抖阴社区

?????9:???????????????????!!

4.5K 263 5
                                    


«ដើម្បីខ្ញុំឬក៏ដើម្បីផលប្រយោជន៍របស់ខ្លួនឯងអោយប្រាកដទៅ?»ថេហ្យុងពោលទាំងកែវភ្នែកក្រហមច្រាលហាក់បីដូចជាខឹងកម្រោលចូលមួយពព្រិច។គេនៅតែមិនយល់តើហេតុអ្វីក៏អង្គម្ចាស់ណាយ៉ុនត្រូវមកជួបរឿងអយុត្តិធម៍បែបនេះទៅវិញ។
«អង្គម្ចាស់ទ្រង់កុំមានបន្ទូលបែបនេះអីយ៉ាងណាលោកពុករបស់អង្គម្ចាស់គាត់ធ្វើដើម្បីអង្គម្ចាស់ស្រាប់ហើយ»ណាំរ៉ានាងបានចូលមកនិយាយលួងចិត្តថេហ្យុងដើម្បីកុំអោយគេគិតច្រើនអំពីរឿងទាំងនឹងខ្លាំងពេកណាមួយនាងក៏មិនចង់អោយថេហ្យុងមានចិត្តខឹងស្អប់ជាមួយលោកពុកខ្លួនឯងនោះទេ។
«.....»គេមិននិយាយតបទៅណាំរ៉ាវិញឡើយព្រោះដឹងច្បាស់ថាសម្តីទាំងនោះគ្រាន់តែជាការលួងលោមចិត្តគេអោយស្ងប់អារម្មណ៍តែប៉ុណ្ណោះ។
«ហ្ហើយចុះនេះក៏រសៀលណាស់ហើយដែលអង្គម្ចាស់សោយឱសថសិនទៅសឹមយាងចេញទៅខាងក្រៅជាមួយនឹងព្រះអង្គម្ចាស់ណា»នាងមិននិយាយតែមាត់ទេនាងបានលើកយកពែងឱសថមកហុចអោយរាងតូចដែលកំពុងអង្គុយធ្វើមុខស្អុយៗដាក់នាង។
«មិនផឹកបានទេ?»ថេហ្យុងគ្រាន់តែឃើញពណ៍ថ្នាំគេខ្លាចក្នុងការផឹកបាត់ទៅហើយពណ៍វាក្រហមឆេះដូចជាឈាមបើក្លិនវិញមិនបាច់និយាយទេឈួលពេញដំណាក់តែម្តង។
«មិនបាននោះទេទ្រង់ទើបតែក្រោកពីប្រឈួននៅមិនចង់សោយឱសថទៀតឬ?»
«មកពីវាមិនគួរចង់ផឹកមើលចុះដូចឈាមចឹង»គេទាញពែងឱសថមកមើលនឹងពោលទាំងក្រញែងខ្លួនមើលទៅប្រហែលជារអើមខ្លាំងហើយ។
«ទ្រាំសោយសិនទៅពរម្ចាស់»
«ហ្ហឹម....»ងក់ក្បាលបន្តិចរួចក៏ទទួលយកថ្នាំពីដៃណាំរ៉ាមកផឹក។ប៉ុន្តែពេលនោះគេរៀបនឹងផឹកទៅហើយស្រាប់តែមានសត្វចាបមួយក្បាលបានហើរមកបំបុកដៃដែលកាន់ពែងថ្នាំនោះធ្វើអោយថ្នាំក្រពប់ស្រោចកូនឈើតាំងលម្អរនោះឡើងរលួចរលេះអស់។
«ស្លាប់ហើយអង្គម្ចាស់តើទ្រង់មានត្រូវត្រង់ណាទេពរម្ចាស់?»ណាំរ៉ាភ័យបុកពោះស្របពេលឃើញថ្នាំក្រពប់គ្មានសល់ហើយខ្លាចថាថេហ្យុងត្រូវថ្នាំក្រពប់លើទើបប្រញាប់មកទាញគេបង្វិលមើលចុះឡើងៗទាំងបារម្ភ។
