抖阴社区

?????19:?????????????????????????????????????????????

4.1K 262 1
                                    

ភាគទី19:ហត់ទេដែលតាមសម្លាប់ខ្ញុំរាល់ថ្ងៃ?
«ឆាប់ទៅធ្វើតាមបញ្ជាយើងទៅ»
«ក្រាទូលព្រះអង្គ»ណាឃីនក៏រហ័សចេញទៅញាប់ដៃញាប់ជើងព្រោះប្រញាប់ទៅតាមថេហ្យុងតាមបញ្ជារបស់ជុងហ្គុក។
+តាមផ្លូវ
សភាពផ្លូវមានភាពស្ងាត់ជ្រងំខ្យល់បក់ល្វិចៗរំភើយប៉ះជាមួយនឹងផ្ទៃមុខ.សហ្មត់រលោងរបស់រាងតូចដែលកំពុងតែជិះសេះនៅក្នុងល្បឿនលឿនឥតគណនាបាន។
«ឈប់ភ្លាម....!»មនុស្សមួយក្រុមបានរត់មកពាំងស្កាក់ពីមុខផ្លូវរបស់ថេហ្យុងថែមទាំងបានស្រែកបញ្ជាអោយគេឈប់ដំណើរទៀត។
(ពួកគេជាអ្នកណា?កុំប្រាប់ថាជាឃាតករទៀតអោយសោះណា?)ថេហ្យុងបញ្ជាសេះអោយឈប់ងក់សឹងតែផ្កាប់មុខខ្លួនឯងទៅលើដីទៅហើយ។គេបានសម្លឹងមើលទៅពួកមនុស្សទាំងនោះដោយភាពនឿយឆ្ងល់នឹងការសូញសាញជាពន់ពេក។មនុស្សកំពុងតែប្រញាប់ផងមករកស៊ីពាំងផ្លូវគេទៅកើតដែរ។
«ពួកឯងជាអ្នកណា?»ថេហ្យុងហក់ចុះពីលើខ្នងសេះនឹងបានសួរទៅពួកវាដូចគ្នា។ជាអ្នកណាមកពីណាហេតុអ្វីក៏ថ្លើមធំហ៊ានមកពាំងផ្លូវរបស់គេបែបនេះ?ដឹងទេថាពេលវេលារបស់គេមានតម្លៃខ្លាំងប៉ុណ្ណា?
«យើងជាអ្នកណាមកពីណាមិនសំខាន់ទេដឹងត្រឹមតែម្យ៉ាងថាយើងមកថ្ងៃនេះគឺដើម្បីសម្លាប់ឯងទៅបានហើយ»ជូលីស្ថិតនៅក្នុងឈុតបុរាណពណ៍ខ្មៅដែលមានក្រណាត់ខ្មៅបិទបាំងមុខមាត់ជិតឈឹងនៅសល់តែរង្វង់ភ្នែកមួយគូរមូលក្រឡង់អោយថេហ្យុងឃើញប៉ុណ្ណោះ។នាងបានឆ្លើយតបជាមួយថេហ្យុងយ៉ាងជឿជាក់នឹងសេចក្តីអំណួតពេញខ្លួន។
«ហ្ហឹស~ទៀតហើយមែនទេ?ណ៎ែខ្ញុំសួរនាងទៅនាងនេះចេះហត់ដែលទេមួយថ្ងៃៗតាមតែសម្លាប់ខ្ញុំហ្នឹងអត់មានការងារផ្សេងធ្វើមែនហ្ហាស៎?»ថេហ្យុងសួរទាំងទឹកមុខខឹងក្រោធ។គេឆ្ងល់ណាស់នេះតើគេត្រូវជួបជាមួយនឹងឃាតកររាល់ថ្ងៃមែនទេ?ហើយពួកឃាត.ករនឹងក៏អញ្ចឹងទៀតអត់ចេះហត់សោះមែនទេដែលគិតតែពីតាមសម្លាប់គ្មានអោយរស់នៅបានសុខសាន្តចឹង?
