抖阴社区

?????16:???????????????????????????????????????????????

3.8K 258 21
                                    

ភាគទី16:កាន់តែស្អប់ខ្ញុំកាន់តែផ្គើន
«ខ្ញុំម្ចាស់សុំរស់តែមួយសុខនោះទេដូច្នេះកុំមកប៉ះពាល់ខ្ញុំម្ចាស់អីព្រោះខ្ញុំម្ចាស់មិនមែនជាព្រះអាចទ្រាំជាមួយនឹងទង្វើថោកទាបទាំងនេះបានគ្រប់ពេលឡើយ»ស្រដីចប់ភ្លាមទឹកភ្នែកមួយដំណក់របស់ថេហ្យុងក៏ហូរស្រក់ចុះមកដោយគ្មានសម្លេងទាំងដែលម្ចាស់សមីខ្លួនមិនបានប្រៀងខ្លួនទុកសូម្បីបន្តិច។គេប្រហែលជាឈឺណាស់ទោះបីជារឹងមាំយ៉ាងណាក៏គេជាមនុស្សគេមិនមែនមានបេះដូងជាថ្មដែលមិនចេះឈឺចាប់រាល់គ្រប់ពាក្យសម្តីនឹងការប្រមាថមើលងាយរបស់អ្នកដ៏ទៃមកកាន់ខ្លួននោះទេ។
«នាំអ្នកម្នាងពួកឯងទៅដំណាក់ទៅ»ជុងហ្គុកទ្រង់បង្គាន់ស្រីបម្រើរបស់អ្នកម្នាងសៀនជីទាំងមុខស្មើ។
«ចា៎!!ព្រះអង្គ»នាងក៏អោនលំទោនបន្តិចនឹងរហ័សលើកគ្រាអ្នកម្នាងខ្លួនចេញទៅបាត់ដើម្បីទៅស្អំមុខរបួសនៅគែមមាត់របស់នាងចេញកុំអោយវាហើមទាន់។
«ចំណែកទ្រង់មកតាមយើង»មិនរង់ចាំអោយអ្នកម្ខាងទៀតជំទាស់ទាន់ឡើយទ្រង់ក៏រហ័សទៅចាប់អូសដៃថេហ្យុងទាញគេទាំងត្រដាបត្រដួសទៅដំណាក់របស់ទ្រង់បាត់ទោះបីជាថេហ្យុងប្រឹងរើបម្រាស់យ៉ាងណាក៏មិនឈ្នះកម្លាំងអូសទាញរបស់ទ្រង់ដែរ។
...ព្រូស....
មកដល់ដំណាក់ភ្លាមទ្រង់ក៏បានរុញថេហ្យុងអោយដួលទៅលើគ្រែមួយទំហំដៃមិនចេះថ្នមអីបន្តិចសោះមិនខ្លាចខូចសាច់ប្រពន្ធទេឬយ៉ាងមិចនឹង?
«អួយ..នេះទ្រង់កើតអ្វីទៅម្តេចក៏មកអូសទាញខ្ញុំរុញច្រានខ្ញុំដូចសត្វធាតុបែបនេះយ៉ាងមិចពេលកន្លងមកនេះទ្រង់នឹងស្រីស្នំរបស់ទ្រង់ធ្វើបាបខ្ញុំមិនទាន់ឆ្អែតឆ្អត់ទៀតឬបានជាចេះតែនាំគ្នាមករករឿងធ្វើបាបខ្ញុំមិនឈប់សោះចឹង?»ថេហ្យុងក្រោកឡើងពីគ្រែស្រែកញ៉ែតៗដាក់ជុងហ្គុកនាំអោយទ្រង់លើកដៃទាំងពីរមកផ្ទប់ត្រចៀកដើម្បីកុំអោយឮសម្លេងក្រចែដែករបស់ថេហ្យុង។
«ហេតុអ្វីក៏ទ្រង់ទះនាងម្តេចក៏ទ្រង់មើលងាយនាងនៅចំពោះមុខនាម៉ឺនស្រីបម្រើទាំងនោះទៅវិញទ្រង់មានបេះដូងជាមនុស្សទេណាយ៉ុន?»ទ្រង់មិនខ្វល់ពីសម្តីដែលថេហ្យុងនិយាយឡើយប៉ុន្តែទ្រង់បែជាលើកយករឿងសៀនជីមកនិយាយទៅវិញវារឹតតែធ្វើអោយបេះដូងរបស់រាងតូចពឺតកន្រ្តាក់ញាប់ៗរកអ្វីមកថ្លែងពីសេចក្តីឈឺចាប់របស់គេនៅពេលនេះពុំបានឡើយ។ទ្រង់បារម្ភពីនាងខ្វល់ខ្វាយពីអារម្មណ៍របស់នាងចុះអង្គម្ចាស់ណាយ៉ុនៗដែលមានឈ្មោះជាប្រពន្ធត្រូវបានពួកនាងជាន់ឈ្លីមើលងាយកន្លងមកនោះតើទ្រង់មានដែលគិតពីអារម្មណ៍របស់ទ្រង់ទេ?
