抖阴社区

?????27:?????????????????????????

4.3K 271 11
                                    


«តែអ្វី?ឬក៏ក្នុងចានស៊ុបនេះនាងបានដាក់អ្វីចូល?»ថេហ្យយងសួរនាំទាំងមានការសង្ស័យ។ពីដំបូងមិនសូវជាឆ្ងល់ឬក៏ចង់ដឹងទេគ្រាន់តែគុតថានាងប្រហែលជាស្អប់ខ្លួនខ្លាំងទើបមិនចង់អោយញ៊ាំស៊ុបនេះតែមើលទៅនាងយូរៗទៅដូចជាមានរឹកពាចម្លែកគួរអោយសង្ស័យ។
«អត់មាននោះទេពរម្ចាស់»នាងតបទាំងក្រវីក្បាលបញ្ជាក់ថាក្នុងនោះនាងមិនបានដាក់ចូលឡើយទាំងដែលការពិតវាគឺជាការកុហក។
«បើចឹងហេតុអ្វីក៏ខ្ញុំហូបស៊ុបនេះមិនបាន?»ថេហ្យុងនៅតែសួរដដែលៗសួររហូតនាងទាល់ច្រករកពាក្យយកលេសដោះសារលេងមាន÷
«គឺ....»
«បានហើយឈប់សួរនាំដេញដោលគ្នាទៀតទៅ»ជុងហ្គុកទ្រង់ក៏បានមានបន្ទូលកាត់ព្រោះមិនចង់អោយមានរឿងកាន់តែវែងឆ្ងាយឬជម្លោះកើតឡើងមកដោយសារតែស៊ុបប៉ូវកម្លាំងមួយចាននោះទេ។
«បើចឹងស៊ុបនេះចាក់ចោលទៅកុំអោយពិបាកពេក»មិនត្រឹមតែនិយាយទេថេហ្យុងថែមទាំងយកចានស៊ុបពីដៃជុងហ្គុកយកមកចាក់ចោលក្នុងថូមួយសម្រាប់ដាក់កាកសំណល់នោះនៅចំពោះមុខរបស់ចូវយីងតែម្តង។ញ៊ាំមិនបានអញ្ចឹងចាក់ចោលតែម្តងទៅកុំអោយនិយាយថាមិនស្មើភាពគ្នា។
«នេះទ្រង់...ម្តេចក៏ទ្រង់ចាក់វាចោលយ៉ាងដូចច្នេះ?នេះមិនហៅថាមើលងាយសមត្ថិភាពរបស់ខ្ញុំពេកទេដឹង?»នាងឃើញទង្វើរបស់ថេហ្យុងហើយពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នឹកស្មានមិនដល់ឡើយថាថេហ្យុងគេហ៊ានដល់ម្លឹង។នាងគិតថាទង្វើដែលថេហ្យុងធ្វើអម្បាញ់មិញនេះគឺជាការមើលងាយចំពោះនាងច្បាស់ណាស់ទើបព្យាយាមស្រែករកយុត្តិធម៍អោយខ្លួន។
«ខ្ញុំមិនបានមើលងាយសមត្ថិភាពនាងទេចូវយីងប៉ុន្តែខ្ញុំមិនទុកចិត្តនាងច្រើនជាង»និយាយទាំងសម្លឹងមុខនាងដោយក្រសែភ្នែកយ៉ាងកាច។វាច្បាស់ណាស់ថេហ្យុងគេមិនបានទុកចិត្តចូវយីងបន្តិចឡើយតាំងពីថ្ងៃដែលគេដឹងថាថ្នាំដែលណាំរ៉ាយកមកអោយគេផឹកនោះជាថ្នាំពុលមកម្លេះ។គេមិនដឹងថាថ្នាំពុលនោះជារបស់អ្នកណាប៉ុន្តែគេដឹងតែម្យ៉ាងគេមិនទុកចិត្តអ្នកណាឡើយព្រោះជីវិតរបស់មិនអាចយកមកស្លាប់ចោលទទេៗដោយមិនទាន់ស៊ើបរកការពិតពីការស្លាប់របស់អ្នកអង្គម្ចាស់ណាយ៉ុនទេ។
