអង្គជុងហ្គុកហើយនាងក៏និយាយឡើង÷
«កាលពីរសៀលអ្នកបម្រើរបស់ខ្ញុំបានទៅផ្សារនៅក្រៅវាំងនាងប្រាប់ថា..ប្រាប់ថាបានឃើញអង្គម្ចាស់ណាយ៉ុនទ្រង់គង់នៅជាមួយនឹងមនុស្សប្រុសម្នាក់អូនគិតថាអង្គម្ចាស់កំពុងតែចង់ក្បត់នឹងព្រះអង្គជាក់ជាពុំខានទេ»នាងនិយាយទាំងធ្វើទឹកមុខកំសត់តាំងដែលពាក្យរបស់នាងនិយាយមកនេះវាសុទ្ធតែជាពាក្យមិនពិតទាំងអស់។គិតៗទៅមនុស្សនេះអោយតែខ្លួនឯងបានសុខសុខចិត្តនិយាយចាក់រុកអោយគេស្អប់គ្នាទៅវិញ។
«នាងនិយាយជាការពិតដែលទេសៀនជី?»កំហឹងមុនមិនទាន់រលត់ផងឥឡូវបែជាមានអ្នកយកភ្លើងមកដុតកំហឹងក្នុងចិត្តនោះអោយឆេះសន្ធោសន្ធៅឡើងថែមទៀត។ជុងហ្គុកទ្រង់សួរនាងបញ្ជាក់ម្តងទៀតក្រែងអាចនឹងអ្នកបម្រើរបស់នាងមើលឃើញច្រឡំប៉ុន្តែនាងនៅតែអះអាងថាជាថេហ្យុង÷
«ពរម្ចាស់អូនហ៊ានយកក្បាលអូនមកធានាណាព្រះអង្គស្រីបម្រើរបស់អូនពិតជាបានឃើអង្គម្ចាស់នៅល្អូកល្អើនជាមួយនឹងប្រុសម្នាក់ពិតមែន»ខ្លាចថាជុងហ្គុកទ្រង់មិនជឿនាងក៏ធ្វើជានិយាយយកក្បាលខ្លួនឯងមកធានាដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ថានាងមិនបាននិយាយកុហកឡើយ។
«យើងជឿនាងព្រោះនាងមិនមែនជាមនុស្សចេះកុហកបោកប្រាសលាក់ចរឹកដូចជាអង្គម្ចាស់ណាយ៉ុនឡើយ»ចុងបញ្ចប់ទ្រង់ក៏ជឿគេជឿទាំងមិនបានសួរពីអ្នកម្ខាងទៀតថារឿងនេះវាជាការពិតឬមួយក៏អត់នោះទេ។ជុងហ្គុកហ្ហា៎ទ្រង់ត្រចៀក.សល្ងង់ឃ្លៅពេកហើយទេដឹងដែលអោយស្រីទាំងនេះភ្លុំត្រចៀកបាននោះថេហ្យុងជាមនុស្សស្អាតស្អំណាស់ម្តេចក៏មិនមើលឃើញគេនៅក្នុងផ្លូវល្អខ្លះផង។
«ពរម្ចាស់អូនមានភក្តីភាពជាមួយនឹងព្រះអង្គតែមួយអង្គតែប៉ុណ្ណោះចិត្តរបស់អូនមិនមានអ្នកណាទៀតនោះទេ»និយាយទាំងញញឹមមានល្បិច។មនុស្សស្រីម្នាក់នេះបើព្រាមជាមួយនឹងសត្វពស់នាងមានពិសសាហាវជាពស់ឆ្ងាយណាស់។
«សឺត~ល្អណាស់យើងសង្ឃឹមថានាងនឹងឆាប់មានបុត្រអោយយើងទៅចុះ»អោនថើមថ្ងាសរបស់នាងរួចពោលឡើងទាំងញញឹមមានក្តីសុខ។អ្នកម្នាងសៀនជីនឹងព្រះអង្គក៏បន្តជជែកគ្នាបានបន្តិចទើបដំរេតខ្លួនដេកអោបគ្នារហូតដល់មេឃភ្លឺ។
+ដំណាក់ថេហ្យុង
«ខ្ញុំចេញទៅមិនយូនោះទេនាងកុំបារម្ភអី»ពេលនេះថេហ្យុងគេកំពុងតែរៀបចេញទៅផ្សារប៉ុន្តែណាំរ៉ាមិនដាច់ចិត្តអោយគេទៅតែឯងទើបចេះតែទតូចងូចៗសុំថេហ្យុងទៅជាមួយតែថាយ៉ាងណាក៏ថេហ្យុងគេមិនអោយទៅដែរ។