«ព្រោះនាងសមនឹងទទួលបានសម្តីទាំងនេះ»ថេហ្យុងនិយាយទាំងមុខមាំដែលបង្កប់ដោយក្តីឈឺចាប់មិនអាចគណនាបាន។វាឈឺហួសនឹងបកស្រាយប្រពន្ធមិនបារម្ភទេទៅបារម្ភស្រីស្នំហ្ហាសៗ**ចង់តែសើចអោយធ្លាក់សួតចេញមកក្រៅទេលោកអើយលោក។
«ប៉ុន្តែទ្រង់ជាមហេសីរបស់យើងហេតុម្តេចក៏ធ្វើខ្លួនថោកទាបទៅស្តីបន្ទោសសៀនជីនៅកណ្តាលហ្វូងពួកអ្នកបម្រើបែបហ្នឹង?ដឹងទេថាយើងខ្មាស់ពួកគេប៉ុណ្ណាដែលមានមហេសីមានចរឹកពិបាកនិយាយគ្នាដូចជាទ្រង់នេះ»
«ហ្ហឹស..ហ្ហឹសៗ...ហ្ហាសៗ...ខ្មាស់គេហ្ន៎? ទ្រង់ខ្មាស់គេដែលមានខ្ញុំម្ចាស់ជាព្រះជាយាមែនទេ?ចុះខ្ញុំវិញ ខ្ញុំម្ចាស់វិញក៏ខ្មាស់គេដូចគេគ្នាខ្មាស់ទាំងបិតាខ្មាស់ទាំងពួកព្រាយខ្មោចខ្មាស់គេដែលខ្លួនឯងនៀកជាប្រពន្ធប៉ុន្តែគ្មានតម្លៃសូម្បីតែបន្តិចនៅក្នុងចិត្តរបស់ទ្រង់សូម្បីតែក្តីស្រលាញ់ក៏ទ្រង់មិនមានចំពោះខ្ញុំម្ចាស់ត្រូវទ្រង់ដៀលត្មិះគ្រប់សព្វសារពើទ្រង់មានដែលខ្វល់ពីខ្ញុំម្ចាស់ទេខ្ញុំម្ចាស់អាណិតខ្លួនឯងណាស់ដែលត្រូវមកទទួលរងនូវពង្វើដែលអយុត្តិធម៍បែបនេះខ្ញុំមិនចង់នៅទីនេះទៀតទេខ្ញុំចង់ត្រឡប់ទៅកន្លែងរបស់ខ្ញុំវិញ..ហ្ហឹកៗ..ខ្ញុំស្អប់ទីនេះស្អប់ព្រះអង្គស្អប់គ្រប់គ្នាដែលមើលងាយមកលើម្ចាស់រាងកាយមួយនេះ..ហ្ហឹកៗ..»ស្តាប់សម្តីជុងហ្គុកចប់ថេហ្យុងក៏សើចឡើងខ្លាំងៗ។គេមិនមែនសើចសប្បាយអរដូចរាល់ដងនោះទេប៉ុន្តែនេះគេកំពុងតែសើចចំអកមកខ្លួនឯងដែលគួរអោយសង្វេគនឹកស្មានមិនដល់ថាខ្លួនឯងនេះត្រូវមកទទួលរងការឈឺចាប់មួយនេះដោយមិនដឹងខ្លួន។ត្រូវមាននាមជាប្រពន្ធរបស់គេប៉ុន្តែគេមិនអោយតម្លៃត្រូវគេមើលងាយគេតាមសម្លាប់គ្រប់ច្រកល្ហករកតែក្តីសុខអោយខ្លួនពុំបានគេពិតជាអាណិតខ្លួនឯងណាស់។គេចាប់ផ្តើមយំតួញសោកខ្លួនប្រាណក៏ទន់ល្ហក់ដល់ដីគេចង់ត្រឡប់ទៅកាន់ភពគេវិញណាស់បើអាចទាញពេលវេលាបានគេមិនចង់មកដល់ទីនេះនាំតែឈឺចិត្តស្អិតទ្រូង។