«ខ្ញុំមិនអីទេ...!»មាត់និយាយប៉ុន្តែអារម្មណ៍នឹងភ្នែករបស់គេកំពុងតែឌិតជាប់ជាមួយនឹងកូនឈើដែលត្រូវទឹកថ្នាំហើយក៏ប្រែជារលួចអស់ដូចជាត្រូវទឹកអាសុីត។ក្នុងថ្នាំនេះមិនមែនមានគេលួចដាក់អ្វីចូលទេឬ?ព្រោះបើទឹកថ្នាំក្តៅធម្មតាវាមិនអាចធ្វើអោយកូនឈើមួយដើមបែបនឹងត្រូវរលួយទេ។
«ណាំរ៉ា នាងមើលកូនឈើនោះចុះ»ចង្អុលទៅកូនឈើនោះដើម្បីអោយណាំរ៉ាបានឃើញ។
«មានអ្វីមែនទេព្រះពរ»ណាំរ៉ាមើលឃើញហើយថាកូនឈើនោះគឺរលួយប៉ុន្តែនាងមិនចាប់អារម្មណ៍មិនសង្ស័យដូចជាថេហ្យុងឡើយទើបនាងងាកមកសួរថេហ្យុងវិញ។
«វារលួចអស់ហើយ»
«មិនអីទេពរម្ចាស់ចាំខ្ញុំអោយគេទិញថ្មីយកមកតាំងអោយអង្គម្ចាស់វិញ»
«......»នាយតូចមិនបាននិយាយតបទៅណាំរ៉ាវិញឡើយឯភ្នែកវិញក៏តាមសម្លឹងមើលកូនឈើនោះដោយចិត្តសង្ស័យ។គេចង់ដឹងណាស់តើថ្នាំដែលណាំរ៉ាយកមកអោយគេផឹកនោះវាជាថ្នាំអ្វីទៅហេតុអ្វីក៏វាមានរិទ្ធខ្លាំងខ្លាដល់ថ្នាក់រលេះរលួចបែបនេះ។
+រទេះសេះ
ក្រោយពីបានរៀបចំជូតសម្អាតរាជដំណាក់រួចអស់ហើយណាំរ៉ាក៏បាននាំថេហ្យុងមកកាន់រទេះសេះដែលមានព្រះអង្គម្ចាស់ជុងហ្គុកគង់នៅក្នុងនោះដើម្បីរង់ចាំរាងតូចចេញទៅខាងក្រៅ។
«អង្គម្ចាស់យាងគង់លើរទេះសេះទៅ»នាងបង្គាប់អោយថេហ្យុងឡើងទៅអង្គុយក្នុងរទេះសេះចំណែកនាងវិញគឺនៅខាងក្រៅដើរអបរទេះជាមួយនឹងពួកសេនាផ្សេងទៀតដើម្បីរង់ចាំការពារពីសុវត្ថិភាពរបស់ថេហ្យុងនឹងព្រះអង្គ។
ពេលចូលទៅក្នុងរទេះថេហ្យុងឃើញព្រះអង្គជុងហ្គុកប្រើក្រសែភ្នែកសម្លក់សម្លឹងមកកាន់ខ្លួនទើបនាយតូចរហ័សងើបមុខឡើងនឹងចោទសួរទៅទ្រង់÷
«ទ្រង់មើលមុខខ្ញុំម្ចាស់តើចង់មានន័យយ៉ាងមិច?»ស្តីចប់ថេហ្យុងក៏សម្លក់ទ្រង់វិញ។និយាយតាមការពិតចុះតាំងពីថ្ងៃដំបូងដែលបានជួបទ្រង់គេគ្មានអារម្មណ៍ថាសប្បាយចិត្តអីបន្តិចសោះគួរអោយស្តាយណាស់ដែលពីដំបូងឃើញហើយខំលួចក្រាសតែពេលដឹងនឹងស្គាល់ធាតុពិតស្អប់ដល់ឆ្អឹងប្រាប់អោយដឹងទៅ។