«ចា៎»នាងឆ្លើយចា៎យល់ព្រមនៅយាមមុខដំណាក់ទាំងក្នុងចិត្តមិនចង់សោះ។
«គិតចង់ទៅណាទាំងប្រលឹមហ្នឹងអង្គម្ចាស់?»សៀនជីដើរចេញមកពីគន្លៀតណាក៏មិនដឹងជាមួយនឹងព្រះអង្គជុងហ្គុក។នាងឃើញថេហ្យុងស្លៀកពាក់ស្អាតបាតក៏សួរទៅ។
«....»មិនឆ្លើយតែក៏ដើរខ្មើតតាំងៗសម្តៅទៅរកសេះដែលបានត្រៀមទុក។
«ទ្រង់មិនឮអ្នកម្នាងរបស់យើងសួរទេឬយ៉ាងមិច?»ឃើញថេហ្យុងបញ្ចេញរឹកពាខ្មើតក្រអើតក្រទមនៅចំពោះមុខអ្នកម្នាងទ្រង់បែបនេះទ្រង់ក៏ចេញមុខការពារភ្លាម។
«ឮតើតែមិនចង់ឆ្លើយមានបញ្ហា?»មិនត្រឹមតែនិយាយទេនាយតូចនេះថែមទាំងឈរច្រត់ចង្កេះអង្រួនជើងឌឺវិញទៀត។គេលឺតែគេមិនចង់ឆ្លើយយ៉ាងមិចចង់មានបញ្ហាជាមួយគេមែនទេ?
«ព្រះអង្គទ្រង់ស្តាប់សម្តីរបស់អង្គម្ចាស់ចុះពិតជាគួរអោយស្អប់ណាស់»សៀនជី
«ទ្រង់ឆាប់សុំទោសសៀនជីភ្លាមណាយ៉ុន»ជុងហ្គុកទ្រង់អត់ហេតុផលពេកទេដឹងនេះថេហ៍មិនទាន់បានធ្វើអីខុសឯណាម្តេចក៏អោយគេសុំទោសអ្នកម្នាងសៀនជី។
«ខ្ញុំខុសអ្វី?ម្តេចក៏ត្រូវសុំទោស?ទ្រង់ប្រាប់បន្តិចបានទេព្រះស្វាមីដ៏សែនល្អឯក»ខាំមាត់បែបខ្នាញ់បន្តិចរួចក៏និយាយ។បើតាមចិត្តខឹងពេលនេះណារាងតូចចង់តែហក់ធាក់អោយដាច់ថ្ងារទាំងពីរនាក់ទេចេញមកភ្លាវៗដូចសម្លរអត់ដាក់ប៊ីចេង។
«ទ្រង់.../បាន Stop please ខ្ញុំមិនចង់ឈ្លោះជាមួយទ្រង់ទេហត់ខ្លាំងណាស់»ជុងហ្គុកទ្រង់មិនទាន់បាននិយាយចប់ទេក៏ត្រូវថេហ្យុងនិយាយកាត់ប៉ុន្តែសួរថាទ្រង់ស្តាប់ទេហើយយល់ដែលអត់ចម្លើយគឺអត់ហើយបើថេហ្យុងលេងសុទ្ធតែនិយាយភាសាអង់គ្លេសជាមួយនឹងស្វាមីបែបនេះនោះ។
«ភាសាអ្វីនឹងព្រះអង្គអូនស្តាប់មិនយល់ឡើយ»សៀនជីខ្សឹបសួរជុងហ្គុក។
«......»មិនឆ្លើយទេព្រោះទ្រង់ក៏ស្តាប់មិនយល់ដូចគ្នាមិនដឹងជាភាសាស្អីទេនិយាយមកស្តាប់មិនបានសោះ។
«ណាំរ៉ាមើលដំណាក់អោយល្អ»និយាយហើយក៏ដើរចេញទៅប៉ុន្តែជុងហ្គុកក៏បាននិយាយកាត់÷
«ប្រហែលជាប្រញាប់ទៅជួបសាហាយហើយមើលទៅ»សម្តីរបស់ជុងហ្គុកធ្វើអោយថេហ្យុងគាំងឈប់ដើររួចក៏ងាកបែរមកសម្លឹងមុខទ្រង់វិញដោយសេចក្តីខឹងក្រោធ។ស្អីទៀតហើយ?ចេញរឿងសាហាយមកពីណាថ្មីមួយទៀតហើយ?
