«ប្រយ័ត្នខ្លួនបន្តិចទៅអ្នកម្នាងនៅលើលោកនេះគ្មានអាថ៍កំបាំងនោះទេមិនយូមិនឆាប់ខ្ញុំនឹងបកស្រោមមុខរបស់នាងចេញអោយបានចូវយីងហ្វាន»ថេហ្យុងបានដើរមកនិយាយខ្សឹបដាក់ត្រចៀកចូវយីងអ្វីក៏គេដឹងគ្រាន់តែគ្មានភស្តុតាងច្បាស់លាស់ក្នុងការចាប់ខ្លួននាងប៉ុណ្ណោះតែកុំភ័យអីមិនយូរមិនឆាប់ទេស្បែកមុខជាទេពអប្សររបស់នាងនឹងត្រូវបានបកចេញបង្ហាញធាតុពិតមិនខាន។
«ហ្ហឹស~ខ្ញុំម្ចាស់រង់ចាំទ្រង់ជានិច្ច»នាងពោលឡើងទាំងភាពជឿជាក់ព្រោះគិតថាថេហ្យុងមិនអាចតាមទាន់ល្បិចរបស់នាងបានឡើយហើយក៏នៅតែប្រកាន់ខ្ជាប់ថាខ្លួនឯងឈ្នះជានិច្ច។តែអ្នកត្រូវដឹងថាល្បែងតែងតែមានចាញ់នឹងឈ្នះពាក្យពីរម៉ាត់នេះតែងតែដើរទន្ទឹមគ្នាជានិច្ចកុំភ្លេចខ្លួនកុំជឿជាក់ខ្លាំងពេកកុំអំនួតលើសលប់ពេកប្រយ័ត្នចាញ់ដោយមិនដឹងខ្លួន។
«.....»ថេហ្យុងឈរញញឹមតិចៗដាក់នាងបញ្ជាក់ថាសម្តីរបស់នាងមុននេះមិនបានធ្វើអោយគេព្រឺសម្បុរអ្វីបន្តិចសោះឡើយមនតែញញឹមឌឺថែម។ខ្លាចអីនឹងស្វែងរកការពិតមកបកស្បែកមុខនាងទៅបើគេខ្លាចគេមិនមែនហ៊ានដើរមកដល់ចំណុចមួយនេះឡើយ។
+កាត់មកដល់ពេលរសៀល
នៅថ្ងៃដដែលពេលរសៀលម៉ោងប្រហែលជាបីកន្លះ ថេហ្យុងបានចូលមកដល់ក្នុងបន្ទប់ឃុំខ្លួនរបស់បងប្អូនទាំងពីរនាក់នោះដើម្បីសាកសួរចម្លើយក្រែងទទួលបនតម្រុយអ្វីខ្លះទៀត។
«បើកទ្វាទៅ»បញ្ជាទៅទាហានដែលឈរយាមខាងមុខបន្ទប់ប៉ុន្តែពួកគេមិនព្រមបើកនឹងនិយាយ÷
«ប៉ុន្តែព្រះអង្គម្ចាស់ហាមមិនអោយអ្នកណាចូលនោះទេអ្នកអង្គម្ចាស់»ទាហាននោះបែជាមិនព្រមបើកទ្វារអោយគេចូលទៅនោះទេថែមទាំងបានប្រាប់ថាជុងហ្គុកគឺហាមមិនអោយចូលទៀតផង។
«យើងជាព្រះជាយារបស់ទ្រង់ឆាប់បើកទ្វារទៅ»ថេហ្យុងនៅតែបញ្ជាអោយពួកគេបើកទ្វារដដែលទោះបីជាពួកគេនៅពាំងផ្លូវនឹងរឹងទទឹងមិនព្រមបើកក៏ដោយ។
«បើពួកឯងមិនបើកទេយើងទម្លុះទ្វារចូលទៅជាមិនខាន»និយាយដោយសង្កត់សម្លេងធ្ងន់ដាក់ពួកនាយទាហាន។មិនគម្រាមទេណាតែបើមិនបើកទេគេមិនចាំអោយដល់មួយនាទីទេគេនឹងទម្លុះទ្វារចូលទៅដោយខ្លួនឯងតែម្តង។
« ប៉ុន្តែវាជាបញ្ជារបស់ព្រះអង្គម្ចាស់ពួកយើងមិនអាចជំទាស់ឡើយ»
«.....»ថេហ្យុងមិនមាត់ទេគេឈរថ្មឹងមួយកន្លែងនឹងប្រើក្រសែភ្នែកមួយយ៉ាងកំណាចសម្លឹងសម្លក់ពួកទាហានទាំងនោះធ្វើអោយពួកគេម្នាក់ៗគ្មានអ្នកណាហា៊នងើបមុខឡើងសម្លឹងមើលគេចំឡើយ។
