ជីវិតរបស់អូន[complete ]​

By agrikato

51.6K 1.9K 16

គីម យ៉ុងអាន/ មីន​យុនគ្គី ដើមឡើយ​ខ្ញុំគ្រាន់តែជាក្មេងដែលប្រុសម្នាក់នោះយកមកផ្លុងចោលតែប៉ុណ្ណោះ តែពេលនេះគេប... More

ើរង
EPISODE 1
EPISODE 2
EPISODE 3
EPISODE 4
EPISODE 5
EPISODE 7
EPISODE 6
EPISODE 8
EPISODE 9
EPISODE 10
EPISODE 11
EPISODE 12
EPISODE 13
EPISODE 14
EPISODE 15
EPISODE 16
EPISODE 17
EPISODE 18
EPISODE 19
EPISODE 21
EPISODE 22
EPISODE 23
EPISODE 24
EPISODE 25
EPISODE 26
EPISODE 27
EPISODE 28
EPISODE 29
EPISODE 30
EPISODE 31
EPISODE 32
EPISODE 33
EPISODE 34.
EPISODE 35.
EPISODE 36.
EPISODE 37
EPISODE 38
EPISODE 39
EPISODE 40
EPISODE 41 [THE END]

EPISODE 20

1.1K 46 0
By agrikato


     #ជីវិតរបស់អូន
#ភាគ20          enjoy your reading ❤️

        "​ឈប់យំទៅ! បងនៅក្បែរអូនទេ" យុនគ្គីបីនាងថ្នមៗដាក់ទៅលើពូកទន់ៗពោរពេញដោយផាសុខភាព គេលួចឆ្មក់ថើបនាងមួយខ្សឺតទើបសសុលខ្លួនចូលទៅក្បែរកាយាដែលកំពុងតែពេបមាត់យំដូចកូនក្មេងដើម្បីអោយក្រសោបលួងលោងទាំងយប់កណ្តាលអាត្រាធគេអាចដឹងខ្លួនថានឹងមានរឿងមិនល្អកើតឡើងនៅថ្ងៃណាមួយមិនខាន។

"អ៊ុំយុននិយាយថាមិច? "យ៉ុងអានហាក់ចាប់ភ្លឹកទៅនឹងសម្តីគេភ្លែត ច្រើន​ឆ្នាំហើយ​មិនដែលឮសូម្បីតែពាក្យនេះសូម្បីតែម្តង មកទល់ពេលនេះវាហាក់ដូចជាចាក់ស្រ្តេសដល់បេះដូងនាងធ្វើអោយនិយាយមិនចេញសោះ។

"បងស្រឡាញ់អូន.. បុិននឹងបានទេ?"​កម្លោះចាស់ហាក់​នឹងស្ទាក់ស្ទើរក្នុងការនិយាយ តែដើម្បីតែនាងសប្បាយចិត្តទោះចុះដើរកាត់ព្យុះកាត់ភ្លៀងក៏គេមិនខ្ចីងាករេ ចុះទម្រាំតែពាក្យបងស្រឡាញ់អូនតែប៉ុន្មានម៉ាត់នេះបើគេធ្វើមិនបានក៏ចាត់ទុកខ្លួនឯងមិនមែនជាប្រុសទៅ។
"អូន.. អូន.. គឺអូន" ទឹកភ្នែកមិនដឹងស្រក់មកពីណាខ្លះបញ្ចេញមកថ្ពាល់ក្រពុំម្តងទៀត ទីបំផុតគេក៏ទទួលស្គាល់នាងហើយ ក៏មិនចាំបាច់អោយនាងហត់នឿយនឹងទទួលស្គាល់តែម្នាក់ឯងដែរ។ កាយស្តើងលូកក្រសោបឪបទៅអ្នកម្ខាងទៀត ទោះដឹងថាគេត្រជាក់ដូចទឹកកកនៅពេលខ្លះ តែគេជាមនុស្សកក់ក្តៅបំផុតសម្រាប់នាងក្នុងមួយជីវិតនេះ។

