抖阴社区

?????22:????????????

4.3K 272 11
                                    


«ហេតុអ្វីក៏បេះដូងរបស់យើងលោតញាប់ខ្លាំងម្លេះយើងមានជំងឺអ្វីមែនទេ?»ដៃខាងស្តាំលើកមកស្ទាបដើមទ្រូងខាងទាំងឈឺចុកអួលៗ វាពិបាកនិយាយណាស់ព្រោះទ្រង់មិនដឹងតើហេតុអ្វីក៏ទ្រង់មានអារម្មណ៍បែបហ្នឹងនោះទេ។
«ព្រះអង្គរកអង្គម្ចាស់ឃើញហើយ»ណាឃីនដែលជាអង្គរក្សរបស់ទ្រង់បានរត់មកប្រាប់ពីដំណឹងដែររកថេហ្យុងឃើញ។
«.....»មិនមាត់តែក៏ប្រញាប់ស្ទុះចេញទៅមើលយ៉ាងលឿនចង់ដឹងចង់ឃើញថាពេលនេះតើគេយ៉ាងមិចហើយគេកើតអ្វីទេ?មាត់និយាយថាមិនខ្វល់តែចិត្តនេះហាមមិនបានសោះនៅតែជំរុញអោយទ្រង់យាយទៅទតមើលមហេសីទាំងតកក្រហល់ដដែល។
សុំបញ្ជាក់តិច:ក្រោយពីថេហ្យុងប្រយុទ្ធជាមួយនឹងសត្វចចកទាំងនោះរួចគេក៏ចាប់ផ្តើមប្រយុទ្ធជាមួយនឹងជូលីម្តងហើយអ្នកដែលឈ្នះគឺជាថេហ្យុង។បន្ទាប់ពីវាយគ្នារកចាញ់ឈ្នះឃើញហើយថេហ្យុងក៏បានចាប់នាងចងនឹងប្រាប់អោយនាងនាំផ្លូវគេមកវាំងវិញដំបូងជូលីមិនចង់ធ្វើតាមបញ្ជារបស់ថេហ្យុងឡើយប៉ុន្តែសេចក្តីស្លាប់វាកំពុងតែនៅចំពោះមុខនាងបើមិនធ្វើតាមទេថេហ្យុងច្បាស់ជាសម្លាប់នាងច្បាស់ណាស់។ លុះចេញពីព្រៃបានបន្តិចពួកគេទាំងពីរក៏បានមកជួបជាមួយនឹងពួកទាហានដែលចេញតាមរកគេរួចពួកទាហ៊ននោះក៏ប្រញាប់នាំគ្នាជួយយកថេហ្យុងមករាជវាំងវិញដើម្បីព្យាបាលរបួសរបស់គេ។ឯជូលីក៏មិនបណ្តោយអោយរួចខ្លួននោះដែរពួកទាហានបានបញ្ជូននាងទៅក្នុងគុកឃុំខ្លួនទុកដើម្បីរង់ចាំសួរចម្លើយ។
+ដំណាក់ថេហ្យុង
«គេយ៉ាងមិចហើយ»ចូលមកដល់ខាងក្នុងជុងហ្គុកទ្រង់ក៏បានសួរទៅកាន់រាជពេទ្យដែលកំពុងពិនិត្យមើលអការៈរបស់ថេហ្យុង។
«សុខភាពចុះខ្សោយខ្លាំងណាស់ព្រោះតែជាតិថ្នាំពុលម្យ៉ាងបូករួមជាមួយនឹងការហូរឈាមពីខ្លួនច្រើនទៀត អង្គម្ចាស់ពិបាកនឹងដឹងខ្លួនណាស់»ពេទ្យបានរៀបរាប់ពីអការៈរបស់ថេហ្យុងអោយទ្រង់ស្តាប់ម្តងមួយចំណុចៗដោយមិនអាចរំលងឬចន្លោះមួយកន្លែងឡើយ។
