🕤វាសនាបង្វិលពេលវេលា 🕤(The E...

By JINNA-07

200K 11.9K 302

ាេុȟាក្រ់មយែោយាាូស្រȟីថេហ្យងូជបាួនងោះថ្នក់ចារ៍ហតល់បត់ប់ាុីិ។៉... More

ា1:ោះថ្នក់
ា2:ងេវេល
ា3:ងាោព្រយកីាណ?
ា4:ុ្រែជយ់Ȟ្តហយ!
ា5:ុ𞘵ĵល់នេះិែនាឿចៃដឡយ!
ា6:ង់នៅមនាាេេុី៏ចេញកាសȞបែបះ?
ា7:េៅាេជង
ា8:ូយង?េាា?
ា9:ះង្គាȟឹĵំ!!
ា10:ល់ល្ួĵងម្លក់ដវុះៅ
ា11:ត់នងៀគោសា់ើមែនេ?
ា12:ាុា
ា13:នស្សȞ្បរិ
ភាគទី14:«ព្រះអង្គខ្ញុំម្ចាស់មានរឿងមួយទុកក្នុងព្រះទ័យ មិនដឹងថាគួរតែជម្រាបអោយទ្រង់
ា15:ហែលាញប់ៅរĵȞាហយើៅ
ា16:ុ្ចស់នងោ្រ់ើមខុ𞚵ល់ថ្ងៃតែម្ត
ា17:ិយយា័យាមើ
ា18:ាដនា៉នោល្
ា19:ិេះត់េឬែតមȞ្លប់ខ្ញំា់ៃែនេះ?
ា20:ង់សា់ុោយិីះមែនេ?
ា21:េា់ៅឺហយ
ា22:ាិឬាម្ភ
ា23:ាȟងាវៃ
ភាគទី24:ឆាប់ដឹងខ្លួនណា យើងចាំទ្រង់
25:ើួោកាព្រោះែ្តសខួសខិតមំាជវត្តបȟ៏ៃ
ា26:ុ𞘵នាស្លប់េ
ា27:ុĵូមយោពកេស់ចះ
ា28:Ȟោស
ា29:Ȟ្លប់នងួា់ក𞠵សៅើូឺប្នបȟ
ា30:ង់ញ៉ែុ្ចស់?!
ា31:ៅ្រូ
ភាគទី32:សៀនជីស្លាប់ហើយ? ស្លាប់ដោយរបៀបណា?
ា33:ាេតផ្វដែលាីបȟុ𞟵ា់ĵនបȟោĵេ័នោះ?
ា34:ុ្លនួĵៅ
ា35:កឺើីោជយ
ា36:ឿនេះĵន់តែស៊ើកន់រកំ!!
ា38:ឹករិ
ា39:ោមយះគរញ្ច់ើ
ា40:ងថ្ន
ា41:ៃែខ្ញំូសរងĵយោៅ្រ់ិ
ា42:ងកនានា!
ាបប់:ូ្រា់ង់ណស់!!

ា37:េុីក្ប់ុំ?

