抖阴社区

?????33:?????????????????????????????????????????????????????????

Start from the beginning
                                    

«សម្តីក្អេងក្អាងមិនប្រមាណមើលខ្លួនសោះ ចិត្តថ្លើមធំពាសមេឃ»
«កុំនិយាយខាតពេលច្រើនឆាប់ទៅហៅព្រះអង្គម្ចាស់ជុងហ្គុកចេញមកថ្ងៃនេះបើយើងយកក្បាលទ្រង់ទៅបូជាអោយកូនស្រីរបស់យើងមិនបានទេយើងសុខចិត្តស្លាប់នៅទីនេះក៏មិនបកក្បាលត្រឡប់ទៅវិញដែរ»
«ចង់សម្លាប់ប្តីខ្ញុំមានមើលឃើញក្បាលរបស់ខ្ញុំនៅត្រង់នេះទេលោកមេទ័ព?»ថេហ្យុងនៅពេលស្តាប់ឮពាក្យដែលលោកមេទ័ពនិយាយប្រម៉ាថដល់អាយុជីវិតរបស់ជុងហ្គុកគេក៏ស្រាប់តែក្តៅចិត្តឆេវសឹងតែដកដាវចេញពីចង្កេះបានហក់ទៅកាត់អណ្តាតគេចោលទេ។
«ព្រះអង្គជុងហ្គុកសមតែស្លាប់ព្រោះទ្រង់បានសម្លាប់កូនរបស់យើងទ្រង់ជាមនុស្សប្រុសដែលមានចិត្តសាហាវព្រៃផ្សៃបំផុតសម្លាប់បានសូម្បីតែស្រីស្នំរបស់ខ្លួនឯង»លោកមេទ័ពសៀនស្រែកខ្លាំងៗបង្ហាញពីអារម្មណ៍ឈឺចាប់ដែលគាត់កំពុងមាន។គាត់ខូចចិត្តណាស់បន្ទាប់ពីបានឃើញសាកសពរបស់កូនស្រីគាត់ស្លាប់យ៉ាងអនោចអាធមបំផុតដឹងទេថាទ្រូងអ្នកជាឪពុកនៀកវាគ្រាំគ្រាដល់កម្រិតណា?
«ហ្ហាសៗ..លោកមេទ័ពសៀនបើនិយាយខុសអាចនិយាយម្តងទៀតបានណា?»ថេហ្យុងសើចខ្លាំងៗបែបចំអកទៅលោកមេទ័ពកាយវិការរបស់គេធ្វើអោយលោកមេទ័ពអត់ទ្រាំសឹងតែមិនបាននេះសម្តីរបស់គាត់បែជាក្លាយទៅជាសំណើចរបស់ថេហ្យុងចឹងឬ?
«ហេតុអ្វីក៏ទ្រង់សើច?»សួរទាំងមិនយល់។តើសេចក្តីឈឺចាប់របស់គាត់វាគួរអោយអស់សំណើចណាស់មែនទេទើបបានជាថេហ្យុងសើចសប្បាយយ៉ាងដូច្នេះ?
«សើចលោកមេទ័ពនឹងហើយធ្វើដល់ទៅមេទ័ពនឹងគេដែរប៉ុន្តែជាខ្វះការគិតពិចារណាបែងចែកអាក្រក់ល្អមិនត្រូវសូម្បីតែមូលហេតុរបស់កូនខ្លួនឯងស្លាប់ក៏ស៊ើបមិនទាន់ដឹងផងតែបែជាយករឿងទាំងអស់នោះមកទម្លាក់កំហុសលើព្រះអង្គម្ចាស់របស់ខ្ញុំទៅវិញ»ថេហ្យុងមិនមែនសើចចំអកគាត់ដែលបាត់បង់កូនស្រីតែគេសើចចំអកគាត់ដែលល្ងង់ខ្វះការគិតពិចារណាធ្វើអ្វីមិនស៊ើបរកមូលហេតុជាមុនសិនទេអាងអីក៏ប្រើអំណាចបង្កើតសង្រ្គាមធ្វើអោយមានមនុស្សស្លាប់គរជើងគ្នាតើធ្វើបែបនេះសមណាស់មែនទេ?យុត្តិធម៍ណាស់មែនទេ?កូនស្រីរបស់គាត់ស្លាប់តែម្នាក់តែគាត់ចង់បង្កើតសង្រ្គាមធ្វើអោយមនុស្សរាប់មុឺននាក់ទៅស្លាប់កំដរកូនស្រីគាត់មែនទេ?
«សៀនជីគឺជុងហ្គុកជាអ្នកសម្លាប់ក្រៅពីគេសៀនជីគឺគ្មានទំនាស់ជាមួយអ្នកណាឡើយ»ស្រែកមួយទំហឹងខឹងថេហ្យុងដែលហាននិយាយមើលងាយទៅលើគាត់ថាអោយគាត់ប៉ុន្តែវាក៏បែបនោះមែនបើគាត់ចេះគិតមិនមែនសំអាងលើភស្តុតាងបន្តិចប៉ុណ្ណឹងរួចក៏សម្រេចសេចក្តីអោយព្រះអង្គជុងហ្គុកជាឃាតករសម្លាប់កូនរបស់លោកទេ។