«....»សៀនជីដែលឈរក្បែរអង្គម្ចាស់នាងលួចញញឹមគែមមាត់ចំអកទៅកាន់ថេហ្យុងដែលរឹតតែធ្វើអោយគេខឹងឡើងមួយតង់ទៀត។
«ទ្រង់មិនគួរប្រើពាក្យសម្តីទាំងនេះមកកាន់ខ្ញុំម្ចាស់ឡើយ»ម្តងនេះថេហ្យុងឈឺណាស់ឈឺលើសពីគេចាក់ទៅទៀត។មិនគួរណាជុងហ្គុកទ្រង់ប្រមាថមើលងាយកិត្តិយសរបស់គេយ៉ាងនេះឡើយគេក៏ជាមនុស្សចេះឈឺចេះហត់ដែលណាឬឃើញគេមិនមាត់ៗក៏គិតថាគេជាមនុស្សគល់ឈើមែនទេ?ពាក្យសម្តីទាំងអស់នេះតើទ្រង់សមគួរនឹងនិយាយមកកាន់គេដែលមានឈ្មោះជាប្រពន្ធដែលមែនទេ?
«សម្តីប៉ុនហ្នឹងខ្ញុំម្ចាស់គិតថាវាស្រាលពេកផងសម្រាប់ទ្រង់មនុស្សដែលចិត្តរាយមាយដូចជាមនុស្សលក់ខ្លួនដូចទ្រង់នេះសមតែពាក្យថាប្រុសអស់សាច់»
«ផាច់...អួយ»មួយកំផ្លៀងសូន្យ!
គ្រាន់តែនិយាយចប់ភ្លាមនាងក៏ទទួលបានបាតដៃរន្ទះរបស់ថេហ្យុងរហូតដួលអុកគូទទិសទៅនឹងដីដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលនឹងទង្វើមួយនេះជាខ្លាំង។
«ប្រុសអស់សាច់ហ្ហ៎?សៀនជីហ្ហា៎ខ្ញុំគិតថាពាក្យនេះគួរតែប្រើជាមួយនាងទើបសមព្រោះនាងជាស្រីផ្កាសួគ៍ដែលព្រះអង្គទិញចេញពីស្រីបនយកមកធ្វើជាស្រីស្នំតើហី?ហើយទម្រាំតែមកដល់ដៃរបស់ព្រះអង្គមិនដឹងថានាងនាកធ្លាប់ត្រូវប្រុសៗទាំងនោះសុីអស់សាច់ប៉ុន្មានដងហើយនោះទេ»នេះគឺថេហ្យុងសាហារ៉ាដ្រេស៍ណាអ្នកណាមើលងាយគេៗក៏មិនទុកដែលហែកកេរ្តិ៍នាងឯងអោយស្រីបម្រើពួកនេះបានដឹងមួយមើលវាអស់ប៉ុន្មានលុយហើយនៅអាប្តីមុខឌឺសម្តីឡូយមួយនេះទៀតចាំមើមើលថាថេហ្យុងនឹងចាត់ការទ្រង់យ៉ាងមិច។
«ផាច់.!!.វាជ្រុលហួសហេតុពេកហើយណាអង្គម្ចាស់»ជុងហ្គុកស្ទុះវឹងមកទះថេហ្យុងមួយដៃទាំងកម្រោលខឹងចិត្តខ្លាំងណាស់ដែលថេហ្យុងហ៊ានប្រើដៃប្រើជើងមកលើស្រីស្នំដែលខ្លួនស្រលាញ់ថ្នាក់ថ្នមពេញដៃមិនហ៊ានតាំងស្តីបន្ទោសអោយនាងមួយម៉ាត់ផងសំអាងអីថេហ្យុងមកវាយធ្វើបាបនាង។
«*ផាច់...ទ្រង់ទេដែលហួសហេតុ*ផាច់..ខ្ញុំម្ចាស់ជាប្រពន្ធស្របច្បាប់ប៉ុន្តែទ្រង់បែជាគិតថាខ្ញុំម្ចាស់ហួសហេតុដែលប្រដៅស្រីស្នំម្នាក់នេះចុះត្រង់នាង នាងនិយាយមើលងាយខ្ញុំម្ចាស់វិញនោះទ្រង់មានស្តីថាអោយនាងមួយម៉ាត់ទេ?»ថេហ្យុងងើបមុខឡើងមកសន្សឹមៗរួចក៏ទះជុងហ្គុកវិញពីដៃនឹងបានរៀបរាប់ពីអ្វីដែលទ្រង់ធ្វើដាក់គេ។យ៉ាងមិចកាន់ជើងស្រីស្នំជាងជាយាខ្លួនឯងណាស់មែនទេស្រឡាញ់គេខ្លាំងដល់ថ្នាក់នឹងឬបានជាមើលឃើញគេល្អហើយខ្ញុំខុសគ្មានថ្ងៃត្រូវសោះ?ឬអ្នកគិតថាមនុស្សដូចខ្ញមកើតមកសម្រាប់តែទូលរែកយកទុក្ខទោសពីអ្នក?
