«លើកនេះឯងច្បាសើជាងាប់មិនខានទេអង្គម្ចាស់ណាយ៉ុន»សៀនជីញញឹមញញែមពោលពាក្យនេះចេញមកទាំងមានទំនុកចិត្តខ្ពស់បំផុត។នាងប្រហែលគិតថាផែនការរបស់នាងអាចធ្វើអ្វីថេហ្យុងបានមែនទេ?
.....
ងាកទៅមើលថេហ្យុងវិញពេលនេះកំពុងតែអោយអ្នកបម្រើជញ្ជូនរបស់ប្រើប្រាស់ក៏ដូចជាសម្លៀកបំពាក់របស់គេទៅដាក់នៅក្នុងដំណាក់របស់ជុងហ្គុកទាំងអស់មិនទុកសូម្បីតែវាំងននបាំងបង្អួច។គិតៗទៅថេហ្យុងជាស្តេចមនុស្សពិតមែនហើយ។
ផាំង .ព្រូស...
រវល់តែលោតកញ្ឆែងកញ្ឆាយមិនបានមើកមុខមើលក្រោយថេហ្យុងក៏បានបុកជាមួយនឹងសៀនជីដែលជាស្នំឯងទីពីររបស់ព្រះអង្គជុងហ្គុកមិនដឹងថានាងចេញមកពីគន្លៀតណានោះទេបានជាមកអោយថេហ្យុងដើរបុកបែបហ្នឹង។ ថេហ្យុងគេមិនបានដួលឬក៏មានរបួសអ្វីទេប៉ុន្តែអ្នកដួលនឹងរបួសនោះគឺជាសៀនជី÷
«នាងកើតអ្វីធ្ងន់ដែលឬទេ?»ថេហ្យុងស្ទុះចូលទៅលើកនាងឡើងនឹងសួរនាំបន្តិចបន្តួច។
«ខ្ញុំម្ចាស់មិនកើតអ្វីទេ»នាងញញឹមនឹងតបមកវិញដោយសម្តីផ្អែមល្ហែម។
«ដៃរបស់នាងចេញឈាមហើយម្តេចក៏ឆ្លើយថាមិនអីទៀត?»គេទាញដៃដែលមានឈាមហូររឺមៗនោះមកមើលរួចក៏ស្តីបន្ទោសទៅសៀនជីដែលនិយាយថាខ្លួនមិនកើតអ្វីទាំងដែលដៃកំពុងតែហូរឈាមចេញមក។
«របួសសើស្បែកនោះទេពរម្ចាស់អរគុណអង្គម្ចាស់ណាស់ដែលមានទឹកចិត្តបារម្ភចំពោះខ្ញុំម្ចាស់»នាងដកដៃចេញមកវិញយ៉ាងលឿនធ្វើខ្លួនដូចធម្មតានឹងបានពោលពាក្យអរគុណដល់ថេហ្យុងដែរប៉ុន្តែវាមិនមែនចេញពីចិត្តនោះទេត្រឹមតែជាការសម្តែងយកចិត្តយកថ្លើមប៉ុណ្ណោះ។
«មុននេះជាកំហុសខ្ញុំដែលដើរមិនបានមើលនាងចឹងអោយខ្ញុំសុំទោសផង»ថេហ្យុងនិយាយទាំងខ្លួនថាខុសព្រោះមុននេះគេពិតជាបានដើរបុកនាងដោយអចេតនាពិតមែន។បើមិនមែនរវល់តែសស្លាក់ស្លើកលោតរាំកញ្ឆែងកញ្ឆាយដូចក្មេងទេប្រហែលជាមិនមានរឿងនេះកើតឡើងឡើយ។
«មិនអីនោះទេខ្ញុំម្ចាស់សុំលាសិនហើយ»នាងអោនលំទោនខ្លួនបន្តិចរួចក៏ដើរបង្ហួសទៅមុខ។ពេលដើរផុតនាងក៏បានលេចស្នាមញញឹមចេញមកនឹងបានលួចដៀងភ្នែកមើលទៅថេហ្យុងដូចគ្នា។