«ខ្ញុំសួរឯងម្តងទៀតបើកទ្វាឬមិនបើក?»នេះជាសំនួរចុងក្រោយហើយបើកឬមិនបើកបើមិនបើកទេគេទម្លុះចូលដោយខ្លួនជាមិនខាននេះជាថេហ្យុងសាហារ៉ដ្រេស៍ណាអ្វីដែលគឹចង់បានហើយគឺត្រូវតែបាន។
«.....»ស្ងាត់មាត់
«ល្អ..ពួកឯងចាប់ពួកគេទុកទៅយើងទម្លុះទ្វាចូល»ថេហ្យុងមិនខ្ចីខ្វល់ឡើយទោះមិនអោយចូលក៏ត្រូវតែចូលអោយបានដែរ។គេបានអោយទាហានដែលមកជាមួយចាប់ទាហានយាមទ្វារនោះទៅមួយកន្លែងរួចខ្លួនឯងវិញគឺត្រៀមនឹងទម្លុះទ្វាចូលទៅខាងក្នុង...
«យ៉ា...*ក្រាក...»បម្រុងនឹងលើកជើងធាក់ទ្វាទៅហើយប៉ុន្តែជុងហ្គុកដែលនៅក្នុងបន្ទប់នោះក៏បើកទ្វារមកចំពេលតែម្តងធ្វើអោយជើងថេហ្យុងដែលបម្រុងលើកធាក់ទ្វានោះឈិតនឹងដល់មុខរបស់ទ្រង់ទៅហើយនៅសល់តែកន្លះចង្អាមទៀតតែប៉ុណ្ណោះទេ។
«......»ថេហ្យុងទម្លាក់ជើងចុះមកវិញនឹងរៀបរយសម្លៀកបំពាក់របស់គេអោយមានសភាពស្អាតមកវិញមុននឹងពើងទ្រូងពោលសួរទៅកាន់ជុងហ្គុកថា÷
«ទ្រង់យាងមកម្តេចក៏មិនប្រាប់ខ្ញុំម្ចាស់ផង?»
«ឃើញទ្រង់ហត់នឿយពេញមួយថ្ងៃហើយមិនចង់អោយទ្រង់លំបាកនោះទេ»
«ឆឹស~មិនមែនទ្រង់ចង់មកសាសងស្នេហាជាមួយនឹងពួកនាងទេឬ?»អោបដៃពេបមាត់និយាយបែបមនុស្សមានចិត្តប្រច័ណ្ឌ។បើចង់មកសាសងគ្នាក៏ប្រាប់មកមិនបាច់យកលេសមកនិយាយថាខ្លាចគេហត់នឿយស្អីទេព្រោះល្បិចនេះគួរតែឈប់យកមកប្រើទៅគេជួបនៅក្នុងការសម្តែងរឿងសមអស់ហើយ។
«ទ្រង់គិតថាយើងមានពេលដលថ្នាក់នឹងមែនទេ?»សួរទាំងហួសចិត្តនេះនៅមានពេលគិតថាទ្រង់មកសាសងជាមួយនឹងស្រីស្នំទាំងនេះទៀតមែនទេ?ទាំងដែលពេលនេះនៅក្នុងរាជវាំងកំពុងតែខ្វល់ខ្វក់ពីការស្លាប់របស់សៀនជីគ្រប់គ្នាសឹងតែដកដង្ហើមមិនរួចទៅហើយ។
«......»ខ្ពើមតបតជាមួយ។ថេហ្យុងគិតតែពីឈរសម្លឹងមើលមុខជុងហ្គុកពេបជ្រាយបែបជ្រេញរឹករបស់ទ្រង់។
«ទៅវិញជាមួយយើង»អូសដៃថេហ្យុងប៉ុន្តែអ្នកម្ខាងទៀតមិនបានសហកានោះទេនៅឈរថ្មឹងដូចសសរគ្រឹះចឹងទោះបីជាជុងហ្គុកអូសយ៉ាងណាក៏មិនទៅដែរ។
«សំអាងអ្វីដោយខ្ញុំទៅវិញជាមួយទ្រង់ខ្ញុំនៅមិនទន់បានសួរនាំពីពួកនាងបន្តិចផង»គេចាប់បេះដៃរបស់ជុងហ្គុកចេញពីដៃខ្លួនរួចហើយក៏និយាយទាំងមុខជូរហួញគេមិនទាន់បានសួរនាំពីពួកនាងទេម្តេចក៏ចង់អូសគេទៅវិញបែបហ្នឹងគេមិនសុខចិត្តឡើយ។
«យើងសួររួចហើយទ្រង់មិនបាច់សួរអ្វីទៀតទេ»
«ទ្រង់សួរដឹងពីអ្វីខ្លះ?»