«កុំនិយាយច្រើនថ្ងៃនេះឯងនឹងត្រូវបាត់មុខពីពិភពលោកមួយនេះហើយ»ជូលីនិយាយរួចនាងក៏ទាញដាវផ្ទាល់ខ្លួនរបស់នាងចេញមកនឹងតម្រង់មក
រកថេហ្យុងយ៉ាងលឿន។
ឆ្វាច់...ឆ្វាច់...
ដាវសស្ញាចគិតតែពីវាយសម្រុកចូលទៅលុកលុយថេហ្យុងតាមបញ្ជារបស់ចៅហ្វាយវាឯរាងតូចគិតតែពីគេចចុះគិចឡើងពីផ្លែដាវរបស់ជូលីណាមួយគេក៏ចាប់មានអារម្មណ៍ថាមិនស្រួលសោះក្នុងខ្លួនហាក់ធ្វើទុកដោយជាចង់ខ្យល់យ៉ាងមិចវាធ្វើអោយគេពិបាកនឹងតទល់ជាមួយសត្រូវណាស់។
«ហេតុអ្វីក៏នាងចង់សម្លាប់ខ្ញុំ?»ទោះបីស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយក៏ថេហ្យុងម្នាក់នេះមិនភ្លេចសួរចម្លើយពីជនបង្កហេតុដែរ។
«ព្រោះឯងជាមាជ្រែករបស់ម្ចាស់យើង»ជូលីតបរួចក៏សម្រុកវាយប្រហារថេហ្យុងកាន់តែខ្លាំងឡើងៗព្រោះដឹងថាជាតិថ្នាំកំពុងតែធ្វើទុកដល់រាងកាយរបស់ថេហ្យុង។
«ខ្ញុំមិនដែលបានទៅប៉ះពាល់ម្ចាស់របស់នាងឡើយហើយខ្ញុំក៏មិនដែលស្គាល់ម្ចាស់នាងដូចគ្នា ឮខ្ញុំម្តេចនឹងអាចទៅធ្វើជាមាជ្រែកម្ចាស់នាងបានទៅ»ថេហ្យុងនិយាយទាំងពិបាកនៅក្នុងខ្លួនគេខ្សោះកម្លាំងណាស់ពេលនេះដូចជាចង់ដួលហើយតែក៏ទ្រាំស៊ូដើម្បីប្រយុទ្ធតតាំងជាមួយនឹងពួកមនុស្សអាក្រក់ទាំងនេះ។
ឆ្វាច់..ឌឹប..
ពួកគេវាយតប់កាប់ចាក់គ្នាបណ្តើនិយាយសួរនាំគ្នាបណ្តើដោយម្នាក់ៗគិតតែពីវាយប្រហា៌គ្នាគ្មានដកថយកម្លាំងដៃឡើយឯថេហ្យុងវិញគេចផងវាយតតាំងផងទប់ទល់សឹកតែមិនចង់ជាប់។កម្លាំងរបស់គេក៏ចាប់ផ្តើមថយចុះដោយមិនដឹងខ្លួនមិនដឹងថាមកពីមូលហេតុអ្វី។
(ចង្រៃយ៍ខ្ញុំកើតអ្វីទៅម្តេចក៏ពិបាកនៅក្នុងខ្លួនម្លេះ?មិនកើតទេបើមិនប្រញាប់ចាត់ការខ្ញុំអាចនឹងស្លាប់ក៏ថាបានដែរ)ថេហ្យុងពោលឡើងទាំងក្រវីក្បាលថ្មិចភ្នែកចុះឡើងៗព្រោះគេកំពុងតែស្រវាំងភ្នែកនឹងឈឺក្បាលជាខ្លាំង។ដៃជើងក៏កាន់តែទន់គ្មានកម្លាំងនឹងតទល់ជាមួយពួកខ្មាំងសត្រូវទៀតបាន។
..ក្រិ..ឌឹប...ផូស...
ថេហ្យុងចាប់ដៃនាងបានក៏មួលដៃនាងធ្វើអោយដាវធ្លាក់ចុះដល់ដីបានឱកាសល្អថេហ្យុងក៏សើយមួយដៃពីក្រោមឡើងលើចំកណ្តាលចង្ការបស់នាងរួចក៏ទាញនាងបោកក្រវាតទៅបុកជាមួយនឹងដើមឈើឮសូ*ឌឹប!!!