«ទ្រង់កុំពូកែសម្តែងពេកមនុស្សដូចជាទ្រង់នេះពុតត្បុតល្បិចកលមួយរយជំពូកគ្មានអ្នកណាតាមទាន់ឡើយ»ឃើញថេហ្យុងយំបែបនេះទ្រង់បែជាមិនចូលទៅលួងលោមហើយនៅស្រែកកំហកខ្លាំងៗដាក់ថេហ្យុងថែមទៀតព្រោះគិតថាថេហ្យុងធ្វើពុតលេងល្បិចជាមួយទ្រង់ទៀត។
«ហ្ហឹស~មួយម៉ាត់ណាក៏សម្តែងពីរម៉ាត់ណាក៏សម្តែង ទ្រង់គិតថាខ្ញុំម្ចាស់ជាអ្វីទៅ?ជាពួកតួល្ខោនដើរចេញចូលទៅណាមកណាមានតែពាក្យថាសម្តែងចឹងឬ?»គ្មានអ្វីឈឺជាងពេលដែលមិនជឿហើយនៅចោទប្រកាន់យើងទៀតនោះទេ។គេធ្លាប់គិតថាជីវិតបែបនេះវាមានតែនៅក្នុងរឿងតែពេលនេះគេជួបវាផ្ទាល់ហើយវាពិតជាពិបាកទទួលយកខ្លាំងណាស់។
«ត្រូវហើយ»ស្រែក
«......»ថេហ៍ក្រោកឡើងនឹងញញឹមទាំងលាយឡំជាមួយទឹកភ្នែកដែលកំពុងតែដក់ជាប់ពេញរង្វង់ភ្នែក។គេលើកដៃមកជូតវាសវាចេញអោយស្ងួតពីថ្ពាល់មុននឹងស្រដីទៅកាន់ព្រះអង្គ÷
«ខ្ញុំពូកែសម្តែងក៏មិនដល់ស្រីស្នំរបស់ទ្រង់ដែរ»ញញឹមហើយក៏និយាយ។ត្រូវហើយគេជាតារាសម្តែងគេអាចសម្តែងបានគ្រប់យ៉ាងប៉ុន្តែគេគិតថានៅទីនេះមានមនុស្សពូកែសម្តែងជាងគេទៅទៀតហើយម្នាក់នោះគឺគ្មានអ្នកណាក្រៅពីពួកស្រីស្នំរបស់ជុងហ្គុកទេ។
«គីមណាយ៉ុន..ទ្រង់..អូយ...»ជុងហ្គុកបម្រុងនឹងចូលទៅជិតថេហ្យុងដោយការប៉ងចាប់កន្រ្ទាក់ដៃរបស់ថេហ៍តែក៏ត្រូវឈរទ្រឹងដោយលើកដៃមកទប់នឹងមុខរបួសរបស់ខ្លួនដែលកំពុងតែជ្រាបឈាមយ៉ាងក្រហមរងាលចេញមក។
«អូយ..ឈឺណាស់»ទ្រង់ដួលទៅលើកម្រាលព្រំដែលក្រាលនៅក្នុងដំណាក់ទាំងក្តីឈឺចាប់ជាពុនពេក។ថេហ្យុងឃើញបែបហ្នឹងហើយគេបែជាឈរមើលដោយគ្មានប្រតិកម្មអ្វីបន្តិចសោះព្រោះតែក្នុងចិត្តកំពុងតែគិតថាគួរជួយឬក៏ទុកអោយព្រះអង្គឈឺដល់ស្លាប់តែម្តងទៅដើម្បីជាការលុបលាងទោសដែលទ្រង់មើលងាយគេមុននេះ។
«ព្រះអង្គទ្រង់យ៉ាងមិចហើយ?»ចុងក្រោយគេនៅតែជ្រើសរើសជួយជុងហ្គុក។នាយតូចបានចូលទៅគ្រារាងកាយដែលដេកនៅលើកម្រាលព្រំឡើងតិចៗនឹងសួរនាំបន្តិចបន្តួចប៉ុន្តែអ្វីដែលគេទទួលបានមកវិញគឺ÷
«ចេញទៅយកដៃដ៏កខ្វក់របស់ទ្រង់ចេញពីយើង »ស្រែកនឹងរុញថេហ្យុងចេញមួយទំហឹង។
«ទ្រង់ស្អប់ខ្ញុំម្ចាស់ដល់ម្លឹងឬ?»
