抖阴社区

?????10:??????????????????????????

4.4K 282 9
                                    


«ជុងហ្គុក...»នាយតូចស្រែកឡើងភ្លាត់សម្លេងបន្ទាប់ពីបានឃើញជុងហ្គុកត្រូវបានពួកជនក្បត់ចាក់មួយដាវពីក្រោយធ្វើអោយទ្រង់មានរបួសឈាបហូរចេញមកពីពោះដូចទឹក។
«ព្រះអង្គម្ចាស់...ឌឹបៗ...ជ្រុច»ណាំរ៉ាកាលបើឃើញជុងហ្គុកទ្រង់មានរបួសបែបនេះហើយនាងក៏មិនលាក់បាំងសម្ថភាពរបស់ខ្លួនឯងទៀតដែរ។នាងបានកាច់បំបាក់ដៃអាម្នាក់នោះនឹងបានដណ្តើមដាវពីវារួចក៏ចាក់សម្លាប់វាអោយស្លាប់នៅកន្លែងភ្លាមៗ។ហើយក៏ប្រញាប់ចូលទៅជួយព្រះអង្គជុងហ្គុកដែលត្រូវរបួសជាដំណមនោះអោយគេចទៅមួយកន្លែងសិន។
«ឌឹប...ឆ្វាច់ៗ....»ឯថេហ្យុងវិញក៏ដូចគ្នាគេលេងនៅស្ងៀមសំងំធ្វើជាប្រុសស្អាតសុភាពរម្យទមអីទៀតហើយគេបានដកដាវទន់ចេញពីក្រវ៉ាត់ចង្កេះរបស់ខ្លួនរួចធ្វើការចាក់សម្លាប់នឹងវាយប្រហារគ្នាជាមួយពួកជនក្បត់ទាំងនោះដោយមិនញញើតនឹងសេចក្តីស្លាប់សូម្បីបន្តិច។ដាវមួយនេះទន់ស្វិតតែក៏មុតបំផុតវាជាដាវដែលគេបានរកឃើញនៅក្រោមកម្រាលពូករបស់អង្គម្ចាស់ណាយ៉ុនទើបចេះតែដាក់វាតាមខ្លួនដើម្បីទុកប្រើការហើយពេលនេះបានប្រើវាដូចចិត្តហើយថែមទាំងឈុតធំទៀតផង។
«ណាំរ៉ានាងនាំព្រះអង្គទៅលាក់ខ្លួនទៅឆាប់ឡើង»វាយបណ្តើរងាកស្រែកប្រាប់ទៅស្រីបម្រើខ្លួនផងគេចង់អោយជុងហ្គុកទ្រង់គង់នៅកន្លែងដែលមានសុវត្ថិភាពជាងនេះព្រោះទៅរបួសទ្រង់មិនស្រាលឡើយ។
«ឆ្វីងៗ...ចុះអង្គម្ចាស់នោះ»នាងងាកមកសួរវិញទាំងដែលកំពុងតែតតាំងជាមួយនឹងពួកខ្មាំងសត្រូវ។ពួកវានេះខាំមិនលេងពិតមែនតាមយាយីវាយប្រហារណាំរ៉ានឹងព្រះអង្គជុងហ្គុកមិនឈប់សោះ។
«ខ្ញុំមិនអីឆាប់ទៅសុវត្ថិភាពព្រះអង្គគឺសំខាន់ជាងជីវិតខ្ញុំទៅទៀត»ស្តីចប់ថេហ្យុងក៏រើសដាវពីដីមកកាន់នឹងដើរចូលទៅរកពួកខ្មាំងសត្រូវដោយសេចក្តីក្លាហាន។ពេលនេះថេហ្យុងគឺមានដាវពីរដើមសម្រាប់នឹងតតាំងជាមួយនឹងពួកសត្រូវទាំងនោះចាំមើលថាថេហ្យុងអាចយកឈ្នះពួកវាបានឬក៏អត់។
«អង្គម្ចាស់ទ្រង់ច្បាស់ហើយមែនទេថាទប់ទល់ជាប់?»ណាំរ៉ានាងនៅតែមិនដាច់ចិត្តក្នុងការចាកចោលអង្គម្ចាស់របស់ខ្លួនសោះ។គេដឹងថាអង្គម្ចាស់គេខ្សោយណាស់ខ្លាចតែថាទប់ទល់មិនបាននាំអោយកើតហេតុអាក្រក់លើថេហ្យុងនោះទេ។
