ក្រោយពីបងប្អូនទាំងពីរនាក់នេះពិភាក្សាគ្នារួចពួកនាងក៏បានចូលទៅផ្ទះបាយដើម្បីធ្វើម្ហូបនំចំណីបង្អែមយកទៅថ្វាយជូនដល់ជុងហ្គុកព្រោះទ្រង់នៅមិនទាន់បានសោយអ្វីបន្តិចឡើយតាំងពីថេហ្យុងត្រឡប់មកដល់វិញទ្រង់នៅអង្គុយទន្ទឹងរង់ចាំអោយថេហ្យុងដឹងខ្លួនឡើងវិញព្រោះមិនចង់អោយមានគេនិយាយថាប្រពន្ធឈឺមួយទាំងមូលបែជាទ្រង់ធ្វើប្រងើយកន្ទើយដាក់ឡើយ។
+ក្នុងដំណាក់
ឈូអឺនឹងម៉ក់ស៊ីងរួមទាំងស្រីបម្រើជាច្រើនទៀតបានលើកយកព្រះក្រយ៉ាដែលទើបនឹងធ្វើរួចចូលមកដល់ក្នុងដំណាក់ថេហ្យុង។នាងដើរសន្សឹមយឺតៗដោយថ្នមសម្លេងបំផុតព្រោះខ្លាចបង្កជាការរំខានដល់មនុស្សដែលសន្លប់មិនទាន់ដឹងខ្លួន។
«ដាក់នៅលើតុនោះទៅហើយក៏ឆាប់ចេញទៅវិញទៅ»នាងបង្គាប់អោយអ្នកបម្រើទាំងនោះដាក់ព្រះយ៉ានៅលើតុរួចសឹមអោយពួកនាងចេញទៅវិញព្រោះតែអស់តួនាទីរបស់ពួកនាងហើយ។
«ព្រះអង្គថ្ងៃនេះខ្ញុំនឹងម្ចាស់បងបានធ្វើនំចំណីជាច្រើនមុខសុទ្ធតែជារបស់ព្រះអង្គចូលចិត្តយកមកថ្វាយណាពរម្ចាស់»ម៉ក់ស៊ីងសសៀលខ្លួនចូលជិតជុងហ្គុកនិយាយទាំងយកដៃបើកគម្របចានក្បានដែលដាក់ម្ហូបបង្ហាញ់អោយព្រះអង្គទ្រង់បានឃើញ។ប៉ុន្តែទ្រង់ហាក់ដូចជាមិនចាប់អារម្មណ៍ជាមួយនឹងម្ហូបទាំងអស់នេះឡើយទើបទ្រង់មានបន្ទូលអោយគេលើកយកទៅវិញ÷
«យកចេញទៅយើងនៅមិនទាន់ឃ្លានទេ»ទ្រង់តបដោយទឹកមុខស្រពោន។អារម្មណ៍របស់ទ្រង់នៅពេលនេះមិនហេវមិនហត់មិនចង់ទទួលទានអ្វីទាំងអស់ដឹងត្រឹមតែម្យ៉ាងថាគឺទ្រង់ត្រូវការអោយព្រះមហេសីរបស់ព្រះអង្គដឹងខ្លួនមកវិញគឺគ្រប់គ្រាន់ពេកហើយ។
«ទ្រង់គួរតែសោយបន្តិចទៅពរម្ចាស់ »ឈូអឺមិនសុខចិត្តទេនាងខំធ្វើចំណាយពេលច្រើនណាស់បែជាអោយលើកយកទៅវិញដូចជាមិនសមទើបបង្ខំអោយព្រះសោយតែបន្តិចក៏នាងអស់ចិត្តដែរ។
«ប៉ុន្តែយើងមិនឃ្លានពួកនាងអោយយើងសោយយ៉ាងមិច?»ជុងហ្គុកតបទាំងកំហឹង។ប្រាប់ហើយថាមិនឃ្លានម្តេចក៏នៅតែបង្ខំចឹង?មនុស្សមិនឃ្លានអោយស៊ីយ៉ាងចូលទៅ?