3.6K 266 22
By JINNA-07


«ពុកម៉ែខ្ញុំជិតសម្រេចផែនការហើយខ្ញុំនឹងកាត់ក្បាលស្តេចចង្រៃម្នាក់នោះយកឈាមរបស់វាមកលាងផ្នូររបស់ពុកម៉ែអោយបាន»ចូវយីងពោលឡើងដោយទឹកភ្នែករលីងរលោងគ្រប់ពេលដែលនឹកឃើញដល់រឿងរ៉ាវកាលនៅឆ្នាំនោះគេពិតជាឈឺចាប់ខ្លាំងណាស់ ពីរនាក់បងប្អូនត្រូវឈរមើលគេកាត់ក្បាលឪពុកម្តាយនៅចំពោះមុខដោយគ្មានកំហុសអ្វីសោះរូបភាពដែលគេបានឃើញវាចងជាគំនុំនៅក្នុងចិត្តរបស់គេដាច់ខាតគេមិនអាចអោយពុកម៉ែរបស់គេស្លាប់ទៅទាំងបែបនេះឡើយគេត្រូវតែសងសឹកជូនលោកទាំងពីរវិញ។
+ដំណាក់ថេហ្យុង
ក្រោយពីបានសួរនាំពួកនាងទាំងពីររួចថេហ្យុងក៏ប្រញាប់ប្រញាល់នាំពួកនាងមកលាក់ទុកនៅក្នុងដំណាក់របស់ខ្លួនរួចក៏បានចាត់មនុស្សស្រីពីរនាក់ដែលមានកម្ពស់នឹងរូបរាងពណ៍សម្បុរប្រហាក់ប្រហែលទៅនឹងពួកនាងទាំងពីរអោយបន្លំខ្លួនធ្វើជាពួកនាងព្រោះគេដឹងច្បាស់ថាយប់នេះចូវយីងនាងច្បាស់ជាបញ្ជូនមនុស្សអោយមកសម្លាប់ពួកនាងជាមិនខានដូច្នេះហើយទើបគេត្រូវត្រៀមនឹងរៀបចំផែនការទុកជាមុន។
«ពួកនាងនៅក្នុងដំណាក់របស់យើងសិនទៅក្រោយពេលដែលបកស្បែកមុខរបស់ចូវយីងបានហើយចាំយើងដោះលែងពួកនាងអោយមានសេរីភាពវិញ»ថេហ្យុងនិយាយទាំងផ្តល់ភាពទុកចិត្តអោយពួកនាងនៅទីនេះដោយមានសុវត្ថិភាពបន្ទាប់ពីគេចាប់ចូវយីងបានគេនឹហដោះលេងពួកនាង។
«អគុណទ្រង់ហើយ »ឈូអឺនាងញញឹមតិចៗពោលពាក្យអរគុណចេញពីចិត្តព្រោះជាការដឹងគុណដែលថេហ្យុងមានទឹកចិត្តជួយរកយុត្តិធម៍អោយពួកនាង។
«មិនអីនោះទេពួកនាងកុំអុចភ្លើងឬក៏បង្កអោយមានសម្លេងអ្វីអោយសោះចៀសវាងមានមនុស្សសង្ស័យចំណែករឿងនំចំណីបង្អែមចង្អាបយើងនឹងយកមកអោយពួកនាងនៅពេលក្រោយ»មុនចេញទៅក៏មិនភ្លេចផ្តាំផ្ញើបម្រាមពួកនាងទុកមុនព្រោះខ្លាចពួកនាងធ្វើអោយខូចផែនការ។
«អេឈប់សិនខ្ញុំមានរឿងចង់សួរទ្រង់»ថេហ្យុងរៀបនឹងចេញទៅហើយស្រាប់តែស៊ូម៉ក់មកស្រែកឃាត់បង្អាក់ដំណើររបស់គេ÷
«និយាយមក»ថេហ្យុងក៏ឈប់នឹងប្រញាប់អោយនាងសួរអ្វីដែលចង់សួរព្រោះពេលនេះប្រញាប់។
«ខ្ញុំមិនយល់រឿងមួយម្តេចក៏ចូវយីងតាមសម្លាប់ទ្រង់ដែរទាំងដែលរឿងនេះមិនមានអ្វីពាក់ព័ន្ធជាមួយនឹងទ្រង់ឡើយ»ស៊ូម៉ក់គេលួចឆ្ងល់មកយូហើយហេតុអ្វីក៏ចូវយីងនាងតាមប្រមាញ់សម្លាប់អង្គម្ចាស់ណាយ៉ុនដែលអញ្ចឹងបើរឿងរា៉វទាំងអស់គឺមិនមានជាប់ទាក់ទងអ្វីនោះទេ។