«ខ្ញុំកើតអ្វីហ្នឹងម្តេចក៏វិលមុចម្លេះ?»ក្រោយពីចាត់ការជាមួយនឹងជូលីរួចថេហ្យុងក៏ស្រាប់តែកាន់តែធ្វើទុកខ្លាំងឡើងៗគេចាប់ផ្តើមវិលមុខងងឹតងងុលមើលមិនយល់ថាអ្វីជាអ្វីឡើយសូម្បីតែដើមឈើមួយដើមក៏គេមើលឃើញដល់ទៅរាប់សិបដើមឯណោះ។
«ហ្ហឹស~ជាតិថ្នាំបានធ្វើទុកហើយ..ហ្ហាស៎ៗ..ថ្ងៃនេះជាថ្ងៃដែលឯងបានមើលឃើញពន្លឺព្រះអាទិត្យជាលើកចុងក្រោយហើយ»ជូលីនាងប្រឹងក្រោកឡើងមកសើចចំអកដល់ថេហ្យុងទាំងមានក្អកក្អួតឈាមពេញមាត់ឯដៃវិញក៏ត្រូវថេហ្យុងកាច់បំបាក់ប៉ុន្តែសួរថានាងបោះបង់នូវគំនិតដែលចង់សម្លាប់ថេហ្យុងទេ នាងគឺមិនព្រមបោះបង់វាឡើយយ៉ាងណាថ្ងៃនេះនាងត្រូវតែសម្លាប់ថេហ្យុងអោយបាន។
...ព្រូស...
ដោយសារតែទ្រាំទ្រជាមួយនឹងជាតិថ្នាំសណ្តំមិនបានរាងកាយតូចស្តើងក៏បានដួលសន្លប់ដល់ដីបាត់មាត់ឈឹង។ចំណែកជូលីវិញកាលបើបានឃើញនាយតូចដួលសន្លប់នៅនឹងមុខបែបនេះហើយនាងក៏ញោចស្នាមញញឹមចេញមកយ៉ាងកំណាចរួចក៏បញ្ជាអោយកូនចៅនាងចាប់យកថេហ្យុងទៅដោយមិនដឹងថានាំទៅកន្លែងណាឡើយ។
+ណាំរ៉ា/ណាឃីន
ពួកគេទាំងពីរបានជិះសេះមកដល់កន្លែងថេហ្យុងព្រមគ្នា។ប៉ុន្តែពួកគេបានឃើញត្រឹមតែសេះជាមួយនឹងជាយស្បៃពណ៍ក្រហមដែលជាស្បៃក្របដណ្តប់រាងកាយថេហ្យុងប៉ុណ្ណោះ។
«វីវរហើយអង្គម្ចាស់ច្បាស់ជាមានរឿងមិនល្អកើតឡើងចំពោះទ្រង់ហើយ»ណាំរ៉ានាងខ្ញាំស្បៃនោះនៅក្នុងដៃយ៉ាងណែនមុននឹងងាកបែទៅនិយាយជាមួយនឹងណាឃីន។
«នាងមកមើលនេះមក»ណាឃីនមិនបានចាប់អារម្មណ៍នឹងសម្តីណាំរ៉ាឡើយប៉ុន្តែគេបែជាហៅណាំរ៉ាអោយទៅកន្លែងរបស់គេព្រោះគេបានឃើញឈាមស្រក់នៅក្បែរគល់ឈើ(ឈាមដែលជូលីក្អកចេញមកពេលថេហ្យុងក្រវាត់នាងបោកផ្ទប់នឹងដើមឈើ)ទៅវិញ។
«ឈាម...វាគឺនៅថ្មីៗទេ»នាងយកដៃទៅប៉ះឈាមរួចយកមកញីនឹងហិតមើលទើបដឹងថាវាជាឈាមដែលទើបតែចេញពីក្នុងសាច់មនុស្សថ្មីៗនេះនោះទេ។
«អង្គម្ចាស់ណាយ៉ុន.....»

វ៉ាងជីនណា

??????????????????? ?(The End)Where stories live. Discover now