抖阴社区

?????20:???????????????????????????????

Start from the beginning
                                    

«អ្នកម្នាងសៀនជី? ទ្រង់គិតថាជាស្នាដៃអ្នកម្នាងសៀនជីមែនទេ?»សុងយូ

«ត្រូវហើយ ព្រោះសៀនជីទ្រង់ធ្វើអ្វីមិនសូវគិតបានវែងឆ្ងាយទេ ចិត្តក្តៅឆេវឆាវមិនចេះរៀបចំគម្រោងអោយបានច្បាស់លាស់»ចូវយីងនាងបាននិយាយរៀបរាប់ទាំងញញឹមសើចចំអកដល់សៀនជី។

«ឯងដឹងទេដំបូងយើងគិតថា យើងនឹងសម្លាប់ពួកស្រីស្នំទាំងនោះម្តងម្នាក់ៗក្រោយមកចាំចាត់ការជាមួយនឹងអង្គម្ចាស់ណាយ៉ុន ប៉ុន្តែពេលនេះយើងប្តូចិត្តហើយយើងទុកពួកនាងប្រើជាឈ្នាន់ដើម្បីសម្លាប់ណាយ៉ុនជំនួសយើងវិញ ពេលដែលពួកនាងអស់ប្រយោជន៍ចាំសម្លាប់ចោលតាមក្រោយក៏មិនថ្វី»ចូវយីង

«អ្នកម្នាងឆ្លាតវៃ គំនិតមួយនេះគឺពិតជាល្អខ្លាំងណាស់»សាសៃនីនាងគឺជាដៃស្តាំរបស់ចូវយីង។នាងទើបតែមកពីស៊ើបការនៅខាងក្រៅពីស្ថានភាពដែលថេហ្យុងបាត់ខ្លួន។

«យ៉ាងមិចហើយ?»ចូវយីងសម្តៅទៅលើរឿងដែលនាងអោយទៅស៊ើប

«ពេលនេះព្រះអង្គម្ចាស់ជុងឈូ(បិតាជុងហ្គុក)បានដាក់បញ្ជាអោយមនុស្សតាមរកអង្គម្ចាស់ហើយ»

«ហ្ហឹស~តាកញ្ចាស់នេះពិតជាស្រលាញ់បុត្រប្រសារណាស់ណ៎»នាងនិយាយទាំងមុខកាច។តាំងពីថ្ងៃដែលជុងហ្គុកទ្រង់នាំនាងចូលក្នុងវាំងមកមនុស្សដែលនាងស្អប់បំផុតគឺបិតាជុងហ្គុកព្រោះទ្រង់មិនសមព្រះទ័យជាមួយនាងក្នុងការធ្វើស្រីស្នំឡើយថែមទាំងបានធ្លាប់ដេញនាងចេញពីវាំងទៀត។ហើយគោលបំណងធំបំផុតរបស់នាងនោះគឺមានឱកាសពេលណានាងនឹងសម្លាប់បិតាជុងហ្គុកឡើងក្តោមក្តាបវាំងនេះទាំងមូលតែម្តង។

+ងាកទៅមើលខាងថេហ្យុងវិញ

នៅកណ្តាលព្រៃជ្រៅពោពេញទៅដោយភាពស្ងប់ស្ងាត់បូលរួមជាមួយនឹងទឹកភ្លៀងធ្លាក់ចុះមកប៉ះជាមួយនឹងស្លឹកឈើឮសូរតក់ៗ អបនឹងរូបភាពមនុស្សម្នាក់ដែលត្រូវបានគេចងព្យួរជាប់ជាមួយនឹងដើមឈើទុកអោយនៅកណ្តាលព្រៃតែម្នាក់ឯងយ៉ាងគួរអោយសង្វេក។

«ខិះ...អឹម»សម្លេងក្អកតិចៗរបស់ម្ចាស់ខ្លួនបានពន្លឺឡើងមក។រសងកាយដែលគេចាប់ចងក៏កម្រើកឡើងម្តងបន្តិចៗបំណងចង់អោយរួចចេញពីខ្សែចំណងមួយនោះ។តែទោះបីជាព្យាយាមរើយ៉ាងណាក៏ពុំអាចរើរួចឡើយវាមានតែបង្កអោយនាយតូចមានរបួសនៅត្រង់.កដៃទៅវិញទេ។

«ចង្រៃយ៍..ពួកគេចង់សម្លាប់ខ្ញុំដោយវិធីនេះមែនទេ?»បបូមាត់តូចពោលឡើងទាំងញ័ញាក់ព្រោះតែភាពត្រជាក់នៃទឹកភ្នែកដែលស្រក់ចុះមកប៉ះជាមួយរាងកាយរបស់គេ។

«គីមណាយ៉ុន ទ្រង់មានសត្រូវជាមួយអ្នកណាខ្លះទៅម្តេចក៏មានតែមនុស្សចាំតាមទាមទាយកជីវិតរបស់ទ្រង់បែបហ្នឹង?»គេពោលសួរខ្លួនឯងទាំងអារម្មណ៍ល្បិតល្ហៃគេខ្សោះកម្លាំងខ្លាំងណាស់ព្រោះតាំងពីប្រលឹមមករវល់តែឈ្លោះគ្នាជាមួយជុងហ្គុកគេមិនបានញ៊ាំអីទេឥឡូវមកត្រូវពួកសត្រូវចាប់យកមកចងទុកនៅកណ្តាលព្រៃទៀតសួរថាអោយគេមានកម្លាំងមកពីណាទៅ។

ហ្វុស..ហ្វុស..ហ្វូ...

សម្លេងឆ្កែលូក៏ចាប់ផ្តើមលាន់ឮកងរំពងពេញព្រៃ ជាហេតុធ្វើអោយថេហ្យុងគេចាប់ផ្តើមធ្វើខ្លួនមិនត្រូវ។

«ចប់ហើយអាថេហ៍អើយ.....!»

វ៉ាងជីនណា

??????????????????? ?(The End)Where stories live. Discover now