抖阴社区

?????33:?????????????????????????????????????????????????????????

3.7K 249 6
                                    


ថ្មិចបើកៗពេលវេលាដែលត្រង់រង់ចាំក៏មកដល់ នៅមុខក្លោងទ្វាររាជវាំងពពេញទៅដោយកងទ័ពទាហានជាច្រើនកំពុងឈររង់ចាំទទួលលោកមេទ័ពសៀនពីចំងាយកុំអោយគេមើលងាយថាភ្ញៀវមកទាំងមូលបែជាគ្មានមនុស្សនៅចាំទទួល។ ឯថេហ្យុងវិញគេក៏បានក្រោកតាំងពីម៉ោងប្រហែលជាពីរជាងដើម្បីរៀបចំខ្លួនចេញទៅតតាំងជាមួយនឹងលោកមេទ័ពសៀនដូចគ្នា។
«អង្គម្ចាស់យាងមកដល់ហើយ»គ្រប់ទាហានទាំងអស់នាំគ្នាលត់ជង្គង់ចុះដើម្បីគោរពដល់ថេហ្យុងដែលកំពុងដើរមកជាមួយនឹងអង្គរក្សរបស់ខ្លួនដោយភាពមានអំណាចមើលទៅគឺសមជាអ្នកអង្គម្ចាស់នៃរាជវង្សចនពិតប្រាកដមែន។ដងខ្លួនតូចស្រឡូនតែមានកម្លាំងអស្ចារ្យអាចសម្លាប់គូរសត្រូវបានថ្ងៃនេះថេហ្យុងសាហារ៉ាដ្រេស៍តំណាងអោយចនជុងហ្គុកស្តេចផែនដីនៃរាជវាំងចនសុំចេញមុខដោះស្រាយបញ្ហាសង្រ្គាមលើកនេះដោយប្រើប្រាសប្រាជ្ញាដែលខ្លួនមានគេនឹងសន្យាមិនអោយមានការប្រយុទ្ធកាប់សម្លាប់បង្ហូរឈាមគ្នាវាងមនុស្សត្រកូលសៀននឹងមនុស្សរបស់រាជវាំងឡើយ។
«ក្រោកឡើងមោ»គេប្រាប់អោយទាហានទាំងអស់ក្រោកឡើងរួចក៏ដើរបន្តទៅកាន់ក្លោងទ្វាររង់ចាំលោកមេទ័ពសៀនមកដល់។
ប្រហែលជាកន្លះម៉ោងក្រោយមកកងទ័ពប្រម៉ានជាមួយពាន់នាក់បានដង្ហែគ្នាជាជួរៗដើរអមជាមួយនឹងមនុស្សប្រាំនាក់ជិះសេះនាំផ្លូវបានហែរគ្នាមកឈប់ងក់នៅខាងមុខក្លោងទ្វារចូលរាជវាំង។
«ម្នាក់ណាជាលោកមេទ័ពសៀន?»ឃើញមនុស្សទាំងប្រាំជិះនៅលើខ្នងសេះថេហ្យុងគេពុំដឹងឡើយថាម្នាក់ណាជាលោកមេទ័ពសៀននោះទើបងាកទៅសួរណាំរ៉ា
ដើម្បីងាយស្រួលនឹងនិយាយគ្នាជាគាត់។
«នៅកណ្តាលគេនោះគឺជាលោកទ័ពសៀនហើយ»ណាំរ៉ាចង្អុលទៅបុរសដែលមានវ័យរាងចំណាស់ជាងគេបន្តិចអោយថេហ្យុងឃើញ។គាត់ជិះសេះពណ៍ត្នោតចាស់ក្នុងដៃមានកាន់ដាវដែលជាដាវប្រចាំត្រកូលគ្រោងឈុតសម្លៀកបំពាក់មេទ័ពឯកខាងចម្បាំងពិតជាមានអំណាចដូចគេល្បីរន្ទឺមិនខុស។
«មុខមាត់បែបហ្នឹងទេឬ?ស្មានតែសង្ហារ»និយាយបែបជ្រេញរឹក។
«ស្តេចរបស់ពួកឯងនៅទីណាឆាប់ទៅហៅគេចេញមក»លោកមេទ័ពសៀនបានស្រែកពីចម្ងាយក្តែងៗបញ្ជាទៅកាន់កូនទ័ពខាងថេហ្យុងអោយហៅស្តេចចេញមកនិយាយជាមួយនឹងគាត់។
«ហីយ៉ាមនុស្សនេះក្អេងក្អាងសម្បើបម្លេះ?មកដល់ទឹកដីគេបែជាចិត្តសឿងមិនខ្លាចសេចក្តីស្លាប់សោះនៅចង់ជួបស្តេចផែនដីរបស់គេទៀត?»ថេហ្យុងស្តាប់ឮហើយគេពិតជាហួសចិត្តសឹងតែធ្លាយដល់ប៉ែត មនុស្សអីមិនប្រមាណខ្លួនអោយហៅស្តេចមកនិយាយជាមួយធ្វើដូចជាពួកម៉ាកនឹងគ្នាចឹងពិតជាគួរអោយខឹងជំនួសស្វាមីរបស់ខ្លួនណាស់។