«ខ្ញុំក៏មិនដឹងដូចគ្នាប្រហែលជាដោយសារដំណែងមហេសីរបស់ព្រះអង្គទេដឹង»ថេហ្យុងក្រវីក្បាលរួចនិយាយរឿងនេះក៏គេគិតមិនយល់ដែលគេមិនដឹងនោះទេថាអង្គម្ចាស់ណាយ៉ុនទៅមានរឿងអ្វីជាមួយនឹងចូវយីងនោះទេទើបនាងតាមសម្លាប់មិនលែងបែបនេះហើយគេក៏កំពុងតែតាមស៊ើបពីរឿងនេះដូចគ្នាដែរ។
«ខ្ញុំគិតថាមិនមែនរឿងនេះទេបើគ្រាន់តែដំណែងប៉ុណ្ណឹងនាងអាចនឹងដណ្តើមយកពេលណាក៏បានដែរ វាច្បាស់ជាមានរឿងអីផ្សេងលាក់បាំងនៅពីក្រោយរឿងនេះហើយ»ឈូអឺនាងគិតស្តាប់សម្តីរបស់ថេហ្យុងទៅវាមិនសូវសមទេបើគ្រាន់តែរឿងដំណែងនឹងពិតមែននាងមិនចាំបាច់ចំណាយទុនតាមសម្លាប់ដល់ថ្នាក់មិនលែងបែបនឹងឡើយវាអាចនឹងមកពីរឿងអ្វីផ្សេងក៏ថាបាន។
«ចុះនាងគិតថាជារឿងអី?»ថេហ្យុងសួរបកទៅវិញ។
«អាចទាក់ទងជាមួយនឹងពុករបស់ទ្រង់»ឈូអឺ
«ពុករបស់ខ្ញុំ?»ថេហ្យុងលាន់មាត់និយាយតិចៗ ពាក់ព័ន្ធអីជាមួយនឹងលោកមន្រ្តីគីមទៅ?
+យប់ស្ងាត់ម៉ោង12
ពេលវេលាយប់កណ្តាលអាទ្រាធបានចូលមកដល់ មនុស្សនៅក្នុងវាំងក៏បានចូលសម្រាកគ្រប់ៗគ្នាអស់ទៅហើយតែយើងងាកទៅមើលនៅក្នុងដំណាក់ដែលធ្លាប់ជាដំណាក់ឃុំខ្លួនរបស់ឈូអឺនឹងស៊ូម៉ក់វិញ ឃើញមានស្រមោលមនុស្សស្ទង់ៗបានលបចូលទៅក្នុងដំណាក់នោះតាមរយៈទ្វាខាងក្រោយដែលពុំទាន់មានទាហានណាមកយាមនោះទេ។
..ក្រាក....
សម្លេងបើកទ្វាដំណាក់ក៏បន្លឺឡើងមកទ្វារនោះគឺបើកដោយដៃមនុស្សបិទមុខម្នាក់ដែលជាមនុស្សរបស់ចូវយីងបញ្ជូនអោយមកសម្លាប់បងប្អូនទាំងពីរនាក់នេះដូចជាអ្វីដែលថេហ្យុថបានគិតទុកមិនខុសពិតមែន។
(ម្តេចក៏ទ្វារមិនចាក់សោរហើយចុះពួកទាហានម្តេចក៏គ្មានសូម្បីតែម្នាក់)អ្នកជាឃាតករមានការងឿយឆ្ងល់ជាខ្លាំងគេមិនមែនមកច្រឡំដំណាក់ទេឬ?ម្តេចក៏កន្លែងឃុំអ្នកទោសបែជាមិនចាក់សោរទ្វារហើយនៅគ្មានទាហានណាម្នាក់មកយាមទៀត។
(......)គេឈរគិតមួយសន្ទុះទម្រាំតែដាច់ចិត្តដើរចូលទៅខាងក្នុងដើម្បីធ្វើឃាតបងប្អូនទាំងពីរនាក់នោះ។ចូលទៅគេបានឃើញពួកនាងកំពុងតែដេកនៅលើគ្រែក្នុងចិត្តក៏មិនបានគិតអ្វីច្រើនដែរក៏ទាញដាវចេញពីស្រោមបម្រុងនឹងលើកចាក់សម្លាប់ពួកនាងទៅហើយស្រាប់តែ...÷
...ឆ្វីង..ឆ្វីងៗ...
មានដាវមួយបានហោះមកកាត់ពីមុខដាវរបស់គេធ្វើអោយដាវដែលចង់លើកចាក់សម្លាប់នាងទាំងពីរមុននេះត្រូវធ្លាក់ចុះដល់កម្រាលព្រំបាត់។
