(បើកុំតែជាប្តីហើយជាស្តេចទេហ្ហា៎មិនចឹងហក់ទះអោយជ្រុះមុខឌឺៗនឹងម៉ង)ថេហ្យុងបាននិយាយនៅក្នុងចិត្ត។គេពិតជាគុំគួនជាមួយនឹងព្រះអង្គជុងហ្គុកសម្បើបណាស់មើលធ្វើចរឹកចុះធ្វើដូចខ្លួនឯងជាប្រុសស្អាតចឹងទាំងដែលការពិតមុខដូចកំប៉ុងគោជាន់សោះ។នេះសំណាងហើយបានគេមកតាមលួងមកតាមសុំទោសនោះបើសិនពេលនេះជាគេនៅសម័យ2023វិញអោយតែហ៊ានខ្មើតដាក់គេចឹងគេហក់វៃបោចសក់អោយស្លាប់ក្រោមដៃគេមិនខាន។
«មិនទទួលក៏ហីទៅចុះខ្ញុំម្ចាស់លាព្រះអង្គត្រឡប់ទៅវិញហើយ»ថេហ្យុងបង្ហាញការគួរសមដោយអោនគោរពលាព្រះអង្គមុននឹងដើរសម្តៅទៅដំណាក់របស់ខ្លួនវិញ។បើគេមិនទទួលទៅហើយក៏មិនចង់មុខក្រាសនៅតាមលន់តួអង្វរទៀតដែរយកពេលនឹងទៅគេងទៅញ៊ាំអោយឆ្អែតវិញមិនប្រសើជាង។
«ហ្ហឹស~»បន្ទាប់ពីថេហ្យុងចាកចេញទៅផុតទ្រង់ក៏លួចអស់សំណើចពីចរឹកខ្មើតៗរបស់មហេសីខ្លួន។ពេលខ្លះក៏មានអារម្មណ៍ថាចូលចិត្តប៉ុន្តែយ៉ាងណាចិត្តស្អប់ក៏វាមានច្រើនជាងចិត្តស្រលាញ់។
........
ពេលចូលមកដល់ក្នុងដំណាក់ថេហ្យុងក៏ចាប់ផ្តើមអោយណាំរ៉ារៀបចំកន្លែងស្រង់ទឹកអោយខ្លួនព្រោះគេដឹងថាបន្តិចទៀតនេះគឺត្រូវចេញទៅខាងក្រៅជាមួយនឹងព្រះអង្គម្ចាស់។
«អង្គម្ចាស់រួចរាល់ហើយព្រះពរ»ណាំរា៉
«អគុណហើយនាងជួយទៅត្រៀបសម្លៀលបំពាក់ទុកអោយខ្ញុំផងទៅយកពណ៍ប៉ៃតងណា»ថេហ្យុងបង្គាប់អោយនាងរៀបចំឈុតពណ៍ប៉ៃតងដែលជាពណ៍សំណព្វចិត្តរបស់គេនេះឯង។ថ្ងៃនេះគេត្រូវតែតែងខ្លួនស្អាតដើម្បីទាក់ចិត្តស្វាមីកុំអោយពិតសម្តីអាក្រក់នឹងសោះកក្រោះដាក់ខ្លួនពេក។
«ចា៎ខ្ញុំម្ចាស់នឹងរៀបចំជូន»នាងញញឹមខ្ចឹបហាក់ពេញចិត្តនឹងការបម្រើដល់ថេហ្យុង។នាងបានប្រញាប់ស្រូតទៅរៀបចំសម្លៀកបំពាក់តាមដែលថេហ្យុងគេត្រូវការ។
ប្រហែលជា20នាទីក្រោយមកថេហ្យុងក៏ដើរចេញពីកន្លែងស្រង់ទឹកដើម្បីមករៀបចំខ្លួនទប់តែងលាបក្រែបលាបម្សៅដើម្បីអោយមានការទាក់ទាញនឹងជួយលើកសម្រស់របស់គេបន្ថែមផង។
«ណាំរ៉ានាងអាចជួយនិយាយអោយខ្ញុំស្តាប់បានទេអំពីអត្តចរឹករបស់ខ្ញុំពីមុននេះតើខ្ញុំជាមនុស្សបែណាទៅ?»អង្គុយសិនសក់សុខៗស្រាប់តែថេហ្យុងចង់ដឹងចង់ជ្រាបពីចរឹករបស់អង្គម្ចាស់ណាយ៉ុន។គេចង់ដឹងថាទ្រង់មានចរឹករឹកពាបែបណាទៅកាចឬឆ្នាស់ស្លូតសុភាពឬក៏យ៉ាងអោយប្រាកដ។