"ក៏ឆាប់គេងចុះ! ថ្ងៃស្អែកនឹងប្រែជាស្រស់បំព្រងវិញ! ជុប" រាងសង្ហារឪនប្រថាប់ទៅលើថ្ងាសស្រីស្រស់រួចដាក់កាយលង់លក់នៅជិតព្រះនាងតូចរបស់ខ្លួន.. ។

@មួយខែក្រោយមក

   ពេលវេលាកាន់តែដើរទៅមុខយូរៗទៅក៏ក្លាយជាទម្លាប់រស់នៅធម្មតាបំផុតរបស់មនុស្សពីរនាក់ដែលនៅជាមួយគ្នា ក្នុងនាមជាគូរ
ស្នេហ៏ដ៏សែនស្រស់បំព្រង​ ពាក្យថាអូនបងនិយាយចេញមកទាំងគ្មានភាពអៀនខ្មាសដូចកាលពីមុន ទំនាក់ទំនងកាន់តែជ្រួលជ្រៀបដែលលែងមានពាក្យថាប្រកួតប្រជែងតែ÷

"លោកប្រុសអញ្ជើញពិសា"​សម្លេងជ្រួញជ្រេញតូចៗបង្ហាញអោយឃើញស្រីតូចម្នាក់ដែលជាអ្នកបម្រើផ្ទាល់ខ្លួនរបស់យ៉ុងអាន។ អ៊ីយ៉ុងក្មេងស្រីវ័យស្រករនឹងយ៉ុងអានដែរ នាងមកបម្រើនៅទីនេះប្រហែលជាពីរអាទិត្យហើយ​រឿងទាំងអស់មិនមែនជាជម្រើសគេ តែជាជម្រើសរបស់ម៉ែដោះ ព្រោះតែការអាណិតទើបនាំចូលមក។

"​អឺ.. គឺ​ លោកប្រុសត្រូវការអ្វីផ្សេងដែរទេ
ចាស!"​អ៊ីយ៉ុងបញ្ចេញស្នាមញញឹមផ្អែមល្ហែមរបស់ខ្លួនមក កាយវិការ​ សណ្តាប់ធ្នាប់ សម្រស់​របស់នាងអាចថាសមរម្យស្អាត ប៉ុន្តែនៅតែអាចជាន់កម្ទេចក្រោមបាតជើងរបស់យ៉ុងអានបាន។

"គ្មាន​ទេ! ទៅហៅអ្នកនាងរបស់ឯងមក"​
យុនគ្គី​មិនមាត់មិនក បែរសម្លឹងយកចិត្តទុកដាក់ទៅមើលកាសែតរបស់គេ ដោយមិនភ្លេចអោយអ៊ីយ៉ុងទៅហៅសំណព្វខ្លួនដែលកំពុងតែនៅក្នុងផ្ទះបាយ។

@ផ្ទះបាយ

    អាហារដ៏សែនឆ្ងុយឆ្ងាញ់ជះភាយក្លិនពាសពេញបន្ទប់ចម្អិនអាហារ ស្រីស្រស់កំពុងតែញាប់ដៃញាប់ជើងម្ហូបរបស់ខ្លួនសម្រាប់ស្វាមីសំណព្វចិត្តជាពិសេស,​

"អ្នកនាង!"​
"ចាស! មានការអីមែនទេអ៊ីយ៉ុង"​ យ៉ុងអានបែរមុខទៅរកសម្លេងថែមទាំងបង្ហើបមាត់ញញឹមខ្ជឹបរួចក៏សួរទៅកាន់អ៊ីយ៉ុងដែរជាអ្នកបម្រើផ្ទាល់ខ្លួនរបស់នាង។