«......»ចូវយីងកាលបើស្តាប់ឮការនិយាយរបស់ថេហ្យុងហើយក៏ធ្វើអោយនាងចាប់ផ្តើមនៅលេងស្ងៀមឈរលែងចង់នឹងទៅហើយរួចក៏ប្រញាប់ប្រញាល់សុំជុងហ្គុកត្រឡប់ទៅដំណាក់វិញ÷
«ខ្ញុំម្ចាស់សុំលា»ដោយសារតែមិនអាចនៅឈរប្រឈមមុខជាមួយនឹងថេហ្យុងបាននាងក៏សម្រេចចិត្តចាកចេញពីបន្ទប់នោះទាំងក្តីអាមា៉សជាពន់ពេក។
«ហេតុម្តេចក៏ទ្រង់ធ្វើដាក់នាងយ៉ាងនេះ?»ក្រោយពីចូវយីងយាងចេញទៅផុតព្រះអង្គក៏ងាកបែមកសួរទៅថេហ្យុងទាំងទឹកមុខមានចម្ងល់។បើទោះបីជាស្អប់ឬក៏មិនទុកចិត្តក៏មិនគួរយករបស់ដែលនាងខំធ្វើផ្ទាល់ដៃមកចាក់ចោលនៅចំពោះមុខរបស់នាងដូច្នេះដែរ។
«ទ្រង់នៅមិនទាន់ស្គាល់ពីពួកនាងច្បាស់នោះទេ»ស្រដីបានត្រឹមនេះគេក៏ប្រាសខ្លួនគេងបែខ្នងដាក់ជុងហ្គុកវិញបាត់ទុកអោយតែជុងហ្គុកទ្រង់នៅអង្គុយគិតរកនឹកអំពីន័យរបស់សម្តីគេនិយាយមុននេះ។
+ដំណាក់ចូវយីង
«ចង្រៃយ៍...គីមណាយ៉ុនឯងជាមនុស្សឆ្កួតបំផុតហើយ...អាយ»ចូលមកដល់ដំណាក់ភ្លាមក៏ស្រែកយកៗជេប្រទេចរាងតូចទាំងកំហឹង។សួរថាអ្នកណាដែលមិនខឹងទៅម្តងជាពីរដងហើយគម្រោងការតែងតែរលាយដូចអំបិលត្រូវទឹកដោយសារតែមានថេហ្យុងជាមេរេរាំងនឹងហើយ។
«អ្នកម្នាងទ្រង់កើតមានរឿងអ្វីនឹងហេតុអ្វីក៏ទ្រង់ខ្ញាល់យ៉ាងដូច្នេះ?»សាសៃនីនាងចូលមកក្នុងរាជដំណាក់ទាំងត្រហេបត្រហបអមជាមួយនឹងសំណួរងឿយឆ្ងល់មួយសួរទៅកាន់អ្នកម្នាងរបស់ខ្លួន។
«នាងដឹងទេវាបំផ្លាញផែនការរបស់យើងទៀតហើយវាជាឧបសគ្គធំបំផុតសម្រាប់យើងៗស្អប់វា»នាងស្រែកខ្លាំងៗប្រាប់ទៅកាន់ដៃឆ្វេងរបស់ខ្លួន។ទឹកមុខរបស់នាងពេលនេះពេញទៅដោយកំហឹងបើអាចនាងចង់តែដកដាវមួយដើមរួចយកទៅចាក់ទម្លុះវះយកបេះដូងរបស់ថេហ្យុងចេញមកក្រៅច្របាច់លេងអោយសមចិត្តខឹងទេ។
«អ្នកម្នាងចិត្តត្រជាក់សិនទៅពរម្ចាស់យ៉ាងណាយើងក៏នៅមានឱកាសទ្រង់កុំខ្ញាល់នាំអោយខូចការអី»សាសៃនី
«នាងចង់អោយយើងចិត្តត្រជាក់ដល់ពេលណាទៀត? នាងឃើញទេវាបំផ្លាញផែនការរបស់យើងមិនចេះតិចដងនោះឡើយ»ចូវយីង
«រង់ចាំសិនទៅពរម្ចាស់មិនយូមិនឆាប់ទេវាគង់តែបានសម្រេច»សាសៃនី
+យប់រំលងអាធ្រាត
យប់កណ្តាលអាទ្រាធស្ងត់បាត់មនុស្សម្នាអស់ទៅហើយតែយើងងាកទៅមើលនៅកន្លែងបន្ទប់ឃុំឃាំងរបស់ជូលីវិញវាបែជាមានពន្លឺភ្លើងព្រាលៗអមជាមួយនឹងសម្លេងមនុស្សយោកយាកៗប្រៀបដូចជាកំពុងតែប្រកែកគ្នាពីរឿងអ្វីមួយយ៉ាងចឹង.....