«អង្គម្ចាស់ជាមនុស្សដែលព្រះទ័យល្អប្រសើ សុភាពរាបសារទោះបីពេលខ្លះអង្គម្ចាស់ត្រូវទទួលរងការធ្វើពីបាបពីអ្នកបម្រើដែលមិនស្គាល់ទាបខ្ពស់ក្នុងសំណាក់របស់អ្នកម្នាងចូវយីងក៏ដោយក៏អង្គម្ចាស់មិនតបតឬក៏ប្រកាន់ទោសពេរ៍ពីពួកគេដែរ»ណាំរ៉ាបើជ្រុលជាអង្គម្ចាស់ខ្លួនចង់ដឹងហើយនាងក៏រៀបរាប់ប្រាប់អោយស្តាប់ព្រោះគ្រាន់តែនិយាយមិនពិបាកទេ។
«ចូវយីង?នាងជាអ្នកណាទៅ?»គេឧទានឈ្មោះចូវយីងឡើងមកបន្តិចរួចក៏ងាកបែរទៅសួរណាំរ៉ាវិញ។តើម្ចាស់ឈ្មោះនេះជាអ្នកណាល្អឬអាក្រក់បើល្អរាប់ជាមិត្តបើអាក្រក់នឹងអាងរកវិធីការពារខ្លួន។
«ទ្រង់មិនចងចាំអ្នកម្នាងចូវយីងទេឬ?»ណាំរ៉ាមានការភ្ញាក់ផ្អើលបន្ទាប់ពីឮថេហ្យុងចោទសួរអំពីអ្នកម្នាង
ចូវយីង។
«មិនចាំទេក៏មានអារម្មណ៍មិនធ្លាប់ជួបតែម្តង»និយាយទាំងក្រវីក្បាល។
«អ្នកម្នាងចូវយីងគឺជាស្នំឯករបស់ព្រះអង្គម្ចាស់ជុងហ្គុកទ្រង់ក៏មានសម្រស់ស្រស់ស្អាតនឹងមានមុនស្នេហ៍បបូមាត់របស់ទ្រង់ពណ៍ក្រហមដូចជាផ្កាកុលាបសក់ខ្មៅរលើបរលោងហើយទ្រង់មានព្រះទ័យល្អចេះជួយដល់អ្នកដ៏ទៃមិនខុសពីអង្គម្ចាស់ប៉ុន្មាននោះទេ»ណាំរ៉ា
(ហ្ហឹស~មានប្រពន្ធហើយនៅមានស្នំឯកទៀត?មនុស្សប្រុសក្នុងសម័យនេះលោភលន់ខ្លាំងម្លេះមានប្រពន្ធមួយមិនគ្រប់នៅយកស្រីស្នំទៀតពិតជាគួរអោយស្អប់ខ្ពើមមែន)ឮហើយថេហ្យុងឆេះឆួលក្តៅពេញទ្រូង។គេខំគិតថាព្រះអង្គម្ចាស់ជាសុភាពបុរសមិនចេះរវីរវល់ជាមួយនឹងស្រីញីតែដឹងអីថាការគិតរបស់គេខុសអស់គឺខុសដាច់តែម្តង។
«ហើយមិនមែនតែអ្នកម្នាងចូវយីងទេដែលជាស្រីស្នំរបស់ព្រះអង្គម្ចាស់នៅមានអ្នកម្នាងសៀនជីអ្នកម្នាងឈូអឺនឹងអ្នកម្នាងម៉ក់ស៊ីង»
«ហ្ហាស៎...នេះច្រើនដល់ម្លឹងផង?»ស្តាប់ចប់ស្ទើគាំងបេះដូងព្រះអើយនេះស្វាមីថេហ្យុងមានស្រីស្នំដល់ទៅបួននាក់ហ្ហេស។តើអាចទ្រាំរួចដែលឬ?គ្រាន់តែគិតក៏នឹកស្រម៉ៃមិនចេញពីទិដ្ឋភាពពេលនោះដែរ។
«ប៉ុណ្ណឹងមិនច្រើននោះទេសម្រាប់ព្រះអង្គម្ចាស់នោះ»ណាំរ៉ាអស់សំណើចជាមួយនឹងទឹកមុខរបស់ថេហ្យុងខ្លាំងណាស់។ប៉ុណ្ណឹងគឺមិនច្រើននោះទេសម្រាប់មនុស្សដែលបានដឹងពីច្បាប់ទម្លាប់ក្នុងរាជ្យវាំងនោះ។
«បួនហើយមិនច្រើនទៀត?»
