«អង្គម្ចាស់ណាយ៉ុន.....»ពួកគេសម្លឹងមើលមុខគ្នារួចក៏នឹកដល់អង្គម្ចាស់របស់ខ្លួនទាំងភាពបារម្ភព្រួយជាពន់ពេក។
+រាជវាំង
«ថាយ៉ាងមិច អង្គម្ចាស់ណាយ៉ុនបាត់ខ្លួនមែនទេ? នេះពួកឯងមើលថែការពារអង្គម្ចាស់ដោយរបៀបណាទើបបណ្តោយអោយកើតហេតុនេះឡើងមកដូច្នេះ?»ដំណឹងដែលអង្គម្ចាស់បាត់ខ្លួនបានធ្វើអោយបិតារបស់ជុងហ្គុកទ្រង់ខ្ញាល់ជាខ្លាំង។ទ្រង់មិនជ្រាបថាពួកគេមើលថែអង្គម្ចាស់ដោយរបៀបណាទេម្តេចក៏បណ្តោយអោយគេបាត់ខ្លួនទៅបែបហ្នឹង។
«សុំប្រទានទោសផងព្រះអង្គ ពោះទូលបង្គំឥតបានការ មិនអាចមើលថែអង្គម្ចាស់បាន»ណាឃីននឹងណាំរ៉ាដឹងពីកំហុសខ្លួនថាអសម្ថភាពក្នុងការការពារថេហ្យុងទើបប្រញាប់នាំគ្នាលត់ជង្គង់ចុះសុំការប្រទានទោសពីបិតារបស់ជុងហ្គុក។
«ពួកឯងឆាប់នាំកងទ័ពមួយក្រុមចេញតាមរកអង្គម្ចាស់ភ្លាម បើរកមិនឃើញទេក្បាលពួកឯងនឹងជ្រុះដល់ដីជាមិនខាន»ទ្រង់ដាក់បញ្ជាយ៉ាងព្រៃផ្សៃបំផុតទៅដល់ណាឃីនណាំរ៉ានឹងទាហា៊នដែលត្រូវនាំយកចេញទៅតាមរកថេហ្យុងបើរកមិនឃើញគឺស្លាប់ជីវិតរបស់ពួកគេគឺពឹងទៅលើព្រេងវាសនាហើយថាអាចរកថេហ្យុងឃើញឬមួយក៏អត់។
+ដំណាក់ចូវយីង
នាងក៏បានទទួលដំណឹងពីការបាត់ខ្លួនរបស់ថេហ្យុងដូចគ្នា។ក្នុងចិត្តនាងគឺពិតជាសប្បាយនឹងត្រេកអ៎រជាខ្លាំងដែលមានមនុស្សមកជួយកម្ចាត់ថដហ្យុងចេញពីមុខពីមាត់របស់គេមិនចាំបាច់អោយនាងហត់នឹងចំណាយកម្លាំងដោយខ្លួនឯង។
«អ្នកគិតថាជាស្នាដៃរបស់អ្នកណាទៅ?»សុងយូជាអង្គរក្សឆ្វេងរបស់នាងក៏សួរឡើង។គេដឹងច្បាស់ថាគ្មានអ្នកណាក្រៅពីពួកស្រីស្នំទាំងនោះទេគ្រាន់តែមិនច្បាស់ថាជាអ្នកណាជាអ្នកបង្កហេតុមួយនេះឡើងមក។
«ឯងសាកគិតទៅមើលក្នុងចំណោមស្រីស្នំទាំងអស់បន្ទាប់ពីយើងតើមានអ្នកណាទៀតដែលលាក់កន្ទុយរបស់ខ្លួនឯងនោះ»នាងនិយាយទាំងញញឹមចុងមាត់រួចក៏លើកកែវស្រាមកអកផឹកចាត់ទុកជាការជុបលាងដែលថេហ្យុងបាត់ខ្លួន។

YOU ARE READING
??????????????????? ?(The End)
Short Story????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????????????????????...