«ខ្ញុំប្រាប់អោយនាងទៅនេះជាបញ្ជាបើនាងមិនទៅទេនាងកុំហៅខ្ញុំថាអង្គម្ចាស់របស់នាងទៀតអី»គេដឹងថាណាំរ៉ាបារម្ភពីគេប៉ុន្តែចំពោះខ្លួនគេផ្ទាល់ក៏បារម្ភពីនាងហើយក៏បារម្ភពីជុងហ្គុកដូចគ្នា។គេសុខចិត្តប្តូជីវិតស្លាប់ក៏មិនអោយអ្នកណាមកលំបាកជាមួយគេដែរ។វិញាណមួយនេះធ្លាប់ស្លាប់ម្តងហើយស្លាប់ម្តងទៀតគេក៏មិនស្តាយក្រោយព្រោះការស្លាប់លើកនេះវាពិតជាមានន័យគេស្លាប់ដើម្បីការពារជីវិតរបស់មនុស្សពីរនាក់ទោះស្លាប់ទៅក៏មានអារម្មណ៍ថាសប្បាយចិត្តដែរ។
«ខ្ញុំម្ចាស់នឹងធ្វើតាមបញ្ជាទ្រង់......!!»នាងដាច់ចិត្តចេញទៅទាំងទឹកភ្នែករលីងរលោង។ចិត្តមួយខ្លាចអង្គម្ចាស់របស់ខ្លួនមានគ្រោះថ្នាក់ឯចិត្តមួយទៀតក៏ភ័យព្រួយជាមួយនឹងអាយុជីវិតបស់ស្តេចផែនដីដែលកំពុងរងរបួសយ៉ាងទម្ងន់ពំអាចក្លែងបាន។
នាងបានលើកជុងហ្គុកដាក់លើខ្នងសេះរួចនាងក៏ឡើងតាមក្រោយ។ណាំរ៉ាវៃខ្នងសេះអោយធ្វើដំណើរទៅកាន់រាជវាំងដោយក្រសែភ្នែករបស់នាងនៅតាមសម្លឹងមើលថេហ្យុងរហូតដាច់ផុតកន្ទុយភ្នែក។ចំណែកពួកសត្រូវវាមិនខ្វល់ជាមួយនឹងជុងហ្គុកនឹងណាំរ៉ាឡើយព្រោះគោលដៅរបស់ពួកវាគឺសម្លាប់អង្គម្ចាស់គីមណាយ៉ុនតាមបញ្ជារបស់ម្ចាស់វាតែចៃដន្យអីពេលនេះអ្នកដែលនៅក្នុងខ្លួនអង្គម្ចាស់ណាយ៉ុនគឺជាគីមថេហ្យុងមនុស្សដែលពូកែគ្រប់យ៉ាងមិនខ្លាំងក៏មិនខ្សោយអាចសម្លាប់មនុស្សក៏បានវាយតប់គ្នាក៏បានហើយជំនាញប្រើដាវមួយឬពីរក៏គេជំនាញពីព្រោះគេជាតារាសម្តែងគេត្រូវតែចេះគ្រប់មុខបែបនេះហើយទើបគេអាចយកកេរ្តិ៍ឈ្មោះល្បីល្បាយរហូតមានអ្នកច្រណែនតាមសម្លាប់គេបែបហ្នឹង។
«ចង់សម្លាប់ខ្ញុំណាស់មែនទេ?បើចឹងចូលមក»ថេហ្យុងញញឹមទាំងមានល្បិចដាក់សត្រូវ។មុននេះគេឮច្បាស់ណាស់ថាពួកវាចង់សម្លាប់ខ្លួនហើយពេលនេះគេក៏ដើរចូលមកអោយសម្លាប់ហើយឆាប់ចូលមកគេរង់ចាំពួកឯងហើយតើ។
«ពួកឯងចូលទៅនៅឈរមើលដល់ណាទៀត»គេបានស្តីថាអោយកូនចៅរបស់ខ្លួនឯងព្រោះឃើញពួកវាម្នាក់ៗគ្មានអ្នកណាហ៊ានចូលទៅប្រយុទ្ធជាមួយថេហ្យុងឡើយព្រោះតែខ្លាចរអាជាមួយនឹងថេហ្យុងធ្លាប់តែឃើញគេអង្គុយលើរទេះរុញសុខភាពខ្សោយៗមិនសូម្បីតែមានកម្លាំងកាន់របស់តែនេះបែជាមកកាន់ដាវប្រយុទ្ធជាមួយនឹងសត្រូវហើយថែមទាំងបានសម្លាប់គ្នារបស់ពួកវាអស់ជាច្រើននាក់ទៀត។
«យ៉ាងមិចខ្លាចឬ?»ឃើញពួកវាមិនហ៊ានចូលមកថេហ្យុងក៏ញញឹមនឹងបានសួរឌឺដងយ៉ាងសប្បាយដៃ។
«បើអ្នកណាកាត់ក្បាលវាបានយើងនឹងអោយពួកឯងដេកស៊ីរស់នៅស្រួល»
«.....»គ្នារបស់គេនៅតែរារេកជាមួយនឹងការចូលវាយប្រហារថេហ្យុងទោះបីជាបានស្តាប់ឮថាមេរបស់ខ្លួនអោយខ្លួនដេកនៅស៊ីស្រួលក៏ដោយចុះបើចូលទៅស្លាប់មិនបានជួបមុខប្រពន្ធកូនវិញនោះគិតបែបណាទៅ។