«ចា៎មិនច្រើនទេព្រះពរបើសិនជាអ្នកម្នាងទាំងបួនមិនអាចពពោះព្រះរាជបុត្រាថ្វាយព្រះអង្គម្ចាស់បាននោះទ្រង់នឹងត្រូវរើសស្រីស្នំទៀតដើម្បីអោយនាងពពោះព្រះរាជបុត្រាថ្វាយដល់ទ្រង់សម្រាប់ជាទាយាទគ្រងរាជ្យបន្ទាប់ពីទ្រង់ហើយក្នុងចំណោមស្រីស្នំទាំងអស់ប្រសិនបើនរណាអាចពពោះថ្វាយព្រះរាជបុត្រាអោយព្រះអង្គបានដោយគ្មានការក្លែងបន្លំឬប្រើល្បិចនោះនឹងត្រូវលើកជាព្រះមហេសីដែលមានអំណាចដូចជាទ្រង់នៅពេលនេះដែលកំពុងមានឋានៈជាអង្គអគ្គមហេសីណាព្រះពរ»នាងរៀបរាប់អោយថេហ្យុងស្តាប់គ្មានចន្លោះបន្តិចឡើយ។ថេហ្យុងវិញបានគេនិយាយអោយស្តាប់បែបនេះក៏ប្រឹងស្តាប់ឡើងចំហរមាត់ប៉ុនពាង។
«មានន័យថាមកពីខ្ញុំជាមនុស្សប្រុសមិនអាចមានបុត្របានទើបបានជាព្រះអង្គទ្រង់មានស្រីស្នំ?»
«ព្រះពរ...!!»
«បើដូច្នេះម្តេចក៏ទ្រង់ទទួលយកខ្ញុំធ្វើជាប្រពន្ធទាំងដែលបានជ្រាបហើយថាខ្ញុំជាប្រុសគ្មានថ្ងៃអាចនឹងពពោះធ្វើជាម្តាយក្មេងដូចជាពួកស្រីស្នំទាំងនោះទេ»គេនៅតែមិនយល់ដឹងហើយឃើញហើយថាអង្គម្ចាស់ណាយ៉ុនជាប្រុសតែហេតុអីក៏ទទួលយកធ្វើជាព្រះជាយាទៀត?
