抖阴社区

?????34:????????????????

3.4K 248 4
                                    


«ហេតុអីទៅហេតុអីក៏វាបង្ហាញខ្លួនគ្រប់ពេលដែលផែនការរបស់យើងជិតបានសម្រេចគ្រប់ពេលបែបនឹង..ហ្ហាយ...»ចូវយីងនាងមិនខឹងមិនបានព្រោះគ្រប់ពេលដែលផែនការរបស់នាងជិតបានសម្រេចថេហ្យុងតែងតែចេញមុខមកបំផ្លាញវារាល់លើក។វាមិនមែនម្តងតែក៏ច្រលនលើកដល់ថ្នាក់នាងមិនអាចទប់កំហឹងនឹងបន្តការរង់ចាំទៀតបាន។
«យ៉ាងណាក៏យើងមាននៅគម្រោងការមួយទៀតដែលអាចកម្ចាត់បងប្អូនទាំងពីរនោះបានដែរ»សៃសានី
«.....»នាងមិននិយាយតបបានត្រឹមតែអង្គុយក្តាប់ដៃពេញទៅដោយកំហឹង។
.......
ងាកទៅមើលខាងថេហ្យុងវិញពេលនេះក៏កំពុងតែនាំលោកមេទ័ពសៀនចូលទៅក្នុងរាជវាំងដែលនៅក្នុងនោះមានជុងហ្គុកបិតារបស់ជុងហ្គុកស៊ូម៉ក់ឈូអឺនឹងកងមន្រ្តីថ្នាក់ខ្ពស់ជាច្រើនទៀតផងដែរ។
«ព្រះបិតា-ព្រះអង្គ»ថេហ្យុងអោនលំទោនខ្លួនគោរពដល់អ្នកជាស្វាមីនឹងបិតាក្មេងរបស់ខ្លួនរួចសឹមដើរទៅដាក់បង្គុយចុះក្បែរស្វាមី។
«មិននឹកស្មានថាយើងអាចបានជួបគ្នាម្តងទៀតសោះលោកមេទ័ពសៀនឡឈីង»ព្រះបិតាជុងហ្គុកមានបន្ទូលគួរសមជាការរាក់ទាក់ភ្ញៀវដែលបានមកលេងដល់រាជវាំង។ប៉ុន្តែអ្នកម្ខាងទៀតបែជាធ្វើសម្លឹងមើលមេឃមើលផ្កាយមិនឮពីសម្តីដែលព្រះរាជាមានបន្ទូលមកកាន់ខ្លួនឡើយ។
«មើលចុះមនុស្សស្អីចរឹកឆ្មើងឆ្មៃសម្បើមម្លេះ?»ស៊ូម៉ក់លាន់មាត់និយាយឡើងក្រោយពីបានឃើញអត្តចរឹកមិនគម្បីរបស់លោកមេទ័ពសៀន។
«ស្ងាត់មាត់ទៅនេះមិនមែនជារឿងរបស់យើងទេ»ឈូអឺមាននាមជាបងក៏កេះប្អូនអោយស្ងាត់មាត់ព្រោះវាមិនមែនជារឿងដែលពួកគេគួរលូកមាត់និយាយឡើយ។
«លោកមេទ័ពមានអ្វីឃ្នាស់ចិត្តក៏និយាយចេញមកកុំនៅសូយសាចធ្វើអ្វីទៀត»ជុងហ្គុកហេតុតែទ្រង់ជាមនុស្សមាត់ឆៅចិត្តឆៅទ្រង់មិនចូលចិត្តនូវអាកប្បកិរិយាដែលមិនចេះប្រមាណខ្លួនរបស់លោកមេទ័ពសៀននេះទើបបានជាទ្រង់ប្រញប់អោយគាត់និយាយអ្វីដែលគាត់ចង់និយាយអោយឆាប់ចប់នឹងអាងបានទៅដំណាក់របស់ទ្រង់វិញ។
«ហ្ហឹស~យើងមកថ្ងៃនេះគឺមកដើម្បីចាប់មនុស្សដែលបានសម្លាប់កូនស្រីរបស់យើងទៅដាក់ទោស»គាត់និយាយទាំងសម្លក់ជុងហ្គុកព្រោះក្នុងចិត្តគឺនៅតែគិតថាជុងហ្គុកជាអ្នកសម្លាប់កូនរបស់ខ្លួនដដែល។
«បើអញ្ចឹងលោកមេទ័ពនិយាយមកមើលតើមូលហេតុអ្វីទើបធ្វើអោយលោកមេទ័ពយល់ថាសៀនជីស្លាប់ដោយសារតែមនុស្សនៅក្នុងរាជវាំងនេះ?»ជុងហ្គុកមិនអោយចាញ់ចិត្តនោះទេទ្រង់សួរទៅលោកមេទ័ពវិញដោយសេចក្តីក្លាហានតើយកភស្តុតាងអ្វីមកសំអាងទៅថាសៀនជីគឺត្រូវមនុស្សនៅក្នុងរាជវាំងរបស់ទ្រង់សម្លាប់នោះបើមានមែនក៏បង្ហាញមកចុះព្រោះបើភស្តុតាងនោះមានហេតុផលទ្រង់នឹងជួយស្វែងរកឃាតករដែលសម្លាប់កូនស្រីរបស់គាត់អោយដោយមិនរារេកចិត្តឡើយ។