«ជាតិថ្នាំពុល?មានន័យថាយ៉ាងមិចទៅ?»ពេលស្តាប់ពេទ្យនិយាយនោះទ្រង់ក៏ស្រាប់តែលើកចិញ្ចើមឡើងម្ខាងនឹងចាប់ផ្តើមចាប់យកត្រង់ពាក្យថ្នាំពុលនោះមកសួរពេទ្យម្តងទៀត។តើវាមានន័យយ៉ាងមិចទៅហើយថេហ្យុងទៅត្រូវថ្នាំពុលតាំងពីពេលណា?
«ជាតិពុលដែលមាននៅក្នុងរាងកាយរបស់អង្គម្ចាស់ជាថ្នាំពុលរវើរវាយដែលធ្វើអោយទ្រង់ចុះខ្សោយកម្លាំងបាត់បង់ភាពជាម្ចាស់ការខ្លួនឯងមើលអ្វីឃើញស្រពិចស្រពិលហើយថ្នាំនេះបើតាមពិនិត្យមើលនោះគឺទ្រង់ទើបតែទទួលបានវាជ្រាបចូលទៅក្នុងខ្លួនប្រហែលជាប៉ុន្មានម៉ោងមុននេះឯង»រាជពេទ្យ
«.....»ក្រោយស្តាប់ចប់ទ្រង់ក៏រេក្រសែភ្នែកយ៉ាងស្រទន់សម្លឹងមើលទៅមនុស្សម្នាក់ដែលកំពុងតែគេងលង់លក់នៅលើគ្រែដែលរាងកាយពោពេញទៅដោយស្នាមរបួសសឹងតែគ្រប់កន្លែងគ្មានចន្លោះសាច់សោះ។បេះដូងទ្រង់ក៏ចាប់ផ្តើមលោតខុសចង្វាក់ខួរក្បាលក៏ចាប់ផ្តើមមានអារម្មណ៍ថាភ័យខ្លាចៗថាបាត់បង់របស់ម្យ៉ាងដែលកំពុងតែនៅចំពោះមុខទ្រង់នេះ។
«ចេញទៅវិញចុះ »បង្គាប់ទៅពេទ្យបុរាណ
«ក្រាទូលព្រះអង្គ»គាត់អោនគោរពបន្តិចរួចក៏ប្រមូលសម្ភារៈនឹងរបស់របរបស់គាត់ចេញទៅបាត់។ពេលនេះនៅក្នុងដំណាក់គឺនៅសល់តែថេហ្យុងជាមួយនឹងជុងហ្គុកតែពីរនាក់ប៉ុណ្ណោះ។
ជុងហ្គុកទ្រង់យាងចូលទៅរកថេហ្យុងយឺតៗរួចក៏បន្ទន់កាយដាក់ខ្លួនអង្គុយក្បែរព្រះជាយាដែលទ្រង់ស្អប់មិនចង់ឃើញសូម្បីតែស្រមោលប៉ុន្តែពេលនេះបែជាគិតចង់នៅក្បែរមិនចង់ឃ្លាតឆ្ងាយទៅណាពីព្រះជាយារបស់ទ្រង់ឡើយ។
«មានអារម្មណ៍ថាយើងពិបាកក្នុងទ្រូងខ្លាំងណាស់ពេលឃើញសភាពដ៏គួរអោយអាណិតរបស់ទ្រង់»ជុងហ្គុកពោលទាំងទឹកមុខស្រពោន។ទ្រង់បារម្ភឬក៏អាណិត?ណ្ហើយចុះមិនថាបារម្ភឬអាណិតនោះគឺសិទ្ធរបស់ទ្រង់ចង់បារម្ភឬក៏អត់ក៏មិនមានអ្នកណាមកបញ្ជាបានក្រៅពីទ្រង់ផ្ទាល់។
«អារម្មណ៍ខ្ញុំពេលនេះអាណិតឬក៏បារម្ភទៅ?ម្តេចក៏ពិបាកបរិយាយខ្លាំងម្លេះ?»ទ្រង់ចោទសួរមកខ្លួនទាំងសម្លឹងមុខថេហ្យុងភ្លឹសៗ។ទ្រង់ពិបាកស្មានពីចិត្តខ្លួនឯងពេលនេះណាស់វាពិបាកនឹងប្រាប់អារម្មណ៍ច្របូកច្របល់ចូលគ្នាអស់ហើយ។
