抖阴社区

?????13:?????????????????

4.2K 291 7
                                    

ភាគទី13:មនុស្សសម្បូរល្បិច
វេលាម៉ោង10យប់ស្ងាត់ជ្រងុំមានតែសម្លេងសត្វយំឯមនុស្សនៅក្នុងរាជវាំងក៏ចូលសម្រាកអស់នៅតែទាហ៊ានដែលចាប់យាមល្បាតការពារគ្រោះភ័យនៅខាងក្រៅវាំងប៉ុណ្ណោះ។ចំណែកឯថេហ្យុងស្មើនេះហើយគេនៅមិនទាន់ត្រឡប់មកដល់ដំណាក់របស់គេវិញឡើយដែលជាហេតុបង្កអោយណាំរ៉ាកើតក្តីកង្វល់ជាពន់ពេកព្រោះមិនដឹងបាត់ទៅតាំងពីពេលណាប្រាប់ថាចង់សម្រាកតែពេលមកមើលនៅក្នុងដំណាក់ម្តងទៀតបាត់ស្រមោលមនុស្សឈឹង...
«អង្គម្ចាស់នេះតើបាត់ទៅណាទៅតាំងពីក្បាលល្ងាចរហូតមកដល់ស្មើនេះនៅមិនទាន់ត្រឡប់មកវិញទៀត»នាងដើរចុះដើរឡើងទន្ទឹងរង់ចាំមើលផ្លូវថេហ្យុងត្រឡប់មកវិញទាំងអន្ទះសារក្នុងចិត្តនេះប្រសិនបើមានអ្នកណាចាប់បាននោះច្បាស់ជាចប់ធំជាមិនខានឡើយ។
*ក្រាក...សម្លេងបើកទ្វាបន្លឺឡើងទាញអារម្មណ៍ណាំរ៉ាអោយងាកទៅមើលចង់បាក់.កព្រោះគិតថាជាម្ចាស់ខ្លួនប៉ុន្តែពេលមើលអោយម្ចាស់ម្តងទៀតទើបដឹងថាជាព្រះអង្គម្ចាស់ជុងហ្គុក។ទ្រង់យាងមកធ្វើអុវីនៅដំណាក់ថេហ្យុងទាំងយប់ស្មើនេះ?មិនមែនមានគំនិតមកចង់ធ្វើបាបគេណាហី?
«...ព្រះ..ព្រះអង្គ»នាងនិយាយទាំងត្រដិត។ជុងហ្គុកទ្រង់ឃើញបែបហ្នឹងទ្រង់ក៏មានបន្ទូលទៅនាង÷
«យ៉ាងមិចបានជានិយាយត្រដិត?»ទ្រង់មានបន្ទូលសួរទាំងជ្រួញចិញ្ចើមចូលគ្នា។
«គឺ..គ្មានអ្វីទេពរម្ចាស់»និយាយទាំងសើចញឹមៗដើម្បីបន្លប់ការសង្ស័យរបស់ព្រះអង្គជុងហ្គុក។
«ចុះឯណាម្ចាស់របស់នាង?»ទ្រង់អើតរកមើលថេហ្យុងនៅក្នុងដំណាក់តែបែជាមិនបានឃើញទើបសួរទៅណាំរ៉ា។លឺសំនួរហើយនាងមិនដឹងថាគួរឆ្លើយយ៉ាងមិចទេព្រោះនាងក៏មិនដឹងដូចថាថេហ្យុងគេទៅណា÷
«គឺអង្គម្ចាស់កំពុងតែស្រង់ទឹក»នាងអោនមុខចុះនិយាយកុហកទៅជុងហ្គុក។ប្រសិនបើប្រាប់ត្រង់ថាថេហ្យុងបាត់ពីដំណាក់តាំងពីក្បាលល្ងាចនោះថេហ្យុងច្បាស់ជាមានរឿងហើយនាងវិញប្រាកដជាបានស៊ីផ្តៅជាក់ជាពុំខាន។
«ស្រង់ទឹកទាំងកណ្តាលអាធ្រាត?»មិនឆ្ងល់ទើបចម្លែកមនុស្សឯណាងើបមកស្រង់ទាំងយប់នោះបោកសុទ្ធសាធគិតថាទ្រង់ជាក្មេងបៀមដៃមែនទេបានជាកុហកទ្រង់?