«.....»ទ្រង់ក្រវីក្បាលតិចៗបញ្ជាក់ថាអ្វីក៏មិនដឹងដែរ ចឹងមានន័យកាលដែលមកសួរពួកនាងគឺខាតពេលអត់អំពើហើយសួរមួយព្រឹកហើយបែជាមិនដឹងអ្វីសោះ។
«បើចឹងចាំខ្ញុំជាអ្នកសួរចម្លើយពួកនាងវិញ»
«មិនបាច់ទេសួរយ៉ាងណាក៏ពួកនាងមិនព្រមបើកមាត់និយាយដែរ »
«នោះមកពីទ្រង់គ្មានវិធានការក្នុងការសួរ»
«វិធានការយ៉ាងមិច?»សួរទាំងទឹកមុខឆ្ងល់។
«ចុះទ្រង់សួរពួកនាងយ៉ាងមិចខ្លះ?»ពេលនោះថេហ្យុងក៏បានសួរទៅជុងហ្គុកវិញព្រោះចង់ដឹងថាពេលដែលសួរពួកនាងតើទ្រង់សួរបែបណាបានជាពួកនាងមិនព្រមឆ្លើយសោះ។
«គឺ សួរថានាងជាអ្នកសម្លាប់សៀនជី?ហើយជាឃាតករឬអត់?តែប៉ុណ្ណឹងឯង»ស្តាប់ឮជុងហ្គុកប្រាប់ថេហ្យុងហួសចិត្តធ្លាយដល់ប៉ែតនេះធ្វើដល់ទៅជាព្រះអង្គម្ចាស់មួយទាំងមូលប៉ុន្តែបែជាមិនមានប្រាជ្ញាក្នុងការធ្វើកិច្ចការអ្វីបន្តិចសោះហើយជាតិនេះអាភព្វណាស់បានប្តីជាស្តេចមែនតែល្ងង់អស់លេងដាក់អាថេហ្យុងអើយ។
«ហ្ហើយ....គ្មានអ្នកណាល្ងង់ជាងទ្រង់នោះទេជុងហ្គុក »និយាយតិចៗម្នាក់ឯងមិននិយាយឮៗអោយជុងហ្គុកឮទេ។
«ទ្រង់និយាយអ្វី?»ទោះបីជាថេហ្យុងខំខ្សឹមយ៉ាងណាក៏មិនអាចគេចផុតពីត្រចៀកវាងវៃរបស់ជុងហ្គុកបានដែរទ្រង់នៅតែស្តាប់ឮដដែលហ្នឹង។
«គ្មានអ្វីទេទ្រង់យាងទៅដំណាក់មុនចុះខ្ញុំម្ចាស់មានរឿងចង់និយាយជាមួយពួកនាងតែមួយភ្លែតនោះទេ»ស្រដីចប់ក៏ដើរចូលទៅខាងក្នុងដំណាក់នឹងរហ័សទាញទ្វារបិទយ៉ាងលឿនដើម្បីកុំអោយជុងហ្គុកមករារាំងទាន់។
«ហ្ហើយ...ជចេសក្បាលរឹងគ្មានអ្នកណាដូច»ទ្រង់បានត្រឹមតែក្រវីក្បាលហួសចិត្តជាមួយនឹងការរឹងទទឹងរបស់ថេហ្យុងតែប៉ុណ្ណោះទេហាមមិនដែលស្តាប់សោះឡើយ។
+ក្នុងដំណាក់
នៅក្នុងដំណាក់ថេហ្យុងបានចូលមករកបងប្អូនទាំងពីរនោះដោយក្រសែភ្នែកស្រទន់ៗគេសម្លឹងមើលទៅពួកនាងដោយការអាណិតព្រោះគេដឹងច្បាស់ថាពួកនាងមិនបានធ្វើប៉ុន្តែពួកនាងត្រូវគេចោទប្រកាន់ប៉ុណ្ណោះ។
«ខ្ញុំមកល្អនោះទេ »ពេលដែលឃើញបងប្អូនរបស់នាងបម្រុងនឹងដើរគេចទើបគេនិយាយឡើងអោយពួកនាងស្ងប់ចិត្ត។
«បើចង់មកសួរនាំពីរឿងសៀនជីសូមទ្រង់យាងត្រឡប់ទៅវិញចុះខ្ញុំម្ចាស់មិនមានអ្វីត្រូវឆ្លើយនោះទេ»ស៊ូម៉ក់នាងពិតជាហត់នឹងឆ្លើយនូវសំនួរទាំងនេះខ្លាំងណាស់នាងមិនបានធ្វើនាងរងភាពអយុត្តិធម៍ត្រូវគេទម្លាក់កំហុសដាក់ហើយថែមទាំងគ្មានអ្នកណាជឿលើនាងទៀត។
«ខ្ញុំដឹងថាពួកនាងមិនបានធ្វើ»សម្តីថេហ្យុងនិយាយចេញមកធ្វើអោយនាងទាំងពីរងាកមករកគេយ៉ាងលឿន។ដឹង?ដឹងដោយរបៀបណាពួកនាងឆ្ងល់ណាស់ណាស់?