«អ្នកម្នាងយាងទៅចុះទុកខ្ញុំម្ចាស់នៅទីនេះហើយកុំដោយសារតែខ្ញុំធ្វើអោយអ្នកម្នាងត្រូវគេចាប់ខ្លួនបានអី»ជូលីដែលកំពុងតែជាប់ចំណងបាននិយាយស្រដីទៅកាន់សៀនជីដែលជាម្ចាស់របស់ខ្លួន។សៀនជីនាងបានលួចចូលបន្ទប់ឃុំខ្លួនរបស់ជូលីម្តងទៀតដើម្បីនាំនាងរត់ទៅជាមួយគ្នាព្រោះរឿងវាដល់ដំណាក់កាលនេះទៅហើយនាងមិនអាចនៅទីនេះរង់ចាំសេចក្តីស្លាប់បាននោះទេ។
«អត់ទេយើងមិនសល់អ្នកឡើយយើងមានតែនាងម្នាក់ប៉ុណ្ណោះជូលីបើយើងរត់ទៅហើយទុកអោយនាងទទួលទោសតែម្នាក់ឯងបែបនេះគឺយើងជាមនុស្សអត្មានិយមពេកហើយ»នាងក្រវីក្បាលប្រកែកសំអាងស្អីទៅដែលអោយនាងទុកជូលីចោលនោះព្រោះពួកនាងទាំងពីរធំធាត់ឡើងជាមួយគ្នាតាំងពីតូចគ្រាន់តែម្នាក់ជាអ្នកបម្រើនឹងម្នាក់ទៀតជាម្ចាស់ប៉ុន្តែពួកគេស្រលាញ់គ្នាប្រៀបដូចជាបងប្អូនយ៉ាងចឹងបើអោយទៅចោលគ្នាពួកគេមិនអាចធ្វើបានឡើយ។
«ហ្ហឹកៗ...អ្នកម្នាងឆាប់យាងចេញទៅមុនពេលដែលពួកទាហានវាមកទាន់ខ្ញុំម្ចាស់មិនអីនោះទេទ្រង់ឆាប់ទៅៗ»មាត់និយាយថាមិនអីប៉ុន្តែការពិតនាងស្ទើតែដាច់ខ្យល់ស្លាប់ម្តងៗទៅហើយ។ដៃជាប់ជាមួយនឹងចំណងចងព្យួរឡើងលើខ្លួនប្រាណពោពេញទៅស្លាកស្នាមរំពាត់គេវាយវាត់ពេញខ្លួនដែលនិយាយថាមិនអីក៏ព្រោះតែចង់អោយសៀនជីស្ងប់ចិត្តហើយចាកចេញទៅទាំងគ្មានការខ្វល់ខ្វាយពីនាងប៉ុណ្ណោះ។
«អត់ទេបើស្លាប់ៗទាំងអស់គ្នាបើរស់គឺរស់ទាំងអស់គ្នា»និយាយចប់សៀនជីនាងក៏បានយកសោដែលបានលួចពីអ្នកយាមគុកមកចាក់រួចក៏ប្រញាប់ចូលទៅរំដោះខ្លួនជូលីចេញមកនឹងនាំគ្នារត់ចេញតាមច្រកខាងក្រោយដែលជាព្រៃក្រាសសម្បូរទៅដោយគ្រោះថ្នាក់។លុះរត់ចេញផុតពីកំពែងវាំងបានពាក់កណ្តាលជូលីក៏ស្រាប់តែក្អកធ្លាក់ឈាមមកទាំងដៃៗធ្វើអោយសៀនជីនាងមានការព្រួយបារម្ភជាខ្លាំង÷
«ខិះៗ...អ្ហឹក»ឈាមក្រហមច្រាលក្អកធ្លាក់ចុះមកទាំងថ្លុកៗតើជូលីនាងអាចសង្ឃឹមរស់ទេ?របួសរបស់នាងគឺធ្ងន់ខ្លាំងណាស់ខ្លាចតែមិនអាចឆ្លងផុតពីព្រៃនេះទេ។