«ពរម្ចាស់....»ឆ្លើយទាំងញ័រខ្លួនទទ្រើងព្រោះដឹងថាខ្លួនកំពុងតែមានកំហុសឆ្គងពិបទឆ្លើយកុហកស្តេចផែនដីហើយតែអោយធ្វើយ៉ាងមិចទៅបើគ្មានជម្រើសផងមានតែកុហកអោយរួចខ្លួនមួយពេលសិនហើយ។
«ទ្រង់យាងទៅណាពរម្ចាស់?»ខណៈពេលនោះជុងហ្គុកទ្រង់ស្រាប់តែដើរវឹងបម្រុងនឹងសម្រុកចូលទៅក្នុងស្រះទឹករបស់ថេហ្យុងប៉ុន្តែណាំរ៉ានាងក៏បានមកឈរពាំងពីមុខនឹងចោទសួរទាំងបែកញើសជោគថ្ងាស។អ្នកណាមិនភ័យបើលេងសុទ្ធតែសម្រុកចូលដោយមិនប្រាប់មុនបែបនេះអញ្ចឹងបើតែយ៉ាងៗនឹងអីនាងណាំរ៉ាលួសប្រលឹងស្លាប់មុនបានប្តីមិនខានទេ។
«ជៀសចេញពីផ្លូវរបស់យើង»ព្រះអង្គជុងហ្គុកមានបន្ទូលដោយទឹកមុខកំណាចដាក់ណាំរ៉ា។ហេតុអ្វីក៏មិនអោយទ្រង់ចូលទៅ?បើថេហ្យុងពិតជាកំពុងស្រង់ទឹកនៅខាងក្នុងពិតមែនចាំបាច់មករារាំងទ្រង់មិនអោយចូលទៅទតនើលអោយឃើញច្បាស់នឹងព្រះនេត្ររបស់ទ្រង់?ឬមួយក៏ខ្លាចៗថាទ្រង់ដឹងការពិតដែលនាងកុហកបោកប្រាសទ្រង់?
«ព្រះអង្គទ្រង់យាងចូលមិនបាននោះទេ»នាងនៅតែរារាំងជុងហ្គុកមិនអោយទ្រង់ចូលក្នុងស្រះទឹកនឹងដាច់ខាតបើមិនចឹងទេបែកការខ្ទិចហើយទ្រង់នឹងដឹងថានាងបានកុហកទ្រង់ច្បាស់ជាមានទោសមួយកម្រិតទៀតមិនខាន។
«នាងលែងចង់រស់ហើយមែនទេទើបមកពាំងផ្លូវរបស់យើង?»ទ្រង់ពិតជាខឹងក្រោធជាមួយនឹងណាំរ៉ាខ្លាំងណាស់ដែលហ៊ានចូលមករារាំងផ្លូវរបស់ទ្រង់។
«អត់..អត់ទេពរម្ចាស់ប៉ុន្តែ..ប៉ុន្តែ...»ណាំរ៉ានាងនិយាយទាំងភិតភ័យជាខ្លាំងប៉ុន្តែមុខរបស់នាងមិនបានបង្ហាញពីភាពភ័យខ្លាចអោយជុងហ្គុកទ្រង់ដឹងនោះឡើយ។
«បើទ្រង់ចង់ចូលមកណាស់នាងអោយទ្រង់ចូលមក»សម្លេងថេហ្យុងក៏បានធ្វើអោយជុងហ្គុកនឹងណាំរ៉ាបញ្ឈប់សម្តីនឹងសកម្មភាពតានតឹងដាក់គ្នារួចក៏នាំគ្នាស្ទុះចូលទៅក្នុងស្រះទឹកទាំងមុខម៉ូវជាពិសេសគឺជុងហ្គុកតែម្តង។
«អង្គម្ចាស់....»ណាំរ៉ានាងអោនលំទោនគោរព។
«ចេញទៅក្រៅទៅ»ថេហ្យុងអោយណាំរ៉ាចេញក្រៅព្រោះគេក៏ចង់ដឹងដែរថាព្រះអង្គម្ចាស់ចិត្តខ្មៅម្នាក់នេះចង់មករកគេធ្វើស្អី?ឬគិតចង់ដេញជើងគេតាមចាប់កំហុសគេមែនទេ?សុំទោសផងអញ្ចឹងវាមិនស្រួលដូចការគិតទេ។
«ចា៎.....»នាងក៏ចេញទៅខាងក្រៅបាត់។ពេលនេះនៅសល់តែថេហ្យុងដែលកំពុងតែដេកត្រាំទឹកនឹងជុងហ្គុកដែលកំពុងឈរទតមើលទៅថេហ្យុងទាំងក្រសែភ្នែកស្អប់ខ្ពើម។ស្អប់គេតែមករកគេស្អប់គេតែបាតើមុខគេមិនបានអានឹងគេហៅថាមនុស្សអីវិញ?
