«ជាកូនមន្រ្តីថ្នាក់ធំនឹងគេដែលប៉ុន្តែចរឹកមាយាទគួរអោយស្អប់»ទ្រង់បានមានបន្ទូលដៀលត្មិះទេសដៀលទៅដល់ព្រះជាយារបស់ទ្រង់ព្រោះតែចិត្តស្អប់ដែលកំពុងកប់ជាប់នៅក្នុងទ្រូងខាងឆ្វេង។ក្នុងក្រសែភ្នែករបស់ទ្រង់អង្គម្ចាស់ណាយ៉ុនគឺជាមនុស្សអាកករក់បើទោះបីជាអង្គម្ចាស់ណាយ៉ុនមានចំណុចល្អមួយពាន់ចំណយចទៀតក៏ទ្រង់ទតមើលមិនឃើញដែរ។ដូចពាក្យគេថាមិនខុសមនុស្សដែលគេស្អប់ទោះល្អយ៉ាងណាក៏គេមើលឃើញអាក្រក់។
មកនិយាយពីមូលហេតុដែលព្រះអង្គម្ចាស់ជុងហ្គុកមិនចូលចិត្តព្រះអង្គម្ចាស់គីមណាយ៉ុន:ដើមហេតុព្រោះតែទ្រង់គឺជាបុរសហើយអង្គម្ចាស់ណាយ៉ុនដែលជាមហេសីរបស់ទ្រង់ក៏ជាប្រុសដូចគ្នាទៀតទើបទ្រង់មិនសពព្រះហរទ័យជាមួយនឹងអង្គម្ចាស់គីមណាយ៉ុន។មូលហេតុទីពីរដោយសារតែជួយជីវិតអង្គម្ចាស់ណាយ៉ុនពីពួកខ្មាំងសត្រូវដែលលបលួចធ្វើឃាតអង្គម្ចាស់នៅតាមក្បួនដង្ហែរចូលរាជវាំងទើបមិត្តភក្តិសម្លាញ់(អង្គរក្សឯងប៉ុន្តែទ្រង់រាប់គេដូចជាបងប្អូន)របស់ព្រះអង្គត្រូវស្លាប់។នឹងមូលហេតុចុងក្រោយអង្គម្ចាស់ណាយ៉ុនជាមនុស្សទន់ខ្សោយទន់ជ្រាយដូចជាមនុស្សស្រីមានជំងឺប្រចាំកាយច្រើនទើបធ្វើអោយព្រះអង្គយល់ថាអង្គម្ចាស់ណាយ៉ុនជាមនុស្សអត់បានការរៀបអភិសេកជាមួយពិតជាអាប់អោនកិត្តិយសទ្រង់ដែលជាស្តេចផែនដីព្រោះមហេសីជាប្រុសខ្សោយកម្លាំងពេលមានរភងហេតុអ្វីក៏មិនអាចជួយដោះស្រាយបញ្ហាបាន។
+ព្រឹកប្រលឹមឡើង..
ថេហ្យុងដែលគេងសន្លប់ពេញមួយយប់ក៏ចាប់ផ្តើមបើកត្របកភ្នែកមករឺមៗអោយសមជាមួយនឹងពន្លឺព្រះអាទិត្យមុននឹងបើកភ្នែកឡើងសម្លឹងមើលពីបរិវេណបន្ទប់ដែលខ្លួនកំពុងតែស្ថិតនៅ។គេក្រោកអង្គុយហើយក៏ទម្លាក់ទឹកមុខចុះព្រោះគេដឹងថាកន្លែងដែលគេនៅវាគឺជាកន្លែងដដែលមិនមែននៅក្នុងបន្ទប់បែបសម័យទំនើបរបស់គេនោះទេ។
«ហ្ហឹម!!»ថេហ្យុងអោនមុខចុះដកដង្ហើមធំចោលមួយខ្សឺតដើម្បីបណ្តេញអារម្មណ៍តានតឹងនៅក្នុងខួរក្បាលចេញខ្លះព្រឡមិនចង់គិតច្រើនពេកនោះទេតែយ៉ាងណាគេនៅតែគិតពីរឿងនេះដដែល÷
«ខ្ញុំត្រូវជាប់គាំងនៅក្នុងពិភពមួយនេះរហូតមែនទេ?»ថេហ្យុងបានសួរមកខ្លួនឯង។តើគេត្រូវរស់នៅក្នុងពិភពមួយនេះអស់មួយជីវិតរបស់គេមែនទេ?គេមិនវិលទៅរកពេលវេលានឹងពិភពរបស់គេវិញបានពិតមែនឬ?បើបែបនឹងមែនវាគួរអោយសោកស្តាយខ្លាំងបំផុតសម្រាប់គេព្រោះតែគេនៅមិនទាន់បានប្រើជីវិតសប្បាយៗជាមួយក្តីស្រមៃជាតារាសម្តែងរបស់គេអស់ចិត្តនោះទេ។