«យល់ល្អពួកឯងទម្លាក់ដាវចុះហើយវិលទៅរកប្រពន្ធកូននឹងគ្រួសារពួកឯងវិញទៅយើងមិនចង់សម្លាប់មនុស្សអោយមានកម្មពារជាប់ខ្លួនឡើយ»ឃើញពួកគេរារេកថេហ្យុងក៏និយាយឡើងធ្វើអោយពួកគិតម្តងទៀតរួចក៏សុខចិត្តទម្លាក់ដាវចុះនឹងនាំគ្នារត់យកតែព្រះអាយុអោយរួចពីសេចក្តីស្លាប់ចំណែកឯមេរបស់វាវិញកាលបើឃើញកូនចៅរត់បាតជើងសព្រាតយ៉ាងដូច្នេះក៏កើតចិត្តខឹងមួយរំពេច។
«ពួកអាឥតបានការឆាប់មកវិញភ្លាម»ស្រែកហៅពួកកូនចៅត្រឡប់មកវិញ។តែគ្មានអ្នកណាភ្លើរត់មករកសេចក្តីស្លាប់វិញទេបើចង់ស្លាប់ណាស់ក៏ស្លាប់តែម្នាក់ឯងទៅកុំហៅគេអោយមកស្លាប់ជាមួយ។
«ឯងថាពួកគេឥតបានការប៉ុន្តែឯងទេដែលឥតបានការនោះថែមទាំងគ្មាប្រយោជន៍ទៀត...ជ្រុច....»ស្តីចប់ថេហ្យុងក៏លើកដាវចាក់ទម្លុះពោះមេទ័ពនោះធ្លាយដល់ឆ្អឹងខ្នងខាងក្រោយជាការសងសឹកដែលគ្នារបស់គេហ៊ានធ្វើអោយជុងហ្គុកទ្រង់មានរបួស។
ថេហ្យុងញិញ៉ក់តែថេហ្យុងសាហាវចឹងហើយឃើញមឹសៗកុំថាគេស្លូតណាព្រោះមនុស្សខ្លះស្លូតតែសម្បក់ក្រៅទេខាងក្នុងវិញចរឹកគេបែបណាគឺយើងមិនបានដឹងឡើយ។
+រាជវាំង
ណាំរ៉ាបានយាងជុងហ្គុកមកដល់ក្នុងរាជវាំងហើយពេលនេះមនុស្សក្នុងរាជវាំងក៏កំពុងតែចលាចលជាមួយនឹងរបួសរបស់ទ្រង់ដូចគ្នា។
«ណាំរ៉ាតើបុត្ររបស់យើងកើតអ្វីទៅហេតុម្តេចក៏គេមានរបួសធ្ងន់យ៉ាងនេះ..អ្ហឹក..ជុងហ្គុកបុត្រាមាតា»ព្រះមហេសីដែលជាមាតារបស់ជុងហ្គុកទ្រង់បានព្រះកន្សែងយ៉ាងខ្លាំងព្រោះតែការព្រួយព្រះទ័យពីជុងហ្គុក។
«ខ្ញុំម្ចាស់នឹងបកស្រាយអោយទ្រង់បានជ្រាបនៅពេលក្រោយព្រះពរប៉ុន្តែពេលនេះខ្ញុំម្ចាស់ទៅជួយអង្គម្ចាស់ណាយ៉ុនសិន»នាងនិយាយហើយក៏ប្រញាប់ចាកចេញពីក្នុងវាំងឡើងជិះបោលយ៉ាងលឿនដើម្បីទៅជួយថេហ្យុងកម្ចាត់សត្រូវទាំងនោះ។ប៉ុន្តែពេលធ្វើដំណើរមកដល់នាងមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះតែគូសត្រូវទាំងអស់នោះបានដេកស្លាប់នៅក្នុងថ្លុកឈាមអស់ទៅហើយចំណែកឯថេហ្យុងវិញបែជាអង្គុយសម្រាកនៅក្រោមដើមឈើធំមួយធ្វើប្រងើយដូចជាគ្មានរឿងអីកើតឡើងសោះ....
«អង្គម្ចាស់...!»នាងលោតចុះពីលើខ្នងសេះរហ័សទៅលោតជង្គង់ចំពោះមុខថេហ្យុងមុននឹងងើបមុខឡើងសួរទៅគេថា÷
«ទ្រង់មានត្រូវរបួសត្រង់ណាទេ?»
«អត់ទេខ្ញុំមិនមានរបួសឡើយ»

វ៉ាង ជីនណា

??????????????????? ?(The End)Where stories live. Discover now