«ទ្រង់មករកខ្ញុំម្ចាស់ទាំងយប់មានការអ្វីឬ?»សួរហើយថែមទាំងញញឹមឌឺទៀតរឹតតែធ្វើអោយជុងហ្គុកនេះសែនស្អប់ស្អប់ទឹកមុខដែលញញឹមរាយមាយឥតចេះរអៀសខ្លួនអ្វីបន្តិចសោះ។
«គ្មានទេ»និយាយទាំងសម្លក់។
«អៅ!បើគ្មានការអ្វីមករកខ្ញុំធ្វើអីអ៎រឬមួយក៏ទ្រង់នឹកដល់ខ្ញុំម្ចាស់»ថេហ្យុងបានដៃក៏និយាយញោះជុងហ្គុកអោយទ្រង់រឹតតែខឹងឆេះច្រាលក្តៅក្នុងទ្រូងដូចកំពុងមានភ្លើងមកដុត÷
«ឥតកេរ្តិ៍ខ្មាស់»ជុងហ្គុកទ្រង់ស្រដីទាំងកំហឹងមុខឡើងក្រហមងាំងអស់ហើយ។នេះមិនមែនជាសញ្ញាអៀនប៉ុន្តែដោយសារតែកំពុងខឹងនឹងសម្តីថេហ្យុងទៅវិញទេមនុស្សស្អីចេះកោតតែចេះហារមាត់ស្តីចេញមកកើតដែលមិនចេះខ្មាស់ខ្មោចសោះ។
«ចុះទ្រង់មិនមានកេរ្តិ៍ខ្មាស់ទេឬ?ដែលសម្រុកចូលមករកខ្ញុំម្ចាស់ដល់កន្លែងងូតទឹកហ្នឹង?»មិនអោយចាញ់ចិត្តកម្លោះតូចឆ្នាស់ឆ្នើមក៏រហ័សបោះពួយសម្តីឡកលើយទៅវិញភ្លាមៗធ្វើអោយអ្នកម្ខាងទៀតស្មើក្អួតឈាមមកទាំងដុល។
«នេះទ្រង់.....»ជុងហ្គុកទ្រង់អស់ពាក្យនឹងស្តីថាទៅថេហ្យុងហើយមិនដឹងជាមនុស្សស្អីទេបានសម្តីនោះនិយាយមិនដែលឈ្នះសូម្បីតែម្តង។
«ងូតទឹកចាំបាច់បើកបង្អួចដំណាក់ចោលធ្វើអ្វី?ឬមួយក៏ទ្រង់បើកផ្លូវអោយពួកចោរចូល?»បម្រុងនឹងយាងចេញទៅត្រឡប់ទៅដំណាក់ខ្លួនវិញហើយតែទ្រង់ក៏ប្រទះភ្នែកឃើញបង្អួចបើកចោលទើបប្រញាប់ងាកមកចាប់កំហុសថេហ្យុងភ្លាមៗ។ថេហ្យុងស្រាប់តែភ្ញាក់ព្រើតចុងក្រោយនៅតែភ្លាត់ស្នៀតធ្វើអោយសល់ដានទុកអោយជុងហ្គុកទ្រង់ចាប់កំហុសទាល់តែបានមែន÷
«ទ្រង់សរសៃប្រសាទឬក៏ទឹកចូលខួរទៅ ? មនុស្សត្រឹមត្រូវហើយស្អាតដូចជាខ្ញុំនេះឬទៅបើកបង្អួចអោយចោរចូលមកសម្លាប់ខ្ញុំនោះ?»ថេហ្យុងក្មេងសម្បូរល្បិចច្រើនរកលេសតបវិញយ៉ាងលឿនដោយនិយាយមិនអោយទាក់សូម្បីតែមួយម៉ាត់ដើម្បីកុំអោយជុងហ្គុកទ្រង់ចាប់បានថាគេកំពុងតែមានរឿងលាក់បាំងទ្រង់។