«សួរស្តីលោកឃាតករ»ថេហ្យុងបានលើកដៃជាសញ្ញអោយទាហានដែលបង្កប់ខ្លួននៅក្នុងដំណាក់អុចទៀនដើម្បីបំភ្លឺដំណាក់រួចគេក៏ដើរចេញមកនិយាយរាក់ទាក់ជាមួយនឹងឃាតកទាំងញញឹមឌឺដង។
«នេះ.....»ឃាតករពិតជានឹកស្មានមិនដល់ឡើយ ពេលដែលបានឃើញពួកទាហាននឹងមនុស្សដែលនៅលើគ្រែនោះមិនជាឈូអឺនឹងស៊ូម៉ក់នោះទេតែពួកនាងបែជាស្រីបម្រើធម្មតាៗទៅវិញពេលនេះទើបដឹងថាខ្លួនឯងធ្លាក់ចូលក្នុងអន្ទាក់របស់អង្គម្ចាស់កំពូលល្បិចនេះបាត់ទៅហើយ។
«ភ្ញាក់ផ្អើលណាស់មែនទេ? »សួរទាំងញញឹមឌឺ។និយាយតាមត្រង់ចុះគេនេះសប្បាយចិត្តណាស់ដែលផែនការដើរទៅតាមគម្រោងអត់មានទាក់ទើបន្តិចបែបនឹង។
«......»គេមិនមាត់តែក៏បានរើសដាវមកវិញរួចក៏បានបើកឆាវប្រយុទ្ធវាយកាប់ចាក់ជាមួយពួកទាហាននោះរហូតដល់ពួកទាហានមានរបួសធ្ងន់...
..ឌឹប..ឆ្វីង...
«ទ្រង់មិនគួរលូកដៃរឿងនេះទេណាយ៉ុន»ឃាតករបានពោលទៅកាន់ថេហ្យុងក្រោមក្រសែភ្នែកមួយដែលស្រទន់ប្រៀបដូចជាកែវភ្នែកមនុស្សម្នាក់ដែលសម្លឹងមើលមកដោយក្តីស្រលាញ់។រឿងនេះមិនគួរណាមានវត្តមានរបស់គេមកលូកដៃជួយឡើយតែហេតុអ្វីទៅក៏គេមិនអាចនៅស្ងៀមមួយរឿងអញ្ចឹង?ហេតុអ្វីវត្តមានរបស់គេតែងតែលេចចេញមករហូតបែបនេះ?
«ឆ្វីង...ហេតុអ្វីក៏ថាមិនគួរ?»ថេហ្យុងដកដាវពីចង្កេះចេញមកក៏វាយដាវដែលនៅក្នុងដៃឃាតករនោះទម្លាក់ចោលរួចក៏ប្រើដាវរបស់គេផ្ចុង.កឃាតករនោះសួរ។រឿងសប្បាយលេងបែបនេះមិនមានវត្តមានរបស់គេដូចជាអួរអាប់ពេកហើយម្តេចក៏ឃាតករនេះពោលពាក្យថាមិនគួរមានវត្តមានរបស់គេទៅវិញ?
«ព្រោះវាមិនមែនជារឿងរបស់ទ្រង់..ឌឹប..ផូស»គេនិយាយរួចក៏ស្ទុះយាដៃចាប់ដាវថេហ្យុងជាប់រួចក៏បានវាយថេហ្យុងមួយដៃត្រូវត្រង់ពោះរួចក៏ព្យាយាមរត់ចេញពីដំណាក់ប៉ុន្តែថេហ្យុងគេគ្មានបញ្ហាឡើយសម្រាប់មួយដៃមុននេះគេបានស្ទុះវឹងចូលទៅពាំងពីមុខរបស់ឃាតករនឹងធ្វើការវាយប្រហារគ្នាទៅវិញទៅមក។របស់របរនៅក្នុងដំណាក់ធ្លាក់បែករាយប៉ាយខ្ចាត់ខ្ចាយពេញនឹងព្រោះតែការប្រយុទ្ធគ្នារវាងឃាតករនឹងថេហ្យុង...
..ឌឹប...ផូស...
មួយដៃសើយពីក្រោមឡើងលើរបស់ថេហ្យុងវាយទៅលើឃាតករនឹងមួយដៃចំពោះធ្វើអោយឃាតករនោះដួលព្រូសទាំងគ្មានជំហទប់លំនឹងខ្លួនឡើយ។
«ចាប់ខ្លួនគេទៅ»បញ្ជាទៅពួកទាហានអោយចាប់ខ្លួនឃាតករព្រោះគេមានចម្លើយដែលត្រូវសួរច្រើនណាស់។
«លែងយើង»គេស្រែកបន្ទាប់ពីត្រូវពួកទាហានចាប់ខ្លួន។