«ត្រូវហើយយើងស្អប់ទ្រង់ស្អប់មិនចង់ឃើញសូម្បីតែស្រមោល»
«បើចឹងសុំប្រាប់អោយទ្រង់ជ្រាបទៅចុះមនុស្សដូចខ្ញុំចូលចិត្តណាស់មនុស្សមាត់រឹងចិត្តរឹងដូចជាទ្រង់ទ្រង់កាន់តែមិនចង់ជួបខ្ញុំនឹងធ្វើអោយទ្រង់ឃើញមុខខ្ញុំម្ចាស់រាល់ថ្ងៃតែម្តង»ថេហ្យុងនិយាយរួចក៏ចូលទៅគ្រាជុងហ្គុកលើកដាក់លើគ្រែទោះជាអ្នកម្ខាងទៀតប្រឹងរុញច្រានគេអោយចេញនឹងស្រែកសម្លុតយ៉ាងណាក៏ដោយក៏ស៊ូមុខក្រាសនាំរាងកាយហាប់ណែនរបស់ជុងហ្គុកមកដាក់លើគ្រែអោយទាល់តែបាន។
«យើងប្រាប់ថាអោយចេញទៅទ្រង់ថ្លង់ឬយ៉ាងមិច?»ពេលឃើញចរឹកផ្ចាញ់ផ្ចាល់របស់ថេហ្យុងហើយធ្វើអោយទ្រង់ម៉ួម៉ៅមិនសុខក្នុងចិត្តសោះ។មនុស្សស្អីមុខក្រាសយ៉ាងនេះដេញឡើងហត់ហើយនៅមិនទៅទៀត។
«......»ថេហ៍ធ្វើមិនឮមិនដឹងមិនខ្វល់ពីសម្តីរបស់ជុងហ្គុកទាំងអស់។កាន់តែនិយាយគេកាន់តែផ្គើនកុំចង់ខ្លាំងជាមួយគេអោយសោះ។
«ណាយ៉ុនទ្រង់..ហ្ហឹមៗ..»ចង់និយាយទៀតក៏ប៉ុន្តែត្រូវថេហ្យុងយកក្រណាត់ញុកមាត់ដើម្បីកុំអោយនិយាយច្រើនទៀតឯដៃជើងក៏ត្រូវថេហ្យុងចងជាប់ដូចគ្នា។ខឹងពូកែរើពេករកតែគេលាងរបួសនឹងព្យាបាលអោយមិនកើត។
«ទ្រង់នៅអោយស្ងៀមទៅបើមិនចឹងទេខ្ញុំចាក់ទម្លុះពោះរបស់ទ្រង់មួយជំហៀងទៀតមិនខានឡើយ ហើយកុំគិតថាខ្ញុំនិយាយហើយមិនហ៊ានធ្វើណា»

វ៉ាងជីនណា

??????????????????? ?(The End)Where stories live. Discover now