«បើចឹងទ្រង់បើកបង្អួចធ្វើអី?»គិតថាទ្រង់ព្រមចាញ់ុមែនទេ?ចម្លើយនោះគឺទេទ្រង់នៅតែបន្តសួរចាក់ឬសជីកគល់ទាល់តែថេហ្យុងនិយាយលេងចេញរកពាក្យតបលេងឃើញទាល់តែបានមែនពិតជាសាហាវណាស់ព្រះអង្គម្ចាស់នេះ÷
«គឺ...គឺ...ហួចកុហកថាយ៉ាងមិចទៅវី?»ថេហ្យុងចាប់ផ្តើមនិយាយត្រដិតរួចក៏ខំគេចមុខពីជុងហ្គុកដែលកំពុងចោលក្រសែភ្នែកយ៉ាងកំណាចសម្លឹងមកខ្លួនក្នុងនាមជាអ្នកទោសម្នាកើដែលកំពុងត្រូវចាប់សួរចម្លើយ។
«មិនឆ្លើយមានន័យថាទ្រង់ដូចអ្វីដែលយើងបាននិយាយ»ទ្រង់នៅតែគិតថាថេហ្យុងមានបំណងមិនល្អដែលបើកបង្អួចចោលបែបនេះព្រោះដើម្បីអោយពួកចោរឬឃាតករចូលមកសម្លាប់ទ្រង់ដដែល។
«មេឃវាក្តៅនឹងណា»ស្រែកមួយទំហឹងតាមអារម្មណ៍មួម៉ៅដែលព្រះអង្គតាមចាប់កំហុសគេគ្រប់ជំហានមិនអោយគេមានឱកាសបានស៊ើបរកការពិតស្រួលចិត្តសោះ។
«មិនពិតរដូវនេះជារដូវត្រជាក់មេឃចុះខ្យល់ត្រជាក់យ៉ាងនេះទ្រង់ចង់កុហកយើងមែនទេ?»ទ្រង់សម្លុតទៅថេហ្យុងខ្លាំងៗរួចក៏បន្តនិយាយទៀត÷
«មនុស្សដូចជាទ្រង់សម្បូរតែកិចកលល្បិចមាយាមួយរយជំពូកពេលមករាជវាំងដំបូងធ្វើខ្លួនជាមនុស្សទន់ខ្សោយសុភាពរាបសាប៉ុន្តែធាតុពិតជាមនុស្សលាក់ពុតលាក់ចរឹកចិត្តគំនិតរបស់ទ្រង់វិញក៏អាក្រក់រៀបគម្រោងជួលមនុស្សទាំងនោះអោយមកសម្លាប់យើងហើយនៅសម្តែងធ្វើល្អមកជួយជីវិតយើងទៀតយើងសែនស្អប់ៗទ្រង់ដល់ឆ្អឹងគីមណាយ៉ុន»ទ្រង់ស្រដីឡើងទាំងលើកដៃចង្អុលមុខថេហ្យុងចំៗ។តាំងពីដើមមកទ្រង់ស្អប់ៗដល់ថ្នាក់ចង់សម្លាប់ចោលទៀតផងប៉ុន្តែអ្នកដែលទ្រង់ស្អប់គេបានលាចាកលោកនេះហើយពេលនេះនៅសល់តែវិញាណមនុស្សដែលមិនបានដឹងអ្វីសោះបែជាមកទទួលរងការស្អប់ខ្ពើមការមើលងាយទាំងនេះជំនួសគេទៅវិញ។
«ទ្រង់ពោលពាក្យស្អប់ខ្ញុំម្ចាស់ពេញៗមាត់ចុះទ្រង់មានដែលសួរខ្ញុំម្ចាស់ទេថាខ្ញុំម្ចាស់នេះចូលចិត្តទ្រង់?»

វ៉ាងជីនណា
មឹស៌ឆ្លើយតិចមើលប្រូគុក😆😆😀

??????????????????? ?(The End)Where stories live. Discover now