«.......»ពួកនាងបានត្រឹមតែឈរសម្លឹងមើលមុខគ្នាម៉ក់ៗទាំងក្តីខឹងក្រោធក្នុងចិត្តមិនគួរព្រះអង្គខឹងខ្លាំងហើយស្រែកដាក់ពួកនាងបែបនេះសោះឡើយ។
«ទ្រង់គួរតែសោយដើម្បីមានកម្លាំងរង់ចាំអ្នកអង្គម្ចាស់ដឹងព្រះកាយវិញណាបើទ្រង់មិនព្រមសោយអ្វីបែបនេះតើទ្រង់មានកម្លាំងឯណាទៅដើម្បីមើលថែទាំអង្គម្ចាស់នោះ»ឈូអឺនាងបានព្យាយាមនិយាយបញ្ចុះបញ្ជូលអោយជុងហ្គុកទ្រង់សោយព្រះក្រយា។មិនមែននាងលួចដាក់អ្វីនៅក្នុងនោះទេប៉ុន្តែចិត្តនាងមិនចង់ឃើញមនុស្សខ្លួនស្រលាញ់មកអង្គុយដាច់បាយដាច់ទឹងព្រោះរង់ចាំមនុស្សម្នាក់ដឹងខ្លួនមកវិញម្យ៉ាងមួយរយៈនេះនាងបានឃើញថាទ្រង់មានសុខភាពខ្សោយខ្លាំងណាស់មិនចង់អោយទ្រង់ប្រឈួនម្នាក់ទៀតឡើយ។
«ម្ចាស់បងមានបន្ទូលត្រូវព្រះអង្គគួរតែសោយដើម្បីអោយមានកម្លាំងដើម្បីមើលថែទាំអង្គម្ចាស់ណា នេះបើសិនជាអង្គម្ចាស់ដឹងថាព្រះអង្គធ្វើបាបខ្លួនឯងមិនសោយបាយមិនសោយទឹកព្រោះតែអង្គម្ចាស់នោះតើគាត់នឹងមានអារម្មណ៍បែបណាទៅ»ម៉ក់ស៊ីងញញឹមនឹងលួងលោមព្រះអង្គម្នាក់ទៀតដើម្បីអោយទ្រង់ទន់ព្រះទ័យព្រមសោយព្រះក្រយា។
«សោយបន្តិចទៅចាំខ្ញុំម្ចាស់ដួសថ្វាយ»ឈូអឺមិនចាំអោយជុងហ្គុកឆ្លើយទាន់ទេនាងបានដួសបបរត្រីមួយចានតូចមកបញ្ចុកជុងហ្គុកឯជុងហ្គុកកាលបើស្រីស្នំរបស់ខ្លួនមានទឹកចិត្តល្អបែបនេះហើយទ្រង់ក៏មិនជំទាស់ដែលព្រមទទួលទានបបរដែលនាងដួសមកបញ្ចុកម្តងបន្តិចៗទាល់តែអស់ពីចាន។
«សោយបង្អែមម្តងទៅពម្ចាស់»នាងជាប្អូនក៏ដួសបង្អែមមកបញ្ចុកទ្រង់ម្តងទ្រង់ក៏សោយទៀតរហូតទាល់តែអស់ទើបឈប់។
«យើងឆ្អែតហើយអោយគេលើកចេញទៅវិញទៅ»ក្រោយពីសោយរួចទ្រង់ក៏បញ្ជាអោយគេលើកម្ហូបនំចំណីទាំងនោះចេញ។
«ចា៎»នាងទាំងពីរងក់ក្បាលបន្តិចក៏ចេញទៅខាងក្រៅប្រាប់អោយស្រីបម្រើមកជញ្ជូនម្ហូបចំណីចេញទៅវិញ។
«តើពេលណាទើបអង្គម្ចាស់ដឹងខ្លួនទៅ?»ម៉ក់ស៊ីងបានសួរទៅជុងហ្គុកដោយការសម្តែងទឹកមុខដូចជាអាណិតដល់ថេហ្យុងណាស់ចឹងតែធាតុពិតបន់អោយតែគេស្លាប់ទៅវិញទេ។
«......»ទ្រង់គ្រាន់តែក្រវីក្បាលព្រោះមិនអាចកំណត់បានពីពេលវេលាដែលថេហ្យុងដឹងខ្លួនឡើយ។សូម្បីតែទ្រង់ផ្ទាល់ក៏អន្ទះសាចង់អោយថេហ្យុងដឹងខ្លួនមិនខុសពីពួកនាងទ្រង់ឃ្នាស់ចិត្តខ្លាំងណាស់នៅពេលឃើញគេគេងស្ងៀមៗមិនកម្រើកមិនស្តីរកទ្រង់មិនឈ្លោះជាមួយទ្រង់ទៀត....
«បើបែបនេះទ្រង់ទៅសម្រាកសិនចុះចាំខ្ញុំម្ចាស់នឹងម៉ក់ស៊ីងនៅចាំមើលថែទាំអង្គម្ចាស់អោយ»ឈូអឺ
«មិនបាច់ទេប្រពន្ធយើងយើងចេះមើលថែខ្លួនឯងហើយពួកនាងចេញទៅវិញទៅ»ប្រពន្ធ? ហ្ហា៎នេះព្រមទទួលស្គាល់គេជាប្រពន្ធហើយមែនទេព្រះអង្គម្ចាស់ជុងហ្គុក។ក្រែងពីមុននិយាយថាស្អប់គ្មានថ្ងៃទទួលស្គាល់យកមនុស្សប្រុសម្នាក់នេះធ្វើជាប្រពន្ធដាចើខាតហ្ហ៎ចាំអត់?
«ប៉ុន្តែ....»បម្រុងនឹងនិយាយតវ៉ាទៅហើយប៉ុន្តែក៏អាក់សម្តីទៅវិញបន្ទាប់ពីទទួលបានខ្សែរភ្នែកកាចៗពីជុងហ្គុកសម្លឹងមកពួកនាង។
«ម្ចាស់បងពួកយើងចេញទៅកុំអោយទ្រង់ខ្ញាល់ទាន់»ម៉ក់ស៊ីងក្រោយពីទទួលដឹងឮថាជុងហ្គុកកំពុងតែចិត្តមិនស្ងប់ទើបរហ័សប្រញាប់បបួលឈូអឺជាបងនោះចេញទៅព្រោះមិនចង់អោយមានរឿងវែងឆ្ងាយឡើយ។
«......»នាងទាំងពីរបានត្រឹមតែដើរចេញត្រឡប់មកវិញទាំងក្តីមិនសុខចិត្ត។ខឹងក៏ខឹងស្អប់ក៏ស្អប់ៗមនុស្សម្នាក់ដែលកំពុងគេងលង់លក់ដោយភាពមិនដឹងអីនោះបើមិនមែនព្រោះគេមិនមែនជុងហ្គុកទ្រង់ទុកពួកនាងចោលដូចជាពេលនេះឡើយ។
«ឆាប់ដឹងខ្លួនណាយើងរង់ចាំទ្រង់នៅទីនេះយើងនៅមិនសុខនោះទេពេលទ្រង់គេងស្ងៀមស្ងាត់បែបហ្នឹង»

YOU ARE READING
??????????????????? ?(The End)
Short Story????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????????????????????...