«តែទ្រង់ជាប្រុសមិនគួរនិយាយមើលងាយមនុស្សស្រីទេ»
«ចុះទ្រង់ជាប្តីម្តេចក៏និយាយមើលងាយប្រពន្ធរបស់ខ្លួនឯងយ៉ាងដូច្នេះ?»
«....»ជុងហ្គុកហាក់គាំងនូវសម្តីរបស់ថេហ្យុង។តើគួរតបបែបណាបើគេនិយាយមកគឺសុទ្ធតែត្រឹមត្រូវទាំងអស់គ្មានខុសឬចន្លោះសេចក្តីត្រង់ណាមួយឡើយ។មានឈ្មោះជាប្តីជាស្តេចផែនដីប៉ុន្តែពាកកយសម្តីប្រើជាមួយនឹងព្រះមហេសីសុទ្ធតែជាពាក្យមើលងាយនឹងពាក្យមិនសមរម្យទាំងអស់។
«ណាំរ៉ាក្នុងរាជវាំងក្រៅពីព្រះបិតាតើអ្នកណាធំជាងគេបន្ទាប់?»សុខៗថេហ៍ក៏សួរណាំរ៉ានាងក៏ចម្លែកចិត្តតែមិនហ៊ានសួរនាំទេបានត្រឹមតែឆ្លើយតបតែប៉ុណ្ណោះ÷
«ជាព្រះអង្គជុងហ្គុកប៉ុន្តែទ្រង់បានរៀបអភិសេកជាមួយនឹងអង្គម្ចាស់ដូច្នេះអង្គម្ចាស់ជាមួយព្រះអង្គគឺសិទ្ធអំណាចធំស្មើគ្នា»ណាំរ៉ា
«បើចឹងខ្ញុំមានសិទ្ធវាយនាងទេពួកឯងថាទៅ»សម្លុតសួរអ្នកបម្រើនឹងទាហ៊ានទាំងអស់ដែលនៅជិតនោះ។គ្រប់គ្នាកាលបើបានលឺសម្លេងកាចដូចជារាជសីរបស់អង្គម្ចាស់ហើយពួកគេក៏លត់ជង្គក់ក្រាបក្បាលដល់ដីរួចក៏និយាយព្រមគ្នា÷
«ព្រះពរគឺមាន»និយាយព្រមគ្នា
«ចឹងមុននេះខ្ញុំវាយនាងតើខ្ញុំខុសទេ?»
«មិនខុសទេពរម្ចាស់»
»សៀនជីនាងនិយាយទៅមើលតើខ្ញុំវាយនាងអម្បាញ់មិញនេះខ្ញុំខុសដែលទេ?»គេចំកោងខ្នងរួចក៏ចាប់ច្របាច់ចង្ការបស់នាងអោយងើយសម្លឹងមើលមុខគេចំ។
«មិន..មិនខុសនោះទេពរម្ចាស់..ហ្ហឹកៗ...ខ្ញុំម្ចាស់ទេដែលខុស»នាងនិយាយទាំងលើកដៃសំពះថេហ្យុង។
នាងពេលនេះមានអារម្មណ៍ថាខ្លាចថេហ្យុងណាស់ព្រោះសព្វដងនាងតែងតែនិយាយពាក្យមើលងាយធ្វើបាបអង្គម្ចាស់ម្នាក់ដែលនៅចំពោះមុខគេនេះទ្រង់មិនដែលតបតឬវាយតប់នាងឡើយទើបតែថ្ងៃនេះនាងមិនស្គាល់ទាមខ្ពស់ប្រហើនហ៊ាននិយាយមើលងាយទ្រង់រហូតបានសុីកំផ្លៀងទើបដឹងខ្លួន។
«ខ្ញុំម្ចាស់សុំរស់តែមួយសុខនោះទេដូច្នេះកុំមកប៉ះពាល់ខ្ញុំម្ចាស់អីព្រោះខ្ញុំមិនម្ចាស់មិនមែនជាព្រះអាចទ្រាំជាមួយនឹងទង្វើថោកទាបទាំងនេះបានគ្រប់ពេលឡើយ»

វ៉ាងជីនណា

??????????????????? ?(The End)Where stories live. Discover now