«ចម្លែកម្លេះ?»គេលើកដៃក្បាលទាំងឆ្ងល់។បើតាមធម្មតាសៀនជីនាងមិនមែនជាមនុស្សរូសរាយដល់ថ្នាក់ហ្នឹងទេ។តែណ្ហើយចុះបើគេរួសរាយជាមួយហើយក៏តបទៅគេវិញបែបនឹងទៅឆ្ងល់ច្រើននាំតែឆាប់ចាស់ធ្វើអី។
«ថេហ្យុងកុំទៅខ្វល់រឿងអីពេលនេះឯងត្រូវចេញទៅរកស៊ូហ្វុននៅឯផ្សារ»កំពុងតែគិតពីរឿងសៀនជីសុខៗថេហ្យុងគេក៏បាននឹកឃើញថាថ្ងៃនេះគេត្រូវទៅផ្សារដើម្បីជួបជាមួយនឹងស៊ូហ្វុនដែលជាគ្រូពេទ្យថ្នាំបុរាណដែលថេហ្យុងទៅរកកាលពីម្សិលមិញនេះ។
គ្រាន់តែនឹកឃើញភ្លាមគេក៏ស្ទុះវឹងដើរចេញទៅខាងក្រៅនឹងហក់ឡើងលើខ្នងសេះជិះសម្តៅផ្សារយ៉ាងលឿនរកតែណាំរ៉ានាងឃាត់មិនទាន់។
«អង្គម្ចាស់អង្គម្ចាស់ឈប់សិនពរម្ចាស់»សម្លេងស្រែកហៅរបស់នាងមិនបានធ្វើអោយថេហ្យុងបញ្ឈប់ដំណើរនោះទេគេមានតែខំបោលសេះអោយទៅមុខកាន់តែលឿនលើសដើមទៀត។
«ចប់ហើយនេះទ្រង់មិនបានយកដាវទៅជាប់ខ្លួននោះទេបើមានរឿងអីកើតឡើងតើដោះស្រាយយ៉ាងមិច?»នាងទះក្បាលខ្លួនឯងមួយដៃ។ចប់គឺចប់តែម្តងថេហ្យុងគេមិនបាននឹកឃើញដល់ដាវរបស់ខ្លួននោះទេគឺគេមិនយកវាទៅតាមខ្លួនឡើយដែលនាំអោយនាំណាំរ៉ានាងកើតការព្រួយបារម្ភជាពន់ពេក។
«ខ្ញុំត្រូវតែទៅតាមទ្រង់ទើបបាន»នាងនិយាយចប់ក៏ប្រញាប់ឡើងជិះសេះទៅតាមពីក្រោយថេហ្យុងនាងមិនអាចអោយថេហ្យុងចេញទៅខាងក្រៅដោយគ្មានរបស់ការពារខ្លួនជាប់ដៃនោះទេ។
ងាកទៅមើលនៅតាមផ្លូវចេញពីវាំងវិញនៅទីនោះមានសៀនជីជាមួយនឹងអ្នកបម្រើរបស់នាងពីរបីនាក់បានលបលួចមើលពីការធ្វើដំណើររបស់ថេហ្យុង។
«ហ្ហឹស~ថ្ងៃដែលឯងស្លាប់មកដល់ហើយណាយ៉ុន»សៀនជីនាងបានលួចមើលពីសកម្មភាពរបស់ថេហ្យុងរង់ចាំតែគេចេញទៅផុតពីវាំងនាងនឹងបញ្ជូនកូនចៅរបស់នាងអោយចាត់ការជាមួយថេហ្យុងតែម្តង។ហើយមុននេះដែលបានដើរបុកជាមួយថេហ្យុងនោះវាគ្រាន់តែជាល្បិចរបស់នាងប៉ុណ្ណោះ។នាងបានយកថ្នាំរវើរវាយទៅប៉ះលើខ្លួនរបស់ថេហ្យុងហើយប្រសិនបើជាតិថ្នាំនោះធ្វើទុកថេហ្យុងអាចនឹងគ្មានស្មារតីគ្រប់គ្រងខ្លួនឯងនឹងមិនអាចទប់ទល់ជាមួយនឹងកូនចៅរបស់នាងបានឡើយ។
«អ្នកម្នាងចាត់ការឥឡូវនេះដែលទេ?»ជូលី
