សម្រែករបស់អ្នកបម្រើដែលយាមព្រះសពអ្នកអង្គម្ចាស់ណាយ៉ុនបានធ្វើអោយគ្រប់គ្នានៅខាងក្រៅរាជដំណាក់ផ្អើលឆោឡោជាមួយជាពិសេសនោះគឺព្រះអង្គជុងហ្គុកនឹងពពួកស្រីស្នំដែលសប្បាយព្រះទ័យអម្បាញ់មិញនេះក៏ប្រែប្តូរទឹកមុខសើចលេងសមព្រោះកំពុងតែមានរឿងមិនល្អកើតឡើងមកហើយ....
«មានរឿងអ្វីមែនទេ?»ព្រះអង្គម្ចាស់ជុងហ្គុកបានមានបន្ទោលចោទសួរទៅកាន់អ្នកបម្រើស្រីដែលរត់ចេញពីរាជដំណាក់របស់អង្គម្ចាស់ណាយ៉ុនទាំងទឹកមុខស្លេកស្លាំងដូចមនុស្សទើបនឹងបានជួបខ្មោចមកពីណា។
«ព្រះពរព្រះអង្គទ្រង់យាងទតដោយផ្ទាល់ចុះពរម្ចាស់»នាងក្រាបក្បាលចុះសំពះបាទជើងជុងហ្គុកមុននឹងពោលឡើងព្រមទាំងចង្អុលទៅក្នុងរាជដំណាក់ដោយដៃញ័រទទ្រើងមិនទាំងហ៊ានងាកក្បាលទៅមើលផងពោលគឺក្បាលក្រាបនឹងកម្រាលព្រំដៃក៏ចង្អុលទៅរាជដំណាក់។មិនចាំយូរព្រះអង្គជុងហ្គុកដែលអន្ទះអន្ទែងព្រះទ័យចង់ដឹងចង់លឺចង់ឃើញទ្រង់ស្ទុះយាងចូលទៅខាងក្នុងរាជដំណាក់ដោយដំណើរអង់អាចសាកសមជាស្តេចផែនដី។
ទ្រង់យាងចូលមកដល់ខាងក្នុងក៏ពុំបានឃើញសាកសពរបស់មហេសីទ្រង់សម្រាកនៅលើគ្រែឡើយតែបែជាឃើញសាកសពនោះឈរពត់ពេនខ្លួននៅមុខកញ្ចក់យ៉ាងអើងហ៉ើយទៅវិញហុចផលអោយទ្រង់ភ្ញាក់ព្រើតបើកព្រះនេត្រធំៗតាមសម្លឹងមើលរូបរាងសាកសពយាងដើរទៅមកៗនៅមុខកញ្ចក់រស់រវើកដូចមនុស្សនៅរស់សុទ្ធសាធ÷
(មិចនឹងអាចទៅក្រែងទ្រង់លែងដកដង្ហើមហើយមិនចឹងឬ?ចុះម្តេចក៏ពេលនេះទ្រង់បែជាងើបដើរដូចជាមនុស្សនៅមានជីវិតយ៉ាងដូច្នេះ)ព្រះអង្គទ្រង់ទូលសួរមកខ្លួនឯងដោយភាពងឿយឆ្ងល់។ចាំបានច្បាស់ណាស់ថាអង្គម្ចាស់ណាយ៉ុនគឺបានសុគតហើយចុះនេះជាអ្វីទៅម្តេចក៏ទ្រង់អាចក្រោកឈរដើរនឹងប៉ះរបសរបរសព្វគ្រប់បែបយ៉ាងបានធម្មតាទៅវិញ។
(Wowសង្ហារណាស់មនុស្សប្រុសម្នាក់នេះជាកូនអ្នកណាទៅម្តេចក៏មុខមាត់សង្ហារប្រដូចទៅនឹងទេវតាយ៉ាងហ្នឹង)ថេហ្យុងលើកដៃខ្ទប់មាត់កែវភ្នែកភ្លឺថ្លាពណ៍ទឹកសមុទ្រស្រាលក៏សម្លឹងមើលវង់ភក្រ្តាស្រស់ល្អពេកក្រៃរបស់ព្រះអង្គម្ចាស់ដែលកំពុងឈរនៅចំពោះមុខរបស់ខ្លួន។គេមិនធ្លាប់បានឃើញប្រុសមួយណាស្រស់សង្ហារដូចជាព្រះអង្គម្ចាស់ជុងហ្គុកនេះឡើយឃើញហើយក៏បាក់ស្រឹបលង់ងើបក្បាលលែងរួចតែម្តង។
«អង្គម្ចាស់គីមណាយ៉ុននេះទ្រង់....?»ព្រះអង្គម្ចាស់រកពាក្យនឹងវាចាពុំត្រូវសោះមិនដឹងថាគួរតែសួរដោយរបៀបណា។សួរថាជាខ្មោចឬក៏ជាមនុស្សអោយប្រាកដទៅនេះ?បើលេងមកឈរស្រស់ៗទាំងថ្ងៃអញ្ចឹង។
(អង្គម្ចាស់?ឈប់សិន..ឈប់មិញនេះគេហៅខ្ញុំថាអង្គម្ចាស់ស្អីចេះ...)ពេលស្តាប់ឮគេហៅឈ្មោះរបស់ខ្លួនខុសថេហ្យុងក៏ចាប់ផ្តើមមានប្រតិកម្មដោយធ្វើមុខឆ្ងល់ៗនឹងព្យាយាមរកនឹកពីឈ្មោះដែលព្រះអង្គជុងហ្គុកហៅគេមុននេះ។តែនឹកយ៉ាងណាក៏នឹកមិនឃើញទើបគេទះក្បាលខ្លួនឯងមួយដៃពីរដៃអោយបានភ្លើឈ្មោះតែពីរម៉ាត់សោះក៏មិនចាំដែល..