«លោកមេទ័ពសៀនជាមនុស្សក្អេងក្អាងតាំងពីដើម ឆ្កួតនឹងអំណាចខ្លួនឯងគិតថាខ្លួនឯងខ្លាំងជាងគេនៅក្នុងតំបន់នេះចរឹកក្អេងក្អាងបែបហ្នឹងហើយទើបពុំសូវជាមានមន្រ្តីណារាប់ជាមិត្ត»ណាំរ៉ានិយាយពីចរឹករបស់លោកមេទ័ពអោយថេហ្យុងបានស្តាប់នឹងដឹង។មនុស្សនេះអំនួតក្អេងក្អាងតាំងពីដើមបែបនេះហើយសូម្បីតែប្រពន្ធកូនក៏គ្មានអ្នកណានៅជាមួយប្រពន្ធរត់ចោលកូនក៏រត់ចោលឥឡូវកូនក៏ស្លាប់បាត់ទៀតមិនដឹងថាគួរអាណិតឬក៏សើចចំអកទេ។
«ហ្ហឹម...នាងនៅទីនេះហើយខ្ញុំចេញទៅស្វាគមន៍មនុស្សបន្តិចសិន»និយាយរួចក៏ដើរទៅបាត់រកតែណាំរ៉ានាងឃាត់មិនទាន់។ឃើញគេចិត្តក្តៅចេញទៅតែម្នាក់ឯងមិនមែនគេទៅបង្ករឿងទេណាគេទៅគឺដើម្បីចរចារគ្នា។
«សួរស្តីលោកមេទ័ពសៀនមិនជ្រាបថាលោកលើកទ័ពមកច្រើនសន្ធឹកសន្ធាប់បែបព្រោះអ្វីទេ?បើមិនយល់ទាស់អាចប្រាប់ខ្ញុំអោយជ្រាបផង!!»ថេហ្យុងដើរមកជាមួយនឹងអំណាចទឹកមុខមាំប្រាកដប្រជាមិនលេងសើចសម្តីវិញចោទសួរទៅខ្មាំងសត្រូវម៉ាត់ៗដោយគ្មានការខ្លាចញញើតអ្វីបន្តិចឡើយ។សួរធ្វើពើដូចជាមិនដឹងតែការពិតបានដឹងយ៉ាងច្បាស់ថាលោកមេទ័ពមកក្នុងថ្ងៃនេះមានបំណងអ្វី?
«ហ្ហឹស~អ្នកអង្គម្ចាស់ទ្រង់មិនមែនធ្វើពុតជាមិនដឹងរឿងទេហ្ហេស៎?ថាថ្ងៃនេះសៀនឡឈីងខ្ញុំនេះលើកទ័ពមកដើម្បីអ្វីនោះ?»មេទ័ពសៀនស្រែកសួរសម្លុតទៅកាន់ថេហ្យុងវិញតែគិតថាសម្រែកដូចជាកូនឆ្មារបស់លោកមេទ័ពធ្វើអោយថេហ្យុងសាហារា៉ដ្រេស៍នេះភ័យខ្លាចនោះ?គេមិនខ្លាចមានតែត្បកទៅវិញដោយសម្តីឌឺដង÷
«ជុ..ជុ..សម្តីខ្ញុំប្រើជាមួយនឹងលោកមេទ័ពគួរសមណាស់តែម្តេចក៏លោកបែជាស្រែកសម្លុតខ្ញុំយ៉ាងនេះទៅវិញ?មិនខ្លាចក្បាលរបស់លោកជ្រុះពីលើស្មាទេ?»គេលើកដៃចង្អុលមកដាក់លើបបូមាត់ខ្លួនឯងរួចជញ្ជក់មាត់តិចៗមុននឹងនិយាយភាសារឌឺដងទៅកាន់លោកមេទ័ពសៀនវិញ។ស្គាល់ពាក្យដាច់ក្បាលទេលោកមេទ័ពស្រួលបួលជាមួយនឹងថេហ្យុងសាហារ៉ាដ្រេស៍បន្តិចណាតិចៗស្ងាត់ៗរបូតក្បាលជ្រុះដល់ដីដោយមិនដឹងខ្លួន។
«ហ្ហឹស~យើងប្រាប់ទ្រង់ចុះយើងមិនដែលខ្លាចឡើយជ្រុះក្បាលពីលើស្មាហ្ហេស៎?មានអ្នកណាអាចមកកាត់ក្បាលយើងបានទៅ»និយាយទាំងអំនួតធ្វើអោយថេហ្យុងកើតការមិនពេញចិត្តយ៉ាងខ្លាំងក៏តបត្បកទៅវិញដោយសម្តីចុកៗល្មម៉ាអោយលោកមេទ័ពក្អួតឈាមទាំងថ្លុកបាន÷

??????????????????? ?(The End)Where stories live. Discover now