ព្រះអង្គទ្រង់ពុំមានប្រតិកម្មជាមួយនឹងសម្តីរបស់ថេហ្យុងឡើយទ្រង់បែជាងាកមុខចេញទៅសម្លឹងមើលព្រៃប្រឹក្សានៅតាមផ្លូវវិញធ្វើប្រងើយ។(ក្បួនដំណើរបានចេញពីវាំងតាំងពីថេហ្យុងឈានជើងចូលក្នុងរទេះម្លេះ)។
«ហ្ហឹស..ធ្វើរឹកធ្វើពារណាស់»ថេហ្យុងពិតជាជ្រេញរឹករបស់ព្រះអង្គម្ចាស់ណាស់ធ្វើជាសួរមិនឆ្លើយសម្លឹងមើលមេឃមើលផ្កាយលេងរឹកដូចខ្លួនជាប្រុសស្អាតណាស់ហើយនឹង។
ការធ្វើដំណើរក៏បានចូលមកដល់ផ្លូវមួយដែលត្រូវឆ្លងកាត់ព្រៃរស្សីក្រាស់ផ្លូវនេះពុំសូវជាមានមនុស្សឆ្លងកាត់ឡើយពីព្រោះវាជាតំបន់ចោរព្រៃនឹងមានគ្រោះថ្នាក់។តែដោយសារតែផ្លូវទៅផ្ទះរបស់ពុកអង្គម្ចាស់ណាយ៉ុនត្រូវឆ្លងកាត់ផ្លូវនេះទើបពួកសេនាត្រូវធ្វើដំណើរទាំងភ័យព្រួយខ្លាចកើតរឿងមិនល្អឡើងមក។(ព្រះអង្គម្ចាស់នាំថេហ្យុងទៅផ្ទះអង្គម្ចាស់ណាយ៉ុនពីព្រោះតាំងពីទ្រង់ធ្លាក់ខ្លួនឈឺមកទ្រង់ពុំដែលបានមកលេងផ្ទះម្តងនោះទេឈ្លៀតពេលនេះឃើញថាអង្គម្ចាស់ណាយ៉ុនបានធូស្បើយហើយទើបទ្រង់យាងអង្គម្ចាស់ទៅលេងផ្ទះបានម្តង)
«អេ..ពួកឯងឈប់រទេះអ្វី?»កំពុងតែធ្វើដំណើរសុខៗស្រាប់តែអ្នកដឹងរទេះសេះបង្អាក់ដំណើរសេនាទាំងអស់ធ្វើអោយណាំរ៉ានាងមិនឆ្ងល់មិនបានក៏សួរ។
«.....»អ្នកដឹងរទេះសេះនោះពុំបានឆ្លើយតបទៅកាន់ណាំរ៉ាវិញឡើយផ្ទុយទៅវិញគេបែជាដកដាវមុតស្រួចចេញមកផ្ជុង.ករបស់នាងទៅវិញ។
«ពួកឯងជាអ្នកណា?ឬមួយពួកឯងជាជនក្បត់»ណាំរ៉ាមានការតកស្លុតជាខ្លាំងនេះគេកំពុងតែស្ថិតនៅក្នុងចំណោមពួកជនក្បត់មែនទេ។
«ណាំរ៉ាមានរឿង..អាយ...»ថេហ្យុងដែលបានឮសម្លេងឡូឡានៅខាងក្រៅគេកើតចិត្តសង្ស័យចង់ដឹងថាមានរឿងអ្វីកើតឡើងក៏បើកវាំងននដែលបាំងរទេះនោះអើត.កចេញមកបម្រុងនឹងសួរទៅហើយក៏ស្រាប់តែសេនាម្នាក់បានទាញដៃនឹងចាប់អូសរាងកាយថេហ្យុងចុះមកខាងក្រោមទាំងតក់ក្រហល់រកតែថេហ្យុងត្រៀមខ្លួនអោយស្រួលមិនទាន់។