+គុកឃុំឃាំង
ជូលីត្រូវបានណាឃីននឹងណាំរ៉ានាំខ្លួនយកមកឃុំទុកនៅគុកក្រោមដីដែលជាគុកទុកដាក់សម្រាប់មនុស្សក្បត់(ជាមនុស្សក្នុងវាំងតែមានគំនិតចង់សម្លាប់អង្គម្ចាស់នៃរាជ្យវាំង)ដើម្បីស៊ើបសួររកពីអ្នកបញ្ជាពីក្រោយខ្នង។
«នាងនិយាយទៅស្នំឯងសៀនជីជាអ្នកបញ្ជានាងមែនទេ?»ណាឃីនចោទសួរទៅជូលីប៉ុន្តែនាងធ្វើជាមិនលឺមិនខ្វល់ពីសំនួររបស់ណាឃីនដើមុបីចង់លាក់បាំងពីទោសកំហុសរបស់សៀនជី÷
«គ្មានអ្នកណាបញ្ជាយើងទេរឿងសម្លាប់អ្នកអង្គម្ចាស់គឺយើងជាអ្នកធ្វើតែម្នាក់ឯងទាំងអស់»នាងប្រកែកហើយព្រមទទួលយកកំហុសតែម្នាក់ឯងក៏មិនព្រមអោយសៀនជីមកទទួលទុក្ខទោសក្នុងគុកនេះជាមួយនាងឡើយ។
«នាងកុហករឿងធំយ៉ាងនេះបើនាងគ្មានអ្នកធំជាខ្នងបង្អែកនាងម្តេចនឹងហ៊ានធ្វើវាបានទៅ?»ណាំរ៉ានាងបានស្រែកកំហកដាក់ជូលីយ៉ាងខ្លាំងពេញទៅដោយកំហឹង។នាងមិនជឿទេថារឿងទាំងនេះនាងជាអ្នកធ្វើវាតែម្នាក់ឯងដោយគ្មានការរួមចំណែកពីសៀនជីព្រោះការងារធំយ៉ាងនេះបើគ្មានអ្នកណាបញ្ជាតើគិតថាមានអ្នកធ្វើដែលមែនទេ?បើមានមែនមានតែមនុស្សល្ងង់ទេដែលធ្វើបែបនឹង។
«ជឿមិនជឿគឺជារឿងរបស់នាងខ្ញុំមិនអង្វរអោយនាងជឿទេ»នាងញញឹមឌឺទឹកមុខជូលីពិតជាទាក់ទាញកណ្តាប់ដៃពិឃាតរបស់ណាំរ៉ាខ្លាំងណាស់បើកុំតែយល់ថានាងជាប់ច្រវ៉ាក់នៅក្នុងគុកទេកុំអីចូលទៅវៃប្រដៅដោយដឹងសខ្មៅមិនខានឡើយ។
«នាងនិយាយការពិតចេញមកជូលីនាងកុំស្មានថានាងអាចលាក់រឿងនេះជិតនោះ»ណាឃីនគេបានដឹងរួចមកហើយថាវាជាស្នាដៃរបស់សៀនជីប៉ុន្តែគេចង់ឮចេញពីមាត់របស់ជូលីផ្ទាល់ដើម្បីជាភស្តុតាងសំខាន់ទៅនាំខ្លួនសៀនជីយកមកដាក់ទោសប៉ុន្តែនាងចិត្តរឹងរឹងណាស់សួរចម្លើយជិតមួយម៉ោងហើយនៅតែមិនទាន់ទទួលបានចម្លើយទៀតពិតជាស្មោះស្ម័គ្រជាមួយនឹងម្ចាស់មែន។
«បើពួកឯងមានសម្ថភាពក៏ស៊ើបក្តីខ្លួនឯងទៅ»

វ៉ាងជីនណា

??????????????????? ?(The End)Where stories live. Discover now