"គឺលោកប្រុសហៅអ្នកនាងទៅ!"​
"តែថាម្ហូបគឺមិនទាន់ធ្វើរួចរាល់នោះទេ"​
"មិនអីទេ​អ្នកនាង!​ អ្នកនាង​ទៅចុះ​ ចាំខ្ញុំជាអ្នកធ្វើវាក៏បានដែរ"
"​អូ! ល្អណាស់ចឹង" នាងនិយាយរួចក៏ចេញទៅបាត់ទៅ មួយសន្ទុះក្រោយមកមុខដែលទន់ភ្លន់ ញញឹមញញែមអំបាញ់មិញប្រែជាស្មើរពោរពេញទៅដោយការឈ្នានីស។

 
  "​ហិហិ! លោកប្តី....." យ៉ុងអានរត់សស្លាក់សស្លើតចេញមកពីផ្ទះបាយទឹកមុខហាក់សប្បាយរីករាយបន្លឺចេញមក ស្រីស្រស់ជាមួយរ៉ូបក្រឡារផ្កាដាក់ខ្លួនបង្កើយទៅជិតស្វាមីថើបញីញាក់ទៅលើថ្ពាល់រលោងរបស់គេ។
"ណែ! ធំហើយ នៅកាច់រឹកកាច់រាងដល់ណាទៀត? ចំមែន.." យុនគ្គីប្រែទឹកមុខជាស្អុយប៉ែនៅពេលដែលនាងហាក់មិនស្តាប់សម្តីគេទាល់តែសោះ រាល់ថ្ងៃខំប្រឹងនិយាយយ៉ាងមិចក៏មិស្តាប់មានតែផ្គើនថែម ម្តងជាពីរដងរកតែទះអោយជាំកំប៉េះគូទទេ មនុស្សស្រីស្អីពិបាកនិយាយគ្នាម្លេស?

"បងហៅអូនមកធ្វើអី?"​
"មើលទៅ"យុនគ្គីមិននិយាយអីតែហុតក្រដាសមួយសន្លឹកអោយទៅនាងមើល ម្ចាស់ខ្លួនបន្ទាប់ពីបានអានវាចប់ទើបបើកភ្នែកក្រឡើតៗនិយាយពីថារំភើបនោះរំភើប។
"អីយ៉ា! ចង់ចុះអតាសុីវិលជាមួយគេ មិចក៏អត់មានចិញ្ជៀនអោយគេអញ្ចឹងនៀក"​ យ៉ុងអានហុចដៃដ៏ស្រឡូនមកដាក់ពីមុខយុនគ្គី ភ្នែកបិទបើកព្រិចៗសម្លឹងគ្នាទៅវិញទៅមកទាំងហួសចិត្ត។

  "ហឹស! សប្បាយទៅពួកឯង.. យប់នេះដឹងគ្នាហើយ"

Continue Reading

You'll Also Like

102K 2.6K 89
គេបោកនាង ធ្វើជាស្រឡាញ់នាងទាំងដែលការពិតគេធ្វើព្រោះតែវាជាផ្នែកមួយ នៃផែនការសងសឹករបស់គេប៉ុណ្ណោះ.. - ជីមីន វីគ្រីស x វ៉ាយ៍លេត អាល់ម៉ាឌី
5.5K 118 30
ជារឿង ស្នេហាដែលមានចំពោះប្អូនស្រីជីមួយខ្លួនរហូតដល់សន្យានឹងគ្នាតែគេបែរជាធ្វើមិនបានថែមទាំងមានសង្សារទៀត តែនាងតូចនៅតែមិនខឹងនឹងគេ ប៉ុន្តែថ្ងៃមួយនាងតូចធ្វើស...
5.8K 142 4
Weaning ⚠️ ប្រភេទប្រឡោមលោកក្ដៅរោលរាល មានឈុតលើគ្រែនិងពាក្យសម្ដីលើសលួសជាច្រើនសូមអានដោយការទទួលខុសត្រូវខ្ពស់។
20.9K 583 18
ដើម្បីតែការសងសឹកមួយនាងក៏មកប្រថុយជីវិតក្រោមដៃម៉ាហ្វៀសង្ហាម្នាក់នេះទាំងដែលដឹងថាជីវិតនាងនឹងមិនប្រសើរសូម្បីបន្តិច ។