«កន្សែងដៃមួយគូនេះ »គាត់បានដកសន្សែងដៃដែលមានប៉ាក់ផ្កាត្របែកព្រៃពណ៍ស្វាយស្រាលចេញមកហើយនៅលើក្រណាត់នោះក៏មានដាបដោយឈាមរបស់កូនស្រីគាត់។នាងបានក្តាប់កន្សែងនេះជាប់ក្នុងដៃមិនព្រពន្លែងរហូតទាល់លោកមេទ័ពត្រូវបង្ខំចិត្តយកកាំបិទឆ្កៀលម្រាមដៃកូនស្រីឆ្កឹះយកកន្សែងដៃនេះចេញមក។កន្សែងដៃមួយគូនេះមានការប៉ាក់ឌិនរចនាក្បូរក្បាច់យ៉ាងប្រណិតអស្ចារ្យមានតែមនុស្សនៅក្នុងវាំងតែប៉ុណ្ណោះទើបអាចមានសម្ថភាព
ប្រើឬប៉ាក់កន្សែងនេះបាន។
«ម្ចាស់បងកន្សែងនោះ....»
«ស្ងាត់មាត់ទៅ»
បងប្អូនស្រីទាំងពីរនាក់បានឃើញសន្សែងនោះភ្លាមគេសឹងតែមិនចង់ជឿនេះជាកន្សែងដៃរបស់ពួកតែម្តេចក៏ទៅនៅលើសាកសពរបស់សៀនជីទៅវិញ?តើមានរឿងអ្វីទៅ?
«កន្សែងដៃនេះមានតែជាពួកស្រីស្នំនឹងព្រះអង្គម្ចាស់ផ្ទាល់នោះទេដែលអាចមានវា»លោកមេទ័ពសៀន។
«កន្សែងដៃមួយគូនេះមើលទៅដូចជាប្រហែលៗ ដូចជារបស់ៗអ្នកម្នាងឈូអឺនឹងអ្នកម្នាងស៊ូម៉ក់»ស្រីបម្រើដែលនៅឈរក្បែរនោះក៏និយាយឡើងមកនាងធ្លាប់បានឃើញបងប្អូនទាំងពីរនេះអង្គុយប៉ាក់កន្សែងមួយនោះហើយក៏ធ្លាប់បានឃើញពួកនាងប្រើប្រាស់វាផងដែរ។
«ពួកនាងនិយាយស្អី?នោះមិនមែនជាកន្សែងរបស់ខ្ញុំទេ»ស៊ូម៉ក់ដែលជាប្អូនក៏រហ័សប្រកែងទាំងភ័យខ្លួន។
«ហេតុអីក៏ថាមិនមែន?កន្សែងដៃនេះគឺជារបស់អ្នកម្នាងទាំងពីរច្បាស់ណាស់»ចូវយីងបានស្រដីឡើងទាំងគួចស្នាមញញឹមនៅគែមមាត់។នាងដើរចូលមកខាងក្នុងយឺតៗជាមួយនឹងអង្គរក្សរបស់នាងនឹងមានអ្នកបម្រើប្រុសម្នាក់មកជាមួយផងដែរ។
«ទ្រង់មានភស្តុតាងទេដែលហ៊ាននិយាយថានេះជាកន្សែងរបស់ខ្ញុំនោះ?»ឈូអឺព្យាយាមតាំងស្មារតីអោយនឹងនរដើម្បីតតាំងទៅចូវយីងវិញ។
«ហ្ហឹស~នេះហើយជាភស្តុតាង»ចូវយីងបានដើរទៅដកយកកន្សែងដៃដែលឈូអឺបានសៀតវានៅនឹងចង្កេះ។វាគឺដូចគ្នាទាំងអស់ទៅនឹងកន្សែងដៃដែលលោកមេទ័ពសៀនកំពុងកាន់។ធ្វើអោយគ្រប់គ្នានៅក្នុងវាំងមានការភ្ញាក់ផ្អើលជាខ្លាំងជាពិសេសគឺថេហ្យុង។
«ហ្ហឹស~តាមពិតជានាងស្រីពិសពុលម្តេចក៏នាងសម្លាប់កូនរបស់យើង»លោកមេទ័ពសៀននិយាយទាំងខឹងសប្បា។
«ព្រះអង្គរឿងនេះពួកខ្ញុំម្ចាស់មិនបានដឹងរឿងនោះទេ ទ្រង់ជឿខ្ញុំម្ចាស់ទៅ»ឈូអឺនៅពេលដែលដឹងថាខ្លួនកំពុងតែធ្លាក់ចូលក្នុងរណ្តៅអន្ទាក់របស់នរណាម្នាក់នាងក៏ស្រាប់តែលត់ជង្គង់ចុះនៅចុះមុខរបស់ជុងហ្គុកយំសុំអង្វរអោយទ្រង់ជឿដល់នាងគឺនាងមិនបានធ្វើមិនបានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់សៀនជីឡើយគ្រប់យ៉ាងសុទ្ធតែជាការយល់ច្រឡំទាំងអស់។

??????????????????? ?(The End)Where stories live. Discover now