«ទ្រង់កុំមកនិយាយលួងចិត្តពួកខ្ញុំអី»ឈូអឺនាងនិយាយទាំងញញឹមតិចៗគេគិតថាថេហ្យុងគឺគ្រាន់តែនិយយលួងចិត្តពួកនាងអោយបានស្ងប់ប៉ុណ្ណោះព្រោះនាងដឹងថាគ្មាននរណាម្នាក់ជឿលើសម្តីរបស់ពួកនាងទាំងពីរនាក់នោះទេគ្រប់គ្នាគឺសុទ្ធតែជឿថានាងជាឃាតករសម្លាប់សៀនជីនឹងជូលីទាំងដែលការពិតគ្រប់យ៉ាងនាងគឺមិនបានធ្វើឬក៏ដឹងពីរឿងនេះសូម្បីតែបន្តិច។
«យើងមកនេះមិនមែនមកនិយាយដើម្បីលួងចិត្តពួកនាងទេប៉ុន្តែយើងមកគឺដើម្បីអោយពួកនាងជួយ»ស្របនឹងសម្តីភ្នែកមានពន្លឺពណ៍ទឹកសមុទ្រស្រាលស្រទន់បានសម្លឹងមុខពួកនាងដោយក្តីអង្វរចង់អោយពួកនាងជួយដល់ខ្លួនព្រោះក្រៅពីពួកនាងគ្មានអ្នកណាទៀតទេដែលអាចជួយគេស្វែងរកការពិតបាន។
«ហ្ហឹស~បងប្អូនខ្ញុំទាំងពីរអាចជួយអ្វីដល់ទ្រង់បានទៅ»ស៊ូម៉ក់និយាយទាំងសើចក្នុងបំពង់.ក។ស្ថានភាពរបស់ពួកនាងនៅពេលនេះតើអាចជួយអ្វីបាន?ក្រៅពីអង្វរសុំអោយគេទុកជីវិតអោយពួកនាងវិញនោះ។
«អោយតែនាងព្រមនិយាយពីគម្រោងការអាក្រក់របស់ចូវយីងពីមុនៗមកនោះចាត់ទុកថានាងបានជួយខ្ញុំហើយ»ថេហ្យុង
«គម្រោងការអាក្រក់អ្វី?ខ្ញុំម្ចាស់ទាំងពីរមិនជ្រាបនោះទេ?»ស៊ូម៉ក់ធ្វើជាមិនដឹងព្រោះនាងមិនចង់ពាក់ព័ន្ធជាមួយនឹងចូវយីងឡើយត្រឹមតែពួកនាងដឹងរឿងខ្លះៗនឹងមានគម្រោងកម្ចាត់នាងចោលចូវយីងនាងក៏បានផ្តល់មេរៀនមួយដែលពួកនាងនឹកស្មានមិនដល់ទៅហើយចុះបើពួកនាងទម្លាយការពិតទៀតចូវយីងមិនយកជីវិតពួកនាងទេឬ។
«ឬមួយពួកនាងចង់ទទួលទោសជំនួសគេ?»

YOU ARE READING
??????????????????? ?(The End)
Short Story????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????????????????????...