«ហ្ហើយ...គួរអោយធុញខ្លាំងណាស់»ដង្ហើមធំចោលបន្តិចមុននឹងនិយាយចេញមកឮៗដើម្បីកម្ចាយអារម្មណ៍ធុញថប់ដែលគេកំពុងតែមាន។ធុញគ្រប់យ៉ាងដែលមាននៅទីនេះធុញនឹងខ្លួនឯងដែលជួបជាមួយបញ្ហាមិនចេះឈប់ពេលខ្លះក៏ចង់សួរខ្លួនឯងដែរហត់ទេដែលត្រូវមកអង្គុតដោះស្រាយប្រស្នាជីវិតរបស់ខ្លួនឯងរាល់ថ្ងៃបែបនឹង?ហត់អត់ដែលរឿងចាស់មិនទាន់ដោះស្រាយហើយផងរឿងថ្មីក៏ចូលមកដល់ទៀតឥឡូវនេះរឿងកាន់តែធំព្រោះខ្លួនមិនដឹងថានៅទីណារស់ក្នុងសម័យកាលអ្វីឡើយ។
«អ្នកអង្គម្ចាស់តើនពីផ្ទុំហើយឬ?»កំពុងតែអង្គុយសញ្ជុបសញ្ចឹងគិតអាណិតពីជីវិតខ្លួនសុខៗក៏មានស្រីម្នាក់ស្លៀកពាក់ឈុតបុរាណពណ៍ផ្ទៃមេឃស្រាលមានមុខមាត់ស្រស់ស្អាតដើរចូលមករកខ្លួនជាមួយនឹងពាក្យសម្តីផ្អែមពិរោះគួរអោយចង់ស្តាប់។
«អឹម....!»គេគ្រាន់តែក្រហ្ហឹមតបប៉ុណ្ណោះព្រោះមិនស្គាល់ថានាងជាអ្នកទើបមិនហ៊ាននិយាយច្រើនជាមួយម្យ៉ាងគេក៏មិនសូវយល់ដឹងពីភាសាអ្នកនៅទីថាប្រើប្រាស់បែបណាដែរទើបជ្រើសរើសមិននិយាយល្អជាង។ស្របនឹងសម្តីចប់ថេហ្យុងក៏ចុះពីគ្រែបំណងចង់ទៅងូតទឹកលាងមុខលាងខ្លួនអោយជ្រះថ្លាស្រស់ស្រាយអារម្មណ៍ប៉ុន្តែក៏អាក់ដំណើរនឹងងាកបែរទៅសួរស្រីម្នាក់នោះវិញ÷
«បងស្រីតើបន្ទប់ទឹកនៅទីណា?»ញញឹមតិចៗរួចក៏សួរ។
«បន្ទប់ទឹក?តើជាអ្វីទៅពរម្ចាស់?»នាងជ្រួញចញ្ចើមចូលគ្នាមិនយល់ពីអ្វីដែលថេហ្យុងកំពុងតែសួរមកនាងនោះទេទើបរហ័សចោទសួរទៅវិញដែលធ្វើអោយថេហ្យុងគាំងឡើងចំហរមាត់ហើយក៏បនសួរត្បកទៅនាងវិញដូចគ្នា÷
«ស្អីគេ?នេះកំប្រាប់ណាថាមិនស្គាល់មិនបន្ទប់ទឹក?»សួរទាំងភ្ញាក់ផ្អើល។
«...មិនស្គាល់ទេពរម្ចាស់អ្វីទៅទឹកៗស្តាប់មិនយល់ទេព្រះពរ?»ណាំរ៉ាឈ្មោះរបស់អ្នកបម្រើនោះគឺណាំរ៉ា។នាងឆ្លើយទាំងក្រវីក្បាលព្រោះមិនស្គាល់មិនយល់ទេថាអ្វីជាបន្ទប់ទឹកនោះព្រោះនៅទីនេះគឺគ្មានភាសាមួយនឹងទេ។
«ស្លាប់ហើយខ្ញុំតើខ្ញុំគួរតែប្រើភាសាបែបណាទៅទើបពួកគេស្តាប់បាន?»ថរហ្យុងឡើងដៃទះថ្ងាសខ្លួនឯងបែបហួសចិត្ត។គេមិនដឹងថាប្រភាសាបែបណាជាមួយនេងអ្នកនៅទីនេះនោះទេព្រោះគេមិនសូវជាចេះប្រើប្រាស់ពាក្យក្នុងការនិយាយជាភាសារាជស័ព្ទសម័យស្តេចអ្វីនោះទេ។

YOU ARE READING
??????????????????? ?(The End)
Short Story????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????????????????????...