«ចង់ដឹងណាស់ថាឯងជាអ្នកណា-ឆ្វាច់»ថេហ្យុងដើរសន្សឹមៗមករកឃាតករនឹងមានកាន់កូនកាំបិតមួយមកជាមួយដូចគ្នា។ គេបានយកកាំនោះទៅកាត់របាំងមុខដែលបិទបាំងមុខរបស់ឃាតករពេលឃើញមុខមាត់ពិតរបស់ឃាតករហើយគេស្រាប់តែញញឹមលេងសមសើចក៏លេងចេញគឺបានត្រឹមតែភាំងឈរថ្មឹងមួយកន្លែងដោយព្រោះហេតុថាហួសចិត្តនឹងគាំងក្រលាស់អណ្តាតនិយាយអ្វីលេងចេញ÷
«ណាំរ៉ា....»ថេហ្យុងគេនិយាយសឹងតែមិនចង់ចេញអណ្តាតរបស់គេរឹងអស់ហើយហេតុអ្វីទៅ?ហេតុអ្វីឃាតករជាណាំរ៉ាមនុស្សដែលតែងតែនៅក្បែរខ្លួនគេទៅវិញ?ទេជួយវៃគេអោយក្រោកពីសុបិន្តបន្តិចមកគេកំពុងតែយល់សប្តិទេ។
«......»ណាំរ៉ានាងមិនបាននិយាយអ្វីឡើយនាងគ្រាន់តែញញឹមចុងមាត់ឌឺទៅកាន់ថេហ្យុងវិញប៉ុណ្ណោះ។យ៉ាងមិចភ្ញាក់ផ្អើលខ្លាំងណាស់មែនទេ?ដែលបានដឹងការពិតថាមនុស្សដែលតែងតែនៅក្បែរទ្រង់គឺជាមនុស្សក្បត់នឹងជាឃាតករ?
«ម្តេចក៏នាងធ្វើបែបនេះ?ម្តេចក៏នាងក្បត់នឹងខ្ញុំ?»ថេហ្យុងគេពោលពាក្យទាំងនេះសួរទៅណាំរ៉ាទាំងក្តីឈឺចាប់មនុស្សដែលគេខំទុកចិត្តនឹងស្រលាញ់ប្រៀបដូចជាប្អូនតែហេតុអ្វីក៏នាងក្បត់នឹងគេទៅវិញហេតុអ្វីទៅ?ដឹងទេថាគេខូចចិត្តប៉ុណ្ណា?គេមិនចឹងជឿនេងភ្នែកឡើយគេកំពុងតែគិតថាខ្លួនឯងគឺស្ថិតនៅក្នុងយល់សប្តិតែប៉ុណ្ណោះវាអាចនឹងមិនមែនជាការពិតទេ។ណាំរ៉ាញញឹមស្ងួតរលីងរលោងទឹកភ្នែកខំគេចវេសពីក្រសែភ្នែកដ៏ស្រទន់របស់ថេហ្យុងរួចក៏ឆ្លើយទាំងអួលដើម.ក÷
«ព្រោះខ្ញុំមិនមែនណាំរ៉ា»

ជីនណា

Continue Reading

You'll Also Like

267K 10.7K 43
កម្លោះម៉ាហ្វៀ ព្រាននារីប្ដូរស្រីដូចជាប្ដូខោអាវ តែក៏ត្រូវមកជួបជាមួយនឹងកម្លោះតូចគីម ថេហ្យុង ក៏ធ្វើអោយនាយប្រែជាជាប់ស្នេហ៍គេដកចិត្តមិនរួចត្រឹមមួយរាត្រី...
359K 2.4K 8
គូជីវិត ជាគូដែលសាកសម រួមសុខ រួមទុក្ខ ស្រឡាញ់ថ្នាក់ថ្នម យល់ចិត្តគ្នាទៅវិញទៅមក ប៉ុន្តែការដែលឈានជើងចូលក្នុងពិភពលោករបស់គេ គូជីវិតបែរជាមានន័យថា គេជាម្ចាស់...
46.9K 1.5K 6
រឿងខ្លី ប្រភេទ: ស្នេហាយុវវ័យ បុរសនិងបុរស គូ: ជុងហ្គុក + ថេយ៉ុង
24.2K 846 32
Lia, 17, was kidnapped as a toddler and has spent the last 16 years in an orphanage, unaware of the family desperately searching for her. Despite the...