«តើឯងជាខ្មោចព្រាយមកពីខាងណា?ម្តេចក៏វង្វេងភពមកចូលរូបកាយព្រះជាយារបស់យើងបែបនេះ?»ព្រះអង្គទ្រង់ពុំគិតថាថេហ្យុងជាមនុស្សនោះឡើយបែជាស្រែកចោទប្រកាន់ថាថេហ្យុងគឺជាពពួកព្រាយបិសាចវង្វេងភពមកចូលរូបកាយជាយារបស់ទ្រង់ទៅវិញ។និយាយបែបនឹងក៏ត្រូវគ្រានើតែខុសបន្តិចខុសត្រង់ថាថេហ្យុងជាវិញាណបរិសុទ្ធដែលពួកទេពបញ្ជូនមកមិនមែនខ្មោចព្រាយហោះចេញពីដើមពោធិ៍មកចូលរូបកាយមួយនេះទេ។
«ន៎ែ..លោកថាអោយអ្នកណាជាពពួកព្រាយខ្មោចហ្ហា៎និយាយម្តងទៀតទៅមើល?»ថេហ្យុងបើកភ្នែកស្លឺធំៗប៉ុនពងមាន់បន្ទាប់ពីបានគេចោទប្រកាន់ជាខ្មោចព្រាយ។ដៃតូចៗស្រលូនស្រឡៅក៏លើកឡើងចង្អុលព្រះភ័ក្ររបស់ព្រះអង្គដោយមិនញញើមញញើតនឹងសេចក្តីស្លាប់សោះឡើយ។
«នេះទ្រង់ប្រហើនថ្លើមធំហ៊ានចង្អុលមុខរបស់យើងផងមែនទេ?ទាហ៊ានឯងឆាប់យកអង្គម្ចាស់ណាយ៉ុនទៅដាក់ទោសភ្លាម»ព្រះអង្គកើតព្រះទ័យខឹងក្រោធជាមួយនឹងអាកប្បកិរិយាមិនសមរម្យជម្លើយហួសប្រម៉ានរបស់ថេហ្យុងដល់ថ្នាក់ទ្រង់ស្រែកបញ្ជាអោយទាហ៊ានចូលមកចាប់ខ្លួនរបស់ថេហ្យុងយកទៅដាក់ទោស។
«អេនេះលោកឯងគិតថាខ្លួនឯងជាស្អីបានជាមកអោយគេចាប់ខ្ញុំនឹងតើខ្ញុំបានទៅធ្វើស្អីខុសទៅ?»ថេហ្យុងគេនៅតែមិនយល់ពីព្រះអង្គម្ចាស់ដែលបញ្ជាអោយគេចាប់ខ្លួនរបស់នាយ។ចង់ដឹងថាមានកំហុសអ្វីហេតុអីសុខៗបងអោយគេចាប់ខ្លួនអូនយ៉ាងដូច្នេះ?
«អង្គម្ចាស់ណាយ៉ុនម្តេចក៏ទ្រង់មានព្រះបន្ទូលចម្លែកៗដូចជាមិនមែនជាមនុស្សនៅក្នុងរាជ្យវាំងបែបនេះ?»ស្តេច ចន(សុំហៅថាបិតាជុងហ្គុកស្រួលស្តាប់)មានបន្ទូលទាំងភាពងឿយឆ្ងល់។
«គេប្រហែលជាមិនមែនអង្គម្ចាស់ណាយ៉ុននោះទេបិតាវាជាពពួកបិសាចបន្លំខ្លួនចូលមកសន្ថិតក្នុងរាងកាយរបស់អង្គម្ចាស់ណាយ៉ុនជាមិនខានទេ»ព្រះអង្គជុងហ្គុកមានបន្ទូលទាំងសម្លក់សម្លឹងថេហ្យុងមិនដាក់។ថេហ្យុងវិញក៏មិនចាញ់ចិត្តបើកគ្រាប់ភ្នែកសម្លក់វិញមិនញញើតរអាបន្តិចសោះប្រាប់អោយដឹង÷

YOU ARE READING
??????????????????? ?(The End)
Short Story????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????????????????????...