«នាងចង់ធ្វើយ៉ាងមិចក៏បានអោយតែវាលេងមានវត្តមាននៅក្នុងលោកមួយនេះទៀត»មិនខ្វល់ថាចាត់ការពេលណានោះទេគោលដៅរបស់នាងគឺចង់ឃើញថេហ្យុងស្លាប់តែមួយមុខគត់។
«ពរម្ចាស់!»ចប់សេចក្តីភ្លាមនាងក៏បានលើកដៃជាសញ្ញាបញ្ជាក់អោយកូនចៅដែលលបពួននៅខាងក្រោយនាងនោះរហ័សធ្វើដំណើរតាមផ្លូវកាត់ទៅស្ទាក់ចាំថេហ្យុងនៅខាងមុខផ្លូវមុនដើម្បីធ្វើឃាត។
ហេតុអ្វីក៏មនុស្សដូចជាសៀនជីនាងមិនចេះរាងសោះអញ្ចឹងឬមួយនាងគិតថាសម្លាប់ថេហ្យុងហើយនាងអាចឡើងដំណែងជាមហេសីចឹងឬ?ទាំងដែលនាងបានដឹងហើយថាប្រសិនបើថេហ្យុងស្លាប់ពិតមែននោះទាំងព្រះបិតាជុងហ្គុកនឹងពុករបស់អង្គម្ចាស់ណាយ៉ុនពួកគេមិនព្រមនៅស្ងៀមៗអោយកូនរបស់ពួកគេស្លាប់ទៅទាំងចាប់ឃាតរមិនបាននោះទេ។នាងដឹងត្រឹមថាពេលធ្វើវាទៅនាងនឹងសប្បាយចិត្តនឹងសមតាមបំណងរបស់នាងប៉ុន្តែនាងមិនគិតថាបើរឿងនោះបែកធ្លាយគេដឹងថានាងនៅពីក្រោយរឿងនេះជីវិតរបស់នាងនឹងទៅជាយ៉ាងណាទៅ។
+ដំណាក់ជុងហ្គុក
«ទៅតាមដានមើលណាយ៉ុនទៅគេចេញទៅហើយទៅធ្វើអ្វី?»នៅតែក្នុងដំណាក់ត្រូវថេហ្យុងចាប់ចងដៃចងជើងជាប់ក៏ពិតមែនប៉ុន្តែទ្រង់ដឹងពីសកម្មភាពរបស់ថេហ្យុងទាំងអស់ព្រោះនៅខាងក្រៅមានមនុស្សរបស់ទ្រង់ច្រើនណាស់ដែលរង់ចាំមើលពីសកម្មភាពថេហ្យុងព្រោះវាជាបញ្ជារបស់ទ្រង់ផ្ទាល់ដូចជាពេលនេះចឹងគ្រាន់តែដឹងថាថេហ្យុងចេញទៅក្រៅភ្លាមក៏ប្រញាប់អោយគេទៅតាមមើលព្រោះតែការសង្ស័យលើថេហ្យុងខ្លាចថាគេមានសាហាយក្បត់នឹងខ្លួនដូចដែលសៀនជីបាននិយាយពិតមែន។
«របួសរបស់ទ្រង់យ៉ាងមិចទៅហើយក្រាទូល?»ណាឃីនដែលជាដៃស្តាំរបស់ទ្រង់បានសួរដោយភ្នែកសម្លឹងមើលទៅរបួសរបស់ទ្រង់ជាប់មិនដាក់អត់នឹងបារម្ភមិនបានទេព្រះអង្គធ្លាប់តែរឹងពឹងអង់អាចក៏ត្រូវមកអង្គុយស្ងៀមៗធ្វើទឹកមុខស្អុយៗដូចត្រីយីហឺចឹង។
«វាមិនអីទេ»ទ្រង់ឆ្លើយទាំងមុខស្មើ។រួចក៏បន្តប្រយោគ÷
«ឆាប់ទៅធ្វើតាមបញ្ជាយើងទៅ»វ៉ាងជីនណា

YOU ARE READING
??????????????????? ?(The End)
Short Story????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????????????????????...