«បើអញ្ចឹងលោកមេទ័ពបកស្រាយបន្តិចទៅហេតុផលអ្វីទៅដែលស្វាមីរបស់ខ្ញុំសម្លាប់កូនរបស់លោកមេទ័ពនោះ?»មិនព្រមចាញ់ឡើយបើជ្រុលជាហ៊ាននិយាយថាស្តេចផែននៃរាជវាំងចនជាឃាតករទៅហើយដូច្នេះក៏សុំហេតុផលនឹងភស្តុតាងមួយអោយជាក់ច្បាស់បន្តិចមកដើម្បីអោយគេនេះបានជឿដែរ។
«.......»ស្ងាត់ក៏ព្រោះតែលោករកហេតុផលមកបកស្រាយអោយថេហ្យុងមិនបាន។
«យ៉ាងមិចឆ្លើយមិនចេញមែនទេ?»ឃើញដៃគូសត្រូវស្ងាត់មាត់ថេហ្យុងក៏បានសួរ។រួចគេក៏បន្តប្រយោគ÷
«បើបកស្រាយមិនបានទេក៏បញ្ជាអោយកងទ័ពទាំងនេះត្រឡប់ទៅវិញចំណែកលោកមេទ័ពខ្ញុំអញ្ជើញអោយស្នាក់នៅក្នុងរាជវាំងរយៈពេលមួយអាទិត្យដើម្បីស៊ើបក្តីពីការស្លាប់របស់សៀនជីនឹងជូលីខ្ញុំមិនអោយគេស្លាប់ទៅដោយរងភាពអយុត្តិធម៍ឡើយ»ថេហ្យុងបានស្នើសុំបែបនេះទៅកាន់លោកមេទ័ពដើម្បីជាការងាយស្រួលសម្រាប់គេបើកការស៊ើបក្តីពីរឿងសៀនជីស្លាប់។គេមិនដាច់ចិត្តអោយជូលីនឹងសៀនជីស្លាប់ទៅទាំងតាមចាប់ឃាតករពិតមិនបានឡើយយ៉ាងណានាងក៏មានឈ្មោះជាស្រីស្នំរបស់ជុងហ្គុកការស្លាប់របស់នាងនឹងបើកស៊ើបការជាសំងាត់ដើម្បីស្វែងរកយុត្តិធម៍ជូនពួកនាងទាំងពីរ។
«ទ្រង់មិនមែនបោកយើងទេឬ?»លោកមេទ័ពនៅមិនទាន់ទុកចិត្តសម្តីថេហ្យុងនោះទេគាត់ខ្លាចថាថេហ្យុងនិយាយកុហកបោកបញ្ឆោទខ្លួនយកទៅសម្លាប់ចោលដូចកូនស្រីរបស់លោក។
«ខ្ញុំមិនចេះលេបសម្តីទេម៉ាត់ណាម៉ាត់នឹង »ថេហ្យុងនិយាយម៉ាត់ៗទាំងទឹកមុខមាំទាំ។មនុស្សគេនិយាយមិចគឺថាចឹងហើយជួយគឺជួយអត់គឺអត់មិនចេះតាប៉ែលូកច្រើនដូចគេទេ។
«យើងទុកចិត្តបានយ៉ាងមិចទៅ?»
«ក្នុងរយៈពេលប្រាំពីថ្ងៃបើស៊ើបរកការពិតមិនឃើញពីការស្លាប់របស់សៀនជីនឹងជូលីទេយើងនឹងកាត់ក្បាលព្រះអង្គម្ចាស់ជុងហ្គុកប្រគល់ជូនលោកមេទ័ពដោយផ្ទាល់ដៃ»
«ល្អនិយាយហើយហាមលេបសម្តីវិញដាច់ខាត»
«យើងមិនមែនជាមនុស្សនិយាយលេបសម្តីឡើយ ទឹកមាត់ផ្តោះដល់ដីហើយមិនអាចកើបយកមកដាក់មាត់វិញបានទេ»
«ហ្ហឹស~»លោកមេទ័ពគួចស្នាមញញឹមនៅចុងមាត់ ក្រោយមកក៏លើកដៃជាសញ្ញាបញ្ជាអោយកងទ័ពទាំងអស់ត្រឡប់ទៅវិញហើយខ្លួនក៏ព្រមចូលក្នុងរាជវាំងជាមួយថេហ្យុងដោយក្តីទុកចិត្តលើថេហ្យុងតែម្នាក់គត់។
+ដំណាក់ចូវយីង
..អាយ...ប្រាវៗ...អាយ...
សម្លេងស្រែកនឹងបោករបស់ចោលបានលាន់ឮចេញមកទៀតហើយក៏ព្រោះតែផែនការរបស់នាងគឺត្រូវបានថេហ្យុងបំផ្លាញទៀតហើយ។
«ហេតុអីទៅហេតុអីក៏វាបង្ហាញខ្លួនគ្រប់ពេលដែលផែនការរបស់យើងជិតបានសម្រេចគ្រប់ពេលបែបនឹង...ហ្ហាយ...»

ជីនណា

??????????????????? ?(The End)Where stories live. Discover now