«ជូលី..ហ្ហឹកៗ..នាងកុំកើតអីណានាងមិនត្រូវកើតអ្វីនោះទេពួកយើងធ្លាប់សន្យាហើយថានឹងនៅជាមួយគ្នាមិនទៅណាចោលគ្នានោះអី..ហ្ហឹកៗ..នាងមិនត្រូវទៅចោលយើងទេបើគ្មានបញ្ជាពីយើង»ទឹកភ្នែកនៃភាពឈឺចាប់សេចក្តីភ័យខ្លាចក្នុងការបាត់បង់ក៏បានកើតឡើងមកជាប់ក្នុងខួរក្បាលរបស់សៀនជី។គេរស់យ៉ាងណាទៅបើសិនជាជូលីស្លាប់នោះតើអោយគេធ្វើចិត្តដោយរបៀបណាទៅបើសិនជានាងចាកចោលគេ។ចង់បំភ្លេចសន្យាកាលនៅតូចៗមែនទេ?សន្យាថានឹងនៅជាមួយគ្នានោះអី?ក្រែងនិយាយថាទោះស្លាប់ក៏រត់ចោលគ្នាមិនទុក្ខគ្នាចោល?ចុះម្តេចក៏ពេលនេះនាងគិតចង់ចាកចោលគេទុកគេអោយនៅតែម្នាក់មែនទេ?
«ខ្ញុំមិនទៅណានោះទេដរាបណាអ្នកម្នាងមិនទាន់មានសុវត្ថិភាពខ្ញុំនិងនៅការពារអ្នកម្នាង»នាងនិយាយទាំងញញឹម។ស្នាមញញឹមដែលកំពុងលាក់ពីការឈឺចាប់ គេក៏បារម្ភពីសៀនជីបារម្ភខ្លាចថានាងត្រូវពួកទាហានធ្វើបាបបើសិនជានាងស្លាប់ទៅនាងសុំតែម្យ៉ាងនោះទេគឺធ្វើយ៉ាងណាត្រូវនាំជូលីទៅដល់ទឹកដីកំណើតរបស់នាងយកនាងប្រគល់ជូនមេទ័ពសៀនវិញអោយបាន។
តាមពិតសៀនជីនាងជាកូនរបស់លោកមេទ័ពសៀនហើយការដែលនាងទៅរស់នៅក្នុងបនស្រីក៏ព្រោះតែនាងមានជម្លោះជាមួយនឹងលោកមេទ័ពរួចក៏សម្រេចចិត្តនាំជូលីរត់មកជាមួយគ្នាលុះមកដល់ពាក់កណ្តាលព្រៃស្ងាត់ក៏ត្រូវពួកចោរចាប់យកទៅលក់នៅស្រីបនហើយរស់នៅទីនោះរហូតបានជួបជាមួយនឹងជុងហ្គុក។
«ហ្ហឹម..ពួកយើងទៅៗ»សៀនជីនឹងជូលីក៏បន្តដំណើរទៅមុខទៀតជារឿយៗរហូតលុះដល់ម៉ោង3យប់ទាបភ្លឺពួកគេក៏បានមកដល់រោងភ្នំក៏នាំគ្នាឈប់សម្រាកនៅទីនោះសិន។ព្រោះមើលតាមសភាពជូលីក៏មិនអាចបន្តដំណើរទៅមុខទៀតបានដែរបើនៅតែបន្តច្បាស់ជាស្លាប់ទាំងពីរនាក់មិនខាន។
ងាកទៅមើលខាងរាជវាំងវិញបន្ទាប់ពីដឹងថាអ្នកទោសជូលីនឹងជន់សង្ស័យសៀនជីបានរត់គេចខ្លួនបាត់ក៏ប្រញាប់យកដំណឹងនោះមកប្រាប់ដល់ជុងហ្គុកដល់ក្នុងរាជដំណាក់÷
«ពួកខ្ញុំនឹងតាមចាប់ខ្លួនគេមកវិញអោយបាន»ណាឃីន
«មិនបាច់ទេទុកផ្លូវមួយអោយពួកគេរស់ចុះ»

ជីនណា

??????????????????? ?(The End)Where stories live. Discover now