«លេងយើងនេះពួកឯងជាអ្នកណាហេតុអ្វីក៏ចូលមកបន្លំខ្លួនក្នុងជួកងទ័ពយ៉ាងដូច្នេះ?»នាយតូចនិយាយទាំងប្រឹងរើបម្រាសចេញពីការចាប់របស់ពួកវា។ប៉ុន្តែការរើបម្រាសមួយនេះមិនបានជួយអោយគេរួចផុតពីការចាប់ខ្លួនឡើយមានតែបង្កការឈឺចាប់ដល់គេទៅវិញ។
«ពួកឯងជាអ្នកណា?»ព្រះអង្គជុងហ្គុកយាងចុះមកទាំងចោទសួរទៅពួកជនក្បត់ប៉ុន្តែពួកវាមិនតបបែជាធ្វើជាសញ្ញាអោយគ្នារបស់វាចូលវាយប្រហារទៅកាន់ទ្រង់វិញ÷
«ពួកឯងសម្លាប់គ្រប់គ្នានៅទីនេះយកតែខ្លួនអង្គម្ចាស់ទៅបានហើយ»ម្នាក់ដែលផ្ជង់.កណាំរ៉ាបាននិយាយឡើង។
«បាទ....»ក្រោយពីទទួលបញ្ជាហើយពួកវាក៏សម្រុកចូលវាយប្រហារទៅព្រះអង្គជុងហ្គុកឯណាំរ៉ាដែលត្រូវគេចាំផ្ជង់.កនេះក៏កើតចិត្តមិនស្រនុកក្នុងខ្លួនព្រោះតែពេលម្ចាស់របស់ខ្លួនទាំងពីរកំពុងតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។
..ឌឹប...ឆ្វីងៗ..
សម្លេងវាយតបសម្លេងផ្លែដាវប៉ះទង្គិចគ្នាបានលាន់ឮសន្ធឹកពេញព្រៃឬស្សី។ឯថេហ្យុងវិញក៏ត្រូវពួកវាចាប់ជាប់មិនអាចរើរួចបានត្រឹមតែឈរសម្លឹងមើលគេវាយប្រហារទៅលើព្រះអង្គតែម្នាក់ឯង។ព្រះអង្គតែម្នាក់ត្រូវប្រឈមមុខតតាំងជាមួយនឹងពួកទាហានបន្លំខ្លួនជិតដប់នាក់ជាង។ព្រះអង្គជុងហ្គុកក្នុងដៃមានកាន់ដាវ.សស្ញាញមួយដើមជាអាវុធសម្រាប់ប្រយុទ្ធតដៃជាមួយពួកខ្មាំងសត្រូវ....
ជ្រុច..ឆ្វាច់...
ព្រះអង្គចាក់សម្លាប់ទាហានក្បត់មិនញញើតដៃឈាមបាញ់ឆ្វាចៗប្រលាក់ពេញរាងកាយនឹងព្រះភ័ក្រ្តស្រស់សង្ហាររបស់ទ្រង់ដែលធ្វើអោយថេហ្យុងបានឃើញហើយពិតជាមានមតកភាពខ្លាំងដែលមានស្វាមីជាមនុស្សអង់អាចក្លាហានហ៊ានប្រថុយជីវិតតស៊ូប្រយុទ្ធជាមួយពួកក្បត់ដើម្បីការពារជីវិតរបស់គេនៅពេលនេះតែឆ្លៀតពេលព្រះអង្គកំពុងតែខ្វែងខ្វាត់នឹងតតាំងជាមួយសត្រូវនៅខាងមុខក៏ភ្លេចគិតមើលពីសុវត្ថភាពនៅខាងក្រោយទើបត្រូវទាហានម្នាក់លបលួចចាក់សម្លាប់ពីក្រោយ
ជ្រុច!..អក៎...
«ជុងហ្គុក!!!»

វ៉ាង ជីនណា

??????????????????? ?(The End)Where stories live. Discover now