«គ្រប់យ៉ាងក៏ព្រោះតែចំណងមិត្តភាពរបស់លោកមេទ័ពគីមនឹងស្តេចចនដែលត្រូវជាមិត្តភក្តិនឹងគ្នា គាត់ចង់អោយចំណងមិត្តភាពមួយនេះកាន់តែស្អិតរមួតទើបសម្រេចចិត្តភ្ជាប់សាច់ភ្ជាប់ឈាមធ្វើជាដន្លងនឹងគ្នាប៉ុន្តែព្រះអង្គម្ចាស់ទ្រង់មិនសប្បាយព្រះទ័យនោះទេតាំងពីថ្ងៃរៀបអភិសេកគិតរហូតមកដល់ថ្ងៃនេះគឺ3ឆ្នាំហើយដែលព្រះអង្គមិនដែលយាងចូលមកសួរសុខទុក្ខអង្គម្ចាស់សូម្បីតែម្តងប៉ុន្តែទ្រង់បែជាទៅដំណាក់ស្រីស្នំទាំងអស់នោះវិញកាលនោះអង្គម្ចាស់គ្រាំគ្រាព្រះទ័យរហូតធ្លាក់ខ្លួនប្រឈួនធ្ងន់ហើយចាត់តាំងពីថ្ងៃនោះមកអង្គម្ចាស់ក៏ចាប់ផ្តើមទ្រុឌទ្រោមរាងកាយសូម្បីតែក្រោកអង្គុយក៏ពុំកើតទោះបីជាប្រើឱសថបុរាណគ្រូថ្នាំល្បីៗក៏នៅតែមិនបានស្រាកស្រាន»ស្តាប់តាមការរៀបរាប់របស់ណាំរ៉ាថេហ្យុងពិតជាអាណិតដល់អង្គម្ចាស់ណាយ៉ុនខ្លោចចិត្ត។មិនស្មានថាមុននឹងលាចាកលោកនេះទៅទ្រង់ទទួលរងនូវភាពឈឺចាប់ដល់ម្លឹងសោះ។
(នេះមែនទេជាមូលហេតុ?)ថេហ្យុងទម្លាក់ទឹកមុខចុះដកដង្ហើមធំបន្តិចហើយក៏សួរខ្លួនឯង។នេះមែនមូលហេតុដែលជុងហ្គុកមានស្រីស្នំច្រើន?នេះមែនទេជាមូលហេតុដែលធ្វើអោយអង្គម្ចាស់ណាយ៉ុនធ្លាក់ខ្លួនឈឺព្រោះតែការគ្រាំគ្រាចិត្តពីអ្នកជាស្វាមីនឹងពួកស្រីស្នំទាំងអស់នោះ។
«ប៉ុន្តែពួកគាត់មិនបានដឹងឡើយថាការចងសម្ព័ន្ធមិត្តភាពរបស់គាត់បានធ្វើអោយបេះដូងមនុស្សម្នាក់ត្រូវគ្រាំគ្រានោះទេ»ថេហ្យុងពោលទាំងមានទឹកមុខខឹងសម្បាជាខ្លាំង។គេមិនមែនជាអង្គម្ចាស់ណាយ៉ុនគេស្តាប់ការរៀបរាប់របស់ណាំរ៉ាហើយនៅតែមានអារម្មណ៍ថាឈឺចុកចាប់ពេញទ្រូងចុះទម្រាំតែអង្គម្ចាស់ផ្ទាល់នោះតើទ្រង់វេតនាចិត្តកម្រិតណាទៅដែលទ្រាំមើលស្វាមីរបស់ទៅរួមរ័ក្សជាមួយនឹងពួកស្រីស្នំទាំងនោះត្រូវគេជាន់ឈ្លីកិត្តិយសមិនអោយតម្លៃជាប្រពន្ធទទួលបានតែការស្អប់ខ្ពើមរអើមពីស្វាមីបើបែបនេះដដែលគេមិនចង់អោយអង្គម្ចាស់ណាយ៉ុនធ្វើជាប្រពន្ធរបស់ព្រះអង្គម្ចាស់ជុងហ្គុកឡើយ។
«អង្គម្ចាស់កុំទាន់ខ្ញាល់អីលោកម្ចាស់គីមធ្វើបែបនេះព្រោះដើម្បីអង្គម្ចាស់តែប៉ុណ្ណោះ»
«ដើម្បីខ្ញុំឬក៏ដើម្បីផលប្រយោជន៍របស់ខ្លួនឯងអោយប្រាកដទៅ?»វ៉ាង ជីនណា

YOU ARE READING
??????????????????? ?(The End)
Short Story????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????????????????????...